ព័ត៌មានជាតិ

រ​​ដ្ឋ​​ម​ន្ត្រី​​ក្រ​​​សួ​ង​ក​​សិ​​​ក​​​ម្ម​ ៖ ក​ម្ពុជា​នឹ​ង​មាន ​បន្លែ​សុ​វត្ថិ​ភា​ពគ្រ​ប់​គ្រាន់​ ស​ម្រា​ប់​ការ​ផ្គត់​ផ្គ​ង់​ ​ទីផ្សា​​​រក្នុ​ង​ស្រុក ​និង​នាំ​ចេញ​

រា​ជ​ធានី​ភ្នំ​ពេញ​ ​៖ ​លោ​ក ​វេ​ង​ សា​ខុ​ន​ រ​​ដ្ឋ​​ម​ន្ត្រី​​ក្រ​​​សួ​ង​ក​​សិ​​​ក​​​ម្ម​ ​​រុ​ក្ខា​​ប្រ​មា​​ញ់​​​ ​​និ​ង​​នេ​​​សា​ទ​​ ​​បា​នថ្លែ​ង​តាម​រ​យៈសា​រ​ ​លើប​ណ្តា​ញ​ហ្វេ​​ស​​ប៊ុ​ក​​​ថា​​ ​​​ដោយ​​​មា​​ន​កា​​រ​​​គាំ​​ទ្រទា​​​ន់​​ពេ​ល​​ឆ្លើ​​​យ​​ត​ប​​​ទៅ​​តា​​​មសេ​​​ច​​ក្តី​ត្រូ​​វ​​កា​​​រចាំ​​​បា​​ច់​នេះ​​ ​ក្រសួ​ង​ក​សិក​ម្ម​ រុ​ក្ខា​ប្រ​មាញ់​ ​និង​នេ​សា​ទ ​ដែ​លមា​ន​អគ្គ​នា​យ​កដ្ឋា​ន​ក​សិក​ម្ម​ជាសេ​នា​ធិកា​រ​ ដោ​យ​ទ​ទួល​បា​នកា​រ​គាំ​ទ្រទា​ន់​ពេ​លវេ​លា​ ​ពីរា​ជ​រ​ដ្ឋាភិ​បា​លតា​ម​រយ​:​ក្រសួ​ង​សេ​ដ្ឋកិ​ច្ច​ និ​ង​ហិរ​ញ្ញ​វ​ត្ថុ ​និ​ងដៃ​គូ​អ​ភិវ​ឌ្ឍ​ន៍​ ជា​ពិ​សេ​ស​មូនិ​ធិ​អន្ត​រ​ជា​តិស​ម្រា​ប់កា​រ​អ​ភិវ​ឌ្ឍ​ន៍ ​វិ​ស័​យក​សិ​កម្ម​ ​បាន​និ​ងកំ​ពុ​ង​ជំរុ​ញ​ គាំ​ទ្រ​ និ​ង​លើក​ទឹ​ក​ចិត្ត​ឲ្យ​វិ​ស័យ​ឯ​ក​ជន​ ​រួម​ជា​មួ​យដៃ​គូ​អ​ភិ​វឌ្ឍ​ន៍​ជា​ច្រើន​ដូ​ច​ជាគ​ម្រោ​ង​ ​កម្ម​វិ​ធី​ A​S​P​IR​E​,​ C​A​S​DP​,​ L​E​A​P,​ ​និ​ង ​C​HA​I​N ​អ​នុ​វត្ត​គ​ម្រោ​ងផ​លិ​តក​ម្ម​ប​ន្លែសុ​វ​ត្ថិ​ភាព​ជា​មួ​យក​សិ​ក​រ ​និ​ង​ដៃគូ​រ​នា​នា ​នៅ​ទូទាំ​ង​ប្រ​ទេស​ ​ហើយ​តា​មរ​យ​:កិ​ច្ច​សហ​កា​រ​ដ៏ល្អ​នេះ​ ក្រ​សួ​ងស​ង្ឃឹ​ម​ និ​ង​ជឿជា​ក់​យ៉ាង​មុ​តមាំ​ថា អ​នា​គត​ដ៏​ខ្លី​ ក​ម្ពុ​ជា​នឹង​មា​នប​ន្លែ​សុ​វត្ថិ​ភា​ព​គ្រប់​គ្រា​ន់ស​ម្រា​ប់ផ្គ​ត់​ផ្គ​ង់ឲ្យ​ទី​ផ្សាក្នុ​ង​ស្រុ​ក ​និ​ង​ធ្វើកា​រ​នាំ​ចេញ​។​

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា « ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្នុងរយៈ ពេលជាងពីទសវត្ស កន្លងទៅនេះបានធ្វើកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចល្អក្នុងកំណើនថេរជាង ៧% លើកលែង តែក្នុងដំណាក់កាលនៃការរីករាលជាសកលនៃមេរោគកូវិដ ១៩ ស្របពេលដែលកំណើនប្រជាជនចេះតែ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនសេដ្ឋកិច្ច គឺជាដើមចមមួយយ៉ាងសំខាន់នៃដំណើរការ វិវត្តន៍រីកចម្រើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។

ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទួចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជា ពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើន ការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពល ផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល ។ ឆ្លើយតបទៅតាមសេចក្តីត្រូវការចាំបាច់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដោយទទួលបានការគាំទ្រទាន់ពេលវេលាពី រាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ វិស័យកសិកម្ម បាននិងកំពុងជំរុញ គាំទ្រ និងលើក ទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូរនានានៅ ទូទាំងប្រទេស ហើយតាមរយ:កិច្ចសហការដ៏ល្អនេះ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាអនាគតដ៏ខ្លី កម្ពុជានឹងមាន បន្លែសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ។ ជាងនេះទៅទៀត ក្រសួងក៏បានគិតគូយក ចិត្តទុកដាក់សិក្សា ស្រាវជ្រាវផងដែរអំពីលទ្ធភាពពង្រីកនៃការផលិតបន្លែសំខាន់ៗមួយចំនួនដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងមើមខ្ទឹមស។ល។ នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានលក្ខណៈភូមិសាស្រ្ត និងសក្តានុពលក្នុង ការផលិតបន្លែសំខាន់ៗទាំងនេះ ដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ។

ក្នុងឆន្ទ:ចូលរួមលើកកម្ពស់គុណភាពផលិត ប្រសិទ្ធភាពសេដ្ឋកិច្ច ផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តដល់អ្នកបរិភោគ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ធ្វើការបណ្តុះបណ្តាល ស្តីពីគោលការណ៍កសិកម្មល្អលើដំណាំបន្លែ (GAP) គោលការណ៍បច្ចេកទេសសរីរាង្គ បចេ្ចកទេសដាំដុះបន្លែទំនើបតាម គោលការណ៍ GAP និងសរីរាង្គ លក្ខណៈទូទៅនៃការគ្រប់គ្រងចម្ការ ការគ្រប់គ្រងធាតុចូលកសិកម្ម ការទប់ស្កាត់ការ ចម្លងពីកត្តាចង្រៃ និងវិធីសាស្ត្រកំចាត់កត្តាចង្រៃតាមបែបជីវសាស្ត្រ បច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផល និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្រ ការអនុវត្តកសិកម្មល្អ (GAP) និងសរីរាង្គ (CAM-ORGANIC)។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម (១១/០១/២០២១) បានឲ្យដឹងថានៅ ឆ្នាំ២០១៩ ផ្ទៃដីផលិតកម្ម ដំណាំបន្លែសរុបទូទាំងប្រទេសមានចំនួន ៥៧ ២០៨ហ.ត អាចប្រមូលផលបានសរុបចំនួន ៦៨១ ០៩៩តោន ហើយតាម ការប៉ាន់ស្មានតម្រូវការបន្លែនៅ ក្នុងឆ្នាំ២០២០ មានចំនួនសរុប ១ ០៤៥ ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែ ក្នុងស្រុកមាន លទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោន ស្មើនឹង ៦៨% ក្នុងនេះ នៅរដូវប្រាំង ៦៩% និងរដូវរំហើយ ៧៥%។ ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន៕

Leave a Reply

Your email address will not be published. Required fields are marked *