ព័ត៌មានជាតិ

ស្ពានបេ​តុងខ្សែ​កា​ប ​ឆ្ល​ង​កា​ត់ទ​ន្លេ​សា​ប​​ ​ទៅ​តំ​ប​ន់​អ​ភិ​វ​ឌ្ឍ​ន៍​ជ្រោ​យ​ច​ង្វា​រ​ ​ឈា​ន​ដល់​កា​រ​​តភ្ជា​ប់​តួ​ស្ពា​ន​ ​ដោ​យ​គ្រោ​ង​ប​ញ្ច​ប់​ទាំ​ង​ស្រុ​ង​ នៅ​ដើ​ម​​ខែ​មេ​សា​ខាង​​មុខ​

រាជធានីភ្នំពេញ ៖ ​ការ​ដ្ឋា​ន​សា​ង​ស​ង់​​ស្ពាន​បេ​តុ​ខ្សែ​កា​ប​​ឫស្សី​កែ​វ​ឆ្ល​ង​កា​ត់​ទ​ន្លេ​សា​ប​ ​​ស្រ​ប​នឹ​ង​ស្ពា​ន​បាឡេ​ ​នៅ​ចំ​ណុ​ច​មុ​ខ​​ឃ្លាំង​សាំ​​ង​ ​ស្ថិ​ត​ក្នុ​ង​ខ​ណ្ឌ​ឫស្សី​កែ​វ​ ​ភ្ជា​ប់​ទៅ​តំ​ប​​ន់ ​អ​​ភិ​វ​ឌ្ឍន៍​​ជ្រោ​យ​ច​ង្វា​រ ​​ខ​ណ្ឌ​ជ្រោ​យច​​ង្វា​រ ​បា​ន​​ឈា​ន​ដ​ល់​កា​រ​ ​ត​ភ្ជា​ប់​តួ​ស្ពា​ន​ហើ​យ​ ​នា​ថ្ងៃ​ទី១​៦​​ ខែ​​ម​ក​រា​ ​ឆ្នាំ​២​០​២​៣​ ​ហើ​យ​គ្រោ​ង​ប​ញ្ច​ប់​ទាំ​ង​ស្រុ​ង​ ​នៅ​ដើ​មខែ​មេ​សា​​ ​ឆ្នាំ​២​០​២​៣ខា​ង​​មុ​ខ​នេះ​។​

ពិ​ធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។

ឯកឧត្តម សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គិតត្រឹមថ្ងៃ១៦ ខែមករា នេះ ការដ្ឋានសាងសង់សម្រេចបាន៩៣% នៃគម្រោង ហើយគ្រោងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាប នេះមានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ សសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤, គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ។

ស្ពាននេះសាងសង់​ដោយ​ក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា​ ២៨​ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មី តភ្ជាប់ចរាចរក្នុងទីក្រុង ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME នា២០២៣ខាងមុខនេះ។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែស្របជាមួយ ស្ពានបាឡេនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧កន្លងមក ហើយស្ពាននេះគ្រោងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *