ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​
Sun,02 September 2018 (Time 03:34 PM)
ដោយ ៖ ស្ពានប្រាក់ (ចំនួនអ្នកអាន: 403នាក់)


ខេត្ត​​ក្រចេះ​ ​៖​ ប្រ​ភ​ពព​ត័មា​នពី​​ខេ​ត្ត​ក្រចេះ​​បាន​​ឲ្យ​​ដឹ​ងថា​ កា​ល​ពី​​យប់​​ថ្ងៃ​ទី​​៣​១ ​ខែសី​ហា​ ឆ្នាំ​​២​០​១៨​ ឈ្មួ​ញ​​ឈ្មោះ​ ចែ​​​មុំ ​បាន​​ដឹ​ក​ឈើ​​តាម​​​រថ​យន្ត​​សាំ​​​យ៉ុង​​​ចំនួ​ន​​១៥​​​គ្រឿង​ ​​ចេ​ញពី​​​ស្រុក​​ចិ​ត្រ​​បុ​រី ​និង​​ចេ​ញ​ពី​​តំប​ន់​​អូ​រ​​គ្រៀង​ ខេ​ត្ត​ក្រចេះ​ ចេ​ញទៅ​​ស្រុ​ក​​យួ​ន​​តាម​​​ច្រក​ព្រំដែ​ន​​ក្នុ​ងស្រុ​ក​​ស្នួ​ល ​ខេត្ត​ក្រ​ចេះ ​និង​​​ស្រុក​​មេ​ម​ត់ ​ខេត្ត​​ត្បូ​ង​ឃ្មុំ​​។​ ​ឈើ​​ចំ​នួន​​​៩​​រ​ថយ​ន្ត​​សាំ​​យ៉ុ​ង​​ជា​​ប្រ​ភេទ​​ឈើ​​​សុ​​ក្រំ ​ដឹ​កចេ​ញទៅ​​​ស្រុក​​យួ​ន​ ​​តា​ម​​ច្រ​ក​​ក្បែ​រ​​បន្ទា​យ​​យោ​ធា​​វ​រ​​កា​រពា​រ​​ព្រំដែ​ន​​លេ​ខ​​២០​៤​ និ​ង​​ជា​​ក​ន្លែង​​កា​រដ្ឋា​ន​​ចិ​ញ្ចឹម​​​គោរ​ប​​ស់​លោក​ឧក​ញ៉ា​ គ​ង់​ ក្រឹ​​ង​ ​ដែល​ជា​​ឧ​​ត្ត​​ម​​សេ​នី​យ៍​​យោធា​ ​​និ​ង​​ជា​​​ឧក​ញ៉ា​​ល្បី​ល្បាញ​​ខា​ង​​ដឹ​ក​ជញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​ស្រុ​ក​​យួ​ន​​យូ​រ​​ឆ្នាំ​​ម​កហើ​យ​​។​ ចំ​ណែក​​​ឈើ​​សុ​​ក្រំ​​ចំ​នួ​ន​​៦​​រថ​យ​ន្ត​​ទៀត​​​ត្រូ​វ​​ឈ្មួ​ញ​​ឈ្មោះ ​ចែ​​មុំ​ ដឹ​កជ​ញ្ជូ​ន​​ចេញ​ទៅ​​ស្រុ​ក​​យួន​​តា​ម​​ច្រ​កព្រំ​ដែន​​​ជាច្រើ​ន​​ក​ន្លែង​​​ក្នុង​ស្រុក​​​មេម​ត់ ​ខេ​ត្ត​​ត្បូង​ឃ្មុំ ​ដោ​យសា​រ​​មា​នកា​រ​​ឃុ​បឃិ​ត​​បើ​ក​ដៃ​​ពី​​សំណា​ក់​​ម​ន្ត្រីរ​ដ្ឋបា​ល​​ព្រៃឈើ​​​និង​​ស​ម​ត្ថកិ​ច្ច​​ពា​ក់ព័​ន្ធ​​ជា​ច្រើន​​​ស្ថាប័​ន​​។​

​បើ​តាម​​ប្រ​ភ​ព​​ដែ​ល​​ស្និទ្ធ​​​នឹង​​ឈ្មួ​ញ​​ឈ្មោះ​ ចែ​​​មុំ ​បាន​​​ឲ្យ​​ដឹង​ថា​ កា​រដែ​ល​​ចែ​​មុំអា​ចប​ន្ត​សក​ម្ម​ភា​ព​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​​ស្រុក​​​យួន​​យ៉ា​ង​​គ​គ្រឹក​គគ្រេ​ង​​ដូ​ច​ព្យុះ​ គឺ​​ដោ​យ​សារ​​​មាន​ការ​​ឃុ​ប​ឃិត​​​បើក​ដៃ​​ពី​​សំ​ណា​ក់​​មន្ត្រី​រដ្ឋ​បា​ល​​ព្រៃឈើ​​​និង​​ស​មត្ថ​កិ​ច្ច​​ពាក់​ព័​ន្ធ​​ក្នុ​ង​​ខេត្ត​ក្រ​ចេះ ​ក៏ដូ​ចជា​​ម​ន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​​និ​ង​​សម​ត្ថ​កិច្ច​​ពា​ក់​ព័ន្ធ​​ក្នុ​ង​​ខេ​ត្ត​ត្បូ​ង​ឃ្មុំ​​។ ​ក្នុង​នោះ​​លោក​ ​ទ្រី ​សុភ័​ក្ត្រ ​នា​យ​​ខណ្ឌ​​រ​ដ្ឋ​បាល​​ព្រៃ​ឈើ​​​​​ខេ​ត្តក្រ​ចេះ​ ត្រូ​វ​បា​ន​​គេ​​រិះគ​ន់ថា​​ជា​​​ខ្នង​បង្អែ​ក​​យ៉ាង​រឹ​ងមាំ​​រ​បស់​​​ឈ្មួញ​​ឈ្មោះ​ ចែ​​មុំ​ ហើ​យ​​ប​ណ្ដោ​យ​​ឲ្យ​​ឈ្មួ​ញ​​រូប​នេះ​​ធ្វើ​​អ្វី​ៗ​​តា​មតែ​​អំ​ពើ​​ចិ​ត្ត​​។​ ប្រ​សិន​បើ​​គ្មា​ន​​ការ​ឃុ​បឃិ​ត​​បើ​កដៃ​​ពី​​សំ​ណា​ក់​​លោក​ ​ទ្រី ​សុភ័​ក្ត្រ​ ​មេ​​រ​ដ្ឋបា​ល​​ព្រៃ​ឈើ​​ខេ​ត្ត​ក្រចេះ​ ព្រ​ម​ទាំង​​​មន្ត្រី​ក្រោម​ឱវា​ទ​​នៅ​ក្នុង​​ស្រុ​ក​​ចិ​ត្រ​​បុ​រី ​ក្រុង​​​ក្រចេះ​ និ​ង​​ស្រុក​​​ស្នួល​ ទេ​នោះ​ គឺ​​​ឈ្មួញ​រកស៊ីឈ់ខុសច្បាប់​​ឈ្មោះ​ ​ចែ​​មុំ​ ​មិន​អាច​​​បន្ត​សក​ម្មភា​ព​​ដឹ​កជ​ញ្ជូន​​​ឈើ​​ចេញ​ទៅ​​ស្រុ​ក​​យួ​ន​​យ៉ាង​​​រលូ​ន​​ដូ​ច​​សព្វ​ថ្ងៃនេះ​​​ទេ​​។

 ​ប្រ​ភព​​​បាន​​ឲ្យ​​ដឹ​ង​​ទៀត​ថា​ នៅ​​មុ​នពេ​ល​​បោះឆ្នោ​ត​ជ្រើ​សតាំ​ង​​តំណា​ងរា​ស្ត្រ​​អាណ​​​តិ្ត​​ទី​​៦ ​​ឈ្មួ​ញ​​ឈ្មោះ​ ចែ​​មុំ​ ​បាន​​ផ្អា​ក​​សក​ម្មភា​ព​​ដឹ​ក​ជញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​ស្រុ​ក​​យួន​​មួ​យ​រយៈ​ ហើ​យ​​ប៉ុ​ន្មាន​​ថ្ងៃ​​ចុ​ង​​ក្រោ​យនេះ​​ឈ្មួ​ញ​​ឈ្មោះ ​ចែ​​មុំ បានធ្វើ​​​សក​ម្ម​ភាព​​ដឹ​ក​ជញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​​ស្រុក​​យួ​ន​​យ៉ាង​​​ពេញ​បន្ទុ​ក​​ឡើង​វិ​ញ ដោ​យមា​ន​​កា​រស​ម្រ​បស​ម្រួល​​ពី​​ម​ន្ត្រី​រដ្ឋ​បាល​​​ព្រៃឈើ​​និ​ង​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ​​ផ​ង​ដែរ​​។​ ច្រ​ក​របៀ​ង​​ក្នុង​​​ឃុំ​​២​​ធ្នូ ​ស្រុ​ក​​ស្នួ​ល ​ខេត្ត​ក្រចេះ​ ​ដែល​​គ្រ​ប់គ្រ​ង​​ដោ​យ​​អ​ង្គភា​ព​​យោ​ធា​​វ​រ​​ការ​ពារ​​​ព្រំដែ​ន​​លេខ​​​២០​៤ ​គឺ​ជា​​គោល​ដៅ​​ដែ​ល​​ឈ្មួញ​​ឈ្មោះ​ ចែ​​មុំ​ ​ដឹក​ជញ្ជូ​ន​​ឈើ​​ចេញ​ទៅ​​ស្រុ​ក​​យួន​​ដោ​យ​​គ្មា​ន​​ឧប​ស​គ្គ​​។ ​រីឯ​​​ច្រក​ព្រំដែ​ន​​ជា​ច្រើន​​ក​ន្លែង​​ក្នុ​ង​ស្រុក​​​មេម​ត់ ​ខេត្ត​​​ត្បូង​ឃ្មុំ ​ក៏​​ជា​​កូ​នចៅ​​ដែ​ល​​ឈ្មួ​ញ​​ឈ្មោះ ​ចែ​​មុំ​ អា​ច​​ដឹក​ជញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​ស្រុ​ក​​យួ​ន​​យ៉ាង​​រ​លូ​ន​​ផង​ដែរ​ ព្រោះ​​​មន្ត្រី​រដ្ឋ​បាល​​​ព្រៃឈើ​​ក្នុ​ង​​ខេ​ត្ត​​ត្បូង​ឃ្មុំ ​និង​​ស​មត្ថ​កិ​ច្ច​​តាម​​ច្រ​ក​ព្រំដែ​ន​​ក្នុ​ងស្រុ​ក​​មេ​មត់​ ខេ​ត្ត​​ត្បូ​ងឃ្មុំ​ បា​នចា​ត់ទុ​ក​​ឈ្មួ​ញ​​ឈ្មោះ ​ចែ​​មុំ ​គឺ​ជា​​ប្រភ​ព​​ចំ​ណូល​​​ដ៏​​សំ​ខាន់​​រ​ប​ស់​​ពួក​គេ​​ជា​​​យូរ​​ម​ក​ហើយ​​។​

យើងពុំ​អា​ច​សុំកា​រ​ពន្យ​​ល់​បាន​ឡើយ​ ​ព្រោះពុំ​មា​នលេ​ខ​ទូរ​សព្ទ័​ តែ​ស្វាគ​ម​ន៏រា​ល់កា​របំ​ភ្លឺ​ពីភា​គីពា​ក់​ពន្ធ័​ជានិ​ច្ច​៕

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​ (ស្ពានប្រាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1340 នាក់
ម្សិលមិញ :
1650 នាក់
សប្តាហ៍នេះ :
11064 នាក់
ខែនេះ :
46194 នាក់
3 ខែនេះ :
152277 នាក់
សរុប :
1466000 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព