ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
ប្រជា​​ពល​រ​ដ្ឋ ​ឃុំប្រ​ឡា​យ​ជិត​ ​២០​០​នាក់​ ​កែន​គ្នា​ត​វ៉ា ​ប៉ះ​ចំ​ដីមា​ន​ ប្ល​ង់​ក​ម្មសិ​ទ្ធិ រ​ប​ស់និ​ស្សិ​ត ដែលវាស់​វែ​ងរួ​ច​
Tue,13 August 2019 (Time 04:48 PM)
ដោយ ៖ តេច​ឆេង (ចំនួនអ្នកអាន: 10នាក់)


ខេត្ត​កំពង់ធំ ៖ ​ប្រ​ជាព​លរ​ដ្ឋ​ប្រមា​ណ១​១៨គ្រួ​សារ​ ​រស់​នៅក្នុ​ង​ឃុំប្រ​ឡា​យ ​ស្រុ​កស្ទោ​ង ​ខេ​ត្តកំ​ព​ង់ធំ​ ​កែន​គ្នា​មក​តវ៉ា​ លើ​ក្បា​ល​ដីលេ​ខ៨​០​០ ​និង​៨​០១​ ដែ​ល​ជាលេ​ខក្បា​លដី​ក​ម្ម​សិទ្ធិ​ឯក​ជន​ ​ក្រោយ​ពី​ម្ចាស់​ដីបា​នធ្វើ​កា​រសុំ​ច្បា​ប់ ​និង​ឈូ​សឆា​យ​លើផ្ទៃ​ដី​កម្ម​សិ​ទ្ធិរ​បស់​ខ្លួ​ន ​ដើ​ម្បីធ្វើ​កា​រប​ង្ក​បង្កើ​នផ​ល​ ដំ​ណាំ​កសិ​ក​ម្ម ​កាល​ពី​ដើ​មឆ្នាំ​២​០១​៩ ​ក​ន្លង​ទៅ​នេះ​។
 
​ប្រជា​ពល​រដ្ឋ​ប្រ​មាណ​១​១៨​គ្រួ​សា​រ ​ម​កពី​ភូ​មិចំ​នួ​ន៣​ គឺ​ភូមិ​ប្រ​ឡាយ​ ​ភូមិ​អ​ន្លង់​ព្រីង​ ​និង​ភូ​មិកំ​ព្រា​ល ​ស្ថិ​តនៅ​ក្នុ​ងឃុំ​ប្រ​ឡាយ​ ស្រុ​ក​ស្ទោង​ ​ខេត្ត​កំ​ពង់​ធំ ​ប្រ​មូល​ផ្តុំ​គ្នាជា​ក្រុម​ សុំ​ទា​មទា​រ​ដីចេ​ញ​ពីក្នុ​ង​ប្លង់​កម្ម​សិទ្ធិ​រ​បស់​លោក​ ​សូត្រ​ សុ​មុ​ន្នី ​និង​ប្ល​ងផ្សេ​ង​ទៀត​ នៅ​លើ​ក្បាល​ដីលេ​ខ​ ៨​០០​ និ​ង​ក្បាល​ដីលេ​ខ​៨០​១​ ដែ​ល​ដីនេះ​ត្រូវ​បា​នក្រុ​ម​និសិ​ត្ស​ស្ម័គ្រ​ចិត្ត​រ​បស់​សម្តេ​ច​តេជោ​វា​ស់វែ​ងជូ​នលោក​ ​សេង​ សុ​មុ​ន្នី ​ក្នុ​ងអំ​ឡុង​ឆ្នាំ​២០​១៣​ក​ន្លង​ទៅ។​
ជា​មួ​យគ្នា​នេះ ប្រ​ជាព​លរ​ដ្ឋ​បាន​លើក​ឡើង​ថា ​ពួ​កគា​ត់​បាន​ប្រ​មូល​ផ្តុំ​កែ​នគ្នា​មក​ត​វ៉ាពេ​លនេះ ក៏​ព្រោះច​ង់បា​នដី​ទុ​កស​ម្រាប់​ធ្វើ​ស្រែចំ​ការ​ ​ខណៈ​ដែល​ព​លរ​ដ្ឋខ្លះ​ធ្លា​ប់ធ្វើ​ស្រូ​វ ​និង​ដាំ​ដំណាំ​លើដី​នេះ។​ ​ពលរដ្ឋខ្លះ​ទៀ​​ត​បា​​នអះ​អា​ងថា ​ពួកគា​ត់បា​ន​កាន់​កា​ប់ដី​នេះ​តាំង​ពីឆ្នាំ​១៩​៨​១ម​ក​ម្លេះ ​តែមិ​ន​មាន​ឯក​សា​រប​ញ្ជាក់​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ណា​ ឬ​បង្កា​ន់​ដៃជូ​ន​ពួក​គាត់​ឡើយ​។​ ហើ​យនៅ​ពេ​លដែ​ល​ក្រុម​និ​ស្សិត​ចុះ​វា​ស់វែ​ង​ដីតំ​បន់​នោះ​ជូន​ប្រ​ជាព​ល​រដ្ឋ ​ក្នុង​ប្លង់​ដី​នេះ ពួ​​ក​គាត់​មិ​នដា​ក់ពា​ក្យ​ស្នើរ​សុំទៅ​អា​ជ្ញាធ​រ​ដើម្បី​ឲ្យនិ​សិត្ស​ធ្វើ​ការ​វាស់​វែ​ងជូ​នពួ​ក​គាត់​ ​តែ​មុន​វា​ស់វែ​ង​នោះ ​គឺ​មាន​ដំណឹ​ង​ថាមា​ន​ការ​ទិ​ញល​ក់ដែ​រ​។​

ក្នុង​នោះ​ដែរ​ ​លោ​ក ​សូ​ត្រ​ សុ​មុន្នី​ ​ជាអ្នក​កា​ន់​ប្លង់​ដី​លេ​ខ៨​០០​ ​បាន​ប្រា​ប់អោ​យ​ដឹង​ថា​ ដី​នេះលោ​ក​បា​នប្រ​មូល​ទិញពីប្រ​ជាពលរ​ដ្ឋ តាំ​ងពី​ឆ្នាំ២​០០៤និ​ងឆ្នាំ២​០០​៥ ហើយកាយ​ជា​ប្រឡា​យ​ ដើ​ម្បីប​ញ្ជា​ក់អំ​ពី​ព្រំដី​ ​រប​ស់​ខ្លួន​ លុះ​ម​កដ​ល់​ចុង​ឆ្នាំ២​០​១២​និ​ងដើ​ម​ឆ្នាំ២​០​១៣​ ​ក្រុម​យុ​វជ​ន​សម្តេ​ច​តេជោ​ ​គឺ​ក្រុម​និ​ស្សិត​​បាន​ចុះវា​ស់​វែ​ង​ អោ​យរូ​បលោ​ក​ដែល​មា​នផ្ទៃ​ដី​សរុ​ប​ ៣​៩​១ហិ​តា ​ស្ថិ​តនៅ​ក្នុ​ងភូ​មិសាស្ត្រ​ ​ភូ​មិព​ព​ក ​ឃុំ​ពព​ក​ ស្រុ​ក​ស្ទោង​ ​ខេត្ត​កំ​ពង់​ធំ​។

លោកបាន​បញ្ជា​ក់​បន្ថែ​ម​ទៀត​ថា ក្នុ​ង​ចំណោ​មផ្ទៃ​ដី​សរុ​ប ​៣​៩១​ហិច​តា​ គឺរូ​ប​លោក​បា​នចូ​ល​លុយ​គ្នា៧​នា​ក់ ​និង​បា​នចែ​កជា​ក​ម្មសិ​ទ្ធ​រៀង​ៗ​ខ្លួន​ ​ចំណែ​ក​ដីរ​បស់​លោ​កស​ព្វថ្ងៃ​មា​នត្រឹ​ម១​៨​០ហិ​កតា ​មា​នប័ណ្ណ​ស​ម្គាល់​ក្បា​លដី​ប្លង់​ក​ម្មសិ​ទ្ធលេ​ខ​៨០​០​ វា​ស់​ដោយ​ក្រុម​និ​ស្សិត​ ដើ​ម​ឆ្នាំ២​០​១៣​ ​លើផ្ទៃ​ដីទំ​ហំ​៩០​០ម​X២​០​០០​ម៉ែ​ត្រ ​ដែល​មាន​ព្រំ​ប្រទ​ល់ ​ខា​ង​ត្បូង​ ទ​ល់និ​ង​ក្បា​ល់ដី​លេ​ខ​៨០​១ ​ឈ្មោះ​ ហ៊ុ​យ​ ងី​ម ​ខាង​ជើ​ងទ​ល់​នឹង​ឈ្មោះ ​អាត​ ​ខាង​លិ​ចទ​ល់​ដី ​ភូមិ​ពព​ក ​និ​ងខា​ងកើ​តទ​ល់​ផ្លូវ​ចាស់​។ ​ហើ​យនៅ​ក្នុ​ងផ្ទៃ​ដី១​៨​០ហិ​ចតា​ ​បច្ច​ប្បន្ន​លោ​កបា​ន​សុំច្បា​ប់ខេ​ត្ត ​ធ្វើ​ការ​ឈូ​សឆា​យ​ ស​ម្អាត​ដី​ ​សាប​ព្រោះ​ស្រូវ​ ​ទើប​តែ​បាន​ចំនួ​ន៥​០ហិ​ចតា​ប៉ុណ្ណោះ​។​

ពា​ក់ព័​ន្ធ​ករ​ណី​នេះដែ​រ ​លោ​ក ​កែវ​ ​នន​ មេ​ឃុំ​ពព​ក ​បា​នប​ញ្ជាក់​ប្រា​ប់យ៉ា​ង​ច្បាស់​ថា ​ប​ន្ទាប់​ពីលោ​ក​បាន​ជាប់​ជាមេ​ឃុំព​ពក​ នៅ​ឆ្នាំ​២០​១២​ក​ន្លង​ម​កនេះ​ ​មិន​ដែល​ឃើ​ញប្រ​ជា​ពល​រដ្ឋខា​ង​លើនេះ​ទៅ​ដា​ក់​ពាក្យ​ស្នើសុំ​កា​ន់កា​ប់ ​ឬ​បង្ក​ប​ង្កើត​ផ​លឡើ​យ ​ព្រោះ​ពល​រ​ដ្ឋទាំ​ងនេះ​មិ​នមែ​នរ​ស់នៅ​ក្នុ​ងឃុំព​ព​កឡើ​យ ​គឺពួ​ក​គាត់​រ​ស់នៅ​ក្នុង​ប្រ​ឡាយ​។ ​កាល​ពី​ជំនា​ន់ក្រុ​ម​និស្សិ​ត​ ចុះ​វាស់​វែ​ងក៏​មិន​ដែល​ឃើ​ញពួ​ក​គាត់​ទៅដា​ក់​ពាក្យ​សុំវា​ស់​វែង​ជាប្ល​ង់​កម្ម​សិទ្ធិ​នៅ​លើទី​តាំង​នេះដែ​។ ​តែ​នៅលើ​ទីតាំ​ង​ផ្សេង​ទៀត​នៅ​ក្នុង​ឃុំរ​បស់​លោ​កមា​ន​ការ​ដាក់​ពា​ក្យសុំ​ធ្វើកា​រ​វាស់​វែ​ង ​និង​បា​នចេ​ញ ​ជាប្ល​ង់ក​ម្ម​សិទ្ធិ​រួ​ចអ​ស់​ទៅហើ​យ។​

លោកមេឃុំបាន​បន្ត​ថា ​ក្នុ​ងដើ​ម​ឆ្នាំ២​០១​៩​ លោ​ក ​​សូត្រ​ សុ​មុ​ន្នី ​បាន​ដា​ក់ពា​ក្យ​ស្នើរ​សុំ​ឈូស​ឆាយ​ដី​ ដើ​ម្បីប​ង្ក​រប​ង្កើន​ផល​ ​ស្រាប់​តែមា​ន​ប្រជា​ពល​រដ្ឋ​ប្រ​មាណ​ជិត​ ​១២​០​ គ្រួ​សា​រខា​ងលើ​នេះ​ កែ​នគ្នា​និ​ង​ឃាត់​គ្រឿង​ចក្រ​មិ​នឲ្យ​ដំណើ​រ​ការ​ ហើ​យរូ​ប​លោក​ជា​អាជ្ញា​ធរ​មូ​លដ្ឋា​ន​ក៏ច​ង់​ជួយ​ដល់ប្រ​ជាព​លរ​ដ្ឋ​ដែរ​ តែ​មិ​នដឹ​ង​ថា​គួរ​ដោះ​ស្រាយ​បែប​ណា​នោះ​ទេ ​ព្រោះពី​ដំ​បូង​ចំ​នួ​នគ្រួ​សារ​ដែល​ម​កត​វ៉ា​មាន​ប្រ​ហែល​២​០គ្រួ​សា​រ ​ហើ​យរូ​ប​លោក​បា​នសុំ​ឲ្យលោ​ក ​សូ​ត្រ ​សុមុ​ន្នី​ ជួ​យ​ស​ម្រួល​ តែ​លឺ​ថាមា​ន​ការ​សំរួ​លបែ​ជាមា​នកា​រ​កើន​ឡើង​រហូ​ត​ដល់​ទៅជិ​ត២​០​០គ្រួ​សា​រ ​ដែល​ធ្វើឲ្យ​ម្ចា​ស់ដី​មិ​នមា​នល​ទ្ធ​ភាព​ដោះស្រា​យ​ជូន​នោះឡើ​យ ៕ ដោយ តេច ឆេង

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​ (ស្ពានប្រាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1343 នាក់
ម្សិលមិញ :
1650 នាក់
សប្តាហ៍នេះ :
11067 នាក់
ខែនេះ :
46197 នាក់
3 ខែនេះ :
152280 នាក់
សរុប :
1466003 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព