ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញកំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកម្រិត៣ជំនាន់ទី ១១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មាន ប្រសាសន៍ថា បញ្ហាវិបត្តិកូវីដគឺបានកើតឡើងជាសកលគ្មានប្រទេសណាមួយដែលមិនកើតជំងឺដ៏កាចសាហាវនេះទេ ។ សម្រាប់កម្ពុជា មានភ័ព្វសំណាងដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋចាប់ពីដូស៍ទី១ រហូតដល់បច្ចុប្បន្នបាននិងកំពុងជំរុញចាក់ដូស៍ទី ៥ ដែលធ្វើឲ្យស្ថានការកូវីដនៅកម្ពុជាបានធូរស្រាល ។ នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ហេង រតនា បានបន្តថាៈ ប្រសិនបើគ្មានវ៉ាក់សាំងមកចាក់ការពារនោះទេ ម្លេះយើងមិនអាចមកអង្គុយជួប ជុំដូចនៅពេលនេះបានដែរ ។ ដូចដែលបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ បញ្ហាកូវីដ ក្នុងអំឡុងពេល២ឆ្នាំកន្លងទៅនេះ ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានធ្លាក់ចុះជាខ្លាំងពិសេស លើវិស័យទេសចរណ៍ ។ ប៉ុន្តែក្រោយពេលប្រជាពលរដ្ឋកម្ពុជាទទួលបានការចាក់វ៉ាក់សាំងចាក់ ធ្វើឲ្យស្ថានការណ៍បានធូស្រាល សេដ្ឋកិច្ចបានងើបឡើងវិញជាបន្តបន្ទាប់ ក្រោយវិបត្តិកូវីដ បានធូស្រាល សម្ដេចតេជោ […]
Author: spean
ទំនប់ទឹកបារាំង រងការបាក់ច្រោះដី នៅចុងទំនប់ ដោយសារជំនន់ទឹកភ្លៀង ត្រូវបាន ឯកឧត្តមអភិបាល ខេត្ត អោយមន្ទីរធនធានទឹក ចាក់ដីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ
ខេត្តកំពង់ឆ្នាំង ៖ ទំនប់បារាំងជាទំនប់បង្ហៀរទឹកស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យការធ្វើដំណើរជួបការលំបាក ។ ដោយមានការយ កចិត្តទុកដាក់ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ និង ១៤ ០៦ ២០២ ២ មន្ទីរធនធានទឹកខេត្ត បានធ្វើការចាក់ដីជួសជុលកន្លែងបាក់ច្រោះផ្នែកចុងទំនប់ខាងកើត ដើម្បីជួយស ម្រួលការធ្វើរាចរណ៍ជូនប្រជាពលរដ្ឋឡើងវិញ។ លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកខេត្តកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២នេះថា ដោយមានការណែនាំពីឯកឧត្តមអភិបាលខេត្ត និងយោងតាមសំណូមពររបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញរបស់លោកចុះទៅពិនិ ត្យនិងកំពុងធ្វើការជួសជុលទំនប់នេះឡើងវិញដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។ លោកប្រធានមន្ទីធនធានទឹកបានអោយដឹងទៀតថា ទំនប់បង្ហៀរទឹកនេះបន្សល់ទុកតាំងពីជំនាន់បារាំងហើយត្រូវបានក្រសួងធនធានទឹកនិងឧតុនិយមធ្វើការកែសម្រួលនិងបានជួសជុលខ្នងទំនប់ជាផ្លូវធ្វើដំ ណើរឡើងវិញដើម្បីជួយសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ លោក អ៉ិន ឌិន មេភូមិកណ្តាលក៍ដូចជាប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមរថយន្ត និងម៉ូតូឆ្លងកាត់ទំនប់បង្ហៀទឹកខាងលើបានអោយដឹងថា ទំនប់បង្ហៀរខាងលើនេះ ជាផ្លូវឆ្លងកាត់តភ្ជាប់ទៅជាច្រើនស្រុកមានស្រុករលាប្អៀរ ស្រុកជលគីរី និងមួ យផ្នែកទៀតគឺស្រុកបាធាយខេត្តកំពង់ចាម […]
មន្រ្តីចំនួន១៥រូប បានបំពាក់ឋានន្តរស័ក្តិ និងប្រកាសចូលកាន់ មុខតំណែងរបស់ មន្រ្តីពន្ឋនាគារ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ ឯកឧត្តម ឆែម សារុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតន់: អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការបានអញ្ជើញចូលរួមក្នុងពិធីបំពាក់ឋានន្តរស័ក្តិ និងប្រកាសចូលកាន់មុខតំណែងដល់មន្រ្តីពន្ឋនាគារខេត្តកំពង់ធំ ដល់មន្រ្តីចំនួន១៥រូប ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំពន្ឋនាគារខេត្តកំពង់ធំ។ ឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ប្រធានពន្ធនាគារខេត្តកំពង់ធំ បានឡើងរាយការណ៍ ថ្ងៃនេះអង្គភាពពន្ធនាគារខេត្តកំពង់ធំ មានកិត្តិយសដោយបានរៀបចំពិធីជួបជុំមន្ត្រី ក្នុងអង្គភាពរបស់ខ្លួន ដើម្បីប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយស ពាក់ឋានន្តរសក្កិ និងប្រកាស ចូលកាន់មុខតំណែង ថ្នាក់អនុប្រធានពន្ធនាគារ ប្រធានអនុប្រធានការិយាល័យ និងប្រធានផ្នែកដើម្បីដឹកនាំអង្គភាពអោយមានការរីកចម្រើនបន្តទៀត។ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុង ពីធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល
រាជធានីភ្មំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាលដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបសិស្សមន្ត្រីរាជការយើងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩ នាំឱ្យយើងមានការខកខានការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១កន្លងទៅ តែពេលនេះដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលទើបយើងមានឱកាសជួបជុំគ្នាបែបនេះឡើងវិញ។ សម្តេចតេជោបានអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងសិស្សខ្លះត្រូវត្រៀមសិក្សាបន្តក្នុងវគ្គសិក្សាថ្មី។ បើទោះបីជាជំងឺកូវីដ-១៩ បានរាតត្បាតនៅកម្ពុជា តែជំងឺកូវីដ-១៩មិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ ក្នុងនោះទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាកទាំងឡាយដើម្បីការបណ្តុះបណ្តាលការអប់រំរបស់យើង។ ទាក់ទងទៅនឹងបញ្ហានៃការចាក់វ៉ាក់សាំងកូវី-១៩នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ ពោលគឺគ្រប់និន្នាការនយោបាយទាំងអស់សុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូចៗគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នយោបាយផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ […]
ក្មេងទំនើង ជាង៣០នាក់ ជិៈម៉ូតូបង្ហោះ តាមផ្លូវសាធារណៈ បង្កការរំខាន ដល់ប្រជាពលរដ្ឋ ត្រូវបាននគរបាល ក្រុងសេរីសោភ័ណ ឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ លោកវីរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសេរីសោភ័ណ អនុវត្តតាមបទបញ្ជារបស់ លោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់កងកំលាំង បានសហការជាមួយ ជំនាញផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកព្រហ្មទណ្ឌ និងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ក្នុងនោះក៏បាន សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិលចុះបង្ក្រាបបានក្មេងទំនើង ៣៣នាក់ ចំនួន ២ថ្ងៃ ៩ និងថ្ងៃទី១០ មិថុនា ឆ្នាំ២០២២ និងម៉ូតូ ២៦គ្រឿងក្នុងនោះ កែដាក់ស៊ីម៉ាំង លឺខ្លាំងៗ ២១ គ្រឿង បង្ហោះ២គ្រឿង ជិះអមពីក្រោយចាំថត២គ្រឿង ជិះបែមុខមកក្រោយ១គ្រឿង នាំ យកមកអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។ លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យដឹងថា ចំពោះក្មេងទំនើងទាំង៣៣នាក់នោះ នគរបាលបានឲ្យអនុវត្ត៣ចំណុច ចំណុចទី១ ឲ្យម្ចាស់អ្នកជិះម៉ូតូអត់ពន្ធយកទៅបង់ពន្ធខ្លួនឯង ពេលធ្វើកិច្ចសន្យារួច ។ចំណុចទី២ ម្ចាស់ម៉ូតូកែស៊ីម៉ាំងដាក់បំពងសំលេងឮខ្លាំងៗបង្ករំខានដល់ប្រជាពលរដ្ឋឲ្យដាក់ស៊ីម៉ាំងធម្មតាឡើងវិញ ។ចំណុចទី៣ក្រោយពីធ្វើកិច្ចសន្យារួចចំពោះម្ចាស់ម៉ូតូទាំងអស់ត្រូវធ្វើការផាកពិន័យទៅតាមរដ្ឋបាលច្បាប់ចរាចរណ៍ ថែមទៀត៕ […]
ឃ្លាំងផ្ទុកអាវុធដ៏ធំដែលជាជំនួយអន្តរជាតិផ្ដល់ដល់អ៊ុយក្រែន ត្រូវរុស្សីបាញ់មីស៊ីលកម្ទេច
អន្តរជាតិ ៖ ក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីល Kalibr ដើម្បីកម្ទេចឃ្លាំងដ៏ធំមួយដែលមានផ្ទុកអាវុធរបស់អាមេរិក និងអឺរ៉ុប ដែលផ្ដល់ដល់អ៊ុយក្រែន នៅក្នុងតំបន់ Ternopil។យោងតាម សារព័ត៌មាន Interfax បានរាយការណ៍ កាលពីថ្ងៃអាទិត្យ។ ក្រសួងដដែល បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ី ក៏បានបាញ់ទម្លាក់យន្តហោះចម្បាំង SU-25 របស់អ៊ុយក្រែនចំនួន ៣ គ្រឿងផងដែរ នៅជិតទីក្រុង Donetsk និង Kharkiv ភាគខាងកើតអ៊ុយក្រែន។ គួរបញ្ជាក់ថា កន្លងមក ឃ្លាំងផ្ទុកអាវុធដែលជាជំនួយពិភពលោកផ្ដល់ដល់អ៊ុយក្រែន បានរងការកម្ទេចដោយមីស៊ីលរបស់កងកម្លាំងរុស្ស៊ី នៅតាមតំបន់នានាដែលជាគោលដៅជួរមុខ៕
លោកជំទាវ តុង ណារី នាំយកទេយ្យទាន បច្ច័យ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម ឡុង ឈុនឡៃ ,ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ និង ព្រះទេពមុនី សុខ ថាន ប្រគេន ព្រះចៅអធិការ វត្តទួលព្រះវិហារក្នុង ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគីរី
ខេត្ទកំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ៩កើត ខែជេស្ន ឆ្នាំខាល ចត្វស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំកោះថ្កូវ ស្រុកជលគីរី ដោយមានការនិមន្ត និង អញ្ជើញរួមដំណើរ ពីលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី ព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត តំណាងព្រះទេពមុនី សុខ ថាន ព្រះរាជាគណ ថ្នាក់ចត្វា និង ជាព្រះមេគណខេត្ត លោក មាស សំណាង ប្រធានការិយាល័យ តំណាង លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត លោក លោកស្រីមេបញ្ជាការស្រុក អាជ្ញាធរដែដី បាននិមន្ត និង ចុះសាកសួរសុខទុក្ខ និង នាំយកទេយ្យទាន បច្ច័យរបស់ឯកឧត្តម ស៊ុន […]
ឯកឧត្តម ងួន រតនៈ ថ្លែងអំណរគុណ ដល់សប្បុរជន ឧបត្ថម្ភសម្ភារៈ និងថវិកា ក្នងឱកាស អបអរសាទរ ខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០២២
ខេត្តកំពង់ធំ ៖ ព្រឹកថ្ងៃទី០៨ ខែឧមិថុនា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ យោង÷លិខិតលេខ២៦ កក្រក.ទ.ទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់កាកបាទក្រហមកម្ពុជា ស្តីពីការកៀរគររក មូលនិធិ តាមបណ្តាសាខា ក្នុងឱកាសអបអរសារខួបទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ក្រោមប្រធានបទ (ទាំងអស់រួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា នឹងបន្តពង្រឹងភាពធន់សហគមន៍)។ ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា សូមប្រគេន គោរព ជម្រាបជូន ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន មេត្តាជ្រាបថា ស្ថិតក្នុងស្ថានភាពដែលវិសាលភាពប្រតិបត្តិការរបស់ សាខាកាកបាទក្រហមកម្ពុជា […]
នៅប្រទេសអាល្លឺម៉ង់ កើតមានការបាញ់ប្រហារ នៅក្នុងផ្សារទំនើបមួយ ស្លាប់មនុស្ស២នាក់
អន្តរជាតិ ៖ កាលពីថ្ងៃអង្គារ ទី៧ ខែមិថុនា មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយ ស្ថិតភាគកណ្តាលប្រទេសអាល្លឺម៉ង់ ។ នគរបាលបានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ១រសៀល នៅក្នុងតំបន់ Schwalmstadt-Treysa ដែលជាទីក្រុងមួយដែលមានមនុស្សប្រហែល ៨,៥០០នាក់រស់នៅស្ថិតភាគឦសាន នៃរដ្ឋធានីហិរញ្ញវត្ថុ Frankfurt របស់ប្រទេសអាល្លឺម៉ង់។ ប្រភពដដែលនេះបានបន្តថា មិនទាន់ដឹងថាមានអ្វីកើតឡើងឲ្យច្បាស់នោះទេ។ ប៉ុន្តែកាសែតក្នុងតំបន់ HNA បានដកស្រង់សាក្សីដែលឃើញផ្ទាល់ភ្នែកថា បុរសម្នាក់បានបាញ់សម្លាប់ស្ត្រីម្នាក់ ហើយបន្ទាប់មកក៏បានសម្លាប់ខ្លួនឯងក្នុងហាងលក់សម្លៀកបំពាក់ Aldi៕
សម្ដេចក្រឡាហោម ស ខេង សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដែលចូលរួម ថែរក្សាសន្ដិសុខ និងសុវត្ថិភាព ក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ នៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានសម្តែងនូវការអគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ បំពេញ ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងវិជ្ជាជីវៈ ដែលបានបង្កលក្ខខណ្ឌអំណោយផល និងបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងបញ្ហាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អាចអនុវត្តសិទ្ធិសេរីភាព ស្របតាមឆន្ទៈរបស់ខ្លួន។ ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មាន អំពើហិង្សា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឳ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា […]