ខេត្តព្រះសីហនុ ៖ នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៦-១៧៧ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត១គ្រឿងម៉ាក HINO ពណ៌ខៀវលាយលឿង ពាក់ស្លាកលេខភ្នំពេញ ៣A-០៩៣៥ ដែលបើកពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយឈ្មោះ ជា សុខ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ពេលមកដល់ចំណុចខាងលើរថយន្តនេះបានធ្លាក់ទូកុងតឺន័រសង្កត់លើរថយន្ត១គ្រឿងម៉ាកTOYOTA CAMRY ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២M-៦៨៦៥ ដែលបើកក្នុងទិសដៅស្របគ្នាដោយឈ្មោះ សឹង ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យឈ្មោះ សឹង ដារ៉ា អ្នកបើកបររថយន្ត TOYOTA CAMRY ស្លាប់នៅនឹងកន្លែងកើតហេតុ ។ រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ […]
Author: spean
ជនអនាមិក ជិះម៉ូតូបញ្ច្រាស់ទិស ពាក់មួកសុវត្ថិភាព គប់កញ្ចក់រថយន្ត របស់អ្នកសារព័ត៌មាន
ខេត្តក្រចេះ ៖ នៅថ្ងៃអាទិត្យទី 8 ខែវិច្ឆិកា ឆ្នាំ 2020 វេលាម៉ោង 09:15 នាទី មានបងប្អូនប្រជាពលរដ្ឋបានផ្ដល់ដំណឹងថា មានការធ្វើសកម្មភាព គប់កញ្ចក់រថយន្ត របស់អ្នកសារព័ត៌មាន នៅស្រុកឆ្លូងខេត្តក្រចេះ៕ ករណីនេះ បានកើតឡើង ស្ថិតនៅមុខវត្តហាន់ជ័យលើឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្ត ក្រចេះ មូលហេតុដែលបណ្ដាលអោយឈានដល់ការគប់កញ្ចក់រថយន្ត ក្រុមអ្នកសារព័ត៌មាន ។ នៅវេលាម៉ោង 09:15 ចំណុចភូមិរការខ្នុរ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក្រុមអ្នកសារព័ត៌មានបានថតផ្តិតយករូបភាព បទល្មើសដឹកជញ្ជូនព្រៃឈើ ជាក់ស្ដែងដឹកចេញពីស្រុកឆ្លូង ខេត្តក្រចេះ ឆ្ពោះមកស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ ហើយក្រុមអ្នកសារព័ត៌មានបានរាយការណ៍ទៅលោក ជា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ស្រុកក្រូចឆ្មារ និងសមត្ថកិច្ចស្រុកក្រូចឆ្មារ ឲ្យចុះអនុវត្តនីតិវិធី ទៅតាមនីតិវិធី ច្បាប់រួចហើយ ពួកគាត់ធ្វើដំណើរ ទៅដល់ចំណុចភូមិហាន់ជ័យលើ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ក៏ស្រាប់តែមានជនអនាមិក ជិះម៉ូតូបញ្ច្រាស់ទិស ពាក់មួកសុវត្ថិភាព មកគប់កញ្ចក់រថយន្តរបស់អ្នកសារព័ត៌មាន ក្រោយមកក្រុមអ្នកសារព័ត៌មាន ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឃុំហាន់ជ័យ […]
សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួបអនុស្សាវរីយ៏ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា !
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារនៅលើ Facebook ផ្លូវការរបស់សម្តេចចូលរួម អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ សម្តេចបន្តថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
ឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ីអឺរ៉ុប យកអំណោយ ទៅចែកជូន ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ចំនួន ១,៥០០គ្រួសារ
ខេត្តពោធិ៏សាត់ ៖ ឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងលោកជំទាវ កែវ ថាណារ័ត្ន អញ្ជើញចូលរួមជាមួយសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៥០០គ្រួសារ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។ អំណោយទាំងអស់នោះរួមមាន ៖ ១=អង្ករ ចំនួន ៣០តោន, ២=មី ចំនួន ១,៥០០កេស, ៣=ត្រីខ ចំនួន ១,៥០០យួរ, ៤=ទឹកស៊ីអ៊ីវ ចំនួន ១,៥០០យួរ និង ៥=ទឹកត្រី ចំនួន ៥០០យួរ ៕
បាក់ដីច្រាំងស្ទឹង ធ្លាក់ផ្ទះលក់អីវ៉ាន់១ខ្នង រួមទាំងសម្ភារ អស់ទាំងស្រុង ប៉ុន្តែពុំបង្ក ការរងគ្រោះ ដល់មនុស្សទេ
ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះ១ខ្នងនេះ បានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៨រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតនៅភូមិកំពង់ក្រសាំងលើ ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ធឿន មុំ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។ ប្រភពពីអាជ្ញាធរដដែលបន្តទៀតថា ផ្ទះរងការខូចខាតទាំងស្រុងទំហំ បណ្ដោយ ១០ម៉ែត្រ គុណនឹងទទឹង៧ម៉ែត្រ សង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្ដា សម្ភារខូចខាតទាំងអស់សរុបជាទឹកប្រាក់ប្រមាណ១៦,០០០,០០០រៀល(ដប់ប្រាំមួយលានរៀល) ប៉ុន្តែពុំបង្ករងគ្រោះដល់មនុស្សនោះទេ គ្រោះថ្នាក់បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះ១ខ្នងខាងលើ សមត្ថកិច្ចចុះពិនិត្យ និងធ្វើកំណត់រាយការណ៍៕
សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបការលេង ល្បែងមាន់ជល់ តាមទូរទស្សន៍អនឡាញ នៅស្រុកបរិបូណ៏
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅឃុំពន្លៃ ស្រុកបរិបូណ៌ សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិ ងឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្ត ដែលបានជួយបង្ក្រាបការលេងល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញដើម្បីការពារភូមិ ឃុំ ឲ្យមានសុវត្ថិភាពពីអំពើលួចឆក់ប្លន់។ កាលពីរសៀលថ្ងៃទី២ ខែ១១ ឆ្នាំ២០២០ ក្រោមការបញ្ជារបស់ស្នងការខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី និងសម្របសម្រួលដោយឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្ត ដឹកនាំដោយស្នងការរង២រូប គឺឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី និងវរសេនីយ៍ត្រី ពេជ្រ រី និងប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ពេជ្រ សុឃឿ។ សមត្ថកិច្ច បានឡោមព័ទ្ធក្រុមអ្នកលេងល្បែងជល់មាន់១កន្លែង នាំខ្លួនមនុស្សចំនួន១៧នាក់ ម៉ូតូ ២១គ្រឿង ដែលមានម្ចាស់ទីតាំងឈ្មោះ ជុំ ថ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយពិនិត្យមានមនុស្សចំនួន១០ នាក់ដែលជាអ្នកប្រព្រឹត្តក្នុងការលេងល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ ដែលត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ […]
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាង សម្ដេចតេជោ បានអញ្ជើញសំណេះសំណាល និងនាំស្រូវពូជ ចែកជូនពលរដ្ឋជិត ២ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង
ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និង នាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ អំណោយដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវនាំយកទៅចែកជូនប្រជាពលរដ្ឋនោះ នឹងធ្វើឡើងនៅពីរទីតាំង ពោលគឺ ទី១៖ នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ចំនួន១៣,០៤៧គ្រួសារ និង ទី២៖ នៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន៤,២៥៩គ្រួសារ។ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មី ចំនួន ១កេស ត្រីខ ចំនួន ១យួរ ទឹកត្រី ចំនួន១យួរ ទឹកស៉ីអ៉ីវ ចំនួន ១យួរ ទឹកសុទ្ធ ចំនួន ១កេស ឃីត ចំនួន […]