ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានបានឲ្យដឹងថា អ្នកជំនាញបច្ចេកទេសនឹងឆែកមើលព័ត៌មានក្នុងប្រអប់ខ្មៅ (Black Box) ដើម្បីដឹងពីមូលហេតុនៃការធ្លាក់យន្តហោះនៅតំបន់ភ្នំយ៉ាវយ៉ៃ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពី១៨ថ្ងៃមុននោះ ពោលគឺតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ចំពោះប្រអប់ខ្មៅ (Black Box) និងគ្រឿងសំខាន់ៗ នឹងត្រូវនាំយកមកផងដែរ ព្រោះព័ត៌មានផ្សេងៗនឹងត្រូវបានបញ្ជាក់ច្បាស់តាមរយៈប្រអប់ខ្មៅនេះ។ចំណែកតួយន្តហោះទាំងមូល ប្រសិនបើថ្នាក់លើអនុញ្ញាតឱ្យយកចេញ ក៏ត្រូវចាំពេលវេលាសមស្រប អាកាសធាតុអំណោយផល ធានាសុវត្ថិភាព នឹងយកចេញវិញ ប៉ុន្តែអំឡុងពេលនេះមិនទាន់អាចយកចេញបានទេ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ច្រើន ពិសេសខ្យល់បោកបក់ខ្លាំង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ធ្លាក់ឧត្ថម្ភាគចក្រ១គ្រឿង និងអាកាសយានិក២នាក់របស់កងទ័ពជើងអាកាស បានកើតឡើងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលហោះហើរហ្វឹកហ្វឺនពីមូលដ្ឋានហ្វឹកហ្វឺននៅភ្នំពេញ ឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់កន្លែងបាត់ដានរលកសញ្ញានោះ គឺមានចម្ងាយប្រមាណ១៥៦គីឡូម៉ែត្រ។ គិតមកដល់ថ្ងៃ៣០ ខែកក្កដានេះ គឺមានរយៈពេល១៨ថ្ងៃហើយ។ ព្រឹត្តិការណ៏ដីសោកសង្រេងនេះបានធ្វើឲ្យប្រជាពលរដ្ឋមានការរំជួលចិត្តនិងអាណិតអាសូរយ៉ាងខ្លាំង។ នាយឧត្តមសេនីយ៍ […]
Month: July 2024
លោក Han Zheng ជួបពិភាក្សាជាមួយ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
នារសៀលថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ារីស។ ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានផ្ញើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់លោក Bach ហើយបានថ្លែងថា ពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសមានភាពអស្ចារ្យ ភាគីចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះរឿងនេះ។ ក្នុងបរិបទអន្តរជាតិពេលបច្ចុប្បន្ននេះ គួរតែផ្សព្វផ្សាយស្មារតីកីឡាអូឡាំពិក ដូច្នេះព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះមានសារៈសំខាន់ពិសេស។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡារដូវរងាអាស៊ីនៅឆ្នាំក្រោយ ប្រទេសចិនរីករាយបន្តពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពកម្រិតខ្ពស់យ៉ាងស៊ីជម្រៅជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ជាការឆ្លើយតប លោក Bach បានផ្តាំផ្ញើលោក Han Zheng ពាំនាំការសួរសុខទុក្ខដ៏ស្មោះត្រង់របស់លោកជូនចំពោះលោក Xi Jinping ប្រធានរដ្ឋចិន ហើយបានថ្លែងថា ប្រទេសចិនបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ក្នុងបរិបទជំងឺកូវីដ១៩ ដែលបានផ្តល់នូវបទពិសោធដ៏សំខាន់សម្រាប់ប្រទេសជុំវិញពិភពលោកធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដោយជោគជ័យ។ ខ្ញុំជឿជាក់ថា ការសម្តែងដ៏ឆ្នើមរបស់គណៈប្រតិភូកីឡាចិននឹងរួមចំណែកយ៉ាងសំខាន់ដល់ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកលើកនេះដោយជោគជ័យ៕
ភាគីចិន គូសបញ្ជាក់ពី ៣ចំណុចអំពី កិត្យានុភាពនិង ប្រសិទ្ធភាព នៃប្រព័ន្ធអន្តរជាតិ ស្តីពីការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ
នៅថ្ងៃទី២៦ ខែកក្កដា តាមម៉ោងក្នុងតំបន់ តំណាងចិនបានបញ្ចេញមតិអំពីបញ្ហាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រៀមរៀបចំលើកទី២នៃសន្និបាតពិនិត្យពិភាក្សា«អនុសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»លើកទី១១ថា ការពង្រឹងប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិងលុបបំបាត់ហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ គឺជាកាតព្វកិច្ចត្រូវបំពេញក្នុងការគាំពារ«អនុសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»។ បច្ចុប្បន្ននេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយចំនួនតូចបានទទូចប្រកាន់យកទស្សនៈសង្គ្រាមត្រជាក់ និងងប់ជាមួយនឹងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ហើយប្រើប្រាស់”ស្តង់ដារពីរ”និងធ្វើអ្វីៗដើម្បីតែផលប្រយោជន៍ខ្លួនឯងក្នុងបញ្ហាបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ យកផលប្រយោជន៍ផ្ទាល់ខ្លួនខាងភូមិសាស្រ្តនយោបាយតម្កល់ពីលើប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលបំណងដើមនៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ បំផ្លាញគំនិតឯកភាពរួមនិងកិត្យានុភាពក្នុងការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាបង្កើនហានិភ័យនៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ភាគីចិនបានគូសបញ្ជាក់ពី៣ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៖ ទី១ បញ្ឈប់ទង្វើដែលធ្វើឱ្យចុះខ្សោយនូវប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទី២ ដោះស្រាយបញ្ហាជាចំណុចក្តៅក្នុងតំបន់តាមវិធីនយោបាយនិងការទូត។ ទី៣ គាំពារនិងពង្រឹងប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕
ជំនាញជលផល ស្រុកបូទុមសាគរ ចាប់បានទូក២គ្រឿងឆ្លងខេត្ត ប្រើលបប្រើសមុខ១០០ ឬលបកន្ទុយកណ្ដុរ ជាបទល្មើស បំផ្លាញធនធានសមុទ្រ យ៉ាងធ្ងន់ធ្ងរ
ខេត្តកោះកុង ៖ បទល្មើសឆ្លងខេត្ត ត្រូវបានលោក ប៉ រ៉ានី នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងលោក វ៉ាន់ ថុង ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានសហការជាមួយគ្នា ចាប់បានទូកលបប្រើសមុខ១០០ ឬហៅលបកន្ទុយកណ្ដុរ ដែលជាបទល្មើសនេសាទខុសច្បាប់ ហើយខាងជំនាញជលផលហាមឃាត់ជាដាច់ខាតមិនឲ្យនេសាទក្នុងដែនសមុទ្រនោះទេ។ ទូកបទល្មើសនេសាទ ដែលជំនាញជលផលចាប់បានមានចំនួន២ទូកនេះ មកពីខេត្តកំពត។ ម្ចាស់ទូកដែលជលផលបាប់បាន (១)មានឈ្មោះ អ៊ឹង សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (២)ឈ្មោះ សុំ នៀង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកោះគ្រិះស្នា ឃុំ ឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ បទល្មើសដែលជំនាញជលផលចាប់បានត្រូវរឹបអូសយកលបប្រើសមុខ១០០ ឬហៅកន្ទុយកណ្ដុរ មានចំនួន៣១០ខ្សែស្មើនិង២.៤៨០ម៉ែត្រ ត្រូវបានដកហូតយកមករក្សាទុកនៅ ស្នាក់ការជលផល និងយកទៅដុតបំផ្លាញ់ចូលទាំងអស់។ ចំណែកម្ចាស់ទូក ខាងជំនាញជលផលបានធ្វើកិច្ចសន្យាណែនាំម្ចាស់ទូកឲ្យបញ្ឈប់រាល់សកម្មភាពដែលរកស៊ីបទល្មើសនេសាទខុសច្បាប់នេះ ប្រសិនបើថ្ងៃក្រោយនៅតែឃើញរកស៊ីបទល្មើសដែលរដ្ឋបានហាមឃាត់នោះ និងត្រូវប្រឈមមុខតាមផ្លូវច្បាប់ ហើយអាចឈានទៅដល់ជាបពន្ធធនាគារទៀតផង។ យោងតាមមាត្រា.៩៨. ត្រូវផ្ដន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពីបី(៣)ឆ្នាំទៅប្រាំ(៥)ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ […]
នៅខេត្តកំពង់ធំ មានក្រុង-ស្រុកចំនួន៧ បានរងផលប៉ះពាល់ ទឹកជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតស្រូវជាច្រើនហិចតា
ខេត្តកំពង់ធំ ៖ កន្លងទៅថ្មីៗនេះ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ទ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ស្ទឹងទាំងបួនរបស់ខេត្តកំពង់ធំ នៅតែបន្តកើនឡើងនិងមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ។ លោក បែន វណ្ណរិទ្ឋ បានលើកឡើងថា ទឹកជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់និងខូចខាតដំណាំស្រូវរបស់ប្រជាកសិករខេត្តកំពង់ធំចំនួន ០៧ក្រុង-ស្រុកលើ០៩ក្រុង-ស្រុកមាន÷ ស្រុកកំពង់ស្វាយ ប្រាសាទសំបូរ សណ្ដាន់ បារាយណ៍ សន្ទុកស្រុកស្ទោង និងក្រុងស្ទឹងសែន លើ១៩ឃុំ/សង្កាត់មាន៨៤ភូមិស្មើនឹង១.៣៥៦គ្រួសារ។ ផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន១.៧១៣ហិកតា និងខូចខាតទាំងស្រុងចំនួន ១.១៨២ហិកតា។ លោកប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្តកំពង់ធំ បានបញ្ជាក់ ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេគឺប៉ះពាល់ដំណាំស្រូវចំនួន១.១០៨ហិចតា និងខូចខាត៩៩៦ហិចតា ក្រុងស្ទឹងសែនប៉ះពាល់ចំនួន៦៦ហិចតាខូចខាតចំនួន២៩ហិកតា ស្រុកប្រាសាទសំបូរប៉ះពាល់ចំនួន២៣៥ហិកតាខូចខាតចំនួន១៥៥ហិកតា ស្រុកបារាយណ៍ប៉ះពាល់ចំនួន១៨០ហិកតា ស្រុកសណ្ដាន់ប៉ះពាល់ប៉ះពាល់ចំនួន២៤ហិកតា សន្ទុកប៉ះពាល់ប៉ះពាល់ចំនួន៣៥ហិកតាខូចខាតចំនួន១២ហិចតា និងស្រុកស្ទោងប៉ះពាល់ចំនួន៦៥ហិកតា។ មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ អាជ្ញាធរស្រុកឃុំបានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ឃើញថាប្រជាកសិករកំពុងប្រមូលផលស្រូវពីទឹកទោះបីពុំទាន់ដល់អាយុប្រមូលផលក៏ដោយ(ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។ តាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤នេះ បានឱ្យដឹងថាទឹកស្ទឹងសែននៅស្ថានីយកំពង់ធំទឹកមានកម្ពស់១៣,៤៣ម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញចំនួន០,០៩ម៉ែត្រ។កំពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ន១៣,៥០។ចំពោះស្ថានីយ៍ស្រុកសណ្ដាន់ទឹកមានកម្ពស់១៨,៣៧ម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញចំនួន០,៣៤ម៉ែត្រកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ន១៨,៥០ម៉ែត្រ។ សូមបញ្ជាក់ថា ការងារបង្ករបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៤អនុវត្តបានចំនួន១៩៨ ០៥៣ហិកតាស្មើនឹង៩២.៨៥% នៃផែនការ២៣១.៣០០ហិកតាខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នាចំនួន១.២៧៩ហិកតា ក្នុងនោះស្រូវស្រាលដើររដូវឬស្រូវបង្កើនរដូវចំនួន៣៣.២៥៤ហិកតា៕
អភិបាលខេត្តកោះកុង គាំទ្រពេញទំហឹងចំពោះ សារពិសេសរបស់ សម្តេចតេជោ លើកិច្ចអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម
ខេត្តកោះកុង ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងថ្មីខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងមានប្រសាសន៏ថា តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខ សុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។ លោកជំទាវ មិថុនា ភូថង បានប្រកាសគាំទ្រពេញទំហឹងចំពោះការថ្លែងសារពិសេសរបស់សម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ដោយលោកជំទាវ ថ្កោលទោសចំពោះការញុះញង់បង្កចលាចលសំដៅបំផ្លាញសមិទ្ធផលប្រទេសជាតិ។ លោកជំទាវ បានចាត់ទុកមានគោលការណ៍គ្រឹះសំខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះគម្រោងនេះជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។ ក្នុងនាមអភិបាលខេត្ត លោកជំទាវមិថុនា ភូថង ប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការចំពោះការញុះញង់បង្កចលាចលសំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍន៍នៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តចូលរួមគាំទ្រយ៉ាងពេញទំហឹងការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា […]
អ្នកគ្រប់គ្រងជាន់ខ្ពស់នៃ សហគ្រាសអាមេរិក នាំគ្នាមកបំពេញទស្សនកិច្ច នៅប្រទេសចិន បានបង្ហាញពីជំនឿចិត្ត ចំពោះការបន្តធ្វើអាជីវកម្ម នៅប្រទេសចិន នៅប៉ុន្មានថ្ងៃបន្ទាប់ពីបញ្ចប់ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០
បទវិភាគ ៖ គណៈប្រតិភូដែលបង្កើតឡើងដោយអ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសអាមេរិកដូចជា ក្រុមហ៊ុន FedEx ក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន Apple និងក្រុមហ៊ុន Boeing ជាដើមបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ។ មានការវិភាគលើកឡើងថា គណៈប្រតិភូនៃអ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសអាមេរិកមកបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលនេះ បានបង្ហាញថា ពួកគេសង្ឃឹមចង់ឈ្វេងយល់ពីការរៀបចំចាត់ចែងគោលនយោបាយអំពីការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀតរបស់ចិន ហើយរំពឹងថាអាចក្តាប់ជាប់ឱកាសឈ្នះ-ឈ្នះបាន ។ បើមើលពីពេលវេលាអាចឃើញថា ការមកបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់គណៈប្រតិភូអ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសអាមេរិកលើកនេះពិតជា “ចំពេលល្អណាស់” ។ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានគ្រោងផែនការគោលថ្មីនៃកំណែទម្រង់និងការបើកទូលាយរបស់ចិន ហើយបង្ហាញពីការប្តេជ្ញាចិត្តស្តីពីការពង្រីកការបើកទូលាយចំពោះអន្តរជាតិផងដែរ ។ ដូចពួកគេបានថ្លែងថា ស្វាគមន៍កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បញ្ចេញសញ្ញាដ៏សំខាន់ស្តីពីការធ្វើកំណែទម្រង់ឱ្យមានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត រំពឹងថា កិច្ចប្រជុំពេញអង្គនឹងជំរុញកំណែទម្រង់ខាងសេដ្ឋកិច្ចនិងការពង្រីកការបើកទូលាយជុំថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសជានិរន្តរភាពឱ្យបានច្រើន ។ តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចចិនបានបន្តនិន្នាការទៅរកភាពល្អប្រសើរឡើងវិញ ពោលគឺ ផលិតផលក្នុងស្រុកសរុបនៃប្រទេសចិននៅឆមាសទីមួយឆ្នាំនេះ បានឡើងដល់៦១,៧ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ពេលថ្មីៗចុងក្រោយនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះរបស់ចិន ដោយសម្គាល់ឃើញថា អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីនៅអាស៊ីដែលមានប្រទេសចិនជាដើមជាតំណាងនៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកលដដែល ។ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានគូសបញ្ជាក់ថា នឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៃសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំយ៉ាងមុតមាំមិនងាករេ គឺដោយសារមានមូលដ្ឋានបែបនេះ បានជាអ្នកទទួលខុសត្រូវនៃសហគ្រាសអាមេរិកដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនមានជំនឿចិត្តកាន់តែខ្លាំងក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ ។ សូមមើលទីផ្សារទ្រង់ទ្រាយធំសិន ។ តាមការព្យាករណ៍ រាល់ពេលអត្រាធ្វើនគរូបនីយកម្មរបស់ចិនកើនឡើង១ភាគរយ ក៏អាចជំរុញការវិនិយោគថ្មីក្នុងតម្លៃប្រហែល១សែន៤ម៉ឺនលានដុល្លារអាមេរិកនិងការប្រើប្រាស់ថ្មីក្នុងតម្លៃ២ម៉ឺន៨ពាន់លានដុល្លារអាមេរិក […]
ជនជាតិវៀតណាម៦០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការខុសច្បាប់
រាជធានីភ្នំពេញ ៖ អាជ្ញាធរកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្តេញជនជាតិវៀតណាមចំនួន៦០នាក់ចេញពីប្រទេសកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ ការអនុវត្តបណ្ដេញចេញនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ តាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ ក្រោយទទួលបានការណែនាំនេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិ វៀតណាមសរុបចំនួន៦០នាក់ (ស្រី១០នាក់) ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ជនជាតិវៀតណាមដែលត្រូវបណ្ដេញចេញពេលនេះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីខេត្តព្រះសីហនុ នឹងត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។ គួរជម្រាបថា រយៈពេល១០ឆ្នាំចុងក្រោយ រាប់ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៤ កម្ពុជា បានបណ្ដេញជនបរទេសចេញពីប្រទេសកម្ពុជាជិត៣ម៉ឺននាក់ មកពីជាង១០០សញ្ជាតិផ្សេងគ្នា។ ក្នុងចំណោមជនបរទេស ដែលកម្ពុជាបណ្ដេញចេញពីប្រទេស គឺមានជនជាតិវៀតណាមច្រើនជាងគេ៕
រាជរដ្ឋាភិបាល ចាត់តាំង រដ្ឋមន្ត្រី៤រូប ឱ្យដឹកនាំការងារគ្រប់គ្រង ការផ្សាយផលិតផលគ្រឿងស្រវឹង
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដោយមានរដ្ឋមន្ត្រីចំនួន៤ក្រសួង ជាប្រធាន-អនុប្រធានដឹកនាំ។ នេះតាមសេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ទើបផ្សាយជាសាធារណៈនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ។ សមាសភាពក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង មានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន ខណៈរដ្ឋមន្ត្រីចំនួន៣រូបទៀត ជាអនុប្រធាន មានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល អមដោយសមាជិក៥រូបផ្សេងទៀត មាន៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ […]
គំនិតធ្វើអភិបាលកិច្ចមួយនេះ របស់លោក Xi Jinping បានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស របស់ប្រទេសចិន មានភាពស្រស់ស្អាត
ថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានពិភពលោកបានផ្សាយជាញឹកញាប់ថា ភ្ញៀវទេសចរបរទេសចំនួនកាន់តែច្រើនបានជ្រើសរើសប្រទេសចិនជាគោលដៅទេសចរណ៍ ។ កម្លាំងចលករនៅពីក្រោយនេះ គឺចិនបានបន្តកែសម្រួលសេវាហេដ្ឋារចនាសម្ព័ន្ធនិងសេវាអ៊ីធើណេតសម្រាប់ជនបរទេសឱ្យប្រើកាន់តែងាយស្រួល ហើយគោលនយោបាយពាក់ព័ន្ធក៏បានពង្រីកបន្ថែម។ បច្ចុប្បន្ន ប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងក្នុងច្រកព្រំដែនចំនួន ៣៧ កន្លែង ដែលពលរដ្ឋប្រទេសចំនួន៥៤ អាចចូលដែនចិនធ្វើទេសចរចម្ងាយខ្លី ធ្វើពាណិជ្ជកម្ម បំពេញទស្សនកិច្ច ជួបជុំញាតិមិត្តជាដើម។ ក្នុងចំណោមច្រកព្រំដែនលើកលែងទិដ្ឋការទាំងនេះ មានច្រក២កន្លែងស្ថិតក្នុងក្រុងសៀមិន ខេត្តហុកគៀន។ក្រុងសៀកមិនជាតំបន់សេដ្ឋកិច្ចពិសេសមួយរបស់ប្រទេសចិន និងជាទីក្រុងទេសចរណ៍ល្បីដែលទទួលបានរង្វាន់សម្រាប់ប្រជាជនស្នាក់នៅបានល្អពីអង្គការសហប្រជាជាតិ ( UN Habitat Scroll of Honour) ដែលទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ១០០ លាននាក់ជាមធ្យមក្នុងរៀងរាល់ឆ្នាំ។ ប្រទេសចិនមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ដែលស្ថិតនៅខេត្តក្វាំងតុង ខេត្តហុកគៀន ខេត្តហៃណាននិងភូមិភាគជនជាតិវៃវូលស៊ីនជាំង ដែលមានទេសភាពធម្មជាតិនិងមនុស្សធម៌ខុសគ្នាប្រកបដោយលក្ខណៈពិសេសរៀងៗខ្លួន ហើយរដ្ឋបាលបានដាក់ចេញវិធានការផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជន បានទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីលើពិភពលោកមកដើរលេងកម្សាន្ត។ ឆមាសទីមួយឆ្នាំ២០២៤ តំបន់ស៊ីនជាំងបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនលើសពី២២៩ម៉ឺននាក់ ប្រាក់ចំណូលខាងទេសចរណ៍អន្តរជាតិមានទំហំ ១៧៦៨ លានដុល្លារអាមេរិក។ សូមបញ្ជាក់ថា “អាថ៍កំបាំងនៃភាពស្រស់ស្អាត” នៃតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន […]