ព័ត៌មានសិល្បះនិងកីឡា

ក្រុមជ​ម្រុះ​ជា​តិ​សា​ស​ន៍ ​២​២​ប្រ​ទេ​ស​ ចូ​​លរួ​​ម​រ​ត់​ប្រ​ណាំ​ង​បែប​ ទេ​ស​ច​​រ​ណ៍​វ​ប្ប​ធ​ម៌​បូ​រា​ណ​ប្រវ​ត្តិ​សា​ស្ត្រ​ ច​ម្ងា​យ​​ ២​​២​០​ ​គី​ឡូ​ម៉ែ​ត្រ

ខេត្តកំ​ព​ង់​ធំ​ ៖ ​ក្រុម​​ជម្រុះ​​ជា​តិសា​ស​​ន៍​ ​២​២​ប្រ​ទេ​ស​ចូ​ល​រួ​ម​រ​ត់​ប្រ​ណាំ​ង​បែ​ប​ទេ​ស​ច​រ​ណ៍​វ​ប្ប​​ធ​ម៌​បូ​រា​ណ​ប្រ​វ​ត្តិ​សាស្ត្រ​​ច​ម្ងា​យ​ ​២​២​០​ ​គី​ឡូ​ម៉ែ​ត្រ​ ​មា​ន​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ខេ​ត្ត​ព្រះ​វិ​ហា​​រ​ ​និ​ង​ ​ខេ​ត្ត​សៀ​ម​រា​ប​ ​ដោ​យ​ចា​ប់ពី​ខេ​ត្តកំ​​ព​ង់​ធំ នា​ព្រឹក​ថ្ងៃ​​ទី​០​៣​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​​ ​។

លោក ស្តេហ្វេន ប៊ែតហ៊្សែល Stefan Betzelt ជនជាតិអាល្លឺម៉ង់ (German) ដឹកនាំក្រុមការងាររត់ប្រណាំងចម្ងាយ ២២០ គីឡូម៉ែត្រដោយចាប់ផ្ដើមពីទីរួមខេត្តកំពង់ធំឆ្លងកាត់ខេត្តព្រះវិហារនិងបញ្ចប់នៅលើទឹកដីសៀមរាបអង្គរ ដែលមានកីឡាកររត់ប្រណាំងចម្រុះជាតិសាសន៍ទាំងអស់ (The runners) ចំនួន ២២ ប្រទេស. លោក ស្តេហ្វេន ប៊ែតហ្សែល (Stefan Betzelt) បានលើកឡើងថាលោកពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមនៅក្នុងក្រុមរត់ប្រណាំងចម្រុះជាតិសាសន៍នេះដោយធ្វើដំណើរឆ្លងកាត់ផ្លូវបូរាណដែលពោពេញទៅដោយរមណីយដ្ឋានវប្បធម៌ ទីកន្លែងប្រវត្តិសាស្រ្តតំបន់ប្រាសាទអច្ឆរិយៈ រមណីយដ្ឋានទឹកធ្លាក់នានា និងដោយមានការស្វាគមន៍ពីបងប្អូនប្រជាជនកម្ពុជាយ៉ាងច្រើនកុះករទៀតផង។

លោកបានបន្តថាសម្រាប់ខេត្តកំពង់ធំគឺធ្វើដំណើរលើផ្លូវប្រវែង ៣២ គីឡូម៉ែត្រដោយចេញពីម៉ោង៧.០០នាទី នៅចំណុចវត្តក្រពើចាស់ភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ដល់ភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ។

លោកបាននិយាយថានេះគឺជាលើកទី ១០ នៃការត្រឡប់មកវិញរបស់លោកតាមរយៈក្រុមហ៊ុន Global Limit ហើយអ្វីដែលធ្វើលោកដក់ជាប់មិនអាចបំភ្លេចបាននោះគឺប្រទេសកម្ពុជាសម្បូរទៅដោយទីកន្លែងវប្បធម៌បុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំងតំបន់អច្ឆរិយៈផ្សេងៗទៀតដែលបានបង្ហាញអំពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរសម័យមុន។

លោកបានបន្ថែមទៀតថាការរត់ប្រណាំងនេះគឺបានឆ្លងកាត់ផ្លូវបុរាណគ្រប់ច្រកល្ហកព្រមទាំងឆ្លងកាត់ភូមិឃុំឆ្ងាយៗដែលអ្នកភូមិខ្លះសឹងតែមិនដែលស្គាល់ជនជាតិបរទេសផង ហើយបានចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅទៀតផង។ មិនតែប៉ុណ្ណោះលោកនឹងខិតខំផ្សព្វផ្សាយនិងគៀងគរដល់សមាជិកក្រុមអ្នករត់ប្រណាំងទាំងក្នុងស្រុកនិងក្រៅស្រុកឲ្យចូលរួមគាំទ្រឱ្យបានផុសផុលដើម្បីលើកស្ទួយការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌មកកាន់ប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើងៗសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

ហើយក្តីប្រាថ្នារបស់លោក គឺចង់ឱ្យប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាពព្រមទាំងសិក្សាស្វែងយល់បន្ថែមទៀតអំពីតំបន់ប្រវត្តិសាស្រ្តវប្បធម៌បុរាណនានា ដែលមានសារៈសំខាន់បំផុតនិងជាព្រលឹងជាតិខ្មែរដ៏រុងរឿងព្រមទាំងចូលរួមបណ្ដុះបណ្ដាលនិងបង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយ ព្រមទាំងជួយថែរក្សាការពារសម្បត្តិវប្បធម៌បូរាណប្រវត្តិសាស្ត្រនេះឱ្យបានគង់វង្សជារៀងរហូត៕

Leave a Reply

Your email address will not be published. Required fields are marked *