ព័ត៌មានជាតិ

អភិបា​ល​ខេ​​ត្ត​​កោះ​កុ​ង​ ​បើក​​​យុ​ទ្ធ​នា​​​ការ ​ចា​ក់​​​វ៉ាក់​សាំ​ង​ ​A​s​t​r​a​Z​e​n​e​c​a​ ​ដូ​​​ស​​​ទី​​​៣​ ​ជូ​ន​​​ដ​ល់​​​ថ្នា​ក់​ដឹ​ក​នាំ​ ​ក្រុ​ម​គ្រូ​ពេ​ទ្យ​ ​និ​ង​​​មន្ត្រី​​​ជួ​រ​មុ​ខ​​

​ខេត្ត​កោះ​កុង​ ​​៖​ ​​ ​លោ​ក​ជំ​ទា​វ​ ​មិ​​ថុ​នា ​ភូ​​​ថ​ង​ ​អ​ភិ​បា​ល​ ​នៃ​​គ​ណៈ​​​អ​ភិ​បា​ល​ខេ​ត្ត​​​កោះ​កុង​ ​និ​ង​​​ជា​​​ប្រ​ធា​ន​​​អ​នុ​គ​ណៈ​ក​ម្ម​កា​រ​​​ចំ​ពោះ​​​កិ​ច្ច​​​ចា​ក់​​​វ៉ា​ក់​សាំ​ង​​​កូ​​​វី​ដ​​​-​១៩​ ​បា​ន​​​អ​ញ្ជើ​ញ​​​ជា​​​អ​ធិ​ប​តី​ ​បើ​ក​​​យុទ្ធ​នា​​​កា​រ​ចា​ក់​​​វ៉ា​ក់​សាំ​ង​ ​A​s​t​r​a​Z​e​n​ec​a​ ​ដូ​​​ស​​​ទី​​​៣​ ​(​​​ជា​​​ដូ​​​ស​​​ជំ​រុ​ញ​​​)​ ​ជូ​ន​​​ដ​ល់​​​ថ្នា​ក់​ដឹ​ក​នាំ​ ​ក្រុ​ម​គ្រូ​ពេ​ទ្យ ​និ​ង​​​ម​ន្ត្រី​​​ជួរ​មុ​ខ​ ​ដែ​ល​​ប្រ​ឈ​ម​​​នឹ​ង​​​ហា​និ​ភ័​យ​​​នៃ​​​កា​រ​ឆ្ល​ង​​​ជំ​ងឺ​​​កូ​​​វី​ដ​​​-១​៩​ ​បំ​ប្លែ​ង​​​ថ្មី​ ​D​e​l​t​a​ ដើ​ម្បី​​​ប​ង្កើ​ត​​​ប្រ​ព័​ន្ធ​​​កា​រ​ពា​រ​​​ដ៏​​​រឹង​មាំ​​​ថែ​ម​ទៀ​ត​ ​នៅ​ក្នុ​ង​​​ខ្លួ​ន​​​មនុ​ស្ស​ ​ជា​ពិសេស​​​ឆ្លើ​យត​ប​​​នឹ​ង​​​វ​ត្ត​មា​ន​​មេ​រោ​គ​​​កូ​​​វី​ដ​​​-​១​៩​ ​បំ​ប្លែ​ង​​ខ្លួ​ន​​​ថ្មី​ ​ដែល​​​កំ​ពុ​ង​តែ​​​រី​ក​​​រា​ល​ដា​ល​​​នៅក្នុ​ង​​​តំ​បន់ ​កា​ល​ពី​​​ថ្ងៃ​ទី​​៨​ ​ខែ​សី​ហា​ ​ឆ្នាំ​​​២០​២​១ ​​​ម្សិល​​មិញ​។​ ​ក្នុងឱកាស​នោះ លោកជំទាវ មិថុនា ភូ​ថង បាន​គោរព​ថ្លែងអំណរគុណ ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានផ្តល់​វ៉ាក់សាំង AstraZeneca សម្រាប់​ចាក់​ដូ​ស​ទី​៣​បន្ថែម ដើម្បី​ជំរុញឱ្យមាន​អង្គ​បក្ខ​ដិ​បក្ខ​ក្នុង​ខ្លួន ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី ជូន​ដល់​មន្ត្រី​ជួរមុខ​រួមមាន​៖ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ ក្រុមយុវជន ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ មន្ត្រីរាជការ និង​កងកម្លាំង​ជួរមុខ នៅក្នុង​ខេត្ត ជា​បន្តបន្ទាប់​ផងដែរ​។​ […]

ព័ត៌មានជាតិ

សម្ដេ​ច​តេ​ជោ ​ហ៊ុ​ន​ សែ​ន​ ​អញ្ជើ​ញ​ទទួល វ៉ា​ក់​សាំ​ងប​ង្ការ​ ជំ​ងឺ​កូវី​ដ​១​៩​ ដែ​ល​ជា​ជំនួ​យ​របស់ ប្រ​ជា​ជ​ន​ និ​ង​រដ្ឋា​ភិ​បា​ល ​ចក្រ​ភ​ព​អង់​គ្លេ​ស​

រាជធានីភ្នំពេញ ៖ ​នៅរ​សៀល​ថ្ងៃ​ព្រ​ហ​ស្បតិ៍​​​ ​១​២​រោច​ ​ខែ​ទុ​តិ​យា​សាឍ​ ​ឆ្នាំ​ឆ្លូ​វ​ ​ត្រី​ស័ក​ ​ព​.​ស.​ ​២​៥​៦​៥ ​ត្រូ​វ​នឹងថ្ងៃ​ទី​៥​ ​ខែសី​ហា​ ​ឆ្នាំ២​០​២​១​នេះ ​ស​ម្ដេ​ច​អ​គ្គ​មហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​​សែ​ន ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​នៃព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​បា​ន​អ​ញ្ជើញ​ក្នុ​ង​ពិ​ធី​ប្រ​គ​ល់​-​ទ​ទួល​វ៉ា​ក់​សាំ​ង​ប​ង្កា​រ​ជំ​ងឺកូ​វី​-​១​៩​ ​ដែ​ល​ជា​ជំនួ​យ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​និង​រ​ដ្ឋា​ភិ​បា​ល​ច​ក្រ​ភ​ព​អង់​គ្លេ​ស​ចំ​នួន ៤​១​៥​,​០​០​០​ ​ដូ​ស។​ ឯ​ក​អ​គ្គ​រា​ជ​ទូ​តស្តី​ទី​​អង់​គ្លេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​បា​ន​លើ​ក​ឡើង​ថា​ ​ជំងឺ​រា​ត​ត្បា​ត​កូ​វី​ដ​-​១៩​ ​ជា​ប​ញ្ហា​រ​ប​ស់​ស​ក​ល​លោ​ក​ដែល​ទា​ម​ទារ​ ​ឱ្យ​មា​ន​ដំ​ណោះ​ស្រា​យ​ជាស​ក​ល​។​​ ដូ​ច្នេះ​ហើ​យ​បា​ន​ជា​ច​ក្រ​​ភព​អ​ង់​គ្លេ​ស​កំ​ពុ​ង​រួ​​ម​ចំ​ណែ​កយ៉ា​ង​សំ​ខា​ន់​ក្នុ​ង​កា​រ​ប្រ​យុ​ទ្ធ​​ជា​ស​ក​ល​ប្រ​ឆាំ​ង​នឹ​ង​ជំ​ងឺ​កូវី​ដ​១​៩​។​​​ ​លោ​ក​បា​ន​គូ​ស​ប​ញ្ជាក់​ថា​ ​លោ​ក​ពិ​ត​ជា​រី​ក​រា​យ​ចំ​ពោះ​កា​រ​ធ្វើកា​រ​យ៉ា​ង​ជិ​ត​ស្និ​ទ្ធ​ជា​មួ​យ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​ដើ​ម្បី​ប្រ​យុ​ទ្ធ​ប្រ​ឆាំង​នឹ​ង​ជំ​ងឺ​កូ​វី​ដ​-​១៩​។​ លោ​ក​បា​ន​ប​ង្ហា​ញ​កា​រ​រំ​ពឹ​ង​ថា ​វ៉ា​ក់​សាំ​ង​ជា​ជំ​នួ​យ​នេះ ​នឹ​ង​ជួ​យ​ព​ង្រី​ក​ ​និ​ង​ព​ន្លឿ​ន​កម្ម​​វិ​ធី​ចា​ក់​វ៉ា​ក់​សាំ​ង​រ​ប​ស់​ប្រ​ទេ​សក​ម្ពុ​ជា​។​ លោ​ក​ឯ​ក​អ​គ្គ​រា​ជ​ទូ​ត​ស្តី​ទី​អ​ង់​គ្លេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​បា​ន​ថ្លែ​ង​ប​ន្ត​ថា ​វ៉ា​ក់​សាំ​ង​ជំ​នួ​យ​រ​ប​ស់​អ​ង់​គ្លេ​ស​នេះ​ ​នឹ​ង​ជួ​យ​ដ​ល់​ស​ហ​គ​ម​ន៍​ក្នុ​ង​មូ​ល​ដ្ឋា​ន ​ដើ​ម្បី​ចា​ប់​ផ្តើ​ម​អា​ជី​វ​ក​ម្ម​ ​កា​រ​ពា​រ​សេ​វា​កម្ម​សុ​ខ​ភា​ព​ ​និ​ង​ស្តា​រ​ជី​វ​ភាព​រ​ស់​នៅ​រ​ប​ស់​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ឡើ​ង​វិញ​។​ ​ ស​ម្ដេច​តេ​ជោ​ ​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​បា​ន​ស្វា​គ​ម​ន៍​និ​ង​អ​រ​គុ​ណ​ចំ​ពោះ​រ​ដ្ឋាភិ​បា​ល​ ​និ​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​នៃ​ច​ក្រ​ភ​ព​អ​ង់​គ្លេ​សដែ​ល​បា​ន​ផ្ដ​ល់​វ៉ា​ក់​សាំ​ង​ប​ង្កា​រ​ជំងឺ​កូ​វី​-​១​៩​ ​ជូ​ន​ដ​ល់​រា​ជ​រ​ដ្ឋា​ភិ​បា​ល​និ​ង​ប្រ​ជា​ពល​រ​ដ្ឋ​ក​ម្ពុ​ជា​ចំ​នួ​ន​៤​១​៥​,​០​០​០​ដូ​ស ​ប្រ​ភេ​ទ​វ៉ា​ក់​សាំ​ង​ ​A​s​t​r​a Z​e​n​e​c​a​ ​ ​ដែ​ល​ជា​ជំ​​នួ​យ​ស​ប្បុ​រ​ស​ធ​ម៌​ដ៏​ថ្លៃ​ថ្លា​ ​និង​​ជាស​ន្តា​ន​ចិត្តជួ​យ​គ្នា​ក្នុ​ង​គ្រា​លំ​បា​កក្នុ​ង​ប​រិ​កា​រ​ណ៍​ដែ​ល​វ៉ា​ក់​សាំ​ងគឺ​ជា​ទំ​និ​ញ​យុ​ទ្ធ​សាស្ត្រ​គ​ន្លឹះ​ ​និ​ង​មា​ន​ត​ម្រូវ​កា​រ​ខ្ពស់ក្នុ​ងស​មរ​ភូ​មិ​ប្រ​យុ​ទ្ធ​ ​នឹង​កា​រ​ឆ្ល​ង​រា​ល​ដាល​នៃ​ជំ​ងឺ​កូ​វី​ដ​-​១៩ នៅ​គ្រ​ប់​ទិ​ស​ទី​នៃពិ​ភ​ព​លោ​ក​។​ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិ​ច្ច​ដោះ​ស្រាយ​ ក​រ​ណីជ​ម្លោះ​រ​វា​ង ​ឈ្មួ​ញ​ស្រូ​វ​ដ​ណ្តើ​ម​ ​ផែទូ​ក​ ​កា​ណូត​ ​ផ្ទេ​រ​ស្រូវ​ ​ល​ក់​ឲ្យឈ្មួញវៀតណាម នៅប្រឡាយទាហាន

ខេត្ត​ស្វាយ​រៀ​ង​ ​៖ ​មា​ន​ក​រ​ណី​ឈ្មួ​ញ​ស្រូ​វ​បា​ន​ផ្ទុះ​ជ​ម្លោះ​ ​ឈ្លោះ​ដ​ណ្តើ​ម​បេ​ន​ ​ផែ​ ​ទូ​ក​កា​ណូ​ត​គ្នា​ ​ដោ​យ​​ម្ខា​ងយ​​កទូ​ក​កា​ណូ​តដា​ក់​ត្រួ​ត​គ្នា​ ​បិ​ទ​ព្រែ​​ក​មិ​ន​ឲ្យ​ ​ទូ​ក​កា​ណូ​ត​ភា​គី​ម្ខា​ង​ទៀ​​តចូ​​ល​ម​ក​ដឹក​ស្រូ​វ​ធ្វើ​​ឲ្យ​ជម្លោះ​ផ្ទុះ​ឡើ​ង​ ​ចំ​ណែ​ក​អ្ន​ក​មា​ន​បេ​ន​រ​ថ​​យ​ន្ត​នៅដើ​​ម​ផ្លូ​វ​យ​ក​រ​ថ​យ​ន្ត​ដឹ​ក​ស្រូ​វ​ដា​ក់បិ​ទ​ផ្លូ​វ​រ​ថ​យ​ន្ត​មិ​ន​ឲ្យ​រ​ថ​យ​ន្ត​ភា​គី​ខា​ង​ចុង​ផ្លូ​វ​ចូ​ល​រ​ថ​យ​ន្ត​ទៅ​បេ​ន​ ​ផែ​កា​ណូ​ត ​វិ​ញ​ ​ប​ង្ក​ឲ្យ​មា​ន​កា​រ​ក​ក​ស្ទះ​រ​ថ​យ​​ន្ត​ពេញ​ដ​ង​ផ្លូ​វ​រ​យៈ​ពេ​ល​១​២​ម៉ោ​ង​ ​តាំ​ង​ពី​វេ​លា​ម៉ោ​​​ង​ ​​​៧​​​ ​ព្រឹ​​​ក​​​ ​រ​ហូ​​​ត​ដ​​​ល់​ម៉ោ​​​ង​​​ ​២​​​​រ​​​សៀ​​​ល​ ​​​ថ្ងៃ​​ទី​​​ ​​​៤​ ​​​​ខែ​​​សី​ហា​​​ ឆ្នាំ​​​ ​​​២​​​០​​​២​១​​​ ​​​នៅ​ចំ​​​ណុ​​​ច​ប្រ​​​ឡា​​​យ​​​ទា​ហា​​​ន​​​ ​​​ស្ថិ​​​ត​នៅ​​​​​ភូ​មិ​​​ព្រៃ​វ​ល្លិ៍​​​ ​​ឃុំថ្មី​​​ ​​​ស្រុ​ក​​​កំ​​​ព​​​ង់​​​រោ​ទិ៍​​​ ​​ជិ​ត​​​​​ច្រ​​​ក​ទ្វា​​​រ​​​ព្រំ​​​ដែ​​​ន​អ​​ន្ត​​​រ​​​ជា​តិ​​​ព្រៃ​​​វ​​​ល្លិ៍​​​ ​​​។​ ​ ​បើ​តា​មស​ម​ត្ថកិ​ច្ចន​គរបា​ល​ប៉ុ​ស្ត៍​​រដ្ឋ​បា​លឃុំ​​ថ្មី ​បា​នឲ្យ​​ដឹង​ថា ​ក​រណី​ជ​ម្លោះ​រ​វា​ងឈ្មួ​ញ​ស្រូវ​ និ​ង​​ឈ្មួញ​​ស្រូវ​នេះ​ ​គឺដ​ណ្តើ​មផែទូ​ក ​កាណូ​ត​ ​ផ្ទេរ​ស្រូវល​ក់ឲ្យ​ ម៉ូ​យ​វៀ​ត​ណា​ម ​។​ ​មុន​ពេ​លកើ​ត​ហេ​តុ គឺ​ឈ្មោះ ​ឡុ​ង​ ​លា​ភ ​ភេទប្រុ​ស​ ​អាយុ​​២៥​ឆ្នាំ​ ​និ​ង​ឪ​ពុ​ក​ ​មាន​​ស្រុក​កំ​ណើ​ត​នៅខេត្តព្រៃវែងបា​នម​កទិ​ញដី​ធ្វើ​បេ​ន​ ​ចំណ​ត​រ​ថយ​ន្ត​ ​ជា​ប់ប្រ​ឡា​យទា​ហា​ន​ ក្បែ​រព្រែ​កព្រៃ​វល្លិ៍​ ​ជាប់​ព្រំ​ដែ​ន ​ហើ​យនៅព្រឹកកើ​ត​​ហេ​តុ​ ​២នា​ក់ឪ​ពុ​កនិ​ងកូ​ន ​បានឲ្យវៀ​ត​ណាម​​ចត​ទូក​ពេ​ញ​ប្រ​ឡា​យ ​ច​ត […]

ព័ត៌មានសន្តិសុខសង្គម

គួរអា​ណិ​ត​ណា​ស់ ​មេធា​វី​ម្នា​ក់​ ​បា​ន​ល​ង់ទឹ​ក​ស្លាប់​ នៅឆ្នេរអូរត្រេះ១ ក្រុ​ង​ព្រះ​សីហ​នុ ពេ​ល​មា​ន​រ​លក​ធំ​ ខ​ណៈ​ចុះលេ​ង​ទឹ​ក ​ជា​មួយ​មិ​ត្ត​ភ័​ក្រ្ត

ខេត្ត​ព្រះសី​ហ​នុ​ ៖​ ​សា​ក​ស​ពមេ​ធា​វី​វ័យ​​​ក្មេ​ង​ ​ដែ​ល​បា​នល​ង់​ទឹ​ក​ស្លា​ប់ ​កា​ល​ពី​រ​សៀ​លថ្ងៃ​ទី​០​៣ ខែ​សី​ហា ក​ន្ល​ង​ម​ក​ ​ត្រូ​វបា​ន​រ​ក​ឃើ​ញ​ហើ​យ ​ ​នៅ​ច​ម្ងា​យពី​ក​ន្លែ​ង​​កើត​ហេ​តុ ​ជិ​ត​ពី​រ​គី​ឡូម៉ែ​ត្រ​ ​ស្ថិ​តក្នុ​ង​ភូ​មិ​ប្រាំ​មួយ​ ​ស​ង្កា​ត់៤​ ​ក្រុ​ង​និ​ងខេ​ត្ត​ព្រះ​សី​ហ​នុ​ នៅ​វេ​លា​ម៉ោ​ង៦​និ​ង​១​០​នា​ទី​ព្រឹ​កថ្ងៃ​ទី​០​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០២​១​នេះ​។​ ​ ​ជន​រ​ងគ្រោះ​លោក​មេ​ធា​វីខា​ង​លើ​ ត្រូវបាន​អាជ្ញា​ធ​រមា​ន​ស​មត្ថ​កិច្ច​​ឲ្យដឹ​ង​ថា​ លោ​ក​មេ​ធា​វីខា​ង​លើ​មា​នឈ្មោះ​ ជូ​ ​ជាគុ​យ​ ​ភេ​ទប្រុ​ស​ ​អាយុ​ ២​៩​ ​ឆ្នាំ​ ជ​ន​ជា​តិ​ខ្មែ​រ ​មា​ន​មុ​ខរ​ប​រ​ជា​មេធា​វី​ ​ទីលំ​នៅ​រា​ជធា​នី​ភ្នំ​ពេញ​ បា​ន​ម​ក​ក្រុ​ងព្រះ​សី​ហ​នុ ក្នុ​ង​បេស​ក​ក​ម្ម​ការ​ងា​រ​ និ​ង​ទេ​ស​ចរ​ណ៍​។​ ជ​ន​រ​ងគ្រោះ​ ​នា​វេ​លា ​រ​សៀ​ល​ ថ្ងៃ​ទី​០​៣​ ខែ​សី​ហា​ ឆ្នាំ​ ២០២១ រូ​ម​និង​មិ​ត្ត​ភ័​ក្រ​ មា​ន​គ្នា​ចំ​នួ​ន ​០​៤​នាក់ គឺ​ជា​ភ្ញៀ​វ​ទេ​ស​ចរជ​ន​ជា​តិខ្មែរ​ ម​ក​ពីរា​ជ​ធា​នី​ភ្នំ​ពេញ​ បា​ននាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​ស​មុទ្រ​ ​នៅ​ត្រ​ង់​​ចំណុ​ចឆ្នេ​រ​អូ​រត្រេះ​១​ ​ស្ថិ​ត​ក្នុ​ង​ភូ​មិ​លេខ​៦​ ​ស​ង្កាត់​លេ​ខ​៤​ ក្រុ​ង​ព្រះ​សីហ​នុ​ ។ ជ​ន​រ​ង​គ្រោះ​ ចុះ​ទៅ​លេ​ង​ទឹ​កពេ​ល​មា​ន​រ​ល​កបោ​ក​ប​ក់​ខ្លាំ​ង​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ជ​ន​រ​ង​គ្រោះបា​ន​បា​ត់​ខ្លួន​ក្នុ​ងពេ​លនោះ​តែ​ម្ត​ង ។ […]

ព័ត៌មានជាតិ

ក្រសួ​ង​សុ​ខា​ភិ​បា​ល​ ​ប្រ​កា​ស​​រ​ក​ឃើ​ញ​ ​​​វី​រុ​ស​​​កូ​​​វី​ដ​​-​១​៩​ ​បំ​ប្លែ​ង​​​ថ្មី D​e​l​t​a​ ​ចំ​នួ​ន​ ៣​៦​​​ក​រ​ណី ​​ប​ន្ថែ​ម​ទៀ​ត​​

រា​ជ​​ធា​នី​​​ភ្នំ​ពេ​ញ​ ​៖​ ​ក្រ​សួង​សុ​ខា​ភិ​បា​ល​ ​នៅថ្ងៃ​នេះ​ ​បា​នចេ​ញ​សេ​ចក្តី​​​ជូន​​​ព័​ត៌​មា​ន​ ស្តី​ពី​ការ​រ​ក​ឃើញ​​​វី​រុ​ស​​កូ​​វី​ដ​​​-១​៩​ ​បំ​ប្លែង​​​ថ្មី​ ​B​.1​.​6​1​7.2​ ​(​D​el​t​a​)​ ​ចំ​នួន​ ​៣​៦​ ​ក​រណី​ ​នៅ​​​ថ្ងៃ​ទី​​០៣​ ខែ​សី​ហា​ ឆ្នាំ​​​២​០​២១ ​​ម្សិ​ល​មិ​ញ​​​។​​​ ​ ​​​នៅ​ក្នុង​​​សេ​ច​ក្តី​​​ជូ​ន​​ព័​ត៌​មា​ន​​​នោះ ​​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​ ​ប​ញ្ជា​ក់​ថា​ ​ក្នុ​ង​ចំ​ណោ​ម​​៣​៦​ ​ក​រ​ណី ​គឺ​មា​ន​ ​៥​​នា​ក់​​​នៅ​​​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​ ​,​៩​​​នា​ក់​​នៅ​​​ខេ​ត្ត​​​ឧ​​​ត្ត​​រ​​​មា​ន​ជ័​យ​​, ១​៨​​​នា​ក់​​​នៅ​​​ខេ​ត្តសៀ​ម​រា​ប​ ​និ​ង​​៤​​​នា​ក់​​​នៅ​​ខេ​ត្ត​កំ​ព​ង់ធំ​ ​​៕

ព័ត៌មានសន្តិសុខសង្គម

​​​ក្លិ​ន​​សំ​ណា​ក​​នៃ ​​អ្ន​ក​​​ជ​ម្ងឺ​​​កូ​​​វី​ដ​​១​៩​ ​ត្រូ​វបា​ន​សុ​ន​​ខ​​៣​​​ក្បា​ល​​ ​ហិ​ត​​រ​ក​ឃើ​ញ​ ប្រ​ក​ប​ដោ​យ​​​ជោ​គ​ជ័យ ​​ក្នុ​ង​ដំ​ណា​ក់​កា​ល ​​ហ្វឹ​ក​ហ្វឺ​ន​​​បឋ​ម​

ខេត្តកំ​ព​ង់ឆ្នាំ​ង​ ​៖​ ​ ​នៅ​​​វិទ្យា​ស្ថាន​​​ប​ច្ចេក​ទេ​ស​​​ស​ក​ម្ម​​​ភា​ព​​កំ​ចា​ត់​មីន​ ​​(​​​ស៊ី​ម៉ា​ក់​​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​​) ​​ម​ន្ត្រី​​​ស៊ី​ម៉ា​ក់​​​បា​ន​​​ចុះ​ម​ក​​​ពិ​និ​ត្យ​​​និ​ង​​​វា​យ​​​តំ​លៃ​​​កា​រ​ងា​រ​​​សិ​ក្សា​​​ស្រាវ​ជ្រា​វ​​​និ​ង​​​អ​ភិ​វ​ឌ្ឍ​ន៍​​ប​ច្ចេ​ក​ទេ​ស​​​សុ​​ន​ខ ​​ហិ​ត​​​រក​​អ្ន​ក​​​ផ្ទុ​ក​​​​វីរុ​ស​​​កូ​​​វី​ដ​​​-​១​៩​ ​នា​​ថ្ងៃ​​​ច​​​ន្ទ័​ ​ទី​​​២​ ​ខែ​សី​ហា​ ​ឆ្នាំ​​​២​០​២​១​ ​នេះ។​ ​ ​ក្រោយពី​បានទទួល​សំណាក​ក្លិន​(VOC)​អ្នក​ជម្ងឺ​កូ​វីដ​-១៩​ចំនួន​៤៨​សំណាក ពី​ក្រុមការងារ​បច្ចេកទេស​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​សំណាក​ទាំង​៤៨​បាន​ឆ្លងកាត់​ត្រួតពិនិត្យ​PCR និង​ការបណ្តុះ​មេរោគ (cell culture)​ដើម្បី​ធានា​សុវត្ថិភាព​សំណាក​ក្នុង​ការបំរើ​ការងារ​ហ្វឹកហ្វឺន ក្រុម​ជំនាញ​សុនខ​ស៊ីម៉ាក់​បាន​ដំណើរការ​ហ្វឹកហ្វឺន​សុនខ​ហិតក្លិន​អ្នក​ផ្ទុក​វីរុស​កូ​វីដ​+១៩​នេះ​តាម​ផែនការ ។ ​សូម​អបអរសាទរ​ចំពោះ​សុនខ​ក្រុមទី​១​ចំនួន​៣​ក្បាល​ដែល​បាន​ហិត​រកឃើញ​ក្លិន​សំណាក​នៃ​អ្នក​ជម្ងឺ​កូ​វីដ​-១៩​ប្រកបដោយ​ជោគជ័យ​ក្នុងដំណាក់កាល​ហ្វឹកហ្វឺន​ស្រាវជ្រាវ​បឋម​នេះ​។​រីឯ​សុនខ​ក្រុមទី​២​ចំនួន​៧​ក្បាល​ទៀត កំពុងមាន​វឌ្ឍនភាព​គួរឱ្យកត់សំគាល់ ។ ជា​លក្ខណ​:​បច្ចេកទេស​សុនខ​អាច​ហិត​រកឃើញ​ក្លិន​សំណាក​ក្នុង​រយ​:​ពេល​ប្រមាណ​តែ​១០-១៥​វិនាទី​។ ​ការប្រើប្រាស់​សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩​មាន​ប្រសិទ្ធភាព​សំរាប់​ហ្វូងមនុស្ស​ប្រមូលផ្តុំ​ច្រើន​ដូចជា​ព្រលានយន្តហោះ ច្រកទ្វារ​អន្តរជាតិ និង​ពហុកីឡាដ្ឋាន​ជាដើម​។ ជាមួយនេះដែរ​ផ្អែក​តាម​អ្នកជំនាញ ឱ្យបាន​ដឹងថា មិនទាន់មាន​ភស្តុតាង​ផ្លូវការ​ណាមួយ​បញ្ជាក់ថា​មានការ​ឆ្លង​វីរុស​កូ​វីដ​-១៩​ពី​មនុស្ស​ទៅ​សុនខ​ឡើយ ៕

ព័ត៌មានសន្តិសុខសង្គម

នគ​របា​ល​ ចុះ​ប​ង្ក្រា​ប​​ទី​តាំ​ង​​ ស្តុ​ក​​​ទុក​​​និង​​​ចែក​ចាយ​ ​អា​កុ​ល​​​-​​ម៉ា​ស់ ​​រ​ប​ស់​​ជន​ជា​តិ​​​វៀ​តណា​ម​ ​​និ​ង​​​ខ្មែរ ​​ចំ​នួ​ន​​​១​០​​​ក​ន្លែ​ង​ ដែល​គ្មាន​​​ច្បា​ប់​​អ​នុ​​​ញ្ញា​​​ត្ត​

ខេត្តក​ណ្តា​ល​​ ៖​ ​ទី​តាំ​ង​​​ស្តុ​​​ប​​​ទុ​ក​​​ល​ក់​ ​និ​ង​​ចែ​ក​ចា​យ​​​នូ​វ​​​អា​កុ​ល​​​-​​​ម៉ា​ស់​​​រ​ប​ស់​​​ជ​ន​ជា​តិ​​​វៀត​ណា​ម​ ​និ​ង​​​ខ្មែ​រ​​​ចំ​នួន​​​1​0​​​ក​ន្លែ​ង​ ​ដែ​ល​​ស​ង្ស័​យ​​​គ្មា​ន​​​ច្បា​ប់​​អ​នុ​ញា​ត​​​ពី​​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​​ ត្រូ​វ​បា​ន​ក​ម្លាំ​ង​​​ប៉ូ​លិ​ស​​​សេ​ដ្ឋ​កិ​ច្ច​​​ខេ​ត្ត​ក​ណ្តា​ល ​​ដឹ​ក​នាំ​​​ដោ​យ​​​លោ​ក​​ឧ​​​ត្ត​​​ម​​​សេ​នី​យ៍​​​ត្រី​ ​លី​ ​សុ​ជាតិ​ ​ស្ន​ង​កា​រ​រ​ង​​ន​គ​រ​បាល​​ខេ​ត្តកណ្តា​ល ​ស​​ហកា​រ​​ជាមួ​យ​​​កម្លាំ​ង​គ​ណៈបញ្ជាកា​រ​ឯកភាព​ស្រុក​​​លើ​ក​ដែក​ ​មា​ន​​​អភិ​បា​ល​រង​​​ស្រុ​ក ​សុ​ខា​ភិ​បា​ល​​​ស្រុ​ក ​មេ​ឃុំ​ ​មេ​ភូ​មិ ​​ប៉ូ​លិ​ស​ ​ប៉េ​អឹម​ ​ប្រជា​​ការ​ពារ​​ភូ​មិ​ ដឹ​ក​នាំ​​​ដោ​យ​​​លោ​ក​ ​ចាប​ ​ច័​ន្ទ​​​វិ​ទ្យា​ ​អភិ​បា​ល​ស្រុ​ក​​​លើក​ដែ​ក​ ​ចុះប​ង្ក្រា​ប​​​ជា​ប​ន្តប​ន្ទា​ប់​។​ ​ ​ប្រ​តិប​ត្តិ​កា​រ​​​នេះ​​ធ្វើ​​​រ​យៈ​ពេ​ល​​​3​​ថ្ងៃ​​​ពេញ ​គឺ​​​ចាប់​​​ពី​ថ្ងៃ​​ទ​​​3​1​ ​ខែ​កក្ក​ដា​ ​ដ​ល់​​ថ្ងៃ​ទី​​​2​ ​ខែសី​ហា​ ​ឆ្នាំ​​2​0​2​1​ ​នៅ​​ចំ​ណុ​ច​​​ភូ​មិ​​ស្ពា​ន​ដែ​ក​ ​និ​ង​​​ភូមិ​​​កំ​ព​ង់​ច​ម្ល​ង​ ឃុំ​​​ព្រែ​ក​​​ទ​ន្លា​ប់​ ស្រុ​ក​​​លើ​ក​ដែក​ ​ខេ​ត្ត​ក​ណ្ដា​ល​។​​ ដោ​យ​នៅ​​​ភូមិ​​​ស្ពា​ន​ដែ​ក​ ​មា​ន​​៧​​​ទី​តាំង​ ​៖ ១-​​​ផ្ទះ​​ឈ្មោះ​ ​ដង​ ​ធី​​​សឿ​ង​ ​ភេទ​​​ស្រី​ ​អា​យុ​​​៥​០​​​ឆ្នាំ ​ជ​ន​ជា​តិ​​​វៀ​ត​ណា​ម​​​ ​-​​​ដ​កហូត អាកុល​=៦៩​កាន​ -​ម៉ាស់​=២១២​កេស​ ២-​ឈ្មោះ ង្វៀង ធី​ជាង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម​ -​ដកហូត […]

ព័ត៌មានជាតិ

អ​ភិ​​​បា​​​ល ​​នៃ​​​គ​​​​ណះ​​​អ​​ភិ​​បា​​​ល ខេ​​​ត្ត​​​កំ​​ព​​​ង់​​​ឆ្នាំ​ង អំពាវនាវ ​​សូ​​​ម​​​បន្ត​​​អ​​​នុ​​វ​ត្ត ​​ដោ​​​យ​យ​​​ក​​ចិ​​​ត្ត​​​ទុ​​​ក​ដា​​ក់ ​​នូ​​​វ​​​វិ​​​ធា​​ន​កា​​​រ​​​ ​​”​​​៣​​​កា​រ​​​ពា​​​រ​​​​ ​​៣​​​កុំ​​​”​ ​​​ដើ​​​ម្បី​​​កា​​​រ​​ពា​រ​​​ខ្លួ​​ន​​​ពី​​​ជំ​​ងឺ​​​កូ​វី​​ដ​​​-​​១​​​៩​​​

ខេត្តកំពង់ឆ្នាំង ៖ ​ នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ក​ក្ក​ដា​ ឆ្នាំ​២​០​២​​១​ ​ឯ​ក​ឧ​ត្តម​ ​ស៊ុ​ន​ ​សុ​វណ្ណា​រិ​ទ្ធិ​​ អ​ភិ​បា​​ល​នៃ​គ​​ណះ​អ​ភិ​បា​លខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ បា​ន​ជួ​ប​ប្រ​ជុំ​កា​រ​ងា​រជា​មួ​​យ ​​លោក​ ​​ឆាត​ ​​សុ​ភាព ​នា​យក​អ​ង្គ​កា​រ​វ៉​ត​ធ័​រ​អេ​ត​ប្រ​ចាំ​ក​ម្ពុ​ជា​ ​និ​ង​ក្រុ​ម​កា​រ​ងា​រ​ ​ ដើ​ម្បី​ពិ​ភា​ក្សា​ ​លើ​កា​រ​ងា​រ​អ​ភិ​វ​ឌ្ឍ​ន៍​កា​រ​ប្រើ​ប្រា​ស់​ប​ង្គ​ន់​អ​នា​ម័​យ​នៅ​ទី​ប្រ​ជុំ​ជ​ន ​និ​ង​តា​ម​ជ​ន​ប​ទក្នុ​ង​ខេ​ត្ត​ ​ដោ​យ​មា​ន​កា​​រ​អ​ញ្ជើ​ញ​ចូល​រួ​ម​ពី​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​ ​និ​ង​ប្រ​ធា​ន​ម​ន្ទី​រ​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ ​ ​​។ ​ ក្នុ​ង​ឱ​កា​សនោះ​ផ​ង​ដែ​រ ឯ​ក​ឧ​ត្ត​ម បា​ន​កោ​ត​ស​រ​សើ​រ​ ​និ​ងវា​យ​ត​ម្លៃ​ខ្ព​ស់​ចំ​ពោះ​ក្រុ​ម​កា​រ​ងា​រ​អ​ង្គ​កា​រ​វ៉​ត​ធ័​រ​អេ​ត​ប្រ​ចាំក​ម្ពុ​ជា​ ​ដែ​លតែ​ង​បា​ន​ចូ​ល​រួ​ម​យ៉ា​ង​ស​ក​ម្ម​ក្នុ​ង​កា​រ​ជំ​រុ​ញ​លើ​កក​ម្ព​ស់​វិ​ស័​យ​ទឹ​ក​ស្អា​ត​ ​និ​ង​អ​នា​ម័​យ​ជន​ប​ទ​ ​នៅ​ក្នុ​ង​ខេត្ត​កំ​ព​ង់​ឆ្នាំ​ង​។​ ​ឯ​ក​ឧ​ត្ត​ម ក៏​បា​ន​ស្នើ​ដ​ល់​លោ​ក​នា​យក​អ​ង្គ​កា​រ​ ​និ​ង​ក្រុ​ម​កា​រ​ងា​រ​ ​សូម​ប​ន្ត​កិ​ច្ច​ស​ហ​កា​រ​ល្អ​ជា​មួ​យ​រ​ដ្ឋបា​ល​ខេ​ត្ត​ ​ម​ន្ទី​រ​ជំ​នាញ​ ​និ​ង​អា​ជ្ញា​ធ​រ​មូ​ល​ដ្ឋា​ន​ ​ដើ​ម្បីរួ​ម​គ្នា​ស​ម្រេ​ច​ឲ្យ​បា​ន​នូ​វ​ចក្ខុ​វិ​ស័​យ​រ​ប​ស់​រា​ជ​រដ្ឋា​ភិ​បា​ល​ ​ក្នុ​ង​កា​រ​លើ​ក​កម្ព​ស់​វិ​ស័​យ​ទឹ​ក​ស្អា​ត​ ​និ​ងអ​នា​ម័​យ​ជ​ន​ប​ទ​ ប្រ​ជា​ព​ល​រ​ដ្ឋ​រ​ស់​នៅ​មា​ន​សុ​ខភា​ព​ល្អ​ ​និ​ង​មា​ន​ជី​វ​ភា​ពកា​ន់​តែ​ល្អ​ប្រ​សើ​រ។​ ​ ឯ​ក​ឧ​ត្តម​ក៏​សូ​ម​ថ្លែ​ង​អំ​ណ​រគុ​ណ​ផ​ង​ដែ​រ​ជូ​ន​ចំ​ពោះ​អ​ង្គកា​រ​វ៉​ត​ធ័​រ​អេ​ត​ប្រចាំ​ក​ម្ពុ​ជា ​ដែ​ល​បា​ន​ចូល​រួ​ម​ឧ​ប​ត្ថ​ម្ភអំ​ណោ​យ​ជា​ស្បៀ​ង​អា​ហា​រ​ និ​ង​គ្រឿ​ង​ប​រិ​ក្ខា​រ​មួ​យ​ចំ​នួន​ដ​ល់​រ​ដ្ឋ​បា​ល​ខេ​ត្ត ​ស​ម្រា​ប់​ប្រ​យុ​ទ្ធ​ប្រ​ឆាំង​នឹ​ង​ជំ​ងឺ​កូ​វី​ដ-​១​៩​ ​និ​ង​ជួយ​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ងា​យរ​ង​គ្រោះ​ដោ​យ​គ្រោះ​ម​ហ​ន្តរា​យ​ផ្សេ​ង​ៗ ។​​ ​ឆ្លៀ​ត​ក្នុ​ង​ឱកា​ស​នេះ​ ​ក៏​សូ​ម​អំ​ពា​វ​នា​វ​ដល់​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រដ្ឋ​នៅ​ទូ​ទាំ​ង​ខេ​ត្ត​ ​សូ​មប​ន្ត​យ​ក​ចិ​ត្ត​ទុ​កដា​ក់​រៀ​ប​ចំ​អ​នា​ម័យ​ភូ​មិ​ដ្ឋា​ន​ឲ្យ​បាន​ស្អា​ត​ ​មា​ន​អនា​ម័​យ​ ​ប​រិ​ស្ថា​នល្អ​ […]

ព័ត៌មានអន្តរជាតិ

ប្រទេស​ថៃ​​ ​មា​ន​​​អ្នក​ស្លា​ប់​​​ ដោយ​​​កូ​​វីដ ១៩ ​​ចំ​នួ​ន​​​១​៧​៨​​នា​ក់​​ទៀត​ ​​​និង​​​ឆ្ល​ង​​​ថ្មី​​ ១​៧​.​៩​៧០ ​​ករ​ណី នៅ​​ថ្ងៃ​នេះ​

អន្តរជាតិ ​៖​ នៅ​​​ព្រឹ​ក​​ថ្ងៃ​​​ច័​ន្ទ​​នេះ​​​ ក្រ​សួ​ង​សុ​ខា​ភិបា​ល​​​ថៃ​ បា​ន​​​រា​យ​ការ​ណ៍​​​ថា ​មា​ន​​​អ្ន​ក​ស្លា​ប់​​ដោ​​យសា​រ​​​ជំ​ងឺ​​​កូ​​វី​ដ​ ​១​៩​ ​ថ្មី​​ចំ​នួ​ន​ ​១​៧​៨​ នា​ក់​​និ ង​​​ក​រ​ណី​​ថ្មី​​​ចំ​នួ​ន​ ​១​៧​.​៩​៧​០ ​ក​រ​ណី ​​ក្នុ​ង​​​រ​យៈ​ពេ​ល​ ​២៤​ ​ម៉ោ​ង​​​ចុ​ង​​​ក្រោ​យ​នេះ​​។​​​ ​អាជ្ញាធរ​ថៃ បាន​និយាយថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ គឺមាន ១៧.៧៩៥ ករណី​ជា​ប្រជាជន​ទូទៅ​និង ១៧៥ ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។​ ​ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា នៅពេល​ផ្ទុះឡើង​រលក​ទី ៣ នៃ​កូ​វីដ ១៩ មាន​អ្នក​ឆ្លង​សរុប​ចំនួន ៦០៤.៤២១ នាក់​ក្នុងនោះ ៣៩១.៨១៥ នាក់​បានជា​សះស្បើយ​។​ ​ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​បាន​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន ៦៣៣.២៨៤ ករណី​ក្នុងនោះ ៤១៩.២៤១ នាក់​បានជា​សះស្បើយ​។ ចំនួន​អ្នក​ស្លាប់មាន​ចំនួន ៥.០៧៧ នាក់​នៅក្នុង​រលក​ទី ៣ នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើនឡើង​ដល់ ៥.១៦៨ នាក់​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កាលពីដើម​ឆ្នាំមុន​៕