ព័ត៌មានជាតិ

លោក​ ស​ ​​សុ​ខា​ ​ ​​ឧ​ប​​​​នា​យ​​​ក​​​រ​​​​​ដ្ឋ​​​ម​​​ន្ត្រី​ ​​​រ​ដ្ឋ​ម​​​ន្ត្រី​​​​ក្រ​​​សួ​​​ង​​​ម​​ហា​​​​ផ្ទៃ​​​ ​​​​​​​លើ​​​​ក​​​ឡើ​​​ង​​​ថា ​កុំធ្វើ​ជា​ម​ន្ត្រី​​ជើ​ង​១​០​ ​អង្គុ​យ​​តែ​ក្នុ​ង​កា​រិ​យា​ល័​យ​ ​តែ​ត្រូ​វ​ចុះ​តា​ម​មូ​ល​ដ្ឋា​នឱ្យ​ជា​​ប់​

ខេត្ត​ព្រៃវែ​ង​​ ​៖​ នា​រ​​សៀ​​​ល​​​ ​ថ្ងៃ​​​​ទី​​​៧​​​ ​​​ខែ​​​មិ​​​​​ថុ​​​នា​​​ ​​​ឆ្នាំ​​​២​​​០​​​២​​​​៤ ​ក្នុ​​​ង​​​ឱ​​​​​កា​​​ស​​​​អ​​​ញ្ជើ​​​ញ​​​​ជា​​អ​​​​ធិ​​​ប​​​តី​​​ដឹ​​​ក​​​នាំ​​​កិ​​​ច្ច​​​ប្រ​​​​ជុំ​​​បូ​​​ក​​​ស​​​រុ​​​ប​​​ល​​​​ទ្ធ​​​ផ​​​ល​​​កា​​​រ​​​ងា​​​រ​​​ប្រ​​​ចាំ​​​ត្រី​​​​​មា​ស​​ទី​​​​១​​​ ​​​រ​​​ប​​​ស់​​​ក្រុ​​​ម​​​កា​​​រ​​​​ងា​​​រ​​​រា​​​ជ​​​រ​​​ដ្ឋា​​ភិ​​​​បា​​​ល​​​ចុះ​​​មូ​​​ល​​​ដ្ឋា​​​ន​​​ខេ​​​ត្ត​​​ព្រៃ​​​​វែ​​​ង​​​ ​​​ដើ​​​ម្បី​​​បូ​​​ក​​​ស​​​រុ​​​ប​​​​វ​​​ឌ្ឍ​​​ន​​​ភា​​​ព​​​កា​​​រ​​ងា​​​រ​​​ប្រ​​​ចាំ​​​ត្រី​​​មា​​​ស​​​​ ​​​និ​​​ង​​​លើ​​​ក​​​ទិ​​​​ស​​ដៅ​​​​កា​​​រ​​​ងា​​​រ​​​ប​​​ន្ត​​​​រ​​​ប​​​ស់​​​ក្រុ​​ម​​​​កា​​​រ​​​ងា​​​រ​​​រា​​​ជ​​​​​រ​​​ដ្ឋា​​​ភិ​​​បា​​​​ល​​ចុះមូ​​​​ល​​​ដ្ឋា​​​​ន​​​ខេ​​ត្ត​​​ព្រៃ​​វែ​​​ង​ ​លោ​​ក​ ​ស​ ​សុ​ខា​ ​ឧប​នាយ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋម​ន្ត្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​បា​ន​​លើ​ក​ឡើ​ង​ថា​ ​កុំ​ធ្វើ​ជា​ម​ន្ត្រី​ជើ​ង​១​០​ ​ដែ​ល​អ​ង្គុ​យ​តែ​ក្នុ​ង​កា​រិ​យា​ល័​យ​ ​រ​​ង់​ចាំ​តែ​ចុះ​ហ​ត្ថ​លេ​ខា​លើ​ឯ​ក​សា​រ​ ​ឬ​រ​បា​យ​កា​រ​ណ៍​ល​ទ្ធ​ផ​ល​កា​រ​ងា​រ​ពី​ម​ន្ត្រី​ថ្នា​ក់​ក្រោ​ម​ ​តែ​ផ្ទុ​យ​ទៅ​វិ​ញ​ត្រូ​វ​ចុះ​ជួ​យ​មូ​ល​ដ្ឋា​ន​​ឱ្យ​ជា​ប់​ជា​មួ​យ​នឹ​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​។​ ​លោ​ក​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ប​ន្ត​ថា​ ​ស​ម្រា​ប់​​ម​ន្ត្រី​ថ្នា​ក់​ក្រោ​ម​ជា​តិ​ទាំ​ង​អ​ស់​ ​ក៏​ត្រូ​វ​ចុះ​អ​នុ​វ​ត្ត​កា​រ​ងា​រ​ផ្ទា​ល់​នៅ​តា​ម​មូ​ល​ដ្ឋា​​ន​ ​ដើ​ម្បី​សិ​ក្សាពី​ប​ញ្ហា​ប្រ​ឈ​ម​នា​នា​ ​ដែ​ល​ប្រ​ជា​ព​ល​រ​​ដ្ឋ​បា​ន​ជួ​ប​ប្រ​ទះ​ ​និ​ង​វា​យ​ត​ម្លៃ​ស​មិ​ទ្ធ​ផ​​ល​កា​រ​ងា​រ​នៃ​កា​រ​អ​នុ​វ​ត្ត​គោ​ល​ន​យោ​បា​​យ​ ​ក៏​ដូ​ច​ជា​ដា​ក់​ចេ​ញ​គោ​ល​ន​យោ​បា​យ​ថ្មី​ ​ស​​ម្រា​ប់​ដោះ​ស្រា​យប​ញ្ហា​ប្រ​ឈ​មទាំ​ង​អ​ស់​នោះ​ឱ្យ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​ជូ​ន​ប្រ​ជា​ព​ល​​រដ្ឋ​។​

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបម្រើប្រជាពលរដ្ឋ បម្រើជាតិ។

លោក ស សុខា បានណែនាំក្រុមការងារត្រូវផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងសង្គមជាតិទាំងមូល ជាពិសេសគឺធានាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ត្រូវសិក្សាស្រាវ ជ្រាវ តាមដាន និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តជំរុញ និងលើកទឹកចិត្តផ្សព្វផ្សាយឌីជីថលដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ក្មេងទំនើង ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *