ព័ត៌មានជាតិ

អ្នកនាំ​ពាក្យ​រា​ជ​រ​ដ្ឋា​ភិ​​បា​ល​ ​ប​ញ្ជា​ក់​ថា​ ​ដំ​ណឹ​ង​ ​”​ ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ចា​ប់​ផ្តើ​ម​​ចែ​ក​ជំ​នួ​យ​ ​៥​​០​០​ ​ដុ​ល្លា​រ​អា​មេ​រិ​ក​ ​ជូ​ន​ដ​ល់​ប្រ​ជា​ព​​ល​រដ្ឋ​​”​ ​ជា​ដំ​ណឹ​ង​ក្លែ​ង​ក្លា​យ​​ ​សូ​ម​អ្ន​ក​លេ​ង​ប​ណ្ដា​ញ​ស​ង្គ​ម​ទាំ​ង​អ​ស់​ ​ប្រុ​ង​ប្រ​យ័​ត្ន​

រាជធានីភ្នំពេញ ៖ អ្ន​ក​នាំ​ពា​ក្យ​​រាជ​រ​​ដ្ឋា​ភិបា​ល​​ ​សូ​ម​ជ​ម្រា​ប​ជូ​ន​សា​ធា​រ​ណ​ជ​ន​ឱ្យបា​ន​ជ្រា​បថា​៖ ​មា​ន​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​​មួ​យ​ត្រូវ​​បា​ន​គេ​ប​ង្ហោះ​ចែ​ក​ចា​យ​តា​ម​ប​ណ្តា​ញ​ស​ង្គ​ម​ ​ដោ​យ​អះ​អា​ង​ថា​ ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ចា​ប់​ផ្តើ​ម​ចែ​ក​ជំ​នួ​យ ​៥​០​០​ ​ដុ​​ល្លា​រ​ ​អា​មេ​រិ​ក​ជូ​ន​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​ហើ​យ​ត​ម្រូ​វ​ឱ្យ​ប្រ​ជា​ព​ល​រ​​ដ្ឋ​ចុ​ច​តំ​ណ​ភ្ជា​ប់​(​ ​l​i​n​k​ ​)​ដើ​ម្បី​​ត្រួ​ត​ពិ​និ​ត្យ​។​
អ្ន​ក​នាំ​ពា​ក្យ​រា​​ជ​រ​ដ្ឋា​ភិ​បា​ល​សូ​ម​ប្រ​កា​ស​ប​ដិ​សេ​ធ​ចំ​ពោះ​ព័​ត៌​​មា​ន​នេះ​ដោ​យ​ចា​ត់​ទុ​ក​ថា​ជា​ព័​ត៌​មា​ន​ប្រ​ឌិ​ត​ទាំ​ង​ស្រុ​ង​ ​ហើ​យ​សូ​ម​​អំ​ពា​វ​នា​វ​ឱ្យ​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ជា​​ពិ​សេ​ស​អ្ន​ក​លេ​ង​ប​ណ្តា​ញ​ស​ង្គម​ទាំ​ង​អ​ស់កុំ​ចុ​ច​តំ​ណ​ភ្ជា​​ប់​នេះ​ឱ្យ​សោះ​ពី​ព្រោះ​អា​ច​ជា​ល្បិ​ច​រ​ប​ស់​ក្រុ​ម​ ​H​a​c​k​e​r​ ​ដើ​ម្បី​លួ​​ច​ចូ​ល​គ្រុ​ប​តេ​ឡេ​ក្រា​ម​​​ ​(​T​​el​​e​g​r​a​m​)​ ​ឬ​ហ្វេ​ស​ប៊ុ​ក​ ​(​F​a​c​e​b​o​o​k​)​ ​រ​ប​ស់​យើ​ង​ ​ឬ​អា​ច​ជា​មេ​រោ​គ​ក៏​ថា​បា​ន​។​ ​ដូ​ច្នេះ​ ​សូ​ម​សា​ធា​រ​ណ​ជ​ន​មេ​ត្តា​ជ្រា​​បជា​ព័​ត៌​​មា​ន​៕ ប្រ​ភ​ព​ក្រ​សួ​ង​ព័​ត៌​មា​ន​​

Leave a Reply

Your email address will not be published. Required fields are marked *