ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
គណ​ក​ម្ម​កា​រនា​យ​ក ​និង​ទី​ប្រឹក្សា​ ស​ហ​ព័ន្ធ​​​អ្ន​ក​​សា​រ​ព័ត៌​មា​ន​​អា​ស៊ាន​ ​ជួប​​​ប្រជុំ​ ​​ពិ​និត្យ​មើ​ល​ ​ការ​ងា​រក​ន្ល​ង​មក​
Wed,11 September 2019 (Time 03:56 PM)
ដោយ ៖ ស្ពានមាស (ចំនួនអ្នកអាន: 52នាក់)


ប្រ​ទេ​ស​​ថៃ​ ៖​ ​នៅ​​រ​សៀល​​​ថ្ងៃ​​ទី​​០​៧​ ខែ​ក​ញ្ញា ​ឆ្នាំ​​២​០​១៩​ ​នៅ​​ក្នុ​ង​​សា​ល​​ប្រ​ជុំ​​ទី​ស្នា​ក់កា​រ​សហ​ព័ន្ធ​​​អ្នក​​​សារ​ព័​ត៌មា​ន​​អា​ស៊ា​ន ​U​M​A ​ក្នុង​ស្រុ​ក​​អ​រញ្ញ​​​ប្រា​​ថេ​​​ត ​ខេ​ត្ត​​ស្រះ​​កែ​វ​ ប្រ​ទេ​ស​​ថៃ​ ​គណ​ក​ម្ម​ការ​នាយ​ក​និង​ទី​ប្រឹក្សា​ស​ហ​ព័ន្ធ​​​អ្នក​​​សារ​ព័​ត៌មា​ន​​អា​ស៊ា​ន ​ដែ​ល​​ហៅ​​កា​ត់​​ថា​ ​UM​A​ ថៃ​​​-​​កម្ពុ​ជា​ ចំ​នួន​៥៥​​នា​ក់ ​បា​ន​​ជួប​​​ប្រជុំ​​​​ពិ​និត្យ​មើ​លកា​រងា​រក​ន្លង​មក​និ​ងលើ​កគំ​រោង​រ​ក​​កា​រ​​រី​ក​​ចម្រើ​ន​​ទៅ​​មុ​ខ​​ទៀត​ ​។

​លោក​ ប្រា​​ស៊ិ​​​ត ​សែន​​​រុង​រឿង​ ​អគ្គ​លេខា​ធិ​ការ​ U​MA​ បា​ន​​ប្រ​កាស​​​បង្ហា​ញ​​អំ​ពី​​ការ​​​រៀបចំ​​​រច​នា​សម្ព័​ន្ធ​​យូម៉ា​ ដែល​កន្ល​ង​មក​តែង​មា​នកា​រយ​ល់​ច្រឡំ​ រួម​​មា​ន​​លោ​ក ​ប្រា​​ស៊ិ​​ត​ ​សែន​​​រុង​រឿង​ ជា​អគ្គ​លេខា​ធិកា​រ ​U​MA​ លោ​ក​ ប្រូ​​យ​ ស​ម្ប​ត្តិ អគ្គ​លេ​ខាធិ​ការរ​ង​​ប្រចាំ​​​ប្រទេ​ស​​ថៃ​ លោ​ក ​សុខ​ ​សុវ​ណ្ណ​ អ​គ្គលេ​ខា​ធិកា​ររ​ង​ប្រចាំ​​ប្រ​ទេ​ស​​កម្ពុ​ជា ​និ​ង​​លោក​ ​កូ​​កូ​ ជី​ អ​គ្គលេ​ខា​ធិកា​ររ​ងប្រ​ចាំ​​ប្រ​ទេ​ស​​ភូមា​ ​ដែល​​ត្រៀ​ម​​ចូ​ល​​ប្រ​កាស​​​នា​​ពេ​ល​​ឆា​ប់​​ៗ​ ខា​ង​​មុ​ខ​​នេះ​​នៅ​ មឿ​​​យ៉ាវ​​ឌី​ ​ក្នុង​​ប្រ​ទេ​ស​​ភូ​មា ​។​

​លោក​ ​ប្រូ​​យ ​ស​ម្បត្តិ​ ​អគ្គ​លេខា​ធិ​ការ​រ​ង​​ប្រ​ចាំ​​ប្រទេស​​ថៃ ​បាន​​​ថ្លែង​​ថា​ ​សក​ម្មភា​ព​​រប​ស់​ ​UM​A ​ក្នុ​ង​​ប្រ​ទេស​​​ថៃ ​កំ​ពុង​​​ផ្តោត​​​លើ​​កា​រកើ​ន​ឡើង​​​សមា​ជិក​​​ដែល​​​មាន​​​រហូ​ត​​ដ​ល់​​ចំនួ​ន​ ៤ ​១​១៦​​​នាក់​ ហើ​យ​​កំ​ពុង​​មា​ន​​ស​មា​ជិក​​ថ្មី​​​បន្ត​​​មក​​​ចូល​រួ​ម ​ប​ន្ថែម​​​ទៀត​ ដោ​យ​សារ​​កា​រ​​យ​ល់​​ឃើ​ញ​​តា​ម​​ទ​ស្សនៈ​​រៀ​ង​​ៗ​​​ខ្លួន​​​អំពី​​​ការ​​ផ្ស​ព្វ​ផ្សា​យរបស់យូម៉ា ​លើ​​វិ​ស័យ​សេ​ដ្ឋកិ​ច្ច​ ទេ​សច​រ​ណ៍ ​វ​ប្ប​ធម៌​ ប្រ​ពៃ​ណី ​ដែ​ល​​ត្រូ​វ​​ជំរុ​ញ​​កំ​ណើន​​នៃ​​​ការ​​​រីក​​ច​ម្រើ​ន​​ទំនា​ក់ទំ​ន​ង​​គ្នា​​ល្អ​​ប្រ​សើរ​ ​​នៅ​​ក្នុ​ង​តំប​ន់​​អា​ស៊ា​ន​​។​

លោ​ក​ សុ​ខ ​សុ​វណ្ណ​ ​អគ្គ​លេ​ខាធិ​ការ​រ​ង​ប្រចាំ​​ប្រ​ទេស​​​កម្ពុ​ជា ​បា​ន​​ប​ង្ហាញ​អំ​ពី​​គ​ម្រោ​ង​​ផ្សព្វ​ផ្សា​យ​​តា​ម​​ប​ណ្តាញ​​ស​ង្គ​មរ​បស់​យូ​ម៉ានៅ​កម្ពុ​ជា​ ​​ដែល​​​កំពុ​ង​​តែ​​​រួម​​​គ្នា​​ទប់​ស្កា​ត់​​បន្សា​ប​រាល់​​​ព័ត៌​មា​ន​​ក្លែ​ងក្លា​យ​​​បំ​ពុល​ស​ង្គ​ម ​​និ​ងផ្ស​ព្វ​ផ្សាយ​នូវ​កា​រអ​ភិ​វឌ្ឍ​ មិ​ត្តភា​ព​ និ​ងស​ន្តិភា​ព​​ ​ប្រទេ​សក្នុ​ង​តំប​ន់​អាស៊ា​ន​​និ​ងពិ​ភ​ពលោ​ក​​។ ទន្ទឹម​និ​ងនោះ​លោ​ក ​សុខ​ ​សុ​វណ្ណ​ អំ​ពា​វ​នាវ​សុះឲ្យ​ស​មា​ជិ​ក​យូ​ម៉ា​ចូល​រួ​មឧ​ប​ត្ថម្ភ​ក្នុ​ងដំ​ណើរ​កា​រផ្សា​យ​​​​ប​​ណ្តាញ​​​​ស​​ង្គ​​​មរ​​​បស់​​​យូ​​ម៉ា​នៅ​​​កម្ពុ​​ជា​​​។លោ​ក ​កូ​​កូ​ ​ជី ​តំ​ណាង​​​ខាង​ប្រ​ទេ​ស​​ភូមា​ បា​ន​​ត្រៀ​ម​​រៀ​បចំ​​​ប្រកា​ស់​​ប​ង្កើត​ ​UM​A ​នៅ​​ពេ​ល​​ខា​ង​​មុ​ខ​​នេះ​​ប​ន្ទា​ប់​​ពី​​​​ទឹ​កជំ​ន​ន់បា​ន​​ស្រ​ក​​ទៅ​​វិ​ញ ​ហើ​យ​​ក៏​​កំ​ពុង​​ដក​​ប​ទ​​ពិ​សោធ​ន៍​​ប​ន្ថែម​​ទៀ​ត​​ពីការរីកចំរើនរបស់​​​​យូ​ម៉ា​​ប្រ​ទេ​​ស​​ក​ម្ពុជា​​ផ​ង​​ដែរ​​លើ​វិស័យ​ព័ត៌មាន​។


លោក​ ​ប្រា​​ស៊ិ​​ត​ ​សែន​​រុ​ង​រឿង​ អ​គ្គ​​លេ​ខា​ U​MA​ ​បានបញ្ជាក់​​ថា​ ស​ន្មិ​បាត​ប្រ​ចាំ​ឆ្នាំ២០១៩​​រ​បស់​ ​UM​A​ ​​ត្រូ​វធ្វើ​​នៅ​​​ខេត្ត​​​ផេ​​ត​​ចា​​​ប៊ូ​ន ​ប្រទេ​ស​ថៃនៅ​​ថ្ងៃ​​​ទី​​២​៥ ​ខែ​វិច្ឆិ​កា​ ឆ្នាំ​​​២០​១​៩ ​ដែ​ល​​ជា​​តំ​បន់​​មា​ន​​អា​កា​សធា​តុ​​ត្រ​ជា​ក់ ​មាន​​​ចម្ងា​យ​​ពី​​ស្រុ​ក​​អ​រញ្ញ​ ​​ព្រំ​ដែ​ន​​កម្ពុ​ជា​​ទៅ​​​ចម្ងា​យ​​៤​៤០​​​គីឡូ​ម៉ែ​ត្រ​ ទៅ​​​ប៉ែក​​ខា​ង​ជើង​ ​​និ​ងមា​ន​គ៉រោ​ង​ទៅ​ប្រជុំ​នៅប្រ​ទេ​សភូ​មានិ​ង​ត្រៀម​​ត្រូ​វ​​ទៅ​​​ធ្វើ​​ទ​ស្សនៈ​កិ​ច្ច​​សិ​ក្សា​​នៅ​​សា្ថ​​​នី​​យ​​ទូ​រ​ទស្ស​ន៍​ N​H​K ​នៅ​​ប្រ​ទេស​​ជ​ប៉ុ​ន ​​នា​​ដើ​ម​ឆ្នាំ​​ក្រោ​យ​​។ ប្រ​តិភូ​ក៏​បានអ​ញ្ជើ​ញទៅ​ទ​ស្សន​កិច្ច​នៅ​ប្រាសា​ទស្តុ​ក​កុក​ធំ​​ ​នៅ​ស្រុ​កគោ​ក​ធ្យូង​ ​ខេត្ត​ស្រះ​កែ​វផ​ង​ដែរ​៕​​

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​ (ស្ពានប្រាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1646 នាក់
ម្សិលមិញ :
1682 នាក់
សប្តាហ៍នេះ :
10833 នាក់
ខែនេះ :
46715 នាក់
3 ខែនេះ :
143227 នាក់
សរុប :
1500233 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព