ព័ត៌មានជាតិ

បើ​ក​ការ​ដ្ឋាន ជួ​ស​ជុ​លឡើ​ង​វិញ ផ្លូ​វ​ជា​តិ​លេ​ខ​៧៨​-​៥ ​ប្រ​វែ​ង​១៦​៥​០​ម៉ែត្រ​ ក្នុ​ង​ក្រុ​ង​បាន​លុ​ង

ខេត្តរតនគីរី ៖ កាល​ពី​ថ្ងៃ​ទី២​៣​ ​ខែកុ​ម្ភៈ​ ​ឆ្នាំ​២០​២​១​ មានប្រារព្វពិ​​​ធី​​ស​​​ម្ពោ​ធ​​បើ​​​​ក​​​កា​​រ​​​ដ្ឋា​​ន​​ជួ​​ស​ជុ​លកំណា​ត់​ផ្លូវ​ជា​តិ​លេខ​៧​៨-​៥​ ប្រ​វែ​ង១​៦​៥​០ម៉ែ​ត្រ​ ទ​ទឹ​ង​១៤​ម៉ែត្រ ចា​ប់​ពី​ចំណុ​ច​មុ​ខ​ផ្សា​រទំ​នើ​បស៊ី​ត្រា ​ដល់​ចំ​ណុច​មុ​ខ​សណ្ឋា​គា​រSN បឹ​​ង​កំ​សាន្ត ស្ថិ​ត​នៅស​ង្កា​ត់​បឹ​ង​កន្សែ​ង​ ​ក្នុង​ក្រុ​ង​បា​ន​លុង ក្រោ​ម​អ​ធិ​ប​តីភា​ព​ ​ឯ​ក​ឧត្ត​ម​ ​ថ​ង ​សា​វុន​ ​អ​ភិ​បាល​នៃ​គ​ណៈ​អភិ​បា​ល​ខេ​ត្ត​រត​ន​គិ​រី។​
​​
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីបានលើកឡើងថា ការជួសជុលផ្លូវនេះជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់(DBST) ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តគម្រោងជួសជុលឡើងវិញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។ លោក សាយ សាមានបន្តថាផ្លូវជាតិលេខ ៧៨-៥ ជាផ្លូវមួយយ៉ាងសំខាន់សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្រុងបានលុង ហើយបានតភ្ជាប់ឆ្ពោះទៅ បណ្ដាស្រុកអូរជុំ , វើនសៃ និងស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមារញឹក។ លោកប្រធានមន្ទីរបានស្នើអោយប្រជាពលរដ្ឋក្នុងក្រុងបានលុងជាពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវ៧៨-៥ទាំងអស់ ចូលរួមបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដើម្បីជំរុញឲ្យគម្រោងជួសជុលនេះ អាចដំណើរការបានដោយរលូន និងសំរេចជោគជ័យតាមការគ្រោងទុក ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម ថង សាវុន បានចាត់ទុកហេដ្ឋារចនាផ្លូវ ស្ពានជាសសៃឈាមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូន
កសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សំភារៈឧបភោគ
បរិភោគ និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ ។ ដើម្បីដំណើរការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យឯកឧត្តមអភិបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្មខ្សាច់ ដោយគ្មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ទាក់ទងនិងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយមនុស្សស្លាប់របួស ពិការជារៀងរាល់ថ្ងៃ ឯកឧត្តម
អភិបាលខេត្តបានសំណូមពរដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិត ក្នុងពេលធ្វើដំណើរបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរ មិនលើសល្បឿនកំណត់ បើពុំនោះទេបងប្អូននិងត្រូវទទួលការផាកពិន័យ។ ដោយឡែកមន្ទីរអង្គភាពទាំងអស់ជុំវិញខេត្ត ណែនាំដល់មន្ត្រីក្រោមឱវាទអោយគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនផង និងជាគំរូដល់ប្រជាពលរដ្ឋផង។ ហើយបើរកឃើញថាមន្ត្រីរាជការណាដែលមិនគោរពតាមច្បាប់ចរាចរណ៍អាចប្រឈមនឹងមិនអោយឡើងថ្នាក់ឬបុណ្យស័ក្ដិផងដែរ ។

ឆ្លើយតបនិងសភាពការណ៍ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងមានឆ្លងរាតត្បាត ជំងឺកូវីដ-១៩
ក្នុងសហគមន៍ ឯកឧត្តម ថង សាវុន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បន្តការថែរក្សាការពារ
ខ្លួនហើយមិនមានការចាំបាច់ទេសូមកុំធ្វើដំណើរទៅភ្នំពេញពីព្រោះថាទីក្រុងភ្នំពេញកំពុងមានការផ្ទុះជំងឺកូវីដ
-១៩ក្នុងសហគមន៍ និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនូវ វិធានការ៣កុំ ៣ការពារ ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *