ព័ត៌មានអន្តរជាតិ

មន្ត្រី​យោ​ធា​​​កំពូ​ល​ ​ថ្លែង​នៅក្នុ​ង​​​សា​​រ​​​មួ​យ​ ​​​ទៅ​កា​ន់​​​ក​ង​ក​ម្លាំ​ង​​​​អ៊ី​ស្រា​អែ​ល​​​ថា​ ៖ ​ស​ង្គ្រា​​ម​​​មា​ន​ត​ម្លៃ​​​ធ្ង​ន់​​ ​និ​ង​​​ឈឺ​ចា​ប់​ ​ប៉ុ​ន្តែ​​​វា​​​ចាំ​បា​ច់​​​ណា​ស់​​​ដែ​ល​​​យើ​ង​​​ត្រូ​​វតែ​​​​ធ្វើ​

អន្តរជាតិ ៖ អ​គ្គ​សេ​នា​ធិ​​កា​រ​​​ក​ង​ទ័​ព​​​អ៊ី​ស្រា​អែ​ល​​លោ​ក​ ​H​​e​r​z​i​ ​H​a​l​e​v​i​ ​បា​ន​​​និ​យា​​យ​​​កា​ល​ពី​​​ថ្ងៃ​​​ព្រ​ហ​ស្ប​តិ៍​​​ថា​ ​ក​ង​កម្លាំ​ង​​អ៊ី​ស្រាអែ​ល​​​កំ​ពុ​ង​​​ប្រ​ឈ​ម​​​កា​រ​​បា​ត់​ប​ង់​​​យ៉ា​ង​ធ្ង​ន់​ធ្ង​រ​ ​និង​​​ឈឺ​ចា​ប់​​​​បំ​ផុ​ត​ ​ក្នុ​ង​អំ​ឡុ​ង​ពេ​ល​​​ស​ង្គ្រា​ម​​នៅ​​​​តំ​បន់​​​ហ្គា​​​ហ្សា​ ​សំ​ខា​ន់​​​ប្រ​តិ​ប​ត្តិ​កា​រ​​​លើ​ដី​​​។​ ​លោ​ក​​​ថា​ ​ទា​ហា​ន​​​​អ៊ីស្រា​​អែ​ល​​​រា​ប់​សិ​ប​​​នា​ក់​​​ត្រូ​វ​បា​ន​​​ស​ម្លា​ប់​​​ក្នុង​កា​រ​​​ប្រ​យុ​​ទ្ធ​​​គ្នា​​​នៅ​ក្នុ​ង​​​តំ​ប​ន់​ ​G​a​za​ ​S​​t​r​i​p​ ​តាំ​ង​​​ពី​ថ្ងៃ​​​អ​ង្គា​រ​​​ស​ប្តា​ហ៍​​​​នេះ​​​ម​ក​​​។​​​

​លោ​ក​ ​H​a​l​e​v​i​​ ​បា​ន​​​និ​យា​យ​​​នៅ​ក្នុ​ង​​​សា​រ​​​មួ​យ​​​ទៅ​កា​ន់​​​ក​​ង​ក​ម្លាំ​ង​​​អ៊ី​ស្រា​អែ​ល​​​ថា​ ​ស​ង្គ្រា​ម​​​មា​ន​ត​ម្លៃ​​​ធ្ង​ន់​ ​និ​ង​​​ឈឺ​ចា​ប់​​ ​ប៉ុ​ន្តែ​​​វា​​​ចាំ​បា​ច់​​​ណា​ស់​​​ដែ​ល​​​យើ​ង​​ត្រូ​វ​​តែ​​​ធ្វើ​ ​។​​

លោក​បាន​បន្តថា យើង​កំពុង​ស្ថិតក្នុង​សង្គ្រាម ហើយ​វា​នឹង​ក្លាយជា​សង្គ្រាម​ដ៏​យូរអង្វែង ប៉ុន្តែ​យើង​នឹង​ប្រយុទ្ធ​រហូតដល់​ទីបញ្ចប់​។ លោក​ថា យើង​កំពុងធ្វើការ​សកម្ម និង​ប្រយុទ្ធ​ប្រឆាំងនឹង​សត្រូវ​នៅក្នុង​ទឹកដី​របស់​ពួកគេ ដូច្នេះ​ត្រូវតែ​ខាតបង់​ធ្ងន់ធ្ងរ​។​

លោក​បានបញ្ជាក់​បន្ថែម​ថា​យើង​កំពុង​ឈាន​ទៅមុខ​ក្នុងដំណាក់កាល​នៃ​សង្គ្រាម ហើយ​ប្រតិបត្តិការ​នៅ​លើដី​ក្នុង​ទឹកដី​របស់​សត្រូវ ដែល​គាំទ្រ​ដោយ​ភ្លើង​ដ៏​ជាក់លាក់ និង​ខ្លាំង​។ លោក​បន្តថា សកម្មភាព​នឹង​បន្ត និង​កាន់តែខ្លាំង​ជាង​ទៅតាម​ដំណាក់កាល​នៃ​សង្គ្រាម និង​គោលបំណង​របស់​យើង ដូចដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល​អ៊ីស្រាអែល​។​

យ៉ាងណាក៏ដោយ មេទ័ព​រូប​នោះបាន​និយាយថា កងកម្លាំង​អ៊ីស្រាអែល ក៏បាន​ធ្វើឱ្យ​ក្រុម​ហា​ម៉ាស់​មានការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ និង​ធ្វើឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួកគេ​។​

លោក​បាន​បន្ថែមថា យើង​នឹង​បន្ត​រុញច្រាន​ដោយ​មិនចេះ​នឿយហត់ និង​ទាញយក​អត្ថប្រយោជន៍​ពី​គ្រប់​ឱកាស​ដើម្បី​នាំយក​ចំណាប់ខ្មាំង​មក​ផ្ទះ​វិញ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ដោយ​ប្រថុយប្រថាន និង​ការ​លាក់កំបាំង ដូចដែល​យើង​បានធ្វើ​រួចមកហើយ​។​

ក្នុង​សប្តាហ៍​នេះ កងទ័ព​អ៊ីស្រាអែល​បាន​ពង្រីក​ការវាយប្រហារ​តាមផ្លូវ​អាកាស និង​ជើងគោក​របស់ខ្លួន​លើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ដែល​ស្ថិតនៅក្រោម​ការវាយប្រហា​រ​តាម​ផ្លូវអាកាស​ជា​បន្តបន្ទាប់​ចាប់តាំងពី​មានការ​វាយប្រហារ​ឆ្លង​ព្រំដែន​ដោយ​ក្រុម​ហា​ម៉ាស់ កាលពី​ថ្ងៃទី ៧ ខែតុលា​។​

មនុស្ស​ជិត ១០,៦០០ នាក់​ហើយ​ត្រូវបាន​សម្លាប់​នៅក្នុង​ជម្លោះ​នេះ រួមទាំង​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ៩,០៦១ នាក់ និង​ជនជាតិ​អ៊ីស្រាអែល​ច្រើនជាង ១,៥៣៨ នាក់​។​

ក្រៅពី​ចំនួន​ដ៏​ច្រើន​នៃ​អ្នកស្លាប់ និង​ជម្លៀស​ខ្លួន ការផ្គត់ផ្គង់​មូលដ្ឋាន​កំពុងមាន​កម្រិត​ទាប​សម្រាប់​អ្នកស្រុក ២.៣ លាន​នាក់​នៅ​ហ្គា​ហ្សា ដោយសារ​ការឡោមព័ទ្ធ​របស់​អ៊ីស្រាអែល​៕

Leave a Reply

Your email address will not be published. Required fields are marked *