រាជធានីភ្នំពេញ ៖ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយគិតមកដល់ម៉ោង ១៧:០០ម្សិលមិញនេះ ទោះបីជាយុទ្ធនាការមិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៣៨.១៧០ នាក់ សរុបជាទឹកប្រាក់៦៥៧.៧៧៧.០៣៤ រៀល និង ៩៦.២១២ ដុល្លារអាម៉េរិក រួចទៅហើយ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភានេះ បានគូសរំលេចថា ការបរិច្ចាគ នេះបានសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។ ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃមិ្សលមិញនេះ។ ជាមួយគ្នានេះ […]
Month: May 2024
ច្បាស់ហើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ នាខែសីហាខាងមុខ
ខេត្តកំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតី ធ្វើទ្បើងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន១១៧០ផ្ទាំង, ផ្លូវបេតុង៩ ខ្សែ, បូជនីយដ្ឋានសមថៈ និងវិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ៕
តុលាការអះអាងថា Trump មានទោសលើ សំណុំរឿងទាំងអស់ នៅក្នុងការកាត់ក្តីឧក្រិដ្ឋកម្ម នៅ NY
អន្តរជាតិ ៖ គណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កបានរកឃើញថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump មានពិរុទ្ធពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មក្នុងការប៉ុនប៉ងដែលមានឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៦ ។ បន្ទាប់មកតុលាការក៏បានធ្វើការសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍នៅថ្ងៃទីពីរនៃការពិភាក្សា។ ចៅក្រមចំនួន ១២ នាក់ដែលចូលក្នុងសវនាការក៏បានជឿលើអំណះអំណាងរបស់ព្រះរាជអាជ្ញាផងដែរដែលថា លោក Trump បានបិទបាំងនូវប្រាក់ដែលបានបង់ទៅឱ្យតារាភាពយន្តពេញវ័យម្នាក់។ ទន្ទឹមនោះ ពួកគេរកឃើញថា លោក Trump មានទោសទាំង៣៤ករណីនៃសំណុំរឿង។ ការសម្រេចនេះបានធ្វើឱ្យលោក Trump ក្លាយជាមនុស្សដំបូងគេដែលធ្លាប់បម្រើការក្នុងការិយាល័យ Oval ហើយដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋបែបនេះ។ រដ្ឋអាជ្ញាបាននិយាយថា លោក Trump បានព្យាយាមបិទបាំងការបង់ប្រាក់ចំនួន ១៣០,០០០ ដុល្លារ ដើម្បីទិញភាពស្ងៀមស្ងាត់របស់តារាសម្តែង Stormy Daniels អំពីការជួបគ្នាដើម្បីរួមភេទ។ បន្ទាប់ពីសាលក្រមត្រូវបានគេកាត់ចោល លោក Trump បាននិយាយថា យើងមិនបានធ្វើអ្វីខុសនោះទេ ហើយអ្វីទាំងអស់ជាការរៀបចំ។ លោកថាខ្ញុំជាមនុស្សស្លូតត្រង់ណាស់ ហើយមិនអីទេ។ ខ្ញុំតស៊ូដើម្បីប្រទេសរបស់យើង ខ្ញុំតស៊ូដើម្បីរដ្ឋធម្មនុញ្ញរបស់យើងដើម្បីយុត្តិធម៌សម្រាប់ប្រជាជនរបស់យើង។ សូមជម្រាបថា Trump ប្រឈមមុខនឹងការកាត់ទោសចាប់ពីការកាត់ទោសរហូតដល់ ៤ ឆ្នាំសម្រាប់សំណុំរឿងនីមួយៗ។ ការកាត់ទោសនឹងកំណត់ពេលបន្តនៅថ្ងៃទី ១១ ខែកក្កដា។ […]
អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ គុណភាព និងប្រសិទ្ធភាពព័ត៌មាន មានភាពចំបាច់ ជាងពេលណាៗទាំងអស់ ក្នុងបរិវត្តកម្មឌីជីថល
រាជធានីភ្នំពេញ ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ – “នៅក្នុងបរិការណ៍កាលានុវត្តភាពថ្មីខាងផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន សង្គមកម្ពុជាបានបោះជំហានឱ្យស្របនឹងការវិវត្តរីកចម្រើនរបស់សង្គម ក្នុងរបត់បរិវត្តកម្មឌីជីថល ប៉ុន្តែនេះក៏ជាពេលដែលយើងចាំបាច់ត្រូវគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន បង្កើនគុណភាព និងប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ខណៈលើកកម្ពស់ការពង្រឹងសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មាន ដោយធានាសុក្រិតភាព តម្លាភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ”។ នេះជាការលើកឡើងរបស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាយុវជនស្តីពីតួនាទីសារព័ត៌មានក្នុងការរាយការណ៍បញ្ហាប្រែប្រួលអាកាសធាតុ ដែលត្រូវបានរៀបចំឡើងដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សហការជាមួយអង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមការគាំទ្រដោយស្ថានទូតស៊ុយអែតការិយាល័យប្រចាំក្រុងភ្នំពេញ កម្មវិធីជំនួយអភិវឌ្ឍរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដើម្បីចូលរួមក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៤។ មានប្រសាសន៍ទៅកាន់អ្នកចូលរួមទាំងអស់ចំនួនជាង២០០នាក់នៅក្នុងវេទិកានេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា បញ្ហាបរិស្ថានទាំងនេះមិនមែនជាបញ្ហារបស់ស្ថាប័នណា ឬរបស់អ្នកណាតែម្នាក់នោះទេ តែជាបញ្ហាដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ ដែលចាំបាច់ទាមទារឲ្យមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងនោះការផ្សព្វផ្សាយ និងការទទួលព័ត៌មានពិត ដែលអាចទុកចិត្តបាន មានសារៈសំខាន់ណាស់ ដើម្បីធានាការចូលរួមសកម្ម និងប្រកបដោយប្រសិទ្ធភាព ក្នុងដំណោះស្រាយចំពោះវិបត្តិបរិស្ថាននាពេលបច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានចំនួនប្រមាណ […]
វេទិកាសាធារណៈ ដើម្បីចូលរួមដោះស្រាយ បញ្ហាប្រឈមឆ្លើយតប និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ នៅសាលាឃុំចុងដូង ស្រុកបារាយ
ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ នៃក្រសួងអធិការកិច្ច អមដំណើរដោយ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋ ស្ថិតនៅក្នុងសាលាឃុំចុងដូង ស្រុកបារាយណ៍ ដោយមានការចូលរួមពីលោកលោកស្រីប្រធានមន្ទីរ-អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំក្រោមជាតិ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា វេទិកាសាធារណៈនាឱកាសនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាយ៉ាងរឹងមាំនូវ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព ដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយ ភាពវិជ្ជមាន […]
មូលហេតុ ដែលជំរុញឲ្យ អ៊ីស្រាអែល វាយប្រហារយ៉ាងសាហាវ លើ Rafah
អន្តរជាតិ ៖ អ៊ីស្រាអែល បានបង្ហាញហេតុផលថា កងកម្លាំងទ័ពអាកាសរបស់ខ្លួនធ្វើការវាយប្រហារយ៉ាងជាក់លាក់មួយនៅទីក្រុង Rafah កាលពីថ្ងៃអាទិត្យ គឺដើម្បីកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស ២ នាក់ ខណដែលមន្ត្រីសុខាភិបាលក្នុងតំបន់ រាយការណ៍ពីការស្លាប់នៃជនស៊ីវិលយ៉ាងច្រើននាក់។ ការទម្លាក់គ្រាប់បែករបស់ IDF បានវាយប្រហារលើតំបន់ Tel Al-Sultan នៃក្រុង Rafah ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់ និងរាប់សិបនាក់រងរបួស ដែលភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមក្រសួងសុខាភិបាលនៃក្រុមហាម៉ាស់ដែលគ្រប់គ្រងដោយប៉ាឡេស្ទីន។ វីដេអូដែលត្រូវយកមកផ្សព្វផ្សាយក្នុងបណ្ដាញសង្គម បង្ហាញថាអ៊ីស្រាអែល បានវាយប្រហារដោយកំណត់លើតំបន់សុវត្ថិភាពជនស៊ីវិល ដែលរត់ភៀសខ្លួន ។ ទន្ទឹមនោះ អ្នកនាំពាក្យរបស់សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានព្រមានថា ចំនួនអ្នកស្លាប់ អាចបន្តកើនឡើង ខណមនុស្សជាច្រើនជាប់នៅក្នុងកំទេចកំទីដែលបែកបាក់។ គួរបញ្ជាក់ថា ការវាយប្រហារនេះ អាជ្ញាធរ នៅមិនទាន់កំណត់ចំនួនអ្នកស្លាប់ និងរបួស ឲ្យច្បាស់លាស់នៅឡើយនោះទេ ប៉ុន្តែសន្មត់ថាអាចនឹងមានច្រើន ៕
ជនសង្ស័យជាឃាតករ ដែលចាក់សម្លាប់ ថៅកែលក់គ្រឿងសំណង់ នៅខេត្តឧត្តរមានជ័យ ប្លន់យកគ្រឿងអលង្កា ត្រូវបានសមត្ថកិច្ចចាប់បានហើយ
ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីប្លន់សម្លាប់ថៅកែគ្រឿងសំណង់នៅ ខេត្តឧត្តរមានជ័យ ។ ប្រតិបត្តការនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី ១-ឈ្មោះទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខបរគ្មាន រស់នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទី ២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
ស្តេច ប្រដាល់ពិភពលោក Manny Pacquiao បានប្រកាសថា លោកនឹងមកកម្ពុជា នៅចុងខែនេះ
កីឡា ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកជាច្រើនបានឲ្យដឹងថា ស្តេចប្រដាល់ពិភពលោក Manny Pacquiao បានប្រកាសជាផ្លូវការថា លោកនឹងមកប្រទេសកម្ពុជា នៅថ្ងៃទី ៣១ ខែឧសភា នេះ ដើម្បីចូលរួមទស្សនាការប្រកួតរបស់សង្វៀន Hanuman គុនខ្មែរ នៅកោះពេជ្រ៕
អាជ្ញាធរជាតិអប្សរា បណ្ដុះដើមត្នោត រាំង ស្ដៅ និងអំពិល ដាំតាមជើងទំនប់ និងបារាយណ៍
ខេត្តសៀមរាប ៖ ក្រៅពីដើមឈើប្រណិត និងដើមឈើលម្អ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បាននិងកំពុងបណ្ដុះប្រភេទរុក្ខជាតិត្នោត ដើមរាំង ដើមស្ដៅ និងដើមអំពិលផងដែរ ដ្បិតរុក្ខជាតិទាំងនេះមានភាពធន់នឹងទឹក និងអាកាសធាតុ ដែលអាចឱ្យគេយកទៅដាំដុះនៅជើងទំនប់ និងទីទំនាបលិចទឹកបាន។ លោក ញ៉ែម រស្មី មន្ត្រីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបណ្ដុះរុក្ខជាតិត្នោត និងដើមរាំង ជាដើម ដើម្បីទុកដាំនៅតាមជើងទំនប់បុរាណ ទំនប់ធ្វើថ្មី និងតាមបារាយណ៍ជាដើម ព្រោះរុក្ខជាតិទាំងនោះ ងាយស្រួលថែរក្សា ហើយធន់នឹងអាកាសធាតុ។ តួយ៉ាងដូចជាដើមរាំង រុក្ខជាតិនេះមានភាព លូតលាស់លឿនពេលដាំនៅតាមជើងទំនប់ជិតទឹក ហើយវាក៏អាចរស់នៅក្នុងទឹករយៈពេលយូរដល់ទៅ ៦ខែ ឬលើសនេះក៏មាន ដោយមិនបារម្ភខ្លាចងាប់ឡើយ។ ជាក់ស្ដែង តាមការបញ្ជាក់ពីលោក ញ៉ែម រស្មី អាជ្ញាធរជាតិអប្សរា បានដាំដើមរាំង និងត្នោតជិត២ពាន់ដើមនៅម្ដុំសំណង់ទ្វារទឹកតាសោម ដែលបច្ចុប្បន្នពួកវាមានភាពលូតលាត់ល្អ និងមានអាយុចន្លោះ ៥ឆ្នាំ ទៅ១០ឆ្នាំ។ ក្រៅពីជួយការពារជើងទំនប់មិនឱ្យហូរច្រោះដី ក្នុងនោះប្រភេទរុក្ខជាតិខាងលើ ក៏មានអត្ថប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ ដូចជាដើមរាំង ដើមស្ដៅ និងដើមអំពិល ពលរដ្ឋអាចអាស្រ័យផលដោយបេះធ្វើជាបន្លែសម្រាប់បរិភោគ […]
ជនសង្ស័យ០៦នាក់ ត្រូវបានបញ្ជូនខ្លួនទៅ តុលាការ ពាក់ព័ន្ធករណី គ្រឿងញៀន នៅស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង ៖ ប្រភពក្រៅផ្លូវការឲ្យដឹងនាព្រឹកថ្ងៃទី២៦ ខែឩសភា ឆ្នាំ២០២៤ នេះថាមានការឃាត់ខ្លួនជនសង្ស័យ០៦នាក់ ក្នុងនោះនៅស្រុកសាមគ្គីមានជ័យ០៤នាក់ និងស្រុកកំពង់លែង០២នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យទាំង០៦ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការបន្តនិតិវិធី។ គួររំលឹកផងដែរនៅម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៤ ខែឩសភា ឆ្នាំ២០២៤ នៅចំណុចភូមិអង្គគ្រង ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ប្រភពសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ណុយ វណ្ណៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិតប្រាកដ រស់នៅភូមិអង្គគ្រង ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពីបទ រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៦កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០១គ្រឿង ។ ២-ឈ្មោះ ប្រាក់ ចិត្ត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ […]