ក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់ បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេបានសម្រេចជ្រើសរើសលោក Naim Qassem ជាមេដឹកនាំថ្មី។ លោក Qassem នឹងស្នងតំណែងពីលោក Hassan Nasrallah ដែលត្រូវបានសម្លាប់កាលពីខែមុននៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីស្នាក់ការកណ្តាលរបស់ក្រុម Hezbollah នៅខាងក្រៅទីក្រុង Beirut ។ លោក Qassem គឺជាអនុប្រធានក្រុម ខណនៅក្រោមការដឹកនាំរបស់លោក Nasrallah ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហេសបូឡាបានប្តេជ្ញាបន្តការវាយប្រហារលើអ៊ីស្រាអែល ដោយនិយាយថា ខ្លួននឹងរក្សាបដានៃការតស៊ូរបស់ខ្លួនដែលបានលើកឡើងរហូតដល់ជ័យជម្នះត្រូវបានសម្រេចនាពេលអនាគត៕
Month: October 2024
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមដង្ហែ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីមហាមិទ្ទិញ នៅមុខព្រះបរមរាជវាំង ក្នុងឱកាសនៃ ព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីមហាមិទ្ទិញ នៅមុខព្រះបរមរាជវាំង ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ៕ប្រភពអាកាប៉េ
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្កា ចំពោះការចុះផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េថា «ពលរដ្ឋខ្លួន ត្រូវបានបង្ខាំង ធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា»
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលបានចោទប្រកាន់ថា «ពលរដ្ឋរបស់ខ្លួន រងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា»។ ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ ដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាម។ ជាលទ្ធផលនៃការស្រាវជ្រាវ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ មានជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ និងបានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ ដោយទំនាក់ទំនងមិនបានឡើយ។ ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ និងរកឃើញថា មិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។ រួចសមត្ថកិច្ចបានរកឃើញ និងប្រគល់ជនជាតិកូរ៉េនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ ដើម្បីធ្វើការសួរនាំបន្ដ។ បន្ទាប់ពីសួរនាំ ជនជាតិកូរ៉េខាងលើបានអះអាងថា ខ្លួនមិនត្រូវបានចាប់ជំរិត ឬបង្ខាំងឲ្យធ្វើការដោយខុសច្បាប់អ្វីឡើយ។ ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី […]
អភិបាលខេត្តកំពង់ធំ ចែកជូនពូជស្រូវជិត ២០០ តោន ដល់ប្រជាពលរដ្ឋ ៤ ស្រុក ដែលរងគ្រោះដោយទឹកជំនន់
ខេត្តកំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងចែកជូនពូជស្រូវជិត ២០០ តោន ដែលជាជំនួយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដល់ប្រជាកសិករចំនួន ១,៤៨៨ គ្រួសារ ក្នុងស្រុក ៤ រួមមាន ស្រុកបារាយណ៍ សន្ទុក សណ្តាន់ និងប្រាសាទសំបូរ។ ការផ្ដល់ជំនួយនេះមានគោលបំណងជួយស្តារលទ្ធភាពការដាំដុះឡើងវិញ បន្ទាប់ពីរដូវទឹកជំនន់ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ការចែកពូជស្រូវនេះត្រូវបានចាត់ចែងតាមការណែនាំពីសម្ដេច ហ៊ុន ម៉ាណែត ដែលជានិច្ចយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសអ្នករងគ្រោះដោយទឹកជំនន់។ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ទឹកជំនន់ក្នុងខេត្តបានប៉ះពាល់ដល់ ៨ ក្រុង/ស្រុក ប៉ុន្តែការចែកជូនពូជស្រូវនេះបានផ្ដោតចំនួន ៤ ស្រុកជាបឋម ហើយស្រុកដែលនៅសល់នឹងបន្តចែកជូននៅពេលបន្ទាប់។ ឯកឧត្តម […]
សមត្ថកិច្ចនគរបាល ឃាត់ខ្លួនអតីតប្តី ដែលចាក់ប្រពន្ធ របួសធ្ងន់ ក្នុងករណីប៉ុនប៉ងធ្វើឃាត ដោយសារភ្លើងប្រច័ណ្ឌ
ខេត្តកំពង់ធំ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលឃុំសំព្រោជស្រុកស្ទោងបានឲ្យដឹងថ្ងៃទី២១ ខែតុលាថា ជនបង្កឈ្មោះ គង់ សារ៉ុម អាយុ២៦ឆ្នាំ នៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ មុនកើតហេតុជនដៃដល់(ជាអតីតប្តី ដែលប្រពន្ធសុំលែង កាលពីពេលកន្លងមកនេះ) មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះ សួរសុំយកឯកសារសំបុត្របញ្ជាក់កំណើតកូន តែជនរងគ្រោះប្រាប់ថា មិនឱ្យទេ រួចជនសង្ស័យប្រាប់ជនរងគ្រោះថា ចឹងមានតែចាំជួបទៅសាលាឃុំ ។ ជនសង្ស័យ បានសួរជនរងគ្រោះបន្តទៀតថា រាល់ថ្ងៃនៅណា? ជនរងគ្រោះឆ្លើយថា នៅភ្នំពេញ ? ជនសង្ស័យនិយាយបន្តថា បើទៅភ្នំពេញមានតែទៅជួបប្រុស។ ភ្លាមនោះជនរងគ្រោះបិតទូរស័ព្ទ បិតលេខជនសង្ស័យមិនឱ្យខលចូលតែម្តង ទើបជនសង្ស័យមកដល់ផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់នឹងចាក់ជនរងគ្រោះ ។ សូមបញ្ជាក់ថា ស្របពេលនោះ ជនសង្ស័យបានផឹកស្រាបៀរជាមួយគ្នីគ្នា៤នាក់ ។ លុះដល់ម៉ោងប្រហែល១២យប់ថ្ងៃទី២០ខែតុលា ឆ្នាំ២០២៤ ក៏បានខ្ចីម៉ូតូមិត្ដភ័ក្រ្ដ១គ្រឿង និងមានដំបងទីបប្រវែងកន្លះម៉ែត្រ ជិះពីភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ទៅឈប់មុខផ្ទះជនរងគ្រោះ ភូមិឃុំខាងលើ។ សមត្ថកិច្ចនគរបាលអោយដឹងថា: ជនសង្ស័យបានវាយបុកទំលុះទ្វារឈើខាងក្រោយផ្ទះ ហើយបានយកកាំបិតចិតបន្លែរបស់ជនរងគ្រោះទុកនៅចង្រ្កានបាយនិងដំបងទីបចូលទៅកាប់និងចាក់លើជនរងគ្រោះ ត្រូវចំក្បាល៣កន្លែង និងដៃសងខាង។ […]
បិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣និងបណ្តាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ នេះបើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋានថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានអោយដឹងថា : ការចុះធ្វើសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ បណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺជាការវាយតម្លៃលើកិច្ចការទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១-ការគ្រប់គ្រងកម្លាំង ២-ការគ្រប់គ្រងហិរញ្ញវត្ថុ ៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤-ពិនិត្យការងាររដ្ឋបាលទូទៅ។ លោកបានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ដែលបានចូលរួមជួយសហការគ្នាបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមក អោយដំណើរការទៅបានយ៉ាងរលូន រហូតដល់បានបញ្ចប់តាមការរំពឹងទុកជាលទ្ធផលទទួលបានជោគជ័យយ៉ាងល្អប្រសើរស្របទៅតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។ ជាលទ្ធផល ការចុះធ្វើសវនកម្ម លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងកោតសរសើរ […]
បណ្តេញចេញ ពលរដ្ឋថៃ១១នាក់ ដែលលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ ធ្វើការងារក្នុងប្រទេសកម្ពុជា
បន្ទាយមានជ័យ : ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០:៥០នាទីបានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធីនិងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញនៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ / ស្រី ០៥នាក់ ពីបទលួចឆ្លងដែន(គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ។ ប្រភពព័ត៌មានអោយដឹងកាលពីថ្ងៃទី១៨ខែតុលាថា: យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯកJARUDA TONPRANG ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕
ឯកឧត្តមអភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងឧបត្ថមថវិកា ដើម្បីលើកទឹកចិត្តកីឡាករប្រណាំងទូក បន្ទាប់ពីទទួលបានជ័យជំនះ និងត្រៀមប្រកួតនៅរាជធានីភ្នំពេញ
ខេត្តកំពង់ធំ – ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថមថវិកា ដើម្បីលើកទឹកចិត្តដល់កីឡាករប្រណាំងទូកខ្នាតអន្តរជាតិ និងទូកវែង ដែលបានចូលរួមក្នុងការប្រកួតប្រណាំងទូកនៅខេត្តកំពង់ធំ កាលពីថ្ងៃទី ១៦-១៧ តុលា និងទទួលបានជ័យលាភីលេខ ១ និងលេខ ២។ នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤, ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់កីឡាករចំណុះទូក ដែលបានប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់ទទួលបានជ័យជំនះ ហើយបានសរសើរគណកម្មការគ្រប់គ្រងកីឡា ដែលបានរួមគ្នាដឹកនាំដោយភាពប៉ិនប្រសប់។ ក្រុមកីឡាករទាំងនេះ ត្រៀមខ្លួនសម្រាប់ការប្រកួតបន្ត នៅពិធីប្រណាំងទូកនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់កីឡាករចំណុះទូកអស់គ្នា ឱ្យបន្តហ្វឹកហាត់កាយសម្ព័ន្ធ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត នៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ។ លើសពីនេះ, ឯកឧត្តមក៏បានផ្តាំផ្ញើរ ដល់កីឡាករទាំងអស់អំពីការរក្សាសុខភាព […]
ថៃ កម្ពុជា ប្រគល់ទទួលច្រកទ្វារអន្តរជាតិភ្នំដី ខេត្តស្រះកែវ-បាត់ដំបង នូវសាកសពពលករខ្មែរ៤នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្រះកែវ
សាកសពពលករខ្មែរចំនួន៤នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវ ប្រទេសថៃត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិភ្នំដី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខេត្តបាត់ដំបង។ យោងប្រភពពីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានឲ្យដឹងថា៖ សាកសពជនរងគ្រោះនាក់មាន១.ឈ្មោះ សុផាន ភេទប្រុសអាយុ២៤ឆ្នាំ ។២.ឈ្មោះ ផុន សុផាត ភេទប្រុសអាយុ២០ឆ្នាំ ៣.ឈ្មោះ ផាត សុភុត ភេទប្រុសអាយុ២ឆ្នាំ(ត្រូវជាកូនប្រុសឈ្មោះ ផុន សុផាន)ដែលរស់នៅភូមិក្រមុំមូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។៤.ឈ្មោះ អ៊ុត សុខម៉េង ភេទប្រុសអាយុ១៨ឆ្នាំរស់នភូមិ.ឃុំសារ៉ាកូ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកថៃបានឲ្យដឹងថា ៖ កាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៤នៅភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តថៃដឹកពលករខ្មែរក្នុងគោលដៅទៅកាន់ខេត្តណាក់បូរីបានបុកជាមួយរថយន្តថៃបើកបរលក្ខណៈគ្រួសារបណ្តាលឲ្យស្លាប់៤នាក់។ ក្នុងនោះមានក្មេងម្នាក់ពលករខ្មែរ និងជនជាតិថៃរបួសធ្ងន់ស្រាល៥នាក់ ត្រូវបានសង្គ្រោះ។ ប្រភពបន្តថា៖ ក្រោយមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃបុកគ្នាបណ្តាលពលករខ្មែរ៤នាក់បានស្លាប់។ ហើយមន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវ ប្រទេសថៃបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃបញ្ជូនសាកសពពលករខ្មែរតាមច្រកទ្វារអន្តរជាតិភ្នំដី-ខាវឌិន ខេត្តស្រះកែវ- ខេត្តបាត់ដំបងដើម្បីអោយសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
កម្ពុជា រក្សាអគ្គិសនីមិនដាច់នោះទេ ពិសេសចង់បាន ប្រភពបៃតង មកកែច្នៃធ្វើជាអគ្គិសនី ហើយបញ្ចុះតម្លៃលក់ ដល់ប្រជាពលរដ្ឋ ព្រមទាំងដល់ ក្រុមហ៊ុនឯកជនទៀតផង
ខេត្តកោះកុង ៖ ។ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ប្រសិនបើកម្ពុជាមិនប្រឹងកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីនោះ យើងនឹងជួបបញ្ហាច្រើន ពិសេសដំណើរការអភិវឌ្ឍន៍សង្គមជាតិ និងការកៀងគរអ្នកវិនិយោគទុន។ លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បន្ថែមទៀតថា កម្ពុជារក្សាអគ្គិសនីមិនដាច់នោះទេ ពិសេសចង់បានប្រភពបៃតងមកកែច្នៃធ្វើជាអគ្គិសនី ហើយបញ្ចុះតម្លៃលក់ដល់ប្រជាពលរដ្ឋ ព្រមទាំងដល់ក្រុមហ៊ុនឯកជនទៀតផង។ ជាក់ស្តែង រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់គោលនយោបាយ និងកញ្ចប់ថវិកាជាច្រើនក្នុងគោលបំណងកសាងបណ្តាញអគ្គិសនីឱ្យបានគ្រប់គ្រាន់តាមតម្រូវការទៅអនាគត ពិសេសប្រភពថាមពលដោយផលិតចេញពីការដុតឧស្ម័នធម្មជាតិ។កម្ពុជាត្រូវការអគ្គិសនី៧០ភាគរយដែលបានមកពីថាមពលស្អាតពីរោងចក្រឧស្ម័នធម្មជាតិ៩០០មេហ្គាវ៉ាត់ ដោយសំដៅធ្វើយ៉ាងណាធានារក្សាស្ថិរភាពតម្លៃអគ្គិសនី កិច្ចដំណើរការអភិវឌ្ឍន៍វិស័យឧស្សហកម្ម និងទាក់ទាញការវិនិយោគទុនពីបរទេស។ប្រទេសកម្ពុជា បាននឹងកំពុងតែប្រឹងប្រែងកសាងប្រភពថាមពល និងបណ្តេញអគ្គិសនីនៅតាមតំបន់ដែលមានសក្តានុពល ដើម្បីបំពេញទៅតាមសេចក្តីត្រូវការប្រើប្រាស់ និងផ្គត់ផ្គង់កាន់តែច្រើនពី១ឆ្នាំទៅ១ឆ្នាំ។ លោក Thomas Pianka នាយកក្រុមហ៊ុន Royal Group Power Co.,Ltd និយាយថា រោងចក្រថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ ហៅកាត់ថា LNG មានអនុភាព៩០០មេហ្គាវ៉ាត់ ខ្នាតធំបំផុតរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដោយបោះទុនវិនិយោគតម្លៃប្រមាណ១.៣៤១លារដុល្លារ។ លោកនាយកក្រុមហ៊ុន […]