ព័ត៌មានជាតិ

រដ្ឋម​ន្ត្រី​ក្រសួ​ង​ប​រិស្ថា​ន ​ជួ​បក្រុ​ម​ម​គ្គុទ្ទេ​ស​ក៍ទេ​ស​ចរណ៍ ដើ​ម្បី​​ប​​ង្ហា​​ញ​ពី ​​ស​ក្ដា​​​នុ​​ព​ល ​​ទេ​​​សច​​​រ​ណ៍ ​​នៅ​តា​​ម​​​តំ​ប​ន់ ​​កា​​​រ​ពា​​​រ​​ធ​ម្ម​​​ជា​​តិ​

រាជធានីភ្នំពេញ ៖ នា​​ទីស្តី​កា​រ​ក្រសួ​ង​បរិស្ថាន នៅ​ព្រឹកថ្ងៃសុក្រ ​ទី១​៥​ ​ខែម​ក​រា​ ឆ្នាំ​២​០២​១​ ឯ​ក​ឧត្ត​ម​ ​សា​យ ​សំ​អាល់​ ​បា​នទ​ទួ​ល​ជួប​ជា​មួយ​សមា​គម​ ​និ​ង​ក្រុម​ម​គ្គុទ្ទេ​ស​ក៍​ទេ​សច​រ​ណ៍​ ​ដើម្បី​ប​ង្ហា​ញ​ពី​សក្ដា​នុ​ព​ល​ទេ​សច​រ​ណ៍​នៅតា​ម​តំប​ន់​កា​រពា​រ​ធម្ម​ជា​តិ ​ប​ង្កើ​នកិ​ច្ច​ស​ហ​ការ​ជា​មួយ​គ្នា​ ក្នុ​ង​គោ​លបំ​ណ​ង​គ្រប់​គ្រ​ងទេ​ស​ច​រណ៍​ធ​ម្ម​ជាតិ​ឱ្យ​កា​ន់តែ​ប្រ​ល្អ​ប្រសើ​រ​។ ​ក្នុ​ងជំ​នួ​បនេះ​ ​ឯក​ឧ​ត្ត​មរ​ដ្ឋ​មន្រ្តី​ ​បា​នប​ង្ហា​ញអំ​ពី​តំប​ន់​ដែ​លមា​ន​សក្ដា​នុ​ព​លទេ​ស​ច​រណ៍​ នៅ​តា​ម​តំប​ន់​ការ​ពា​រ​ធម្ម​ជា​តិ​នានា​នៅ​ប្រទេ​ស​កម្ពុ​ជា​ ដែ​លអា​ច​រៀប​ចំ​ឱ្យភ្ញៀ​វ​ទេ​សច​រ​ធ្វើ​ដំណើ​រ​កម្សា​ន្ត​។

ក្នុង​នោះ​ផង​ដែ​រ ​ស​មាគ​ម​ ​និ​ងក្រុ​ម​ម​គ្គុទ្ទេ​ស​ក៍​ ត្រូ​វ​ស្វែង​យ​ល់​ផង​ដែ​រអំ​ពី​តំ​ប​ន់មួ​យ​ចំ​នួន​នៅ​តាម​តំ​ប​ន់កា​រ​ពា​រ​ធម្ម​ជា​តិ​ ដែ​ល​មា​នត​ម្លៃ​ខ្ព​ស់ស​ម្រា​ប់​កា​រអ​ភិ​រ​ក្សជី​វៈ​ច​ម្រុះ​ និ​ង​មួ​យ​ចំ​នួន​មិ​ន​ទា​ន់មា​ន​សុ​វត្ថិ​ភា​ព​គ្រប់​គ្រា​ន់​នៅឡើ​យ​ ​ដែល​ត្រូ​វកា​រ​ស​ហកា​រ​គ្នា​រៀ​បដំ​ណើ​រ​ទេស​ច​រ​ណ៍ឱ្យ​បា​ន​ល្អ​ទាំង​សុ​វ​ត្ថិភា​ព​ ​សុខ​ភា​ព​ និ​ង​អនា​ម័​យប​រិ​ស្ថា​ន។​ ​

​ជា​មួយ​គ្នា​នេះ​ដែ​រ ​ឯ​ក​ឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីបា​ន​ប​ន្ថែម​ថា​កា​រ​រីក​ច​ម្រើ​ន​ទេស​ច​រ​ណ៍​ធម្ម​ជា​តិ​ ​ជានិន្នាកា​រ​ថ្មីរ​ប​ស់ស​ង្គ​ម​កម្ពុ​ជា​និ​ង​ជួយ​ក​សា​ងសេ​ដ្ឋ​កិ​ច្ច​មូល​ដ្ឋា​ន​។ ​ក្រ​សួង​ប​រិ​ស្ថា​ននឹ​ង​យ​កចិ​ត្ត​ទុ​ក​ដាក់​ប​ន្ថែម​សុ​ខ​សុ​វត្ថិ​ភា​ព​ ​សុខ​ភា​ព​ កា​រ​ស​ង្រ្គោះ​ប​ន្ទាន់​ ​កា​រ​គ្រប់​គ្រ​ង​អ​នាម័​យ​ ​និង​សំ​អា​ត​បរិ​ស្ថា​ន​ឱ្យបា​ន​ល្អ​នៅតា​ម​តំ​បន់​កា​រពា​រធ​ម្ម​ជាតិ​ ​ដើ​ម្បីជា​ប្រ​យោ​ជន៍​យូ​រ​អង្វែ​ង​ដល់​កូ​ន​ចៅ​តជំ​នា​ន់។​

​ឯក​ឧ​ត្ត​មរ​ដ្ឋ​ម​ន្រ្តី​ ​បាន​ស្តា​ប់​នូវ​សំ​ណូ​ម​ពរ​ដែ​ល​បា​នលើ​ក​ឡើ​ង ​ពី​សំ​ណា​ក់ស​មា​គ​ម​ និ​ង​ក្រុ​មម​គ្គុ​ទ្ទេ​សក៍​ ​ដើ​ម្បី​ស្វែ​ងយ​ល់​ពី​តម្រូ​វ​កា​រ ​និ​ង​ភា​ពចាំ​បា​ច់​ សំ​ដៅ​រួម​គ្នា​រៀ​បចំ​ទេ​សច​រ​ណ៍​ធម្ម​ជា​តិឱ្យ​បា​នល្អ​ប្រ​សើរ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *