ព័ត៌មានជាតិ

ក្រុ​មកា​រ​ងា​រ​សៀ​វ​ភៅ​ ​”​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​​ន​ឥ​ទ្ធិ​ព​ល​”​ ​ប​ន្ត​ផ្ត​ល់​សៀវ​ភៅ​ ចំ​នួ​ន ​៧​៩​៥​​ ​ច្បា​ប់​ ​ដ​ល់​រ​ដ្ឋ​បា​ល​ខេ​ត្ត​ស្វា​​យ​រៀង​​ ​និ​ង​ខេ​ត្ត​ព្រៃ​វែ​ង

​នៅ​ព្រឹ​កថ្ងៃ​ទី​១​៧​ ​ខែ​ម​ក​រា​ ​ឆ្នាំ​​២​០​២​៣​ ​ក្រុ​ម​កា​រ​ងា​រ​សៀ​វ​ភៅ​ដែ​ល​មា​ន​ ​ឯ​ក​ឧ​ត្ត​ម​ ​ពៅ​ ​សុ​ខ​ ​ទី​ប្រឹ​​ក្សា​ផ្ទា​ល់​ស​ម្តេ​ច​តេ​ជោ​ ​និ​ង​លោ​ក​ ​មែ​ ​ស៊ី​ថុ​ន​ ​ប្រ​ធា​ន​ស​មា​គ​ម​អ​តី​ត​សិ​ស្ស​-​និ​ស្សិ​ត​នៅ​ក​ម្ពុ​ជា​ ​ព្រ​​ម​ទាំ​ង​ក្រុ​ម​កា​រ​ងា​រ​ ​បា​ន​ប​ន្ត​ផ្ត​ល់​សៀ​វ​ភៅ​ ​៖​
​ ​-​អ្ន​ក​យុ​ទ្ធ​សា​​ស្ត្រ​វ័​យ​ក្មេ​ង​នៅ​អា​ស៊ី​
​-​ស​ម្តេ​ច​ ​ហ៊ុ​ន​ ​សែ​ន​ ​៣​​ ​យ​ន្ត​កា​រ​ឈ្នះ​កូ​វី​ដ​-​១៩​
​-​ទឹ​​ក​ចិ​ត្ត​អ្ន​ក​ជួ​យ​ស​ង្គ្រោះ​
​-​កូ​​ន​ប្រុ​ស​ច្បង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​ ​​
​សរុ​​ប​ចំនួ​ន​​ ​៣​៤​៥​ ​ច្បា​ប់​ ​ជូ​ន​រ​ដ្ឋ​បា​ល​ខេ​ត្ត​ស្វា​យ​រៀ​ង​,​ ​ម​ន្ទី​រ​អ​ប់​រំ​ ​យុ​វ​ជ​​ន​ ​និ​ង​កី​ឡា​,​ ​រ​ដ្ឋ​បា​ល​ក្រុ​ង​​ស្រុ​ក​,​ ​សា​ក​ល​វិ​ទ្យា​ល័​យ​ ​ស្វា​យ​រៀ​ង​​ ​ព្រ​ម​ទាំ​ង​ប​ណ្ណា​ល័​យ​ ​នៃ​វិ​ទ្យា​ល័យ​ទូ​ទាំ​ង​ខេ​ត្ត ​។​

ឯ​ក​ឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃ ហើយការរៀបចំចងក្រងជាសៀវភៅនេះ ពិតជាមានគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅបានសិក្សាឈ្វេងយល់ ឲ្យកាន់តែស៊ីជម្រៅអំពីការលះបង់ ស្នាដៃ និងសមិទ្ធផលធំៗរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ប្រទេសជាតិ និងប្រជាជន ។

នារសៀលថ្ងៃដដែល ក្រុមការងារសៀវភៅបានបន្តដំណើរទៅខេត្តព្រៃវែង និងបានផ្តល់សៀវភៅ ៖
-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី
-សម្តេច ហ៊ុន សែន ៣ យន្តការឈ្នះកូវីដ-១៩
-ទឹកចិត្តអ្នកជួយសង្គ្រោះ
-កូនប្រុសច្បងដ៏មានឥទ្ធិពល
សរុបចំនួន ៤៥០ ច្បាប់ ជូនរដ្ឋបាលខេត្តព្រៃវែង, មន្ទីរអប់រំ យុវជន និងកីឡា, រដ្ឋបាលក្រុងស្រុក, សាកលវិទ្យាល័យ ជា ស៊ីម កំចាយមា, វិទ្យាស្ថាន ក្រុងអង្គរ, វិទ្យាស្ថាន ខេមរសាស្ត្រ ព្រមទាំងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត ។

ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង បានឲ្យដឹងថា តំណាងឲ្យ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រៅបំផុតចំពោះក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ដែលបានផ្តល់សៀវភៅប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់នូវប្រវត្តិសាស្ត្រពិត ។ ឯកឧត្តមបានបន្តថា ចំណុច ឬខ្លឹមសារពិសេសៗក្នុងសៀវភៅទាំងនេះ គឺជាទុនមួយសម្រាប់ក្រុមការងារចុះមូលដ្ឋានយកទៅផ្សព្វផ្សាយនៅមូលដ្ឋាន ក៏ដូចជាការឆ្លើយតបទៅកាន់ក្រុមអគតិមួយចំនួន ដែលតែងតែបំភ្លៃការពិត ។

ឯកឧត្តម ពៅ សុខ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តទាំងពីរ ដែលមានចំណាប់អារម្មណ៍ខ្លាំងលើការរៀបចំចងក្រងសៀវភៅទាំងនេះ និងមានការរៀបចំបែងចែកសៀវភៅតាមគោលដៅសំខាន់ៗ ដើម្បីឲ្យមានការសិក្សាឈ្វេងយល់កាន់តែទូលំទូលាយ ។

Leave a Reply

Your email address will not be published. Required fields are marked *