រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងសារពិសេស ផ្ញើជូន មន្ត្រីរាជការ ស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធធនាគារ ក្របខណ្ឌក្រសួងមហាផ្ទៃ។ប្រភពអាកាប៉េ
Month: August 2024
អគ្គីភ័យឆាបឆេះ លេបត្របាក់ អគារការិយាល័យ និងផ្សារទំនើប យ៉ាងសន្ធោសន្ធៅ នៅសិង្ហបុរី
អន្តរជាតិ ៖ អគ្គីភ័យ បានឆាបឆេះក្នុងអគារ Golden Mile Tower ដែលជាការិយាល័យ និងផ្សារទំនើបមួយកន្លែង នៅតាមបណ្តោយផ្លូវ Beach Road ប្រទេសសិង្ហបុរី ។ រូបភាព និងវីដេអូនៃអគ្គីភ័យ ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត បានបង្ហាញផ្សែងខ្មៅយ៉ាងក្រាស់ចេញពីជាន់ខាងលើនៃអគារ Golden Mile Complex ។ តាមរយៈរូបភាពនោះដែរ គេសង្កេតឃើញមានរថយន្តជាង ១០ គ្រឿង នៅខាងក្រោមអគារដែលឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ។ អគារ Golden Mile Tower ត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយបច្ចុប្បន្នមានភោជនីយដ្ឋាន ការិយាល័យ និងរោងកុន Indie The Projector ។ អគារនេះក៏ជាចំណតសម្រាប់រថយន្តក្រុងទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃផងដែរ។ នៅជាប់នឹង Golden Mile Tower គឺជាសណ្ឋាគារ Traveltine ដែលមាន ៣០០ […]
នៅស្រុកបរិបូរណ៍ និងស្រុកកំពង់លែង មានការបង្ក្រាប ការដឹកជញ្ជូន កូនត្រីប្រាល្មើសច្បាប់ និងដុតបំផ្លាញចោល ឩបករណ៍ល្មើសនេសាទ
ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចជលផលខេត្តកំពង់ឆ្នាំង បានបន្តវិធានការក្តៅ បង្ក្រាបបទល្មើសនេសាទនារដូវបិទនេសាទ ដុតនឹងកាប់បំផ្លាញចោលវត្ថុតាងមួយចំនួនធំនៅហ្នឹងកន្លែងតែម្តង។ លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលឲ្យដឹងថា ប្រតិបត្តិការនេះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លទ្ធផលរួមមាន៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងសរុប ៥នាក់ បានចុះល្បាតប្រទះឃើញការដឹកជញ្ជូនផលផលិតផលជលផល ភាគច្រើនជាប្រភេទកូនត្រីប្រា គ្មានលិខិតអនុញ្ញាតនៅចំណុចសាលាតាហាយ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ វត្ថុតាងមានដូចខាងក្រោម៖ ១-ម៉ូតូសន្តោងរឺម៉ក់ចំនួន០១គ្រឿង ២-ត្រីចម្រុះ៥០០ គីឡូក្រាម តាមការស្រាវជ្រាវត្រីនេះបានមកពីប្រជានេសាទដែលប្រើប្រាស់របាំងលបរួមផ្សំសាច់អួន។ បន្ទាប់មកក្រុមការងារយើងបានឯកភាពគ្នាកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។ ដោយឡែកផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយ លោក នួន ឬទ្ធី កម្លាំងចូលរួមសរុប ចំនួន ៥ នាក់ មធ្យោបាយម៉ាឡាស្មាច់ ០១ គ្រឿង បានចុះរុះរើរបាំងលូស្បៃមុង នៅក្នុងដែននេសាទ ចំណុច បឹងតាមលើ ខាងកើតភូមិតាមលលើ ឃុំ កោះថ្កូវ ស្រុក ជលគិរី […]
រថយន្ត១គ្រឿង លួចដឹកចុងស្លាបមាន់បង្កក ចំនួន២០០កេស ស្មើនឹង២.៤០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចចំរុះបង្ក្រាប
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង ១ ថ្ងៃត្រង់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងចំណុចក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចចំរុះមានផលិតកម្មនិងបសុព្យាបាលខេត្តបានហការជាមួយអគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានចុះចាប់រថយន្ត១គ្រឿង លួចដឹកចុងស្លាបមាន់បង្កក ចំនួន២០០កេស។ ។ លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ; សមត្ថកិច្ចចម្រុះដូចខាងលើបានធ្វើការត្រួតពិនិត្យនិងដកហូតនូវផលិតផលបក្សីចុងស្លាបមាន់បង្កកចំនួន២០០កេស ស្មើនឹង២.៤០០គីឡូក្រាមដូចវេលានិងទីកន្លែងខាងលើ។ ករណីនេះ ម្ចាស់ទំនិញមានឈ្មោះ ឈិន សុខាន់ បានផ្តល់ចម្លើយបំភ្លឺថា ចុង ស្លាបមាន់បង្កក២០០កេសនេះ ខ្លួនបានទទួលពីអ្នកលួចនាំចូលពីប្រទេសថៃ ទេ។.ហើយខ្លួនក៏បង្កប់ដឹកតាមរថយន្តរត់ទូរម៉ាកយាំយ៉ុង យកមកលក់ឲ្យឈ្មួញទិញដុំដើម្បីចែកចាយបន្តគឺលក់ចែកចាយរាយនៅតាមផ្សារ។ សមត្ថកិច្ចចំរុះបានធ្វើការដកហូត វត្ថុតាងមានផលិតផល ចុងស្លាបមាន់បង្កក២០០កេះនេះ ដោយបានធ្វើកំណត់ហេតុ រកឃើញថាស្លាបមាន់បង្កកនេះគឺនាំចូលដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។ យោងការពិនិត្យបច្ចកទេសឃើញថា : ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ ក៏មិនអនុលោមតាមខ្លឹមសារច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព ។ ហេតុនេះជំនាញពាក់ព័ន្ធមិនអនុញ្ញាតអោយចែកចាយ […]
រាជដ្ឋាភិបាល បង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលមានសង្កាត់ចំនួន ៥
រជធានីភ្នំពែញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយមានសង្កាត់ចំនួន៥ រួមមាន សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់តាព្រហ្ម និងសង្កាត់អូរជ្រៅ។។ ចំពោះទីតាំងរដ្ឋបាលនៃក្រុងកំពង់សោម ស្ថិតនៅក្នុងសង្កាត់រាម៕
កម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាប បទល្មើសនេសាទបឹងទន្លេសាប តាមគោលដៅក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ នៅក្នុងរដូវត្រីពងកូននេះ
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រុមជំនាញកម្លាំងចម្រុះសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ព្រមទាំងសហការី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច រាំងជ្រុំ តាពី អាក់កាទង និងពិនិត្យឡើងវិញម្តងទៀត ចំណុចបឹងម៉ា ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផល ផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ចូលរួមជាមួយក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កម្លាំងជំនាញចម្រុះចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលបានចំនួន២ករណី÷ ១-រុះរើបំផ្លាញចោលឧបករណ៍នេសាទហាមឃាត់នៅនិងកន្លែងរួមមាន របាំងស្បៃមុងចំនួន១៥របាំង ប្រវែង១៥០០ម៉ែត្រ ឡុកចំនួន៣០គ្រឿង លបឬលូចំនួន៣០ មាត់ បង្គោលចំនួន៨០០ដើម ចាក់លែងត្រីស្រស់ចំរុះទម្ងន់ ៥០គីឡូក្រាមចូលទន្លេវិញ។ ២-ចុះរុះរើបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែង (ក្នុងរដូវបិទនេសាទ) របាំងសាច់អួនចំនួន៧របាំង ប្រវែង២៨០០ម៉ែត្រ ឡុកសាច់អួនចំនួន២៥ គ្រឿង លប ឬលូសាច់អួនចំនួន៣០គ្រឿង បង្គោលចំនួន១០០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់ ៣០គីឡូក្រាមចូលទន្លេវិញ។ លោក […]
ព្រះធម្មវនវាសី ចន្ទ មុនី និងព្រះសង្ឃ និមន្តទៅមើលព្រំដែនកម្ពុជា ថៃ បានឆ្លងកាត់ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សម្តែងទេសនាអប់រំចិត្តនិងបួងសួងសុំទឹកភ្លៀង
ខេត្តបន្ទាយមានជ័យ – បាត់ដំបង : ព្រះធម្មវនវាសីចន្ទ មុនី និងព្រះសង្ឃត្រូវរៀបចំអោយនិមន្តទៅមើលខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនកម្ពុជា ថៃនោះ មកទល់ល្ងាចថ្ងៃទី២៥ខែសីហាឆ្នាំ២០២៤ នេះ បានឆ្លងកាត់ខេត្តបន្ទាយមានជ័យ បាត់ដំបង និងទៅដល់ប៉ៃលិនហើយ។ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យក្បួនដង្ហែរបស់សង្ឃអង្គនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយព្រះមេគណខេត្តនិងព្រះមន្ត្រីទាំងពីរគណ: ,លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ,លោកអ៊ុំ រាត្រី អភិបាលខេត្តព្រមទាំងមន្ត្រីរាជការ កងកម្លាំង សមត្ថកិច្ច ប្រជាពុទ្ធបរិស័ទជាច្រើន។ ក្នុងនោះមានការនិមន្តសម្តែងទេសនាអប់រំចិត្តខ្លីៗនៅប្រាសាទបន្ទាយឆ្មារស្រុកថ្មពួក,នៅវត្តទួលពង្រក្រុងប៉ោយប៉ែត ព្រមទាំងនិមន្តទៅម្តុំផ្សារជិតច្រកព្រំដែនតំបន់បឹងត្រកួន, ផ្សារអូរបីជាន់ជិតច្រកអូរបីជាន់,ចូលទៅព្រំដែនមើលតម្រុយនៃបង្គោលព្រំដែននិងបង្គោលព្រំដែនលេខ៤៤ នាភូមិជោគជ័យ(ណងចាន់) ឃុំអូរបីជាន់ស្រុកអូរជ្រៅ ព្រមទាំងនៅវត្តនិងកន្លែងមួយចំនួនទៀតនាស្រុកម៉ាឡៃ។ នាឱកាសនោះ.ព្រះធម្មវនវាសីចន្ទ មុនី ក៏សូត្រធម៌ជាមួយអ្នកស្រុកបួងសួងសុំទឹកភ្លៀងសម្រាប់មនុស្ស សត្វបរិភោគ ផឹកនិង ប្រើប្រាស់ ព្រមទាំងស្រោចស្រពលើផែនដីនិងផលដំណាំផងដែរ។ នៅតំបន់នោះ មេឃក្តៅហួតហែង រាំងស្ងួតជិត៣សប្តាហ៍កន្លងមកហើយ ។ នាព្រលប់ថ្ងៃទី២៤ ខែសីហា បានទៅដល់ព្រំប្រទល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយជិត១ថ្ងៃទី២៥ ខែសីហានេះ ព្រះអង្គក៏បំពេញបេសកកម្មលើការទេសនាអប់រំចិត្តសាស្ត្រនិងព្រំដែនដូចសកម្មភាពនៅបណ្តាខេត្តភាគឦសាន្ត ព្រំដែនកម្ពុជា វៀតណាមនិងខេត្តមួយចំនួនទៀតតាមបន្ទាត់ព្រំដែនកម្ពុជា ឡាវនិងកម្ពុជា ថៃ។ […]
គួរឲ្យអាសូរណាស់ កសិករក្រីក្រម្នាក់ ត្រូវពស់ស្រការចាស់ចឹកស្លាប់ ពេលទៅចាប់កណ្តូបពេលយប់ នៅស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ ៖ កសិករម្នាក់ក្នុងគ្រួសារជីវភាពក្រីក្រលំបាកស្រាប់ បានរងគ្រោះស្លាប់ដោយសារពស់ស្រការចាស់ចឹក។ គ្រោះថ្នាក់នេះកើតឡើងកាលពីយប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ នាវាលស្រែចម្ការក្នុងភូមិទ័ពសៀម ឃុំស្លាក្រាម ស្រុកស្វាយចេក ។ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលឃុំអោយដឹងថា : កសិកររងគ្រោះមានឈ្មោះដារ ភេទប្រុស អាយុខ្ទង់៣០ឆ្នាំ.រស់នៅភូមិកាប់ចោរឃុំភូមិថ្មីស្រុកថ្មពួក។ ប្រភពបានបន្តថា : មុនពេលគ្រោះថ្នាក់ ជនរងគ្រោះនេះរស់នៅក្នុងគ្រួសារមានជីវភាពខ្វះខាត បានចេញទៅវាលស្រែ ចម្ការដូចសព្វ១ដងដើម្បីឆ្លុះចាប់កណ្តូប កណ្តុរ។ ប៉ុន្តែលើកនេះត្រូវពស់ស្រការចាស់ចឹកបណ្តាលអោយស្លាប់ ។ ចំពោះការសង្គ្រោះមិនបានអាចបណ្តាលមកពី៖១-កម្រឹតពឹសពស់ស្រការចាស់ប្រភេទប៉ះពាល់សសៃប្រសាទ ហើយពឹសច្រើន(វាមិនទាន់ចឹកសត្វឬប្រើប្រាស)។ ២-មិនមានគេដឹងនិងនាំទៅសង្គ្រោះបានទាន់ពេល ៕
ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំសមាជិក សមាជិកា នៃគណៈកម្មាធិការពិសេស ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹក គម្រោង “ព្រែកជីកហ្វូណនតេជោ”
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំសមាជិក សមាជិកា នៃគណៈកម្មាធិការពិសេស ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោង “ព្រែកជីកហ្វូណនតេជោ” ។ អញ្ជើញចូលរួមចុះពិនិត្យនេះ រួមមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម, ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរខេត្តពាក់ព័ន្ធនានាផងដែរ៕ ប្រភពអាកាប៉េ
កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស៥នាក់ បន្ទាប់ពីទំនាស់ពាក្យសម្តី ធ្វើសកម្មភាពដេញកាប់ចាក់គ្នា
ខេត្តកំពង់ឆ្នាំង ៖ ដោយមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង ដឹកនាំដោយលោក វ.ត្រី សេង តារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែងបានចុះបង្ក្រាបករណីហិង្សាដោយចេតនា និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម ÷ ទី១-ឈ្មោះ យ៉ន យិន ភេទប្រុស អាយុ៤៤ឆ្នាំ សញ្ជាតិខ្មែរ ទី២-ឈ្មោះ យ៉ឺន យ៉េត ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ ទី៣-ឈ្មោះ យ៉ឺន ញីវ ភេទប្រុស អាយុ៥០ឆ្នាំ សញ្ជាតិខ្មែរ ទី៤-ឈ្មោះ យ៉ន លីហូវ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំងបួនមាន អាស័យដ្ឋានបច្ចុប្បន្ននៅភូមិកោះក្អែក ឃុំកំពង់ហាវ ស្រុកកំពង់លែង ទី៥-ឈ្មោះ ជា សុភ័ណ្ឌ ភេទប្រុស អាយុ៤០ឆ្នាំ […]