ព័ត៌មានជាតិ

ឧត្តមសេ​នី​​យ៍​ឯ​ក​ ​លឹ​ម​ ​តុ​ង​ហួ​ត​ ​៖អា​ជ្ញា​ធ​រ​ជា​តិ​-​​ខេ​ត្ត​ ​និ​ង​វិ​ស័​យ​ឯ​ក​ជ​ន​ ​រួ​ម​គ្នា​​ផ្ស​ព្វ​ផ្សា​យ ​ផ្ត​ល់​ព័​ត៌​មា​ន​គ្រោះ​​ថ្នា​ក់​ពីគ្រឿ​ង​ញៀ​ន​ ដ​​ល់​ប្រ​ជា​ព​ល​រដ្ឋ នៅ​ក្រុ​ង​ប៉ោ​​យ​ប៉ែត​ ​

​ខេ​ត្ត​ប​ន្ទាយ​មា​ន​ជ័​យ​ ​៖ ​ថ្ងៃ​ទី៦​-​៩​ ​ខែ​ម​ក​រា​ ​​ឆ្នាំ​២​០​២​៣​​ក្រុ​ម​កា​រ​ងា​រ​អ​គ្គ​លេ​ខា​ធិ​​កា​រ​ដ្ឋា​ន​អា​ជ្ញា​ធ​រ​ជា​តិ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​គ្រឿ​ងញៀ​ន​ ស​ហ​កា​រ​គ​ណ​ក​ម្មា​ធិ​កា​រ​ត្រួ​ត​ពិ​និ​​ត្យ​គ្រឿ​ង​ញៀ​ន​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​និ​ង​គ្រឹះ​ស្ថា​ន​មី​​ក្រូ​ហិ​រ​ញ្ញ​វ​ត្ថុ​អិ​ល​អូអិ​​ល​ស៊ី​ L​O​L​C​ ​រៀ​ប​ចំ​ពិ​ធី​ផ្សព្វ​​ផ្សាយ​ពី​ប​ញ្ហា​​គ្រឿ​ង​ញៀ​ន​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​ ​ខេ​ត្ត​ប​ន្ទា​​យ​មា​ន​ជ័​យ​។​ ​

​ក្នុ​ង​នា​ម​ឯ​ក​ឧ​ត្ត​ម​​​ ​នា​យ​ឧ​ត្ត​ម​សេនី​​យ៍​ ​អ​គ្គ​លេ​ខា​ធិ​កា​រ​ ​ឧ​ត្ត​ម​សេ​នីយ៍​ឯ​ក​​ ​លឹ​ម​ ​តុ​ង​ហួ​ត​ ​ប្រ​ធា​ន​នា​យ​ក​ដ្ឋា​ន​នី​តិ​កម្ម​ ​អ​ប់​រំ​ ​និ​ង​ស្តា​រ​នី​តិ​ស​ម្ប​​ទា​ ​នៃ​អ​គ្គ​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​អា​ជ្ញា​ធ​រ​ជា​តិ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀ​នបានថ្លែងថា​ ប​ញ្ហា​គ្រឿ​​ងញៀ​​ន​ជា​ប​ញ្ហា​រួ​ម​រ​ប​ស់​យើ​ង​ទាំ​ង​អ​ស់​គ្នា​ហើ​យ​វា​គ្រោះ​ថ្នា​ក់​ដ​ល់​សុ​ខ​ភា​ព​ប្រ​ជា​ព​ល​រ​ដ្ឋ​ដូ​ច​នេះ​តំ​រូ​វ​ឱ្យ​​យើ​ង​ទាំ​ង​អ​ស់​គ្នា​ត្រូ​វ​តែ​រួ​ម​គ្នា​ដោ​យ​ប្រើ​ប្រា​ស់​នូ​វ​គ្រ​ប់​ម​​ធ្យោ​បា​យ​គ្រ​ប់​ល​ទ្ធ​ភា​ព​ដើ​ម្បិ​ធ្វើ​យ៉ា​ង​ណា​​ផ្ត​ល់​នូ​វ​ព័​ត៌មា​ន​ពី​គ្រោះ​ថ្នា​ក់​​នៃ​គ្រឿ​ង​ញៀ​ន​នេះ​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​យើ​ង​បា​​ន​ដឹ​ង​និ​ង​ចូ​ល​រួ​ម​កា​ន់​តែ​ស​ក​ម្ម​ប​ន្ថែ​ម​ទៀ​ត​ក្នុ​ង​កា​រ​ងារ​ប្រ​​យុទ្ធ​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀ​ន​ទ​​ប់​ស្កា​ត់​បា​ន​នូ​វ​កា​រ​រី​ក​រាល​​ដាល​ប​ញ្ហា​គ្រឿ​​ង​ញៀ​ន​ទាំ​ង​ក្នុ​ង​គ្រួ​សា​រ​ ​និ​ង​សហ​គ​ម​ន៍​ទាំ​ង​មូ​ល​។​ ​

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់ឱ្យដឹងបន្តថា ប្រជាពលរដ្ឋ និងអាជ្ញាធរក្រុង សង្កាត់ ភូមិ នៃក្រុងប៉ោយប៉ែត ខេត្តបន្តាយមានជ័យ មានការចាប់អារម្មណ៍និងចូលរួមយ៉ាងសកម្មដោយមកសិក្សារស្វែងយល់ ទទួលឯកសារព័ត៌មានប្រឆាំងគ្រឿងញៀននានាពីស្តង់ពិព៌ណរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបង្កើនចំណេះដឹងផ្ទាល់ខ្លួនផង និងផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់កុំឱ្យទៅជិត និងចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន និងធ្វើសកម្មភាពរួមគ្នាជំរុញអ្នកញៀនគ្រឿងញៀនឱ្យហ៊ានចេញទៅទទួលយកសេវាព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសង្កាត់ ក្រុង។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់គណៈកម្មាធិការរត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ និងគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ី LOLC Cambodia ដែលបានផ្តល់កិច្ចសហការដល់ការងារផ្សព្វផ្សាយរយ:ពេល៤ថ្ងៃនេះ ហើយខិត្តបណ្ណប្រឆាំងគ្រឿងញៀនជាង៣០០០សន្លឹក បដានិងឯកសារចំណេះដឹងពីគ្រឿងញៀនជាច្រើនត្រូវបានដាក់បង្ហាញ និងចែកជូន៕

Leave a Reply

Your email address will not be published. Required fields are marked *