ព័ត៌មានអន្តរជាតិ

ឆ្មាំ​​បដិ​វ​ត្តអ៊ី​រ៉ង់​ ​​រឹ​ប​អូស​ ​​នា​វា​​​ដឹ​ក​​ប្រេ​ង ​​កូ​រ៉េ​ខា​ងត្បូ​ង ​​១​​​គ្រឿង ​​នៅ​​​ច្រក​​​តូច​​​នៃ​​​ស​មុ​ទ្រ​​ហូ​​​មូ​ស​​

អន្តរជាតិ ​៖​ ​យោង​តា​ម​​ប្រ​ព័ន្ធ​​​ផ្ស​ព្វ​ផ្សាយ​​​អ៊ី​រ៉ង់ ​​កា​ល​ពី​​ថ្ងៃ​​​ចន្ទ ​​បា​ន​​​ឲ្យ​​ដឹ​ងថា​​ ឆ្មាំ​​​ប​ដិ​វ​ត្ត​​អ៊ី​រ៉​ង់​​បា​ន​​​រឹ​បអូ​ស​​​នា​វា​​ដឹ​ក​​​ប្រេង​​​កូរ៉េ​ខា​ង​ត្បូ​ង​​១​​​គ្រឿង​​​នៅ​​ឈូ​ង​​​សមុ​ទ្រ​​។ ​​នេះ​​បើ​​​យោង​តា​ម​​ប្រ​ភ​ពពី​​​សា​រ​ព័ត៌​មា​ន​ C​N​A​​។​​​

​​ក្រុង​សេ​អ៊ូ​ល​បានទាមទារ​ឲ្យ​ដោះលែង​នាវា​នេះ​ជាបន្ទាន់ បន្ទាប់ពី​បានបញ្ជាក់​ថា នាវា​របស់ខ្លួន​ត្រូវបាន​ចាប់យក​ដោយ​ក្រុម​អាជ្ញាធរ​អ៊ីរ៉ង់ នៅក្នុង​ដែនទឹក​ក្បែរ​ប្រទេស​អូ​ម៉​ង់​។ មាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ដែល​នាំ​ឲ្យ​មូលនិធិ​អ៊ីរ៉ង់​ត្រូវបាន​បង្កក​នៅក្នុង​ធនាគារ​កូរ៉េខាងត្បូង​។ ចំណុច​នេះ​បង្ហាញថា ប្រទេស​អ៊ីរ៉ង់​បាន​ព្យាយាម​ប្រើល្បិច​ចាស់​មួយ នៅពេល​ដែលមាន​អារម្មណ៍​ថា ស្ថិតនៅក្រោម​សម្ពាធ​។​

​នាវា​ដឹក​ប្រេង​កូរ៉េខាងត្បូង កំពុងបើក​តាម​ច្រក​តូច​នៃ​សមុទ្រ​ហូ​មូស (Strait of Hormuz) នៅពេល​នាវា​នេះ​ត្រូវបាន​កង​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ ចោទប្រកាន់​ពីបទ​បំពុល​ទឹក​ដោយសារតែ​សារធាតុ​គីមី​៕

Leave a Reply

Your email address will not be published. Required fields are marked *