ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
កីឡា​ករ​ ចាន់​ វឌ្ឍ​នា​កា ត្រូវ​បាន​ គ្រូប​ង្វឹក​ F​ujie​da ​សរ​សើរ​​ថា​ ពូ​កែ​​ទាំង​​ប្រ​យុទ្ធ ​និង​​ដណ្ដើម​​បាល់​ ​ដៃ​គូ​រ​បានល្អ​​​
Sun,26 February 2017 (Time 07:54 PM)
ដោយ ៖ ស្ពានប្រាក់ (ចំនួនអ្នកអាន: 624នាក់)


កីឡា​ករ​​ឆ្នើ​ម​​របស់​​កម្ពុជា ​ចាន់​ វឌ្ឍ​នា​កា ​បាន​បង្ហាញ​​សមត្ថ​ភាព ​​ជា​មួយ​​មិត្ត​​រួម​​ក្រុម​​ថ្មី​​នៃ​​ក្លឹ​ប ​Fuji​eda ​MYF​C ​ហើយ​ នៅក្នុ​ង​ជំនួប​​មិត្ត​ភាព​ ក្រៅផ្លូ​វការ​​មួយ​ កាលពី​​​ល្ងាច​​មិញ ​​ដោយ​​ជួប​​ក្រុម​​លំដា​ប់​​លី​​គ​​ទី​​៣ រ​បស់​​ជប៉ុន​​​ដូចគ្នា​ ​គឺ​ក្លឹប ​Y.​S.​C​.C​ YO​KO​HAM​A​​។ ​

មិនតែប៉ុណ្ណោះ​តារាបាល់ទាត់ ជំនាញ​ជើងឆ្វេង​រូបនេះ ថែមទាំង​ទទួលបាន​ការកោតសរសើ​រ​ពី​គ្រូបង្វឹក​ទៀតផង​។ នេះ​បើតាម​ការបញ្ជា​ក់លើ​ទំព័រ Facebook ជា​ភាសា​ខ្មែរ​របស់​ក្លឹប Fujieda នា​រាត្រី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​​ការប្រកួត​ដំបូង​របស់​កីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់ពី​រូបគេ​បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​កន្លងទៅ និង​បាន​ចូល​ហ្វឹកហាត់​ជា​ផ្លូវការ​ជាមួយ​ក្លឹប Fujieda MYFC កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​ថ្មីៗ​នេះ ដែលជា​ការចូលរួម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​។ ប៉ុន្ដែ​ក្រោយ​ការហ្វឹកហាត់​បាន​រយៈពេល ២​ថ្ងៃ និង​បង្ហាញ​សមត្ថភាព​ក្នុងការ​ប្រកួត​ខាងលើ វឌ្ឍនាកា មិនបាន​ជួយ​ក្រុម​ថ្មី​របស់ខ្លួន​ឲ្យ​ទទួលលទ្ធផល​ល្អ​នោះទេ គឺ​ចាញ់​ក្រុម Y.S.C.C YOKOHAMA ដោយ​លទ្ធផល ៤-១ ។​

​ប៉ុន្ដែ​ទោះជា​បែបនេះ​ក្ដី​ លោក Atsushi Oishi គ្រូបង្វឹក​ក្រុម Fujieda MYFC នៅតែ​មើលឃើញ​ពី​ចំណុច​ល្អ​របស់ ចាន់ វឌ្ឍនាកា និង​បាន​កោតសរសើរ កូនប្រុស​ទី​២​របស់​អភិបាល​ខេត្តកំពត​រូបនេះ គឺជា​កីឡាករ​ល្អ និង​ចាត់ទុកជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​រួមចំណែក​ប្រកួតប្រជែង​លី​គ​លំដាប់​ទី​៣ របស់​ជប៉ុន​នាពេល​ឆាប់ៗ​ខាងមុខ​។ ក្រោយ​បញ្ចប់​ការប្រកួត​មិត្តភាព​ក្រៅផ្លូវការ​ខាងលើ ​លោក Atsushi Oishi បាន​និយាយ​យ៉ាងខ្លី​ថា «​ចាន់ វឌ្ឍនាកា លេង​ជា​ខ្សែប្រយុទ្ធ​ក៏​ល្អ ហើយ​ការដណ្ដើម​បាល់​ពី​ដៃគូ​ក៏​ល្អ​»​។​

​យ៉ាងណាមិញ​លោក​បាន​ទទួលស្គាល់ថា កីឡាករ​ទើប​ផ្ទេរ​ពី​ក្លឹប​បឹងកេត​អង្គរ​នេះ ទើប​ទៅដល់​ប្រទេស​ជប៉ុន ដោយ​មិនទាន់​ស៊ាំ​នឹង​អាកាសធាតុ​ត្រជាក់​នៅ​ទីនោះ ដូច្នេះ​ការហ្វឹកហាត់ និង​កម្លាំង​របស់គេ​មិនទាន់​គ្រប់គ្រាន់​នោះទេ​។ តែ​អ្វីដែល​លោក​ពេញចិត្ត​ចំពោះ​ទម្រង់​លេង​របស់ វឌ្ឍនាកា គឺ​ជំនាញ​ស៊ុត​បញ្ចូល​ទី និង​ការបង្ក​បញ្ហា​ដល់​ខ្សែការពារ​ក្នុង​តំបន់​គ្រោះថ្នាក់ ដែល​ធ្វើ​ឲ្យ​លោក​ជឿជាក់ថា រដូវ​កាល​ថ្មី​នេះ​គេ​នឹង​អា​ចរក​គ្រាប់​បាល់​បាន​ច្រើន ដើម្បី​ជួយ​ក្រុម Fujieda MYFC ឆ្ពោះទៅ​ដណ្ដើម​កៅអី​លី​គ​លំដាប់​ទី​២ របស់​ជប៉ុន​៕​

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​ (ស្ពានប្រាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1307 នាក់
ម្សិលមិញ :
1650 នាក់
សប្តាហ៍នេះ :
11031 នាក់
ខែនេះ :
46161 នាក់
3 ខែនេះ :
152244 នាក់
សរុប :
1465967 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព