ព័ត៌មានសន្តិសុខសង្គម

យុវ​ជន​ម្នា​ក់ ​ឆ្កួ​តស្នេ​ហ៏​ សុំ​​​ស្រ​លា​ញ់​​គេ ​ប៉ុ​ន្តែ​​គេ​​មិ​ន​​​ព្រម​​​ស្រលាញ់ ​បែរ​ប្រើ​​អំ​ពើហិង្សា ​​ប​ណ្តា​ល​​ឲ្យ ​​ក្មេ​ងស្រី​​​២​​នាក់ រង​​រ​បួស​ធ្ង​ន់​​

ខេត្តរ​តន​គិ​រី​ ៖​នៅ​វេ​លា​​​ម៉ោង​​​២​ រំ​ល​ង​អ​ធ្រា​ត្រ ​ឈា​ន​ចូ​ល​​ថ្ងៃ​ទី​​​១​៧ ​ខែ​កុ​ម្ភ​​:​ ​ឆ្នាំ​​​២​០២​១​ ​ត្រ​ង់ចំ​ណុ​ច​​​ច​ម្ការ​​​ស្វា​យ​ចន្ទី​​​មួ​យ​ក​ន្លែង​ ​ស្ថិ​ត​នៅ​​ក្នុ​ង​ភូមិ​​​ធួ​​​យ​​អំ​ពិ​ល ​ឃុំ​​​ចា​​​អ៊ុង​ ​ស្រុ​ក​​អូ​រ​​​ជុំ​​។​ ​យុវ​ជ​ន​​ម្នា​​​ក់​បាន​​​ប្រើ​​​អំពើ​ហិ​ង្សា​​លើ​​​ក្មេង​ស្រី​​​២​​នា​ក់​​​ប​ងប្អូ​ន​​​ប​ង្កើ​ត​​​ប​​ណ្តា​​​ល​​ឲ្យ​​​រ​ងរ​បួ​ស​​ធ្ង​ន់​ ​បន្ទា​ប់​ពី​​សុំ​​​ស្នេ​ហា​​លើ​​​រូ​ប​នា​ង​​មិ​ន​បាន​ ហើយ​ត្រូវ​បា​ន​​ន​គ​របា​ល​​​មូល​ដ្ឋាន​​​​ចាប់​ឃាត់ខ្លួន។​​​

​​យោងតាម​របាយការណ៍​របស់​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹងថា យុវជន​បង្ក​ឈ្មោះ ហេវ ត្រង់​ត្រៀ​វ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិ​គ្រឹ​ង មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​ជនបង្ក​បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ចំក្បាល​ទាំងពី​នាក់​បងប្អូន​បង្កើតមានឈ្មោះ​ ៖ ​
១-​ឈ្មោះ ក្លង ជូ​ច ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ ជា​សិស្ស រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​របួសធ្ងន់​ចំក្បាល​។​
២-​ឈ្មោះ ក្លង ដូច ភេទ​ស្រី អាយុ​១១​ឆ្នាំ ជនជាតិ​គ្រឹ​ង​មុខរបរ​ជា សិស្ស របួសធ្ងន់​ចំក្បាល​ដូចគ្នា​។​

​ផ្តើម​មូលហេតុ​នៃ​ការបង្ក​ហិង្សា​នេះ ជនបង្ក​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ បាន​សុំ​ស្រលាញ់​ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ស្រលាញ់​ធ្វើ​ឲ្យ​ជនបង្ក​ខឹងសម្បា​យ៉ាងខ្លាំង​ក៏​ប្រើ​អំពើហិង្សា​ទៅ​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចា​អ៊ុង បានធ្វើ​ការចុះ​ស្រាវជ្រាវ​តាមរក​ជនបង្ក ពេល​ស្រាវជ្រាវ​រកឃើញ​ក៏បាន​នាំខ្លួន​ជនបង្ក​មក​អធិការ​រ​ដ្ធា​ន​នគរបាល​ស្រុក​អូរ​ជុំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​បងប្អូន​ត្រូវបាន​អាណាព្យាបាល​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​៕

Leave a Reply

Your email address will not be published. Required fields are marked *