ព័ត៌មានសន្តិសុខសង្គម

ជនស​ង្ស័​យម្នា​ក់ ​បង្កើ​ត​គណ​​នីហ្វេ​ស​ប៊ុកក្លែ​ង​ក្លា​យ ​ជេរ​ប្រ​មាថ​ ប​រិ​ហា​កេរ្តិ៍ ថ្នា​ក់​ដឹ​កនាំ​កំ​ពូល​ៗ ​ត្រូវ​បញ្ជូ​ន​ទៅតុ​លា​កា​រ

ខេត្តកែ​ប ​៖ ​ក​ម្លាំង​នគ​របា​ល​ខេត្ត​កែប​ នៅ​ព្រឹ​កថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ​ឆ្នាំ២​០​២០​នេះ ​បា​នប​ញ្ជូ​ន​ជន​ស​ង្ស័យ​ឈ្មោះ ​ងិន​ ស៊ុ​យ​ទ្រី ​ភេ​ទប្រុ​ស​ អា​យុ​២​៥ឆ្នាំ​ រ​ស់​នៅភូ​មិ​កែប​ ​សង្កា​ត់​កែប​ ​ក្រុង​/​ខេ​ត្តកែ​ប ​ទៅ​អយ្យ​កា​រ​អម​សាលា​ដំ​បូ​ងខេ​ត្ត ដើ​ម្បី​ចា​ត់​ការ​តា​មនី​តិ​វិធី​ ​ពាក់​ព័​ន្ធក​រ​ណីញុះ​ញ​ង់ឱ្យ​មា​នកា​រ​រើ​សអើ​ង​ និ​ង​បង្កើ​ត​អា​ខោន​ហ្វេ​សប៊ុ​ក​ក្លែង​អ​ត្ត​សញ្ញា​ណ​បរិ​ហា​រប​ង្កា​ច់កេ​រ្តិ៍​ ។

សូមបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យខាងលើកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។

សូមបញ្ជាក់ផងដែរថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មាន បំពុលសង្គម និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាព លើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនោះ។

ជនសង្ស័យ ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់កាលពីដើមឆ្នាំ២០១៦ ក្រោយមកនាងបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់ពួកគេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារីនោះមានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឱ្យគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយ ដោយប្រើឈ្មោះរបស់នាង ឪពុក និងជាមិត្តភក្តិរបស់នាងជាច្រើនទៀត ដើម្បីធ្វើការវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុងចេតនាដើម្បីទម្លាក់កំហុសឱ្យនាង ព្រមទាំងមិត្តភក្កិ និងដៃគូរស្នេហា ក៏ដូចជាគ្រួសាររបស់នាងផង ៕

( ព័ត៌មានដកស្រង់ពីផេកអគ្គស្នងការនគរបាលជាតិ )

Leave a Reply

Your email address will not be published. Required fields are marked *