អន្តរជាតិ ៖ អាជ្ញាធរប្រទេសប៉េរូ បានប្រកាសពីការបន្តដាក់រដ្ឋធានី Lima និងតំបន់ភាគខាងត្បូងចំនួន ២ ផ្សេងទៀត ដែលរងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងរដ្ឋាភិបាល រយៈពេល ១ ខែទៀត។
ប្រទេសប៉េរូ បានប្រកាសភាពអាសន្ននៅទូទាំងប្រទេសរយៈពេល ១ ខែ ពោលគឺចាប់តាំងពីពាក់កណ្តាលខែធ្នូ ភ្លាមៗបន្ទាប់ពីបាតុកម្មបានផ្ទុះឡើង ជុំវិញការបណ្តេញអតីតប្រធានាធិបតីឆ្វេងនិយម លោក Pedro Castillo ដែលប៉ុនប៉ងរំលាយសភា និងគ្រប់គ្រងដោយក្រឹត្យ ចេញពីតំណែង។
ទន្ទឹមនោះ មនុស្សជាង ៤០ នាក់ ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ ចាប់តាំងពីដើមខែធ្នូ ឆ្នាំមុន។ គួរបញ្ជាក់ថា នេះជាបាតុកម្មតវ៉ាដោយហិង្សាដ៏អាក្រក់មិនធ្លាប់មានក្នុងរយៈពេល ២០ ឆ្នាំ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រទេសប៉េរូ៕