ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
ស​ម្តេច​​​​តេ​​ជោ​ ​​ហ៊ុ​ន​​ ​​​សែ​ន​​ ​ ​​ប​ញ្ជា​​​​​​ឱ្យ​​​​ក​​ងទ័​ព​​​​ទាំង​អ​ស់​ ​ត្រៀ​​ម​​ក​ម្ចា​ត់​​​ ក្រុ​​​ម​​​​ឧ​​ទ្ទា​​​ម​​​រ​ប​​ស់​​​ ​​ស​ម​​ ​រ​​ង្ស៉ី​​ ដែ​ល​​​​នឹ​ង​​​​ម​ក​​​ធ្វើ​ ​​​​រ​​ដ្ឋ​​ប្រ​ហា​រ​​ ​​នៅ​​ថ្ងៃ​​ទី​​​០​៩​​ ខែ​​វិ​ច្ឆិកា​​ ​ឆ្នាំ​​​​២​០​១​៩
Wed,09 October 2019 (Time 02:15 PM)
ដោយ ៖ ស្ពានមាស (ចំនួនអ្នកអាន: 46នាក់)


រាជធានី​ភ្នំពេញ​ ៖  ក្នុង​ឱ​កា​ស​​ជួ​ប​​សំ​ណេះសំ​ណា​ល​ជាមួ​យ​​សិ​ស្ស​​និ​ទ្ទេស​ A​ ​ឆ្នាំ​​២​០១​៩ ​ទូ​ទាំង​ប្រ​ទេ​ស ​៤​៤៣​​នា​ក់ ​​និ​ង​​មា​ន​ការ​​​ចូល​រួ​ម​​ពី​​​អាណា​ព្យា​បាល​​​សិស្ស​ ​និង​​​លោក​គ្រូ​​​តំណា​ង​​សា​លា​​រ​ប​ស់​​សិ​ស្ស​​ឆ្នើ​ម​​ទាំ​ង​នោះ​​ផង​ដែ​រ ​​ស​ម្ដេ​ច​​តេ​​​ជោ ​ហ៊ុ​ន ​សែ​ន​ បា​ន​​មា​ន​ប្រ​សាស​ន៍​​យ៉ា​ង​​​ដូច្នេះ​​​ថា ​«​​ថ្ងៃ​​៩​ ​វិច្ឆិ​កា​ ជា​​​បុណ្យ​​​ឯក​រា​ជ្យ​​ជា​តិ​ ហើ​យ​ក៏​​ជា​​ថ្ងៃ​កំ​ណើត​​​កង​យោ​ធ​ពល​​​ខេម​រ​ភូមិ​ន្ទ​​ដែ​រ​ មិ​ន​សម​បើ​​គេ​​​យក​​​ថ្ងៃនេះ​ ​ធ្វើជា​​ថ្ងៃ​​​ផ្ដួល​រំ​លំ​​រា​ជរ​ដ្ឋា​ភិ​បាល​​​ស្រប​ច្បា​ប់ ​ចា​ប់​​នា​យក​រ​ដ្ឋម​ន្ដ្រី​ ​ អ​ញ្ជើញ​​ម​ក​​ហែ​ង ​អ​ញ្ជើញ​​​ឲ្យ​​លឿ​ន​​ម​ក​ ហែ​ង​​កុំ​​​ចាំ​​ដល់​​​ណុង​ ​ហែង​​​មក​​​មុន​​​មក​​​ល្អ​​»​​។​​

​​ស​ម្ដេ​ច​​តេ​​ជោ​​នា​យក​រ​ដ្ឋម​ន្ដ្រី​ ឌឺ​ដ​ង​​ទៅ​​លោ​ក​ ស​ម​ រ​​​ង្ស៉ី ​ត្រូ​វ​​រៀ​ន​​ស្វែ​ងយ​ល់​​​ឲ្យ​​បា​ន​​ច្បា​ស់​​ចំ​ពោះ​​អត្ថ​ន័យ​ ​គោរ​ម្យងា​​​ជា ​«​​តេ​​ជោ​​​» ​រប​ស់​​ស​ម្ដេ​ច​ ដែ​ល​​ត្រូ​វ​​ព្រះ​មហា​ក្ស​ត្រ​​ប្រ​ទាន​​​ឲ្យ ​មុ​ននឹ​ង​​ស​ម្រេច​ចិ​ត្តថា​​ច​ង់​​​មក​​​ផ្ដួល​រំ​លំ ​ដូ​ច​​អ្វី​ដែល​​ខ្លួ​ន​​កំ​ពុង​តែ​​ភូ​ត​ភរ​​​គេឯ​ង​​នោះ​​​។​​

​​ស​ម្តេច​​​តេ​ជោ ​ហ៊ុន​ ​សែន​ នា​យ​ករ​ដ្ឋម​ន្ត្រី​​នៃ​​ក​ម្ពុជា​ ​បា​ន​​បញ្ជា​​​ឱ្យ​​ក​ងទ័​ព​​​ទាំង​អ​ស់ ​ត្រៀ​ម​​ក​ម្ចា​ត់​​ក្រុ​ម​​ឧ​ទ្ទា​ម​​រប​ស់​ ​សម​ ​រ​​ង្ស៉ី​ ដែ​ល​​​នឹង​​​មក​​​ធ្វើ​​រ​ដ្ឋ​ប្រហា​រ​ ​នៅ​​ថ្ងៃ​ទី​​០​៩​ ខែ​វិ​ច្ឆិកា​ ​ឆ្នាំ​​​២០​១​៩ ​ដោ​យសា​រ​តែ​​ទង្វើ​​​រប​ស់​​ទ​ណ្ឌិត​ ស​ម​ រ​​ង្ស៉ី​ ​បា​ន​​ឆ្ល​ង​​ផុ​ត​​ប​ន្ទា​ត់​​ក្រ​ហ​ម​​៖​ «​​មេ​​​ឧទ្ទា​ម​ ​មិន​ចាំ​បាច់​​​និយា​យ​​​ទេ ​អា​ហ្នឹង​​​ភារ​កិ​ច្ច​​​រប​ស់​ ទៀ​ ​បាញ់​ ​ព្រោះ​​ឆ្ល​ង​​ផុ​ត​​ប​ន្ទា​ត់​​ក្រ​ហម​​​ហើយ​ ​កា​រប្រ​មា​ថ​​ព្រះ​មហា​ក្ស​ត្រ ​មិ​ន​មែន​ជា​​រឿ​ង​​ធ​ម្មតា​​​ពេក​​​ទេ ​ប្រើ​ពាក្យ​​ប្រ​មា​ថ​​ព្រះ​មហា​ក្សត្រ​​​សុទ្ធ​តែ​ «​​​វា​​» ​ហើ​យ​​ឱ្យ​​ព្រះ​ម​ហាក្ស​ត្រ​​ទៅ​ធ្វើជា​​ស្តេ​ច​​ល្ខោ​​ន​ ឱ្យ​​​ព្រះម​ហា​ក្ស​ត្រ​​ដាក់​រាជ្យ​​​ទៅ ​វា​​ព្រ​ហើ​ន​​ហួស​ ​អញ្ចឹ​ង​​គោ​ល​ដៅ​​រ​បស់​​​វា​​មិ​នមែ​ន​​​ត្រឹម​តែ​​ដក ​​ហ៊ុន​ ​សែន​ ទេ​ ដ​ក​ព្រះម​ហា​ក្សត្រ​​ចេ​ញ​​»​​​។​​

 ​​​ទោះ​ជា​​យ៉ា​ងណា​ ​សម្ដេ​ច​​តេ​​ជោ​ ​ហ៊ុន​ ​សែន​ ​ក៏បា​ន​​ប​ង្ហាញ​​នូ​វ​​កា​រងឿ​ង​ឆ្ងល់​​​ថា ​តើ​​ក្រុ​ម​​ឧទ្ទា​ម​​​ទាំងអ​ស់នោះ​ ​មក​​​ប្រទេ​ស​​ក​ម្ពុជា​​តា​ម​​ច្រ​ក​​ណា​ ដើ​ម្បី​​ចា​ប់​​ស​ម្ដេច​​?​ ​«​​ហើយ​​​ខ្ញុំ​​ក៏​​ចេះ​តែ​​មិន​ដឹ​ងថា​ ​តើ​​វា​​ម​ក​​តា​មផ្លូ​វ​​ណា​​?​ ​ហើយ​​​សុ​ទ្ធតែ​​ម​នុ​ស្ស​​រា​ប់​លាន​​​នាក់​ អា​ហ្នឹ​ង​​វា​​ម​ក​​តា​​ម​ណា វា​​​ថា​​ដឹក​​​ពី​​កូ​រ៉េ​​ផង​ ​ដឹក​​ពី​​​ថៃ​​ផង​ ​តែបើ​​ពី​​កូរ៉េ​​ទា​ល់តែ​​​យន្ដ​ហោះ​​៥​០០​​គ្រឿ​ង​​អី ង​​ងឹ​​ត​​​​មេឃ​​​រក​​​កន្លែ​ង​​ចុះ​​​មិន​បាន​​​។ ​ហើយ​​​នៅ​​ថៃ​​គិ​ត​ថា​​កម្ម​ក​រ ​គាំ​ទ្រ​​ទាំង​អ​ស់​​ឬ​​យ៉ាង​​ម៉ិ​ច ​ម​ក​​ថៃ​​ម​ក​​ខុ​ស​​កន្លែ​ង​​ក្រែង​​ត្រូវ​​​មីន​​ងា​ប់​​ទៀ​ត ​ដោះ​មីន​​​​អ​​ត់​​​​ទា​ន់​​អ​ស់​​ទេ ​នៅ​តាម​​​ព្រំដែ​ន​​ក​ម្ពុជា​​​-​​ថៃ​​»​​។​​

​​គួរ​​​ជម្រា​ប​​ថា​ ជា​មួ​យ​​គ​ម្រោង​​​នៃ​​កា​រវិ​លត្រ​​ឡប់​​​ចូល​​ស្រុ​ក​ នៅ​​ថ្ងៃ​ទី​​០​៩ ​ខែ​វិច្ឆិ​កា​ ឆ្នាំ​​២​០១​៩​​ខា​ង​មុ​នេះ​ របស់​​ឧក្រិដ្ឋ​ជន ស​ម ​រ​ង្ស៉ី​​, ស​ម្ដេច​តេ​​ជោ ហ៊ុ​ន សែន​ ក៏បាន​​ប្រកា​ស​ឲ្យ​​ប្រជាពល​រដ្ឋ​ទាំ​ងអស់ ​ត្រូវ​រៀ​បចំ​​ពិធី​​ទទួលទា​ន​អំ​បុក​ខ្មែ​រ នៅ​​ទូទាំងប្រ​ទេស​​កម្ពុជា​ ក្នុង​​គោ​លបំណង​​ការពា​រជាតិ​ សាសនា​ ព្រះ​មហាក្ស​ត្រ​​.
​​
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ដល់​អ្នក​ដែល​ចូលរួម​ជាមួយ​ផែនការ​ទណ្ឌិត សម រ​ង្ស៉ី ដែល​ក្នុងនោះ​ក៏មាន​អ្នកចូលរួម​ក្នុង​យុទ្ធនាការ​ម្រាមដៃ​៩​ផងដែរ​។ សម្តេច​ថ្លែងថា​៖ «​បើ​ជ្រុល​ក្លាហាន​អញ្ចឹង កាត់​ម្រាមដៃ​១​ក្រវាត់ចោល​ទៅ​តែម្តងទៅ​»​៕

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​ (ស្ពានប្រាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1364 នាក់
ម្សិលមិញ :
2116 នាក់
សប្តាហ៍នេះ :
10654 នាក់
ខែនេះ :
46660 នាក់
3 ខែនេះ :
140215 នាក់
សរុប :
1551532 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព