កីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024. ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើងដល់ចំនុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋីនានាលើពិភពលោក៕
Related Articles
ក្លឹប Al Nassr ប្រកាសចុះកុងត្រាយក Ronaldo ជាផ្លូវការ
កីឡា ៖ Cristiano Ronaldo គឺជាកីឡាករផ្លូវការរបស់ក្លឹប Al Nassr ខណៈដែលការស្វែងរកក្លឹបបាល់ទាត់អឺរ៉ុបរបស់គេបានដល់ទីបញ្ចប់។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំកន្លះរហូតដល់ឆ្នាំ២០២៥ ហើយរូបគេនឹងទទួលបានប្រាក់ឈ្នួល២១៣លានដុល្លារក្នុងមួយរដូវកាល។ ក្រោយពីបញ្ចប់កិច្ចសន្យាជាមួយ Manchester United Ronaldo បានស្វែងរកក្លឹបថ្មីនៅអឺរ៉ុប ប៉ុន្តែវាមិនបានសម្រេច ដូច្នេះកីឡាករវ័យ៣៧ ឆ្នាំរូបនេះបានយល់ព្រមផ្លាស់មកក្លឹប Al Nassr តែម្ដង។ ក្លឹបបានបញ្ជាក់ពីដំណឹងនៃការចុះហត្ថលេខាលើ Instagram ដោយសសេរថា៖ “នេះវាលើសពីការបង្កើតប្រវត្តិសាស្ត្រទៅទៀត។ នេះជាការចុះហត្ថលេខាដែលមិនត្រឹមតែជំរុញឱ្យលីគរបស់យើងទទួលបានភាពជោគជ័យកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែជំរុញឱ្យក្រុមរបស់យើង ជាតិសាសន៍ និងជំនាន់ក្រោយៗទៀត ក្មេងប្រុស និងក្មេងស្រីក្លាយជាមនុស្សដ៏អស្ចារ្យសម្រាប់ខ្លួនឯង។ cristiano ទៅផ្ទះថ្មីរបស់អ្នក @alnassr_fc ៕
ទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ក្រុមនារីវៀតណាម ក្រោយឈ្នះកៅអី World Cup ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត
កីឡា ៖ ក្រុមបាល់ទាត់នារីវៀតណាម ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្រោយដណ្តើមបានកៅអី FIFA Women’s World Cup 2023 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្រុមបាល់ទាត់ស្ត្រីជម្រើសជាតិវៀតណាម ដណ្តើមបានកៅអី World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះក្រុមស្ត្រីឆាយនីតៃប៉ិ ២-១ និងបានយកឈ្នះថៃផងដែរ ។ សូមជម្រាបថា ការប្រកួត FIFA Women’s World Cup 2023 គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ នៅទឹកដីអូស្ត្រាលី និងនូវែហ្ស៊ីឡង់៕
មិនណយទេ ចង់ដឹងពី តម្លៃសំបុត្រ ចូលទស្សនា ការប្រកួតរវាង Liverpool និង Man Utd នៅថៃ
កីឡា ៖ ការប្រកួតរវាង Liverpool និង Manchester United នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ខាងមុនេះនាកីឡដ្ឋាន Rajamangala ទីក្រុងបាកក ប្រទេសថៃ។ មុនការប្រកួតឈានដល់កីឡដ្ឋានខាងលើកំពុងស្ថិតក្រោមការកែលម្អ ដើម្បីនាំយកទស្សនិកជននូវបទពិសោធន៍តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យទស្សនិកជនមានអារម្មណ៍ថាដូចកំពុងទស្សនាបាល់ទាត់នៅកីឡដ្ឋាននាប្រទេសអង់គ្លេសផ្ទាល់តែម្ដង ពោលគឺការបន្ថែមកន្លែងអង្គុយឲ្យកាន់តែកៀកទៅនឹងទីលានប្រកួត។ ចំពោះតម្លៃសំបុត្រចូលរួមទស្សនាគឺចែកជា២ប្រភេទ ដោយតំបន់ដែលកៀកនឹងទីលាន គឺហៅថាតំបន់ CAT 1 Platinium មានតម្លៃរហូតដល់ ២៥,០០០បាត ប្រហែល ៧០០$ ចំពោះតម្លៃសំបុត្រទាបបំផុតគឺ ៥០០០បាត ប្រហែល ១៤០$៕