ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្កូវ បានរៀបចំបើក
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នឹងពិធីរំលឹកខួបលើកទី៧២ថ្ងៃបង្កើតគណបក្សប្រជាជន ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា សុគន្ធា អនុប្រធានក្រុមការងារចុះជួយស្រុក ជាប្រធានចុះជួយឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សមាសភាពចូលរួម អចិន្រ្តៃយ៍បក្សស្រុកឃុំ សាខាតាមអង្គភាព សាខាបក្សភូមិទាំង៧ មេក្រុមបក្សឃោសនិក យុវជនឃុំ ភូមិ ប្រជាការពារ ភ្នាក់ងារសង្កេតការគណបក្ស សង្កេត់ការនារីសរុប ៦៥២នាក់។
សូមរំលឹកដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយត្រូវគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
សូមរំលឹកដែលថា ប្រជាជន គឺជាជម្រើសទីមួយរបស់គណបក្សប្រជាជនកម្ពុជា។បន្ទាប់ពីស្តាប់ការផ្សាយបន្តផ្ទាល់ សេចក្តីថ្លែងការណ៍របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជាសុគន្ធា អនុរដ្ឋលេខាធិការនិងជា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្កូវ បានមានមតិសំណេះសំណាលប្រជាពលរដ្ឋ មុនក្បួនដង្ហែរឃោសនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះថា ការបោះឆ្នោតជូនគណបក្សជាជនកម្ពុជា គឺជាការបោះឆ្នោតជូនខ្លួនឯងនិងក្រុមគ្រួសារ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និង ការអភិវឌ្ឍន៍ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែនៅជិតនិងតស៊ូជាមួយប្រជាពលរដ្ឋទោះក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ ក៏មិនដែលបោះបង់ប្រជាជនណាម្នាក់ឡើយ ជាចុងក្រោយឯកឧត្តម បានសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះឲ្យបានគ្រប់គ្នា ៕