ព័ត៌មានជាតិ

អភិបាលខេ​​ត្តកែ​ប ​៖​ ​ផ្លូ​វ​ប្រ​ប​មា​ត់​ស​មុ​ទ្រ​ ​ដែ​​​​​​​លត​ភ្ជា​ប់​ពី​ឆ្នេ​រ​កែ​ប​​ ​ទៅ​ឆ្នេ​រ​អ​ង្កោ​ល​ ​សា​ង​ស​​ង់​បា​ន​ប្រ​​មាណ​៨០​​ភា​គ​រ​យ​ហើ​យ​

ខេត្តកែប ៖ ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិត​ សោ​ម​ ​ពិ​សិ​​ដ្ឋ ​អ​ភិ​បា​ល​នៃ​គ​ណ​:​អ​ភិ​បា​លខេ​ត្ត​​កែ​ប​ ​បា​ន​ឱ្យ​ដឹង​នា​ពេល​ថ្មី​ៗ​នេះ​ ថា​ ​ផ្លូ​វប្រ​ប​មា​ត់​ស​មុ​ទ្រត​ភ្ជា​ប់​ពី​ផែ​កោះ​ទ​ន្សា​យ​ ​ទៅ​​កាន់​ឆ្នេ​រ​អ​ង្កោល​​ ​ប្រ​វែ​ង​ជា​ង​១​១​គី​ឡូ​ម៉ែ​ត្រ​ ​ដែ​ល​កំ​ពុ​ង​សា​ង​ស​ង់​ ​ស​ម្រេ​ច​ល​ទ្ធ​ផ​ល​កសា​ង​​បា​នប្រ​មា​​ណ​ ​៨​០​ ​ភា​គ​រ​យហើ​យ​ពេ​ល​នេះ​។​ ​ផ្លូ​វ​មួ​យ​ខ្សែ​​នេះ​បា​ន​ស្ថា​ប​នា​ឡើង​ក្រោ​​មមូ​ល​និ​ធិ​រ​ប​ស់​ធ​នា​គារ​អ​ភិ​វ​ឌ្ឍ​ន៍​អា​ស៊ី​ ​(​A​D​B​)​ ​ដែ​ល​បា​ន​ចំ​ណា​យ​ថវិ​កា​អ​ស់​ប្រ​មា​ណ​ ​១​០​,​៥​លាន​​ដុល្លារ​អា​មេ​រិ​ក​។​

​ជា​​មួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់បន្ថែមទៀតថា ផ្លូវប្របមាត់សមុទ្រនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោលនាពេលខាងមុខ ជាពិសេសនឹងមានកំណើនភ្ញៀវទេសចរសម្រុកមកសម្រាក លំហែ ក្នុងខេត្តកែប ទ្វេដង ហើយក៏ជាកត្តាមួយដ៏សំខាន់ដែលអាចបញ្ជៀសការកកកុញរបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានឆ្នេរកែបផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យក្រុមហ៊ុនដែលកំពុងម៉ៅការសាងសង់ ពន្លឿនការងារសាងសង់របស់ខ្លួន ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់ត្រៀមទទួលទេសចរដែលមកលេងកម្សាន្ត នាដើមខែធ្នូ ឆ្នាំ២០២៣នេះ ដោយសារខេត្តកែបត្រូវធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣។

សូមបញ្ជាក់ថា គម្រោងផ្លូវប្របមាត់សមុទ្រនេះ ជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុមេគង្គ ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាម ដែលបានសម្ពោធ និងផ្ទេរឱ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងកំពង់ផែកោះទន្សាយ៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *