ព័ត៌មានសន្តិសុខសង្គម

គ្រោះ​​ថ្នា​ក់​ច​រា​ច​រ​ណ៍​ ​រ​វា​ង​ម៉ូ​តូ​បុ​ក​គូ​ថ​រ​ថ​​យ​ន្ដ​ ​ក្នុ​ង​ទិ​ស​ដៅ​ស្រ​ប​ ​ពី​ជើង​ទៅ​ត្បូ​​ង​ ​ប​ណ្តា​ល​ឲ្យ​ស្លា​ប់​ ម​​នុ​ស្ស១​​នាក់​ នៅចំ​ណុ​ច​ភូ​មិ​ថ្លា​

ខេត្តកំពង់ធំ ៖នៅវេលាម៉ោង២២និង២០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៨/៩៩ ចំណុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកគូថរថយន្ដ ក្នុងទិសដៅស្របពីជើងទៅត្បូង បណ្តាលឲ្យស្លាប់មនុស្ស១នាក់(ប្រុស)នៅនឹងកន្លែងកើតហេតុ និងខូចខាតម៉ូតូ០១គ្រឿង។
ម៉ូតូម៉ាកហុងដាC១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FJ-៣៩៨២ បើកបរដោយឈ្មោះ ណាំ ប៉ុនលាង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិថ្លា ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ (ស្លាប់) បានបើកទៅបុកគូថរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាក់លេខតាកែវ ៣A-១៥៩២ បើកបរដោយឈ្មោះ ប៊ិត ភឿន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្ដកំពង់ធំ ។
មូលហេតុបឋម បង្កមកពីបណ្តាលរថយន្ដបែកកង់ឈប់ចត់លើផ្លូវមិនដាក់ស្លាកសញ្ញា រួមផ្សំអ្នកបើបរម៉ូតូបើកក្នុងល្បឿនលឿន។
រថយន្ដ០១គ្រឿង ម៉ូតូ០១គ្រឿង ខាងលើយកមករក្សាទុកនៅអធិការដ្ធាននគរបាលស្រុកតាំងគោក។

Leave a Reply

Your email address will not be published. Required fields are marked *