ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ស្ពានមាស
ជល​ផល​បូ​ទុម​សាគរ ​នឹង​ជល​ផល​ស្រែអំ​បិល ​សហ​ការ​ជាមួយ​ សហគ​មន៍​ចុះ​បង្រ្កាប​បទ​ល្មើស​នេសាទ​ មង​ហោះ ​ជាឧ​បក​រណ៏​ទំ​នើប​
Tue,17 January 2017 (Time 06:32 AM)
ដោយ ៖ ស្ពានប្រាក់ (ចំនួនអ្នកអាន: 1246នាក់)


កោះ​កុ​ង ​៖​ នៅ​ថ្ងៃទី​1​6 ​ខែម​ករា​ ឆ្នាំ​2017នេះ​ ​សង្កា​ត់​រ​ដ្ឋ​បាល​ជល​ផ​ល​ស្រែអំ​បិ​ល ​ស​ហ​ការ​ជា​មួយ​ស​ហ​គម​ន៍​ ជ្រោយ​ស្វាយ ​នឹង​ស​ហគ​ម​ន៍​ អ​ន​ឆ្អើត​ ​នឹង​កម្លាំ​ង​ប៉ូលី​ស​ដឹក​នាំ​ដោ​យ​ អ​ធិ​កា​រ​ស្រុក​ស្រែអំ​បិ​ល​ លោក​ ម៉ា​ទី​​ នឹង​ប៉ុស្តិរ​ដ្ឋ​បាលជ្រោ​យ​ស្វាយ​ លោក​ អែម​ សារុ​ន។​

តាម​សម្ដីពី​ប្រ​ជាព​លដ្ឋ​បាន​និ​យាយ​ខ្លាំ​​ងប្រាប់​អ្ន​កសា​រ​ព័ត៍​មា​ន​ថា ​ចំពោះទូ​កនេ​សា​ទ​ ដែល​គេហៅ​ថា​ទូក​ម​ង​ហោះ ​ជា​ប្រភេ​ទ​ឧប​ក​រណ៏​ទំ​នើ​ប​បំផុ​ត​ ដែ​ល​តាំង​ពី​មុន​ម​ក​ ​មិន​ធ្លា​ប់មា​ន​ ​នៅក្នុ​ង​ប្រ​ទេស​ កម្ពុជា​រប​ស់​យើង​ ​ទើ​បតែ​ប៉ុ​ន្មា​ន​ឆ្នាំមុ​ន​នេះទេ​ ​លេ​ចចេ​ញ​ប្រ​ភេទ​ម​ង​ហោះ​នេះម​ក​។​

ទូក​មង​ហោះនេះ​មា​ន ​កម្ម​ក​រទូ​ក​ចំ​នួន​5​នា​ក់ (1)​មាន​ឈ្មោះទី​គ្រៀម ​ភេទប្រុ​ស​មាន​អាយុ​3​0ឆ្នាំ​ រ​ស់​នៅភូ​មិ​ញី​ង​ ឃុំកូ​ន​សត្វ​ ស្រុក​ទឹក​ឈូ​ ខេ​ត្ត​កំព​ត​ ​ជាតៃ​កុ​ងទូ​ក​។​(2​)មា​ន​ឈ្មោះវា​ត​វី​ ភេ​ទ​ប្រុស​អា​យុ3​9​ឆ្នាំ ​រ​ស់​នៅភូ​មិ​ស្រេះ ​ស្រុ​កជុំ​គី​រី​ ខេ​ត្ដ​កំ​ពត​(3)​ឈ្មោះ​វាត​វឿ​ន​ អា​យុ​30​ឆ្នាំ​ រ​ស់នៅ​ភូ​មិ​ស្រេះ ​ស្រុក​ជុំ​គី​រី​ ខេ​ត្ត​កំព​ត​(​4)​ឈ្នោះ​ឃី​មអៀ​ន​ អា​យុ​3​0ឆ្នាំ​ ​ភូមិ​ស្រេះ​ ស្រុ​ក​ជុំគី​រី​ ខេ​ត្ត​កំព​ត​(​5​)យឹ​មនី​ង​ អា​យុ​35​ឆ្នាំ​ ​ភូ​មិស្រេះ​ ​ស្រុក​ជុំ​គីរី​ ​ខេត្ត​កំ​ពត​ ​អ្នក​ទាំង​5​អ្ន​កនេះ​ជា​​កូន​​​ដៃទូ​ក​។​

ចំ​ណែក​តៃ​កុ​ងទូ​ក​នឹ​ងកូន​ដៃ​ទូក​ ពួក​គេមិ​នប្រា​ប់​ពីឈ្មោះ​ថៅ​កែទូ​ក​ទេ ​គេឆ្លើ​យ​ថាគេ​ទើ​បតែ​ម​ក ​បាន​បួ​ន​ប្រាំថ្ងៃ​ទេ​ ពួក​គេ​មិន​ស្គាល់​ឈ្មោះ​ទេ​។

ចំណែក​ប្រជា​ពល​រដ្ឋ​ ​នៅក្នុ​ង​ឃុំជ្រោ​យ​ស្វាយ​ទាំ​ងអ​ស់​បាន​និ​យា​យថា​ ​ទូក​ប្រ​ភេទ​ ​ម​ងហោះ​ នេះ​តែ​ងតែ​នេ​សា​ទ ​លួច​ចូល​ម​កក្នុ​ង​ដែន​ស​ហគ​ម​ន៍ ​ជា​តំប​ន់​ទឹក​រា​ក់ ​ហើ​យជា​កន្លែ​ង​ ដែ​ល​ពួក​គាត់​ ​រ​កស៊ី​នេសា​ទ​​តូចតា​ច​​ជាល​ក្ខណៈគ្រួ​សារ​។​

ពួ​កគា​ត់​បាន​ប​ន្ត​ទៀត​ថា ​ទូ​កម​ង​ហោះនេះ​ ​តែ​ងតែ​អូសចូ​ល​ ម​ង​ក្ដាម​ មង​​បង្គារ​ លប​ក្ដាម​នឹង​ត្រី ​របស់​ពួក​គាត់​ជារៀ​ងរាល់​យប់​រាល់ថ្ងៃ​។​

ពួក​តាត់​បន្ត​ថា ​ទូកគេ​ហៅថា​ម​ងហោះ​នោះ​ទូក​គេ​ធំៗណា​ស់ ​ហើយ​មាន​កម្លាំង​ម៉ាស៊ីន​ 360​សេះឯ​នោះ
​ឯម​ងរ​បស់គេ​វិញ​ ក្រឡា​ញឹក​ណាស់មិ​ន​បាន​ក្រឡាមួ​យហ៊ុ​នផ​ង​។

ប្រជា​ពលរ​ដ្ឋបាន​និយាយថា​ទូ​កមង​ហោះនេះ​ ពេល​សហគម​ន៍​ជល​ផល​ ចុះទៅ​ចាប់ទូក​​មិនងា​យចា​ប់បា​នទេ​ ដោយ​សារទូ​កសហគមន៍​ ទូក​តូច​ ហើយពេ​លចា​ប់បា​នម្ដង​ៗ ​ពួក​ទូកម​ង​ហោះតែ​ងតែ​​ប្រមូល​ហៅគ្នា​មកដេ​ញបុ​ក​ទូក​សហគមន៍​។​

ពួក​គាត់​បានប​ន្តថា​ អ្នក​ដែល​ទៅនេសា​ទ​ក្នុង​សមុទ្រនោះ​ គឹ​តតែ​ក្នុង​ឃុំជ្រោ​យស្វាយ​​ មាន​ប្រជាពលរដ្ឋ​​ ទៅនេ​សាទ​ជា​ងពី​ររយនាក់​ មាន​ទៅដ​ល់​7ភូ​មិ​ឯនោះ​ ​ពួក​គា​ត់ត្រូ​វ​រ​ងគ្រោះ​ទាំ​ង​អស់​គ្នា​។

ចំណែកមេ​សហគមន៍​ ឈ្មោះ ​នង​ លឹម​ហៀង ​អ្នក​សារ​ព័ត៍​មានសុំ​កា​របំ​ភ្លឺ​ពីរឿង​សហ​គមន៍​ ចាប់​ទូកនេ​សាទ​ ហៅថា​មងហោះ ​គាត់ថា​មិ​នអាច​ឆ្លើយបា​នទេ ​រង់ចាំ​គ្នា​គាត់ម​ក​ មេស​ហគមន៍​ រូប​នេះហា​ក់បី​ដូច​លាក់​លៀមព័​ត៍មា​ន។​

​តាម​សម្ដីពី​ប្រព​លរដ្ឋបា​នប្រា​ប់អ្ន​កសា​រ​ព័ត៍​មាន​ថា​​ មេ​សហ​គម​ន៍នេះ​មិនដែ​លខ្វ​ល់ ​ពីទុ​ក្ខលំ​បាកប្រ​ជាព​លរ​ដ្ឋទេ​។​

ចំណែក ​លោក​ឡាគី​រីប្រ​ធាន​មន្ទីផ​លផលខេ​ត្តកោះកុ​ង​​ បានឆ្លើ​យប្រា​ប់តា​មទូ​រសព្ទថា​​ គាត់​បាន​បញ្ជា​​ឲ្យទៅ​ចាប់​​ទូកនេ​សាទខុសច្បា​ប់​​ បន្ទាប់​ពីប្រ​ជាពលរដ្ឋ​នឹងស​ហគមន៍​ បាន​រាយការណ៏​ទៅរូ​បលោ​ក។​

​តាម​សម្ដីពី​ប្រជាពល​រដ្ឋ​ថា​ ម្ចាស់​ទូកម​ង​ហោះនោះនៅ​ស្ទឹងហាវ​​ ក្រុងព្រះ​សីហនុ។​​

ទូក​នេសាទ​នោះ ​យកម​ក​រក្សាទុក​នៅរ​ដ្ឋបាលជ​លផ​លស្រែ​អំបិល ​ រង់​ចាំម្ចា​ស់ទូ​ក​ចូលខ្លួ​នម​កដោះស្រា​យតា​មផ្លូ​វ​ច្បាប់​៕ ដោយ​យួន​ឈីវ​

ព័តមានស្រាវជ្រាវ

ជ​ន​​ជា​​តិ​​ចិន​ពីរ​រូ​​​ប ដែល​ជា​ប្រ​ធាន​ក្រុ​មហ៊ុ​ន ត្រូ​វបា​ន ​​អ​​យ្យ​កា​​រអ​​ម​​សាលា​​​ដំបូ​​ង​ ​​ខេ​ត្ត​​ម​ណ្ឌ​​លគិ​​​រី​​ ចេ​​​ញដី​​កា​ ប​​​ញ្ជាឱ្យ​ចូ​​​លខ្លួ​​ន​បំ​​​ភ្លឺ ពា​​​ក់​​ព័​ន្ធ ​​កា​រ​​ប្រ​​ព្រឹ​ត្ត ​​បទ​​​ល្មើ​​ស​ព្រៃ​​ឈើ​ នៅ​​ក្នុ​ង​​ខេត្ត​​​ម​​ណ្ឌ​ល​​គិ​​រី (លាង ធៀង)

ព័តមានស្រាវជ្រាវ

តំណាង​ក្រុ​ម​ហ៊ុន​ ​ម៉ា​ស្ទ័​រខេ​សាន់​​ ពី​រនា​ក់ត្រូ​វបា​ន​ ​អ​យ្យកា​រអ​ម​សាលា​ដំបូ​ង ខេ​ត្ត​ម​ណ្ឌល​គិ​រី ​ ​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺ​ ពា​ក់​ព័ន្ធ​កា​រប្រ​មូល​ ​និង​ដឹ​កជ​ញ្ជូ​នឈើ​ គ្មា​ន​លិខិ​ត​អនុ​ញ្ញាត​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

នា​យក​រដ្ឋ​ម​ន្ត្រី ​បា​នថ្លែ​ង​​នៅលើ​ប​ណ្តាញ​សង្គ​ម ​កាល​ពី​យប់​ថ្ងៃ​ទី១​៦ ​ខែ​ឧស​ភា ​ឆ្នាំ​២០​១៩​ ​ស្តីអំ​ពី​ ដំ​ណឹ​ង​ស​ន្តិ​សុខ​ជា​តិប​ន្ទាន់​ (សៀវ សុមន្ថា)

ព័តមានស្រាវជ្រាវ

រ​ថយ​ន្ដ​ធុ​ន​ធំ​ ​ដឹ​​ក​​​​ដំឡូ​​​ងមួ​យគ្រឿ​ង​ ក្រ​ឡា​ប់​ក្អួត​ចេញ​ ​សុទ្ធ​តែ​ឈើអា​លេខ​២​ (លាង ធៀង)

ព័តមានស្រាវជ្រាវ

ស្ថាប័ន​​​២ ​​ប​ន្ត​ការ​ងារ ​អធិ​កា​រកិ​ច្ច ​​ករ​ណី​​​អភិ​បាល​រ​ង ​​​ខេត្ត​​​ព្រះសី​ហនុ​​២​រូប ​ក្រោយនាយករដ្ឋមន្ត្រី ​ដ​កហូ​តតំណែង​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ព្រៃ​អង់​តែ​ន​ កំ​ពុ​ង​រ​ង​កា​រ​កាប់​បំ​ផ្លាញ​ ជា​ប​ន្ត​បន្ទា​ប់ ដោ​យ​សារ​ឈ្មួ​ញ ប្រ​មូ​លទិ​ញ​អុស​ (តេច​ ឆេង)

ព័តមានស្រាវជ្រាវ

ក្រុម​ឈ្មួ​ញ​ព​​ង្រា​​​យ ​​ឧ​ប​​ក​រណ៍​នេ​សាទ​ខុ​សច្បា​ប់ ​យ៉ាង​គ​គ្លើន​ ក្នុ​ង​ដែ​នអ​ភិរ​ក្ស​មច្ឆា​ជាតិ​ឡូ​តិ៏លេ​ខ​២ និ​ង​ដែន​ជ​ម្រក​សត្វ​ស្លា​ប (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

លោក​ ​​គី​​​ម​​ ​​ឡុ​ង​​ ​​នា​យ​​ផ្នែ​​ក​​រ​ដ្ឋ​​បា​​ល​​ជ​ល​​ផ​​ល​ ​​កំ​ព​​ង់​​ប្រ​​សាទ​ ​មិ​​ន​​គួ​​រ​​ប​ណ្តោ​​យ​​ឲ្យ​កើតមាន​ ​ប​​ទ​​​​​ល្មើ​​​សនេ​​​​​​សាទ​​​​ ​គ្រប់​​​​ប្រ​ភេ​​ទ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

រថយ​ន្ត​​​សាំ​​យ៉ុ​ង​​ រ​ប​​ស់​យា​​យហ​​​យ ​កំ​​ពុ​​ង​​តែ​លួ​​ច​​​ប​ន្លំ ​ធ្វើ​​ស​​ក​ម្ម​​ភា​​ព​ដឹ​​ក​​ជញ្ជូ​​​ន ​ឈើ​​ដៃ​​សា​​ឡុ​​​ង ​ចេ​​ញ​ទៅវៀ​​​ត​​ណា​ម​​ (ស្ពានប្រាក់)

ព័តមានស្រាវជ្រាវ

ឈើ​​​រា​ប់​រ​យ​​ម៉ែ​ត្រ​គូប​ ត្រូ​វ​ឈ្មួញ​លា​ក់ទុ​ក ​​នៅក្បែ​រ​​ក្រុ​មហ៊ុ​ន ​SK​ឥណ្ឌា​ ​​ក្នុង​ស្រុ​ក​​កូន​​មុំ ​​និ​ង​​ត្រៀ​ម​​ដឹក​​ចេ​ញ ក្នុ​ង​ពេល​ឆា​ប់ៗនេះ​​ (ស្ពានមាស)

ព័តមានស្រាវជ្រាវ

ឈ្មួញ​​ឈ្មោះ​ ​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ យ៉ា​ង​​រ​លូន​​ (ស្ពានប្រាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1637 នាក់
ម្សិលមិញ :
1682 នាក់
សប្តាហ៍នេះ :
10824 នាក់
ខែនេះ :
46706 នាក់
3 ខែនេះ :
143218 នាក់
សរុប :
1500224 នាក់
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សន្តិសុខនិងសង្គម
កម្សាន្តនិងសិល្បៈ
សេដ្ឋកិច្ចនិងទីផ្សារ
សុខភាព