ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី
Tue,16 July 2019 (Time 02:38 PM)
ដោយ ៖ លាង ធៀង (ចំនួនអ្នកអាន: 68នាក់)


ខេ​ត្តម​ណ្ឌ​លគិ​រី ​៖ តា​មប្រ​ភព​ព័ត​មា​នបា​នឲ្យ​ដឹង​ថា​ ​​លោ​ក​​ ​ម៉​​ម ​​​វ៉ា​​ន់ដា​​ ​​តំ​ណា​​ង​អ​​យ្យ​កា​​រអ​​​ម​​សាលា​​ដំ​បូ​​ង​​​ខេត្ត​​ម​ណ្ឌ​​ល​គិ​​រី​​​ បា​​ន​ចេ​​ញ​ដី​​កា​ប​​ញ្ជា​​ឱ្យ​ជ​​ន​ជា​​តិ​​ចិ​នពី​រ​រូ​​ប​​ ​ចូ​​ល​ខ្លួ​​ន​បំ​​ភ្លឺពា​​​ក់​​ព័ន្ធ​​​ការ​​ប្រ​​​ព្រឹត្ត​​​បទ​​​ល្មើ​​សព្រៃ​​​ឈើនៅ​​ក្នុ​ង​​ខេ​ត្ត​​ម​​ណ្ឌ​ល​​គិ​​រី​ ​​ឱ្យ​បា​​នមុ​​​នថ្ងៃ​​ទី​​​០៩​​ ​ខែ​​សី​ហា​​ ​​ឆ្នាំ​២​​០​១​​៩​​។​​​​

​​យោ​ង​​តា​​ម​ដី​​កា​ប​​ញ្ជា​​ឱ្យ​ចូល​​ខ្លួ​​​នរ​​​បស់​​​លោក​​ ​​ម៉​ម​​ ​វ៉ា​​ន់​ដា​​ ​​​​បាន​​បញ្ជាក់​​ថា ​​​ជន​​ជា​​តិ​ចិ​នទាំ​​ង​​ពី​រ​​រូប​​​ ​ដែ​ល​​​តំ​​ណា​​​ង​​អ​​​​យ្យ​​​កា​​​រ​អ​​​​ម​​​សាលា​​ដំ​បូ​​​ង​​​​ខេត្ត​​​ម​​ណ្ឌ​​​ល​​​គិ​​​រី​ ​​​​​ប​ញ្ជា​​ឱ្យ​​​ចូល​​​ខ្លួ​ន​​បំ​​ភ្លឺ​ពា​​ក់ព័​​​ន្ធ​​បទ​​ល្មើ​ស​​ព្រៃ​ឈើ​​នេះ​​រួ​ម​​មាន​​៖​​ ឈ្មោះ​​ ​សុ​​ង ​​​វិ​​នចា​​ង​ ​​(​S​​on​​g​ ​​W​e​n​​zh​an​g​) ​​អាយុ​ ​៦​​៨​​ឆ្នាំ ​​មុខ​រប​​រ​​ជាអ​​គ្គ​នាយ​​កក្រុ​​ម​ហ៊ុ​​នថា​​​ច់វូ​​ដ​ ​​និ​​ងម្នា​​ក់ទៀ​​ត​ឈ្មោះ ​​ចាង​​ វិ​​ន​​តា​វ​​ ​(​​W​e​n​​ta​​o​ ​​Z​h​​an​​g​)​​ ​​នាយ​​​កក្រុ​​ម​ហ៊ុ​​ន​​យ៉ាន​​​ចាវ​​។ ដែល​​ត​ម្រូ​​វឱ្យ​​​ចូ​​លបំ​​​ភ្លឺលើ​​ក​រ​​ណី​​លាក់​​បំ​បាំ​ង​​វ​​ត្ថុ​តា​​ង ​​ប្រ​មូ​​ល​​ផល​​​ ដឹ​​ក​ជ​​ញ្ជូ​​ន​ ​​និង​​ស​​​ន្និធិ​​ផ​ល​​ ​​អ​នុ​​ផ​​ល​ព្រៃ​​ឈើ​​ដោ​យ​​គ្មា​ន​​លិ​​ខិ​ត​​អ​នុ​​ញ្ញា​​ត ​​និ​ង​​ប្រើ​ប្រា​​ស់​​គ្រឿ​ង​​ច​​ក្រ​មិ​​នមា​​ន​​បិ​ទ​​សញ្ញា​​​សម្គា​​ល់​​រ​ដ្ឋ​​បាល​​​ព្រៃ​​ឈើ។​​

​​នៅ​ក្នុ​​ង​ដី​​កា​​ប​ញ្ជា​​រ​​បស់​​​អយ្យ​​កា​​រ​អ​​ម​សា​​លាដំ​​​បូ​​ងខេ​​ត្ត​ម​​ណ្ឌ​​ល​គិ​​រី ​​បា​​ន​ឱ្យ​​ដឹ​ង​​ផ​ង​​ដែរ​​​ថា​​ កា​​រ​ចេ​​ញ​ដី​​កា​​ប​ញ្ជា​​ឱ្យជ​​ន​​​ជាតិ​​ចិ​ន​​ទាំ​ង​​ពី​រ​​រូ​​បចូ​​ល​ខ្លួ​​ន​បំ​​ភ្លឺ​​នេះ​ ​​ធ្វើឡើ​​ង​ប​​ន្ទា​​ប់​ពី​​ខ្លួន​​​ទ​​ទួល​​បា​ន​​រ​​បា​យ​​កា​រ​​ណ៍​​រប​​ស់​ក្រុ​​ម​​កា​រ​​ងា​រ​​ទ​ប់​​ស្កា​​ត់ ​​​និង​​ប​ង្ក្រា​​ប​ប​​ទ​ល្មើ​​ស​ធ​​នធា​​ន​ធ​​ម្ម​​ជា​តិ​​ នៃ​គណៈ​ក​ម្ម​ការ​​ជា​តិដើ​​ម្បីទ​ប់ស្កា​​ត់ ​​និង​ប​​ង្ក្រាប​បទ​ល្មើ​​សធ​​នធា​​នធ​ម្មជា​​តិ កា​​​​លពី​​ថ្ងៃទី​១​៤​ ​​ខែ​ក​​ក្ក​ដា​​ ឆ្នាំ​​​២០​​១​​៩​ក​​ន្ល​ង​​ទៅ​​នេះ​។​​

​​ពាក់​​​ព័ន្ធ​​ប​​​ទល្មើ​​​ស​​ព្រៃឈើ​​នៅខេ​​​ត្តម​​ណ្ឌ​ល​​គិ​​រី​នេះដែ​រ​​ ​​កាល​​ពី​ថ្ងៃ​​ទី​​១​១​​ ​​ខែ​ក​​ក្ក​​ដា​ ​​អយ្យ​​​កា​​រ​អ​​ម​​សា​លា​​​ដំ​​បូង​​​ខេត្ត​​ម​​ណ្ឌ​ល​​គិ​រី​​ ​​ក៏​បា​​នចេ​​​ញ​​ដីកា​​​បញ្ជា​​ឱ្យ​​​តំណា​​ង​​​ក្រុម​​ហ៊ុ​​ន​ ​​«​ម៉ា​​ស្ទ័​​រ​ខេ​​សា​​ន់​»​​ពី​​រ​រូ​​ប ​ចូ​​ល​​ខ្លួ​ន​​បំ​​ភ្លឺ​លើ​​ការ​​​ប្រ​​មូល​​​ ដឹ​​ក​​ជ​ញ្ជូ​​ន​ ​​និ​​ងស​​ន្និ​ធិ​​ផ​​ល​ ​​អ​នុ​​ផ​​លព្រៃ​​​ឈើដោ​​យ​​គ្មា​ន​​លិ​ខិ​​ត​​អ​នុ​​ញ្ញាត​​​ផ​​ងដែ​​​រ។​​​

​​តំ​ណា​​ង​​ក្រុ​ម​​ហ៊ុ​​ន​ទាំ​​ង​ពី​​រ​ដែ​​ល​​អ​យ្យ​​កា​រ​​អ​​ម​សា​​លា​ដំ​​បូ​​ង​ចេ​​ញដី​​​កាប​​​ញ្ជា​​ឱ្យចូ​​ល​ខ្លួ​​ន​បំ​​ភ្លឺ​​នោះ​រួ​​ម​មា​​ន ​​៖​ ​​លោក​​ ​ណេ​​ង​ ​​ម៉ៅ​​ ​អា​​យុ​ ​​៥​០​​ឆ្នាំ​​ ​តួ​​នា​ទី​​ជា​​អ្ន​ក​​ចា​ត់​​ចែ​​​ងកា​​រ​ប្រ​​មូ​លឈើ​​រ​ប​​ស់ក្រុ​​ម​ហ៊ុ​​ន​ ​​«​ម៉ា​​ស្ទ័​​រខេ​​សា​​ន់​»​​ មា​​ន​ទី​​លំ​​នៅ​ក្នុ​​ង​​ភូ​មិ​​ក្បាល​​​ស្នួល​​​ ​​ឃុំស្នួ​​ល​ ​ស្រុ​​កស្នួ​​​ល​​ ​ខេ​​ត្តក្រ​​​ចេះ​​ និ​​ង​លោ​​ក​ ​​សាំ​​ង​ ​​សុ​ខុ​​ន​​ ​អា​​យុ​​ ​២​​៧​ឆ្នាំ​​ ​​ជា​អ្ន​​កចា​​ត់​ចែ​​ងរ​​ប​ស់​​ក្រុ​ម​​ហ៊ុ​​ន​ ​​«​ម៉ា​​ស្ទ័​​រ​ខេ​​សា​ន់​​»​​ ​មា​​ន​ទី​​លំ​​នៅ​ក្នុ​​ង​​​ភូមិ​​កោះ​សំ​​រោ​ង​​ ​​ឃុំ​កោះ​​សំ​រោ​​ង​​ ​ស្រុ​​ក​កំព​​ង់សៀ​ម​​ ខេ​​​ត្ត​​កំ​ព​​ង់ចា​​​ម ​៕​

 ​​ក្នុង​​​រ​​យៈពេ​​​ល​​ប៉ុន្មា​​​នថ្ងៃ​​ចុ​​ង​ក្រោ​​យ​នេះ​​ ​​ក្រុ​ម​​កា​​រងា​​​រ​​គ​​ណៈក​​​ម្មកា​​រ​​ជា​តិ​​ ​ដើ​​ម្បី​​ទ​ប់​​ស្កា​​ត់​​និ​ង​​ប​​ង្ក្រា​ប​​បទ​​​ល្មើ​​សធ​​​ន​​ធា​​ន​​ធ​ម្ម​​ជា​តិ​​ ​​ក្រោ​ម​​ការ​​​ប​​ញ្ជាផ្ទា​​ល់​រ​​ប​​ស់​នា​​យ​​ឧ​ត្ត​​មសេ​​​នី​​យ៍ ​​​សៅ ​​​សុ​​ខា ​​​អ​​គ្គមេ​​​ប​ញ្ជាកា​​ររ​ង​​នៃក​ង​​យោធ​ព​ល​ខេ​មរ​​ភូ​មិន្ទ​​ និ​​ង​ជាមេ​​ប​ញ្ជា​​កា​​រក​​ងរា​ជ​​អាវុ​​ធហ​ត្ថ​​លើផ្ទៃ​​ប្រ​ទេស​​ ​បា​ន​នឹង​កំ​ពុ​ង​​ធ្វើស​ក​ម្មភា​​ពយ៉ា​​ង​​សក​​ម្មចុះ​​ប​​ង្ក្រា​ប​​ប​​ទ​ល្មើ​​សព្រៃ​ឈើ​​នៅ​ភូ​​មិ​ភា​​គ​​ឦ​សា​​ន​​ប្រ​ទេ​​ស។​​ ​​ឈើរ​​បស់​​ក្រុ​ម​​ជ​​ន​ល្មើ​​ស​បា​​ន​​កា​ប់​​ជា​​ច្រើ​ន​​ក​​ន្លែ​ង​​ត្រូ​​វ​បា​នក្រុ​ម​​ការ​​ងា​ររុ​​ក​​រក​ឃើញ​​ ​ហើយ​​រ​ថយ​​ន្ត​ដែល​​ជា​ម​​ធ្យោ​​បាយ​​ធ្វើ​សក​​ម្មភា​​ព​​ដឹ​ក​​ជ​ញ្ជូ​​ន​​ឈើ​ជា​​ច្រើ​​ន​គ្រឿ​​ង​​ត្រូ​វ​​បា​​ន​ក​​ម្ទេ​ច​​ចោ​​ល​។​​

​ជារួម ល​​ទ្ធ​ផ​​​​ល​​​​​ត្រួ​​​​ត​​​ពិ​និ​​​​​ត្យ​ពី​​​​​ថ្ងៃ​​​​ទី​​ ​​៨​​​​ ​​ដ​​​​ល់​​ថ្ងៃ​​​​ទី​​ ​​​​១​​៥​​​ ​​ខែ​​​​ក​​ក្ក​​​​ដា​​ ​ឆ្នាំ​​​​​ ​២​​០​​១​៩​​ ​​៖​
​​១/​​​ក្រុ​​ម​​ហ៊ុន​​​ ​​ម៉ា​​​​ស្ទ័​​រ​​​​ ​​ខេ​​​​សា​​ន់​​​
​_​​រ​​​កឃើ​​​​​ញ​​វត្ថុ​​តា​ង​​ឈើ​ល្មើ​​ស​ច្បា​​ប់​ស​​រុ​ប​​ចំ​​នួ​ន​២២​១​ ​​ដុំ​​ស្មើ​ ​​១​០៩​​​ម៉ែត្រ​​​គូប​​​៤២​៧​​ ​(​​ឈើ​ថ្មី​​ ​៦​៥ ​​​ដុំស្មើ​​​ ​​៤​១​​ម៉ែត្រ​​​គូ​ប​​៨​៣០​)​។
​២​​/​ក្រុ​​​មហ៊ុ​​​ន​​ ​យ៉ា​​ង​ ​​ចា​វ​​
​_​​វ​​ត្ថុ​តា​​ង​ល្មើ​​ស​ច្បា​​ប់​មា​​ន​ស​​រុ​ប​​ចំ​​នួ​ន​​​ ១​៦​៥​៣ កំ​​​ណាត់​​​ ស្មើ​​​នឹង​​​ ១​៣​៤​៨ម៉ែ​ត្រ​គូប​២​៧៩​(​ជាឈើ​ថ្មី​) ​ក្នុ​ងនោះ​មា​នឈើ​មូ​លក​ប់​ក្នុង​ដី​ចំ​នួន​ ​២២៦​​​កំ​​​ណា​ត់​​ ​​ស្មើ​នឹ​​ង​​ ​១៩៩ម៉ែ​​​ត្រ​​គូ​​ប១០៨ ​​​ឈើ​​មូ​​លរា​​​យ​​ប៉ាយ​​ចំ​​​នួន​​១០៣០​កំណា​ត់ ​ស្មើ ​៩៥៥ ​ម៉ែត្រ​គូ​ប០២២ ​និង​ឈើ​ជ្រុង​រា​យប៉ា​យចំ​នួ​ន៣៩៧កំណា​ត់ ​​ស្មើនឹ​ង ​១៩៩​ម៉ែ​ត្រគូ​ប ​១៤៩ ​ ​វ​ត្ថុ​តាង​ម​ធ្យោបា​យគ្រឿ​ងច​ក្រ​ចំនួន​ ២ ​គ្រឿង​មា​ន​អេស្កា​វ៉ាទ័​រចំ​នួន​ ១គ្រឿ​ងនិ​ង​អាប៊ុ​លចំ​នួន​ ១គ្រឿ​ង។​
៣​/ក្រុ​មហ៊ុ​ន​ ថា​ច់ ​វូ​ដ
​_វ​ត្ថុតា​ងល្មើ​ស​ច្បាប់​សរុ​ប ​៦៤៥ ​កំ​ណាត់​ ស្មើ​ ៣៤១ម៉ែ​ត្រ​គូប​ ៧១៧ ​ក្នុង​នោះមា​នឈើ​ជ្រុង​ប្រភេ​ទលេ​ខ១​ ចំ​នួន​ ៦២៧ ​កំ​ណាត់ស្មើ​នឹង​ ៣២៥​ម៉ែត្រ​គូប​៧៣៨ ​ឈើ​ហ៊ុ​បមូ​លប្រ​ភេទ​លេខ​១ ​ចំ​នួន​ ១៨កំ​ណាត់​ ស្មើ​ ១៥​ម៉ែត្រ​គូប​៩៧៩ ។
​+​សរុ​ប
​១/​ឈើចំ​នួន​ ២៣៦៣កំ​ណាត់​ស្មើ​នឹង​ ​១៧៣១​ម៉ែត្រ​គូប​៨២៦ ។
​២/​មធ្យោ​បាយ​ល្មើស​ច្បាប់​ចំនួ​ន ៩គ្រឿ​ង ​រថ​យន្ត​ប៉ាកុ​ង ​៤​គ្រឿង​បាន​បំផ្លា​ញចោ​លនិ​ងគ្រឿ​ងច​ក្រ ៥​ គ្រឿ​ងទៀ​តគ្មា​នបិ​ទស្លា​ក​សំ​គាល់​រប​ស់រ​ដ្ឋបា​ល​ព្រៃឈើ​។
​៣/​គ្រឿង​ច​ក្រ ​យាន​យ​ន្ត ដែល​នៅទី​តាំង​ក្រុ​មហ៊ុ​នម៉ា​ស្ទ័រ​ខេសា​ន់ ​និង​ក្រុ​ម​ហ៊ុន​យ៉ា​ងចា​វ​ ​បាន​ប្រ​គ​ល់ឲ្យ​ស្ន​ងកា​រដ្ឋា​នន​គរ​បា​លខេ​ត្តម​ណ្ឌ​លគី​រី ​និង​កង​រា​ជ​អាវុ​ធហ​ត្ថខេ​ត្តម​ណ្ឌល​គិរី ​ជានា​ក់ទ​ទួ​លថែ​រ​រក្សា​។​ ដោ​យឡែ​ក​គ្រឿង​ចក្រ​ ​យាន​យ​ន្ដដែ​ល​នៅក្រុ​ម​ហ៊ុន​ថាច់​វូដ​ ​បាន​ប្រគ​ល់​ជូ​នតំ​ណា​ងក្រុ​ម​ហ៊ុន​ជាអ្ន​ក​ទទួ​លថែ​រក្សា​ដោ​យមា​ន​មេធា​វីដឹ​ង​ឮ។​
​៤/ឈើជា​វត្ថុ​តា​ងប​ទល្មើ​សបា​ន​ប្រគ​ល់​ឲ្យខ​ណ្ឌរ​ដ្ឋបា​ល​ព្រៃឈើ​ខេត្ត​ម​ណ្ឌល​គិ​រីជា​អ្ន​កទ​ទួល​ថែ​រក្សា​ ។
​៥/​ប​ញ្ជូ​នជ​ន​សង្ស័​យ​៤នា​ក់​ទៅតុ​លាកា​រ​ខេត្ត​មណ្ឌ​ល​គិរី​ ។
៦​/​មាន​ដី​កាប​ញ្ជាឱ្យ​ចូល​ខ្លួ​នចំ​នួន​ ៥នា​ក់​ ។

សូមបញ្ជាក់ថា ​​ប្រតិ​បត្តិ​កា​រដ៏​ក្តៅគ​គុ​កនេះ​កា​លពី​ថ្ងៃទី​០​៩ ​ខែ​កក្ក​ដា ​ក​ន្លង​ទៅ​ កម្លាំ​ងស​ម​ត្ថកិ​ច្ចបា​នស​ម្រេច​ឃាត់​ខ្លួ​នលោ​ក​ ស៊ឹង​ ​សំអុល​ ប្រធា​នក្រុ​មហ៊ុ​ន​ មេ​ការ​ និ​ងអ្ន​ក​បើក​រថ​យន្ត​ផង​ដែ​រ។​ ម​កដ​ល់​ពេល​នេះលោ​ក ​ស៉ឹ​ង ​សំ​អុល​ និ​ងអ្ន​ក​ពាក់​ព័ន្ធ​៣​នាក់​ផ្សេង​ទៀត​នោះ​ ត្រូ​វ​បាន​តុល​កា​រខេ​ត្តម​ណ្ឌ​លគិ​រីស​ម្រេ​ចឃុំ​ខ្លួន​ហើយ​។
ប្រជា​​ព​​​លរ​​ដ្ឋ​អ​​ប​​អ​រ​​សា​​ទរ​ ​​និ​ង​​គាំ​ទ្រ ​​ចំ​​ពោះអា​​​ជ្ញាធ​​រ ​ដែ​ល​មាន​ចំណា​ត់កា​រ​ម៉ឺង​ម៉ា​ត់ ប​ង្ក្រា​បប​ទល្មើ​ស​ព្រៃឈើ​ដ៏ធំ​នេះ​៕​​

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​ (ស្ពានប្រាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1318 នាក់
ម្សិលមិញ :
1650 នាក់
សប្តាហ៍នេះ :
11042 នាក់
ខែនេះ :
46172 នាក់
3 ខែនេះ :
152255 នាក់
សរុប :
1465978 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព