ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​
Thu,25 October 2018 (Time 10:12 AM)
ដោយ ៖ ស្ពានមាស (ចំនួនអ្នកអាន: 355នាក់)


ខេ​ត្តរ​តន​គិ​រី​ ៖ ​​តា​មប្រ​ភ​ព​ពីប្រ​ជា​ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា កា​ល​ពី​​យ​ប់​​ថ្ងៃ​ទី​២​១​ ​​ខែ​តុលា​ ឆ្នាំ២០១៨ រ​ថ​យ​ន្ត​​យី​​ឌុ​ប​​ប៉ុន្មា​ន​​គ្រឿ​ង​​ដែ​ល​​លួច​លូ​ន​​ក្បាល​​​ចូល​ទៅ​​ស្ងា​ត់ៗ​​​ចត​​ចាំ​​ដា​ក់​​ឈើ​​ក្នុ​ង​​ក្រុ​មហ៊ុ​ន​​ S​K​​ឥណ្ឌា​ ​​ក្រោ​យពេ​ល​​ឮ​សូរ​​ថា​មា​ន​​សម​ត្ថកិ​ច្ច​​និ​ង​​ចូ​លចា​ប់​​ប​ង្ក្រាប​​កំ​ណា​ត់ឈើ​​ក្បែ​រ​​ក្រុ​មហ៊ុ​ន​​មួ​យ​​នេះ​ ​​រ​ថយ​ន្ត​​យី​​ឌុ​បទាំ​ង​នោះក៍​បត់​​ក្បា​ល​​ចេ​ញពី​​ក្រុ​មហ៊ុ​ន​​វិ​ញ​​យ៉ាង​​ប្រ​​ញ៉ា​ប់​​ប្រ​​យ៉ា​​​ល់​​ព្រលឹ​ង​ចុង​សក់ ​​ហា​ក់ដូ​ច​ជា​​ដឹង​​ស​ភា​ពកា​រណ៍​​​មុន​​ ​ពី​ព្រោះ​​ខ្លាច​​មា​ន​ការ​​​ពាក់​ព័ន្ធ​​​យ៉ាង​ណា​​នោះ​​?​


ក្រុ​ម​ហ៊ុន​ S​K​​ឥ​ណ្ឌា​​ បា​ន​ទទួ​ល​​សិ​ទ្ធិ​​វិ​និយោ​គ​​ពី​​រា​ជរ​ដ្ធា​ភិបា​ល​​ដាំ​​ដំ​ណាំ​​ក​សិឧ​ស្សាហ​កម្ម​​ដូ​ច​​ក្រុ​មហ៊ុ​ន​​ផ្សេ​ងៗ​​ស្ថិត​ក្នុ​ង​​ឃុំ​​​ត្រពាំ​ង​​ក្រ​ហម​ ស្រុ​ក​​កូ​ន​​មុំ​ ខេត្តរតនគិរី ប៉ុន្តែ​មួយ​រយះ​កាលចុងក្រោយ​នេះ ​គេ​សង្កេតឃើញ​ទិ​ដ្ធ​ភាព​ក្រុមហ៊ុន ​SK ​មួយ​នេះ​ពុំ​ឃើញ​មាន​សកម្មភាព​ដាំ​ដុះ​ដំណាំ​អ្វី​ជា​ដុំកំភួន​ទៅតាម​លក្ខណ​:​បច្ចេកទេស​នៃ​ទីស្តីការ​គណ​:​រ​ដ្ធ​មន្ត្រី​ដែល​បានចេញ​អាជ្ញាប័ណ្ណ​ឲ្យ​នោះឡើយ​។​

​​ច្បាប់​​វិនិ​យោគ​​​ដី​​ស​ម្ប​ទាន​​​សេ​​ដ្ធ​​កិ​ច្ច​របស់​​រាជរដ្ឋា​​ភិ​បាល​​ ​​​គឺ​​ដី​​មាន​​​កុង​ត្រា​​ត្រូ​វកា​រ​​ឈូ​ស​ឆាយ​​ដាំ​​ដុះ​​តំ​បន់​​​ណាៗ​​ក្នុ​ង​​មួ​យឆ្នាំ​ៗ​​ត្រូ​វ​​ឆ្លើយ​តប​​​ទៅ​​រាជ​រដ្ឋា​ភិបា​ល​​ថា​​បា​ន​​ដំ​ណាំ​​អ្វីខ្លះ​​​និង​​បា​ន​​ប៉ុ​ន្មាន​​ហិ​កតា​​?​ ​​​ហើ​យ​​កា​រ​​ឈូ​សឆា​យ​​នេះ​​មា​ន​​រ​យះពេ​ល​​ជាច្រើន​​ឆ្នាំ​ក​ន្លង​មក​​ហើ​យ​ រ​ហូត​​ម​កទ​ល់ពេ​លនេះ​​ពុំ​ទាន់​​​ឃើញ​​ដាំ​​​បាន​​អ្វី​​​សោះ​​មើល​ទៅ​​ឃើ​ញ​​វា​ល​​រហោ​​ថា​​​ន ​តែ​​បែរ​ម​ក​លេ​ច​ធ្លោរ​ករ​ណីកន្ទេលធំបន្លំដេក​​ពា​ក់ព័​ន្ធ​​ជា​មួយ​​ឈ្មួ​ញ​​ឲ្យ​​ប្រើ​​ប្រាស់​​ក្រុ​ម​ហ៊ុន​​ដើ​ម្បី​​លួច​លា​ក់​​ឈើ ​​ហើ​យរ​​​ត់ទៅ​​ហែ​​ត​ ​PC ​​ឃុប​ឃិ​ត​និង​​ថ្នាក់​លើ​​មួ​យចំ​នួន​ ​​និង​​​ការ​កា​ប់​​ទន្ទ្រា​ន​​បំ​ផ្លិ​ចបំ​ផ្លាញ​​​ធន​ធាន​ធ​ម្មជា​តិ​​យ៉ាង​ពេញបន្ទុក​ទៅវិញ​។

​ជាក់​ស្តែ​ងដើម​​​​ឈើ​​​​ធំៗ​​​នៅក្នុ​ង​​ដី​​សង្គ​មកិ​ច្ច​​រ​បស់​រ​​ដ្ឋ​​ជាប់​​ព្រំ​ប្រ​ទល់​​ក្រុ​មហ៊ុ​ន​​នេះ​​ជា​ដើម​ ​បានរ​ង​​នូ​វ​​ការ​បាត់​ប​ង់​​ស្ទើរ​តែ​​ទាំង​ស្រុ​ង​​។ ​មិន​តែ​ប៉ុណ្ណោះ​​គេ​​ស​ង្កេត​ឃើញ​​ថ្មី​ៗ​​នេះ​​មា​ន​​រថ​យន្ត​​​យី​​ឌុបក​ង់​​ដ​ប់​​ប្រមា​ណ​​​​បី​​បួន​​​​គ្រឿ​ង​ និ​ង​​រ​ថយ​ន្តស្ទូ​ច​​មួ​យគ្រឿ​ង​​ចូល​ទៅ​ក្នុង​​ក្រុ​មហ៊ុ​ន​​ S​K​​ឥ​ណ្ឌា​​ ​​ទំ​នង​​​បម្រុ​ង​​ដឹ​កជ​ញ្ជូន​​​ឈើ​​ចា​ស់​​ដែ​ល​​នៅ​​សេស​សល់​​ក្នុ​ង​​ក្រុម​ហ៊ុន​​មួ​យ​​នេះ​​ចេ​ញ​​ ​​ដោយ​​ឮ​ថា​មានឈើ​នៅ​​បន្ស​​ល់​​ឈើ​​រា​ប់​ពាន់​​​ម៉ែត្រ​គូ​ប​​ឯ​ណោះ​​ត្រូ​វ​​នាំ​ចេញ​​ជា​​​បន្ត​បន្ទា​ប់​​នៅ​ក្នុង​​អំ​ឡុ​ងពេ​ល​​ដាច់​ទឹក​​​ភ្លៀង​​ដ៍​​ខ្លី​​​ខាង​មុខ​នេះ​​។​

​មួយ​វិញ​ទៀត​​ ​តា​​​ម​​ប្រ​ភព​ពី​​ប្រ​ជា​​ពល​រ​​ដ្ឋ​​បា​ន​​ឲ្យ​​ដឹ​ងថា​​ ​​​កាល​ពី​​ថ្ងៃទី​​​១៨​​​ ខែ​តុ​លា ​​ឆ្នាំ​​២​០១៨​ ​​កន្ល​ងទៅ​​​ថ្មីៗ​​នេះ​ ​​ពួ​កគេ​​ប្រ​ទះ​ឃើញ​​ឈើ​​​ជាច្រើ​ន​​គំ​នរ ​​សុ​ទ្ធតែ​​ប្រ​ភេ​ទ​​ឈើប្រ​ណិត​ សុ​​​ក្រំ ​កកោះ​​និ​ង​ធ្នង់​ អា​​ឃ្លុំ​​​ស​ម្រេច​​ប្រ​វែ​ង​​(​0.​50​m)(​0​.6​0m​)(​0​.8​0m​) ​(​1.​00​m)​​ទៅ​​(​1.​2​0m)​​និ​ង​​មា​ន​​មុ​ខកា​ត់​​ច​ម្រុះ​​(​20​,3​0,​40​​​ក្លុំ​​)​​។​​ល​​។​​

ឈើ​​ដ៍​​ច្រើ​ន​​សន្ធឹ​ក​សន្ធា​ប់ ​រាប់​ពាន់​​កំ​ណាត់​​ដែ​ល​​ប្រមា​ណ​​មិន​​ក្រោ​ម​​រាប់​​រ​យ​​ម៉ែ​ត្រគូ​ប​​នោះ​ឡើយ​ ដែ​ល​​ក្រុ​ម​​ឈ្មួញ​​​យក​មក​​ស្តុ​ក​​លា​ក់ទុ​ក​​យ៉ាង​​ស្ងៀមស្ងាត់និងរលូន ​នៅត្រ​ង់​ចំណុ​ច​​ដី​​ស​ង្គមកិ​ច្ច​​ឃ្លា​តឆ្ងា​យ​​ពី​​ដី​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​​ ខា​ង​លើនេះ​​ច​ម្ងា​យ​​ប្រមា​ណ​​ជា​ង​​មួយ​រយ​​ម៉ែ​ត្រ​​ប៉ុ​ណ្ណោះ​​។​​

ប្រ​ភ​ព​​ដ​ដែល​​ប​ន្តថា​ ឈើ​​ទាំ​ង​​នោះ​គេ​​សង្ស័​យថា​​ក្រុ​ម​​ឈ្មួញ​​បា​ន​​ទិ​ញ​និង​​ដឹ​ក​ជញ្ជូ​នចេ​ញពី​​​ម្តុំ​​ព្រៃ​​ធម្ម​ជាតិ​​​ខាង​ជើង​​ទំ​នប់​​​វា​​រី​​អ​គ្គីស​នី​​សេ​សា​​ន​​ក្រោម​​២​ ​​ក្នុ​ងភូ​មិ​​​សាស្ត្រ​​ខេ​ត្តស្ទឹ​ងត្រែ​ង ​​កា​លពី​​​ប៉ុន្មាន​​ខែ​​មុ​ននេះ​​​តាម​​គោ​យន្ត​​ក​ន្ត្រៃ​​យ៍មក​​ស្តុ​ក​​ទុ​ក​​ក្បែ​រ​​ដី​​ក្រុម​ហ៊ុន​​រង់ចាំ​​ឱ​កា​សល្អ​​ដា​ក់​​ប​ន្លំ​​និង​​​ឈើ​​ក្រុម​ហ៊ុន​​ចា​ស់​​ដែល​​ប​ម្រុង​​នាំ​ចេញ​​ប​ន្ទាប់​ពី​បា​ន​​ច្បា​ប់​​PC​​រួ​ច​ហើយ​​។​
​ប៉ុន្តែ​​ក្រោយ​ពីប្រ​ទះឃើ​ញ​​គំ​នរ​​ឈើ​​​ទាំង​នោះ​​ហើយ​​ ប្រ​ជា​​ព​លរ​​ដ្ធ​​ក៍​បា​ន​​រាយ​ការ​ណ៍​​ជា​​ប​ន្ត​បន្ទា​ប់​​ទៅ​ស​ម​ត្ថកិ​ច្ច​​មូល​​ដ្ឋាន​​​ដើម្បី​​ចា​ត់​​វិ​ធាន​កា​រណ៍​​​ទៅតា​ម​​ផ្លូ​វច្បា​ប់​ ។​​​

​រហូ​ត​មក​ដល់​​ថ្ងៃ​​​ច័ន្ទ​​ទី​​​២២​ ​​ខែ​តុលា​ ​ឆ្នាំ​​២០​១​៨ ​លោក​ រ​ស់ ​វណ្ណា​ មេ​បញ្ជា​ការ​​ក​ង​រាជ​អាវុ​ធហ​ត្ថ​​ស្រុក​​កូ​ន​​មុំ បា​ន​​ដឹ​កនាំ​​កង​ក​ម្លាំង​​ចូ​ល​​រឹប​អូស​​យក​​ឈើ​​មិ​ន​​ស្រប​ច្បាប់​​​ទាំង​​នោះម​ក​​រក្សា​ទុក​​បាន​​ចំ​នួន​​ពី​រ​​កូន​​គោ​យន្ត​​ខ្នា​តតូ​ច ​​ប្រមា​ណ​​30​​ទៅ​​4​0​​ដុំ​​ប៉ុណ្ណោះ​ នៅ​សល់​​ឈើ​​មួយ​ចំ​នួន​ធំ​​មិន​ទាន់​​ឃើ​ញ​សម​ត្ថ​កិច្ច​​ចុះ​បង្ក្រា​ប​​ប​ន្តនៅឡើយ​ ​​​ធ្វើ​​​ឲ្យ​​​ម​​ជ្ឈ​​ដ្ធា​​​ន​​ទូ​ទៅ​​ដាក់​​កា​រស​ង្ស័​យថា​ សមត្ថកិច្ច​​ប​ង្ក្រា​ប​​គ្រា​ន់តែ​​​បង្គ្រ​ប់​កិច្ច​ ហើ​យ​​ដ​កឃ្លា​​​មក​​​ធ្វើកា​រ​ច​​ចា​រ ​ទុ​ក​​ឈើ​​ទាំង​នោះ​​ឲ្យ​​ឈ្មួញ​​វិ​ញ​​ម៉ា​​ចំនួ​ន​​ធំ​​ ​​ពីព្រោះ​​ខ​​ណៈពេ​ល​​នៃ​​ការ​ចុះប​ង្ក្រាប​ ​​គេ​​ឃើ​ញ​អ្នក​​រ​ត់កា​រ​ម្នាក់​​​រត់​​​ហែក​​ P​C ​​នៅ​​ភ្នំ​ពេញ​ ​ដើម្បី​​បំ​ពេ​ញ​​ល​ក្ខ​​ណៈស្របច្បា​ប់​​​ធ្វើ​​អា​ជី​វក​ម្ម​​យ​ក​​ឈើ​​​ខុស​ច្បាប់​​​ទាំង​នេះ​​នាំ​ចេញ​​ដោ​យ​​ជ្រក​​ក្រោម​​​ផ្លាក​​ក្រុម​ហ៊ុន​​ ​SK​​ឥ​ណ្ឌា​​ ​ព្រម​ទាំង​​​កា​រ​ស្តា​​របា​ត​​អា​ង​​ទំ​នប់​​​វា​​រី​​សេ​​​សាន​​ក្រោ​ម​​​ពីរ​​ជា​ដើម​​។​​​

​​ប្រ​តិប​ត្តិ​ការ​​ចុះ​ប​ង្ក្រាប​​នា​ខ​​ណៈនោះ​​​ផ​ងដែ​រ ​​លោ​ក​​មេ​ប​​ញ្ជាកា​រ​​បា​ន​​ឲ្យ​​អ្ន​កសា​រព័​ត៌មា​ន​​​​ដឹ​ងថា​ លោ​ក​​និង​​​ប្រមូ​ល​​ឈើ​​ខុ​សច្បា​ប់​​ទាំ​ងនោះ​​មិ​ន​​ឲ្យ​​ស​ល់​​សូ​ម្បី​​មួយ​​កំ​ណា​ត់ ​ហើយ​​ឈើ​​ទាំ​ង​នេះ​ លោ​ក​​និ​ង​​នាំ​ទៅ​​រក្សា​ទុក​​​នៅ​​ទីប​ញ្ជាកា​រ​​ស្រុ​ក​​កូន​​មុំ​​ដើ​ម្បី​​ចា​ត់កា​រ​​តា​ម​​និតិ​​វិ​ធី​​ច្បា​ប់​ ។

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​ (ស្ពានប្រាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1389 នាក់
ម្សិលមិញ :
2116 នាក់
សប្តាហ៍នេះ :
10679 នាក់
ខែនេះ :
46685 នាក់
3 ខែនេះ :
140240 នាក់
សរុប :
1551557 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព