ព័ត៌មានអន្តរជាតិ

ព្រះម​ហា​ក្ស​ត្រ​​ម៉ា​ឡេ​ស៊ី ​​ប្រ​កា​ស​​ដា​ក់ ​​ប្រ​ទេ​ស​​​ក្នុង​​​គ្រាអា​ស​ន្ន ​ដើ​ម្បី​​ទ​ប់​ស្កាត់​ ​​កា​​​រឆ្ល​​​ង​​​​​​រា​​ត​ត្បា​​ត ​​​​​ជំ​ងឺកូ​​​វី​ដ​​១​៩​

អន្តរជាតិ ៖ ​សេច​ក្តីថ្លែ​ង​កា​រណ៍​​​មួយ​​​ពី​​ព្រះ​ប​រម​រា​ជវាំ​ង​​បា​ន​​និ​យា​យថា​ ​​ព្រះ​ម​ហា​ក្ស​ត្រ​​ម៉ា​ឡេ​ស៊ី ​ព្រះ​​ចៅ​​​ស៊ុ​​ល​ត​​ង់​ ​A​l-​S​u​l​ta​n​ ​A​bd​u​ll​a​h​ នៅ​​​ថ្ងៃ​​​អង្គា​រ​​​នេះ​​បា​ន​ប្រ​កាស​​​ដា​ក់​​ប្រ​ទេ​ស​​​ទាំង​មូ​ល​​​ក្នុ​ង​​គ្រា​​​មាន​​​អា​សន្ន​ ​ដើម្បី​​​ទ​ប់ស្កា​ត់​​​កា​រឆ្ល​ង​​​រា​តត្បា​ត​​​ជំងឺ​​​កូ​​វី​ដ​​​១៩​​​។ ​នេះ​​​បើ​​​​​យោង​តា​ម​​ប្រ​ភ​ព​ពី​​សា​រ​ព័​ត៌មា​ន​ ​CN​A​ ​។​​

​សេចក្តីប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ នឹងមាន​សុពលភាព​រហូតដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ ឬក៏​អាច លឿន​ជាង​នេះ​អាស្រ័យទៅលើ​ស្ថានភាព​កូ​វីដ​១៩​។​

​ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ព្រះ​ចៅ​ស៊ុ​លត​ង់ Al-Sultan Abdullah បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​លោក Muhyiddin Yassin នៅ​វិមាន​ជាតិ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បានប្រកាស​ដាក់ចេញ​ចាត់​វិ​ន​ការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ ចាប់ពី​ថ្ងៃ​ពុធ ទី​១៣ ខែមករា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ COVID-19 ដែល​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​ក្នុងអំឡុងពេល​នៃ​ការប្រជុំ​គ្នា​រយៈពេល​៤៥​នាទី ព្រះមហាក្សត្រ​ម៉ាឡេស៊ី បាន​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​មួយ ដែលមាន​សមាសភាព​នៃ​មន្ត្រី​រដ្ឋាភិបាល និង​សមាជិកសភា​មកពី​គណបក្សប្រឆាំង រួមទាំង​អ្នកជំនាញ​សុខាភិបាល ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​១៩​។​បន្ថែម​ពីលើ​នេះ ព្រះអង្គ​ក៏បាន​ស្នើឱ្យ​ប្រជាជន​ម៉ាឡេស៊ី រក្សា​ភាព​ស្ងៀមស្ងាត់ និង​អត់ធ្មត់​ផងដែរ កំឡុង​ការអនុវត្ត​វិធាន​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ​។​

​បើតាម​គេហទំព័រ worldometers គិត​ត្រឹម​ព្រឹក​នេះ​ម៉ាឡេស៊ី​មាន​ករណី​ឆ្លង COVID-19 សរុប ១៣៨,២២៤​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប ៥៥៥​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១០៩,១១៥​នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *