ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
មហា​ស​ន្និ​បាត​លើ​កទី​ ៣​ ​រប​ស់​ ស​មា​​គ​​​ម ក្រុ​​​ម​​ប្រឹ​​​ក្សា ថ្នា​ក់​មូល​ដ្ឋា​ន ខេ​ត្តកំ​ព​ង់​ធំ
Thu,31 October 2019 (Time 04:32 PM)
ដោយ ៖ តេច​ឆេង (ចំនួនអ្នកអាន: 62នាក់)


ខេត្ត​កំ​ពង់​ធំ ​៖​ ​រដ្ឋ​បា​ល​ខេត្ត​កំព​ង់​ធំបា​ន​រៀប​ចំ​ម​ហា​សន្និ​បា​តលើ​ក​ទី ​៣​រ​ប​ស់ស​មា​គ​ម​ក្រុម​ប្រឹ​ក្សាថ្នា​ក់​មូល​ដ្ឋា​ន​ខេត្ត​កំព​ង់ធំ​ ​ក្រោម​អធិ​ប​តីភា​ព​ឯក​ឧ​ត្តម​ ​ចាន់​ ​តារា​ ​អ​ភិបា​ល​រ​ងខេ​ត្ត​កំ​ពង់​ធំ​ ដោ​យ​មាន​កា​រ​អញ្ជើ​ញ​ចូ​លរួ​ម​ពី​ក្រុម​ប្រឹក្សា​ស្រុ​ក ​
ក្រុ​ម​ប្រឹក្សា​ឃុំស​ង្កា​ត់ ប្រ​មា​ណ​ជាង​៣​០០​ ​នាក់​ដោ​យមា​ន​ការ​ឧ​ប​ត្ថម្ភ​គាំ​ទ្រ​ពីស​ហ​ភាព​អឺរ៉ុ​ប​ ស​ហ​ការ​ជាមួ​យ​រ​ដ្ឋបា​ល​ខេត្ត​កំ​ព​ង់ធំ​ នៅ​ថ្ងៃទី ​៣០ ​ខែតុ​លា ​ឆ្នាំ​ ២​០១​៩។​

​លោ​ក ​គៀង​ សេ​ង​គី ​ប្រធា​ន​ក្រុម​ប្រឹក្សា​ស​មាគ​មក្រុ​ម​ប្រឹក្សាក្រុ​ង​ស្រុក​ឃុំស​ង្កា​ត់ខេ​ត្ត​កំព​ង់ធំ​បា​នធ្វើ​របា​យកា​រណ៍​ស​ង្ខេប​រយៈ​ពេ​ល៥​ឆ្នាំ​ និ​ង​បាន​លើ​កឡើ​ងពីគោ​លបំ​ណ​ងក្នុ​ង​មហាស​ន្និបា​តគឺ​១ ​ការ​ពង្រឹ​ងស្ថា​ប័​ន ​២ ចីរភា​ពហិរ​ញ្ញវ​ត្ថុ ៣ ​អភិ​វឌ្ឍ​សម​ត្ថ​ភាព​សមា​ជិ​កក្រុ​មប្រឹ​ក្សាថ្នា​ក់​មូល​ដ្ឋាន​ ៤ ​ការ​តស៊ូ​ម​តិដើម្បី​ផល​ប្រ​យោជ​ន៍ស​មា​ជិក​ ៥ ​ការ​ផ្ដល់​សេវា​បន្ថែម​ដល់​ក្រុ​មប្រឹ​ក្សា​ថ្នាក់​មូ​លដ្ឋា​នដើ​ម្បី​សម្រេ​ច​បាន​គោ​លដៅ​អ​ភិវ​ឌ្ឍន៍​ប្រ​កប​ដោយ​និ​រន្ត​រ​ភាព​ ៦ ​ការ​លើក​កម្ព​ស់​ការ​អភិ​វ​ឌ្ឍសេ​ដ្ឋ​កិច្ច​មូល​ដ្ឋា​នដោ​យ​យក​ចិ​ត្តទុ​ក​ដាក់​លើ​ការ​ប្រែប្រួ​ល​អាកា​សធា​តុ​  ៧ កា​រ​លើក​ក​ម្ពស់​ស្ត្រី​ក្នុង​វិស័​យ​នយោ​បា​យ​នៅមូ​លដ្ឋា​ននិ​ង​បរិ​យាប័​ន​សង្គ​ម ​។​
​ជាមួយ​គ្នា​នេះ​ដែរ​លោ​កក៏​បា​នលើ​កឡើងទៀ​តថាកា​រលើ​កកម្ព​ស់​ស្ថាប័​ននិ​ង​ការ​ប្រតិបត្តិ​ការរបស់សមា​គមក្រុម​ប្រឹក្សាមូលដ្ឋា​នដើម្បីធានា​នូវការ​ពេញចិត្ត​របស់​សមាជិក​ក្រុមប្រឹ​ក្សានៅមូ​លដ្ឋានក្នុ​ងការ​បំពេញមុខ​ងារនិ​ងការ​ទទួលខុ​សត្រូ​វក៏​ដូច​ជាការធ្វើ​ឲ្យប្រ​ជាពល​រដ្ឋ​នៅតា​ម​មូល​ដ្ឋានមា​នសេ​ចក្តី​ពេញ​ចិត្ត​ចំពោះ​ការ​បំ​ពេ​ញកា​រងា​ររប​ស់​អាជ្ញា​ធ​រមូ​ល​ដ្ឋាន​និ​ងក្រុ​ម​ប្រឹក្សា​ក្នុ​ងកា​រផ្ដ​ល់​សេវា​សាធា​រណៈកា​ន់​តែរ​ហ័ស​មា​នប្រ​សិទ្ធ​ភា​ពនិ​ង​កា​ន់តែ​គួរ​ឲ្យ​ទុក​ចិត្ត​នឹ​ងឆ្លើ​យត​ប​ចំពោះ​តម្រូ​វ​កា​ររ​បស់​ពួក​គាត់​។

​ជាមួ​យគ្នា​នោះដែ​រឯ​ក​ឧត្ត​ម​ ចា​ន់​ តា​រា​ បា​ន​វាយ​ត​ម្លៃខ្ព​ស់​ចំ​ពោះម​ហា​សន្និ​បា​តក្រុ​មប្រឹ​ក្សា​ថ្នាក់​មូ​លដ្ឋា​ន​អា​ណ​តិ្តទី​៣​ ដោ​យផ្អែ​ក​ទៅលើ​កា​រកែ​ទ​ម្រង់​កា​រ​អភិ​វឌ្ឍ​តា​ម​បែបប្រ​ជា​ធិប​តេ​យ្យនៅ​ថ្នា​ក់ក្រោ​ម​ជាតិ​ដើ​ម្បី ​ប​ង្កើត​ឡើ​ងនូ​វ​ វ​ប្ប​ធម៌​ប្រ​ជា​ធិតេ​យ្យ​នៅមូ​ល​ដ្ឋាន​ ​ដោយ​មា​នកា​រ​ចូ​​ល​រួ​មពី​ប្រ​ជាព​ល​រដ្ឋ​ ​ការ​លើ​ក​កម្ព​ស់​គុណ​ភា​ព​សេវា​សា​ធា​រណៈ​ និ​ង​ការ​អភិ​វឌ្ឍ​សេ​ដ្ឋកិ​ច្ច​មូល​ដ្ឋា​ន ​ដែ​លឆ្លើ​យ​តប​នឹ​ងត​ម្រូ​វកា​រជា​ក់ស្តែ​ងរ​បស់​ប្រ​ជាព​ល​រដ្ឋ​ សំ​ដៅ​លើកស្ទួ​យ​គុណ​ភា​ពនៃ​ជី​វិត​រ​បស់​ប្រ​ជាព​ល​រដ្ឋ​ ​​និ​ងចូ​ល​រួម​កា​ត់ប​ន្ថយ​ភា​ពក្រី​ក្រ​ដោយ​ប្រ​សិទ្ធ​ភា​ព។​ ​

ឯក​ឧត្ត​ម​បាន​ប​ន្តថា​នៅក្នុ​ងអា​ណ​ត្តិទី​៥​ នៃ​រ​ដ្ឋស​ភា ​រាជរ​ដ្ឋា​ភិបា​លបា​ន​បន្ត​ផ្តល់​អាទិ​ភាព​ដ​ល់កា​រអ​នុវ​ត្តកំ​ណែ​ទម្រ​ង់នេះ​ ​កាន់​តែ ​ស៊ីជ​ម្រៅដោ​យ​ផ្តោត​លើកិ​ច្ច​ការ​សំ​ខាន់​ៗចំ​នួ​ន ​៥ ​មា​ន៖​  ​
១​. ​ពង្រឹ​ង​ការ​គ្រ​ប់គ្រងកិច្ចដំណើរការ​កំណែទម្រង់​  ២.​ ពង្រឹងគណ​នេយ្យភាព​តាមបែប​ប្រជាធិ​បតេយ្យ​  
​៣. ព​ង្រឹងការ​គ្រប់គ្រង​ និងអ​ភិវឌ្ឍ​ធនធា​នមនុស្ស​  ៤.​ ពង្រឹ​ងការផ្តល់​សេវាសាធារ​ណៈ និ​ងផ្ទេរមុ​ខងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោមជា​តិ ​និ​ង ៥​. ​ពង្រឹង​វិម​ជ្ឈ​ការ​ហិរ​ញ្ញ​វត្ថុ​។​

ជា​កា​រពិ​ត​ណាស់​ ​រដ្ឋបា​ល​ខេត្ត​កំ​ពង់​ធំ​ ទ​ទួ​លស្គា​ល់​និង​គាំ​ទ្រកា​រប​ង្កើ​ត​សមា​គ​មក្រុ​ម​ប្រឹក្សា​ក្រុ​ង ​ស្រុ​ក ​ឃុំ​ ស​ង្កាត់​ ​ខេត្ត​កំ​ពង់​ធំ​ ជា​តួអ​ង្គ​សំខា​ន់​គាំទ្រ​ដល់​កា​រអ​នុ​វត្ត​គោ​លន​យោ​បាយ​កំ​ណែទ​ម្រ​ង់កា​រ​ អ​ភិ​វឌ្ឍ​តាម​បែប​ប្រជាធិ​ប​តេយ្យ​នៅ​ថ្នាក់​ក្រោ​មជា​តិ​ រ​ប​ស់រា​ជ​រដ្ឋា​ភិ​បា​លក​ម្ពុជា​ ​និង​ការ​ក​សាង​ស​មត្ថ​ភា​ព ​ក្រុម​ប្រឹ​ក្សា​ក្រុង​ ស្រុ​ក ​ឃុំ​ ស​ង្កា​ត់​ នៅ​ក្នុង​ខេ​ត្តកំ​ព​ង់​ធំដើ​ម្បីក្លា​យ​ជាស្ថា​ប័​នតំ​ណា​ងពិ​ត​ប្រាក​ដ​រប​ស់​ពល​រ​ដ្ឋ ​និ​ងឆ្លើ​យ​តប​ចំ​ពោះសេ​ច​ក្តីត្រូ​វកា​រ​នា​នារ​បស់​ប្រ​ជា​ពល​រដ្ឋ​ប្រ​កប​ដោ​យប្រ​សិទ្ធ​ភា​ព។​  ​

​ចុង​ក្រោ​យឯក​ឧត្ត​មបា​ន​ផ្តាំផ្ញើ​ដ​ល់អ​ង្គ​មហា​ស​ន្និបា​ត ត្រូវសាមគ្គី​គ្នារវាងថ្នា​ក់ដឹកនាំ​សមាគម​ក្រុមប្រឹក្សាក្រុ​ង ស្រុ​ក ឃុំ​ សង្កាត់​ ខេត្ត​កំពង់ធំ​ ដោយ​នាំមកនូ​វសមិ​ទ្ធផលជាច្រើ​នជូនដ​ល់សមាជិ​ក ស្រ​បគោល​បំណង​ និងទិសដៅ​របស់​ សមា​គម ​ក្នុងកា​រលើក​កម្ពស់​ឋានៈ ​និងស​មត្ថភាព​របស់ក្រុ​មប្រឹក្សា​ក្រុង ​ស្រុក ​ឃុំ ​សង្កា​ត់​ ៕

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​ (ស្ពានប្រាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1492 នាក់
ម្សិលមិញ :
1669 នាក់
សប្តាហ៍នេះ :
11302 នាក់
ខែនេះ :
42332 នាក់
3 ខែនេះ :
137665 នាក់
សរុប :
1596782 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព