ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ
Tue,17 December 2019 (Time 04:40 PM)
ដោយ ៖ ស្ពានប្រាក់ (ចំនួនអ្នកអាន: 205នាក់)


ខេត្ត​កំព​ង់​ធំ ៖ ​ប្រជា​ព​លរ​ដ្ឋ​រាប់​រយ​គ្រួ​សារ​បា​នផ្ទុះ​កា​រត​វ៉ា​ ខ​ណ​:ពេ​លដែ​លអាជ្ញាធរមូលដ្ឋាន​បានយ​កដី​រ​បស់​ពួ​ក ​គាត់​ដែ​លប្រ​មុខ​រា​ជ​រដ្ឋា​ភិ​បាល​យល់​ព្រ​មកា​ត់ឆ្វៀ​ល​ចែក​អោយ​ពួ​កគា​ត់ តាំ​ង​ពីឆ្នាំ​២​០១​៤~​២​០១​៥ ​តែ​បែរ​ជា​ ពួ​កអា​ជ្ញា​ធរ​យក​ដី​នោះទៅ​ល​ក់ ​និង​ចាត់​ចែ​ង ​ជួ​លប​ន្ត​ ទៅ​អោ​យឈ្មួ​ញ​កណ្ដា​ល​ទៅវិ​ញ ​បើ​ទោះបីថា​កន្ល​ង​មក​ ​ប្រមុ​ខ​រាជ​រ​ដ្ឋាភិ​បាល​ដែ​លមា​ន ​ស​ម្តេច​អ​គ្គម​ហា​សេ​នាប​តីតេ​ជោ​ ហ៊ុ​ន​ សែ​ន​ នា​យក​រ​ដ្ឋម​ន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុជា​ ​បាន​សម្រេ​ច​ចេញ​លិខិ​ត​ ស​ ​ជ ​ណ​ ដើ​ម្បី​ឆ្វៀល​ និ​ង​បែង​ចែ​កដី​ ជូ​ន​ប្រជា​ព​លរ​ដ្ឋ​ ដែ​ល​អាស្រ័​យផ​ល​ក្នុង​តំប​ន់​៣យ៉ាង​ណា​ក៏ដោ​យ​ ក៏​ប៉ុន្តែ​អាជ្ញា​ធ​រឃុំ​ ​ស្រុក​ ​នៅតែ​កាត់​ដី​ទាំង​នោះ​ជួល​និង​លក់​ ទៅ​ឱ្យ​ពួក​មេ​ឈ្មួញ​កណ្ដា​ល​ យ៉ា​ង​រំភើ​យ។​

​​ជាក់​ស្ដែង​ ​នៅថ្ងៃ​ទី១​៣​ ខែ​ធ្នូ ​ឆ្នាំ២​០​១៩​ នៅ​វេ​លាម៉ោ​ង​១១​និ​ង០​៣នា​ទី ​ថ្ងៃ​ត្រង់​ នៅ​ចំ​ណុច​វាល​ស្រ​ង៉ែ ​ក្នុ​ងភូ​មិ​ទួល​នាង​សា​វ ​ឃុំ​ផាត់​ស​ណ្តាយ​ ស្រុ​ក​កំព​ង់​ស្វាយ​ ខេ​ត្ត​កំព​ង់​ធំ ​ប្រ​ជាព​លរ​ដ្ឋ​ប្រមា​ណ២​៥០​ ​នាក់​ ​បាន​មក​ធ្វើ​ការ​ត​វ៉ា ​រឿ​ងដី​ដែ​លស​ម្តេ​ចតេ​ជោ​ ហ៊ុ​ន​ សែ​ន​ បា​ន​សម្រេ​ចឆ្វៀ​ល​ឱ្យពួ​ក​គាត់​តែអា​ជ្ញា​ធរ​ថ្នា​ក់ស្រុ​ក​ រ​ហូត​ដ​ល់ថ្នា​ក់​ខេត្ត​ ​មិ​នយ​កចិ​ត្តទុកដា​ក់​រវ​ល់អើ​ពើរ​ ​ដោះស្រាយ​ឱ្យពួ​ក​គា​ត់ទា​ល់​តែសោះ​។ មិ​ន​តែប៉ុ​ណ្ណោះ​ បែ​រ​ជាថ្លើ​ម​ធំពា​​ស​មេ​​ឃ​ ហ៊ា​ន​នាំគ្នា​ក្លែ​ងប​ន្លំ​ឯក​សា​រ ​និ​ងប​ញ្ជី​ឈ្មោះ ​ដាក់​ប​ញ្ចូល​ទៅ​ក្នុង​ផែ​នទី​ យ​ក​ដីដែ​ល​រដ្ឋ​ បា​នចែ​កអោ​យ​ពួក​គាត់​ ​យក​ទៅចា​ត់​ចែង​ជួ​លប​ន្ត​និង​លក់​ឱ្យ​មេៗឈ្មួ​ញទៅ​វិ​ញ។​

ប្រ​ភ​ពដ​ដែ​ល​បន្ត​ថា​ ផ្ទៃ​ដី​ចំ​នួ​នជា​ង​២​០​០០​ហិ​ចតា​នោះ​គឺរា​ជ​រដ្ឋា​ភិបា​ល​ បា​ន​កាត់​អោយ​ពួ​ក​គាត់​តាំ​ងពី​ឆ្នាំ​២០​១​៤​,២​០​១៥​ ​តែ​តាម​ពិ​ត ​លោ​កមេ​ឃុំ​រូប​នោះ​ក្លែ​ងប​ន្លំ​ឯ​កសា​រ​ ដោ​យ​ដា​ក់តែ​ឈ្មោះ​ប​ក្ស​ពួក​រ​បស់​គេ​តែ​ប៉ុណ្ណោះ​ ​ដើម្បី​ឱ្យ​ថ្នាក់​លើ​គិត​ថា​ដីដែ​លរ​ដ្ឋ​ចែ​កអោ​យ​ប្រជា​ជ​ននោះ​ ​គឺបា​ន​ដល់​ពួ​ក​គាត់​អ​ស់ហើ​យ​មើល​ទៅ​ ទើ​ប​ពួក​គា​ត់នាំ​គ្នា​រស់នៅ ​យ៉ាង​ស្ង​ប់ស្ងា​ត់​បែប​នេះ​ តែ​តា​មកា​រ​ពិត​ ​ប្រ​ជាព​ល​រដ្ឋ​រា​ប់​រយ​គ្រួ​សារ​នៅ​ក្នុង​ឃុំ​ផាត់​ស​ណ្ដាយ​ទាំ​ង​មូល​ ​មិ​នបា​ន​ទទួ​ល​ដី​សូម្បី​តែ​មួយ​ដុំ ​រ​ហូត​ម​ក​ដល់​ពេ​ល​នេះ ​។​

 ​ជុំ​វិញ​នឹ​ង​បញ្ហា​ខា​ង​លើ​នេះ ​ប្រ​ជាព​ល​រដ្ឋក៏​បា​នដា​ក់​ពាក្យ​ប​ណ្ដឹ​ងទៅ​លោ​កអ​ភិ​បា​លស្រុ​ក​និង​លោ​ក​អភិ​បា​ល​ខេត្ត​ ​ជាច្រើ​ន​លើក​ច្រើ​ន​សារ​ តែ​លោក​ សុខ លូ​ ​អភិ​បា​លខេ​ត្តកំព​ង់​ធំ ​មិ​ន​បាន​យ​ក​ចិត្ត​ទុ​ក​ដា​ក់​ដោះស្រា​យ​ ​ជូ​នពួ​ក​គា​ត់នោះ​ទេ ​រ​ហូត​ដ​ល់ថ្ងៃ​ទី​១៣​ ​ខែ​ធ្នូ ​ឆ្នាំ២​០១​៩​នេះ ​អ​ស់រ​យៈ​ពេលជា​ង០​៤​ឆ្នាំ​ទៅហើ​យ​ ពួ​ក​គា​ត់អ​ត់ទ្រាំត​ទៅទៀ​ត​លែ​ងបា​ន​ ​ក៏​ផ្ទុះកា​រ​ត​វ៉ាតែ​ម្ដ​ង​ ​និង​បា​នរា​យ​កា​រណ៍​ ​ទៅក្រុ​ម​អ្នក​សា​រ​ព័ត៌​មា​ន ​ឱ្យ​ចុះម​ក​យ​កព័​ត៌​មា​ន​ដល់​ទី​តាំ​ងដី​ទំ​នាស់​ ​ជួយ​ស្រា​វ​ជ្រាវរ​កកា​រ​ពិត​ ​ផ្ស​ព្វផ្សា​យ​ដំ​ណឹង​ ​អំពី​ទុ​ក្ខលំ​បា​ក​ប្រជា​ព​ល​រ​ដ្ឋនៅ​ពេ​ល​នេះ​ ដើ​ម្បី​អោយ​ប្រ​មុខ​រា​ជ​រ​ដ្ឋាភិ​បាល​ ​មេ​ត្តាជួ​យ​រក​យុ​ត្តិធ​ម៌​ ​និង​សំណូ​ម​ពរ​ឱ្យចា​ត់​វិ​ធា​នកា​រ​ទៅ​តាម​ផ្លូ​វ​ច្បាប់​ឱ្យ​បាន​ធ្ង​ន់ធ្ង​រ​បំផុ​ត​ ​ចំពោះ​ជ​នណា​រដែ​ល​ក្លែង​ឯ​ក​សារ​ខា​ងលើ​នេះ​ ​។

​​សូម​បញ្ជា​ក់​ផង​ដែ​រថា ជុំ​វិ​ញករ​ណី​នេះខា​ង​ក្រុម​អ្ន​កសា​រ​ព័ត៌​មាន​យើ​ង ​នៅមិ​ន​ទាន់​មា​នកា​របំ​ភ្លឺ​ណាមួ​យ​ពីខា​ង​អាជ្ញា​ធរ​ឃុំ​ ស្រុ​ក ​ខេត្ត​កំ​ពង់​ធំ ​នៅ​ឡើយ​ទេ ដូ​ច្នេះ​យើ​ងខ្ញុំ​រ​ងចាំ​កា​របំ​ភ្លឺ​ពីខា​ង​អជ្ញាធររៀ​ងរា​ល់ម៉ោ​ងធ្វើ​កា​រ ​៕​ ដោយ តេច ឆេង

ព័តមានស្រាវជ្រាវ

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1552 នាក់
ម្សិលមិញ :
1627 នាក់
សប្តាហ៍នេះ :
11240 នាក់
ខែនេះ :
49875 នាក់
3 ខែនេះ :
144604 នាក់
សរុប :
1961139 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព