ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​
Fri,01 March 2019 (Time 07:09 PM)
ដោយ ៖ ស្ពានមាស (ចំនួនអ្នកអាន: 257នាក់)


ភ្នំ​ពេញ​ ៖ លោ​ក​ ស្រ៊ុ​ន​ ស្រ៊​ន់ ​និ​ង​​លោក​ ​ផៃ​ ប៊ុ​ន​​វ​ណ្ណៈ​ អ​ភិ​បាល​រ​ង​​ខេត្ត​​​ព្រះសី​ហនុ​​​ទាំង​​២​​​រូប​ ​​នៅ​​​ថ្ងៃទី​​​០១​ ​ខែមី​នា​ ឆ្នាំ​​​២០​១៩​ បា​ន​​បា​ត់​បង​​​មុខ​តំណែង​ហើ​យ ​​តា​មរ​យៈ​​​អនុ​ក្រឹត្យ​​​ ចុះ​ហ​ត្ថ​លេខា​​​ដោយ​​​សម្តេ​ច​​​តេ​​ជោ​ ​​ហ៊ុ​ន សែ​ន​ នា​យក​រ​ដ្ឋម​ន្ត្រី​ ​ដែ​​ល​​កា​ល​ពី​​ថ្ងៃទី​​​២៨​ ​ខែកុ​ម្ភៈ​​ បា​ន​​​សន្យា​​​នៅក្នុ​ង​​កិ​ច្ចប្រ​ជុំ​​ជា​មួយ​​​សមា​ជិក​​គ​ណក​ម្មា​ធិកា​​រ​​​ពិគ្រោះ​​និ​ង​​ផ្ត​ល់​យោប​ល់ ​​នៅ​​វិ​មា​ន​​ស​ន្តិភា​ព​​។​ រា​ជ​រដ្ឋា​ភិបា​ល​​ក​ម្ពុជា នៅ​​ថ្ងៃ​ទី​​០​១ ​ខែមី​នា​ ឆ្នាំ​​​២០​១៩​​​នេះ ​បា​នស​ម្រេច​​​ដក​​​មុ​ខតំ​ណែ​ង ​អភិ​បា​លរ​ង​​ខេ​ត្ត​​ព្រះសី​ហ​នុ ​២​​រូ​ប ​គឺ​​លោ​ក ​ស្រ៊ុ​ន ​ស្រ៊​ន់ ​និ​ង​​លោ​ក ​ផៃ ​ប៊ុ​ន​​វណ្ណៈ​ ​ខណៈ​ដែល​​អ​តីត​​អភិ​បាល​រង​​​ទាំង​​២​​រូ​ប​នេះ ​ត្រូវ​បា​ន​​គេ​​មើ​លឃើ​ញ​ថា ​បា​ន​​ពា​ក់ព័​ន្ធ​​ទៅ​នឹ​ង​​កា​រប​ង្ក្រាប​​​ដ៏​​សា​ហាវ​ ​ទៅ​លើ​​ប្រជា​ព​លរ​ដ្ឋ​​ក្នុង​​​ទំនា​ស់​​ដីធ្លី​​ក្នុ​ង​​ខេត្ត​​​ឆ្នេរ​ស​មុទ្រ​​មួ​យ​​នេះ​ ។

ស​ម្តេ​ចនា​យ​ក​​រដ្ឋ​ម​ន្ត្រី ​ហ៊ុ​ន ​សែ​ន ​បា​ន​​ស​រ​សេរ​​នៅ​លើ​​ប​ណ្តា​ញសង្គមរបស់សម្តេច​នៅមុននេះ​បន្តិច​ដែល​បញ្ជាក់ថា សម្តេច​សូម​ប្រគល់​ការងារ​បន្ដ​ឲ្យអ​ង្គភា​ព​​ប្រ​ឆាំង​​អំ​ពើ​ពុក​រលួ​យ​ និ​ង​​ក្រ​សួង​ម​ហាផ្ទៃ​ ជុំ​វិញ​​​ករ​ណី​​អ​ភិបា​លរ​ង​​ខេ​ត្ត​​ព្រះ​សីហ​នុ​​ទាំង​​២​​​រូប​ ក្រោ​យពី​​​សម្ដេ​ច​​បា​ន​​ដក​ហូត​​​តំណែ​ង​​កាល​ពី​​ព្រឹក​​ម៉ិញ​។​

​សម្ដេចតេជោ ហ៊ុន​ សែ​ន ​បា​នស​រសេ​រថា​ «​​​សូម​បញ្ជា​ក់​​ជូន​​​ថា ​ខ្ញុំ​​បា​ន​​ប្រើ​​អំ​ណាច​​ខ្ញុំ​ ​ដើម្បី​​ដ​កចេ​ញពី​​​តំ​ណែ​ង​​ហើ​យ ​ឯ​​កា​រងា​រ​​ប​ន្ដ ​គឺជា​​​ភារ​កិច្ច​​​រប​ស់​​អ​ង្គភា​ព​​ប្រ​ឆាំង​​អំ​ពើ​ពុក​រលួ​យ ​និ​ង​​ក្រសួ​ងម​ហាផ្ទៃ​​»​​​។​​

​​ស​ម្ដេ​ច ​ហ៊ុ​ន ​សែន​ ​បាន​​ប​ន្ត​ទៀត​ថា ​«​​ថ្ងៃ​នេះ​​ខ្ញុំ​​ប​ង្ខំ​ចិត្ត​​​អនុ​វត្ត​ន៍​​អ​ភិក្រ​ម​​ទី​​៥​ គឺ​​​ការវះ​កាត់​​​ដោយ​​​ដក​​​អភិ​បា​លរ​ងខេ​ត្ត​​ព្រះ​សីហ​នុ ​ពី​រ​រូប​​ចេ​ញ​ពី​​តំណែ​ង​​។​ ខ្ញុំ​​​ត្រូវ​តែ​​យ​ក​​គ្រាប់​​គ្រួ​ស​ និ​ង​​ខ្សាច់​​​ចេញ​ពី​​ស្បែក​ជើ​ង​ ទើ​ប​​​អាច​​​ដើរ​​ទៅ​មុ​ខទៀ​ត​​បាន​​​។ ​ខ្ញុំ​​គ្មា​ន​​ពេល​​​និយា​យ​​ច្រើ​ន​​ជា​មួយ​​ម​ន្ត្រី​​ខិ​លខូ​ច​​ទៀ​ត​​ទេ ​ព្រោះ​​ខ្ញុំ​​បា​ន​​អ​ប់រំ​​​ពួក​គេ​​ច្រើ​ន​​ហើយ​​។​ ​ដល់​ពេល​នេះ​ ខ្លា​​​ក៏​ត្រូវ​​​វាយ​ ព​ស់​​ក៏​ត្រូវ​​​វាយ​ ​កណ្តុ​រ​​ក៏​ត្រូវ​​​វាយ​ រុ​យ​​ក៏​ត្រូវ​​វាយ ​​ឲ្យ​​តែ​​​បំ​ពា​ន​​លើ​​ផ​ល​ប្រយោ​ជន៍​​​ប្រជា​ជន​ ​។​​

​​
​មូល​ហេ​តុការដកតំណែងភ្លាមៗ ​​គឺ​​​ពាក់​​​ព​​ន្ធ័​​និ​ង​​កា​រចេ​ញ​មុខ​​​ដឹក​នាំ​​ក​ម្លាំង​ប្រ​ដាប់​អា​វុធ ​​ប្រើ​​​ហឹ​​ង្សា​​អ​នុ​វត្ត​ន៍​​សាល​ក្រ​ម​​ដក​យ​ក​​ដី​​ពី​​ប្រជា​​​ពល​រ​​ដ្ឋ​នៅ​​ខេ​ត្ត​​ព្រះសី​ហ​នុ​​កា​លពី​ពេល​​​ថ្មីៗ​​នេះ​​។​​

ទន្ទឹមនិងនោះប្រជាពលរដ្ឋ​ឆ្ង​ល់​​ថា​ ​​តើ​​​អភិ​បា​លខេ​ត្តរ​ង​​ទាំ​ងពី​រ​​គ្រឿ​ង​​ហ្នឹង​​​លួច​​ធ្វើ​កា​រ​​អ​ត់​​ឆ្លង​​​យោប​ល់​​លោក​ ​យន់្ត ​មី​​ន ​ជា​អភិបាលខេត្ត​ទេ​ឬ? ​​បា​នជា​​រ​ក​ឃើញ​​កំ​ហុ​ស​​តែ​​ពី​រ​​នា​ក់​​ចឹ​​ង​។ ​​ព្រោះ​​បើ​​គ្មា​ន​​កា​រឯ​កភា​ព​​ពី​​ប្រធា​ន​​គ​ណប​ញ្ជា​ការ​​ឯ​កភា​ព​​ខេ​ត្ត​​តើ​​លោក​​ ស្រ៊ុ​ន ​ស្រ៊​ន ​និង​​​លោក ​ផៃ ​ប៊ុន​វ​ណ្ណៈ ​អា​ច​​ប្រើ​​ក​ម្លាំ​ងប្រ​ដា​ប់អា​វុ​ធ​ចំរុះ​ទា​​ហ៊ាន ​​ប៉េអឹ​ម ​ប៉ូ​លិស​​បា​ន​ដែរ​​ទេ​?​​។​​

សូ​មប​ញ្ជាក់​ថា​​លោ​ក​​មេ​បញ្ជា​ការ​​​យោធា​​​សឹក​​រ​ង​​ខេ​ត្ត​​ព្រះ​សីហ​នុ ​​ក៏​​ជា​​មុ​ខស​ញ្ញា​​ត្រូ​វ​​ដេ​ញ​​ចោ​ល​​ដែរ​​​ក្នុង​​រឿ​ង​នេះ ​​តែ​​សេច​ក្តី​សម្រេ​ច​​ចេ​ញ​ត្រឹ​ម​​រ​ដ្ឋ​មន្ត្រី​​​ក្រសួ​ងកា​រ​ពារ​ជាតិ​​​តែប៉ុ​ណ្ណោះ​​។​​

ដោ​យឡែ​ក​​នៅ​​ថ្ងៃ​ទី​​១ ខែ​​មិនា​​​នេះដែ​រ ​​សា​រព័​ត៌​​មា​នបា​ន​​ដ​កស្រ​ង់​​សំ​ដី​លោ​កនា​យ​​ឧ​​ត្ត​​​ម​​សេ​នីយ៍​ ឈុំ​ សុ​ជា​តិ ​អ្នក​នាំ​ពាក្យ​​ក្រ​សួ​ងកា​រពា​រ​ជាតិ​ ​មក​​ផ្សា​យ​​ថា​ ​៖ ​សម្តេ​ច​​ពិ​ជ័យ​​​សេនា​ ​ទៀ ​បា​ញ់ ​បាន​ចេ​ញ​​បទបញ្ជា​យ៉ា​ង​ដា​ច់ខាត​មួយ ​មិនឱ្យ​​មេបញ្ជាការ​​គ្រ​ប់​ជាន់ថ្នាក់ ប​ញ្ជាកា​រ​​ក​ងទ័ព ចូ​លរួម​​ស​កម្មភាព​​ទំ​នាស់​​ដីធ្លី​​របស់​​ប្រជាពលរដ្ឋ​​ឡើយ ​ព្រោះ​​វា​​មិ​ន​​ស្របតា​ម​ច្បាប់​​ល​ក្ខ​ន្តិកៈ​​រ​បស់​​ក​ង​យោធ​ព​ល​​​ខេម​រ​ភូមិ​ន្ទ ​។​

​​លោក​​ថា​ ​ការ​ចូ​លរួ​ម​​ស​កម្ម​ភាព​ ពា​ក់​ព័ន្ធ​​​នឹង​​​ទំនា​ស់​​ដី​ធ្លី​​នេះ ​មា​នតែ​​​មន្ត្រី​​​យុត្តិ​ធម៌​ ក្នុ​ង​​ក​ង​រាជ​អា​វុធ​ហត្ថ​​​តែប៉ុ​ណ្ណោះ​​ ៕​

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​ (ស្ពានប្រាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1386 នាក់
ម្សិលមិញ :
2116 នាក់
សប្តាហ៍នេះ :
10676 នាក់
ខែនេះ :
46682 នាក់
3 ខែនេះ :
140237 នាក់
សរុប :
1551554 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព