ព័ត៌មានសិល្បះនិងកីឡា

ប្រធាន​​​​​ក្រុ​ម​​​​ជ​ម្រើស​​ជាតិ​ ​​​អា​​​ហ្ស​​​ង់​​ទី​ន M​e​s​s​i​ ​បាន​​​​​ចេញ​ពី​​​ស្រុ​ក​កំ​ណើ​ត​ ​​ដើ​ម្បី​​​ត្រ​ល​ប់​​​ទៅ​ P​SG​ ​វិ​ញ​​​

កី​ឡា​ ​៖ ​ប្រ​ធា​ន​​​​​ក្រុ​ម​​​​ជម្រើ​ស​ជា​តិ​​​អា​​​ហ្ស​​​ង់​​​​ទី​ន​ ​Li​on​el​ ​M​e​s​s​i​ ​បា​ន​​​ចា​​ក​​​ចេ​ញ​ទៅ​​​ទី​ក្រុ​ង​​​ប៉ា​រី​ស​តា​ម​ជើ​ង​​​យ​ន្ត​ហោះ​​​ឯ​ក​ជ​ន​​​មួ​យ​​​កា​ល​ពី​​​ថ្ងៃ​​​ច​ន្ទ​ ​ប​ន្ទាប់​ពី​​​​រយៈពេ​ល​​​​បន្ត​​​​អ​ប​អ​រ​​​ជ័​យ​ជ​ម្នះ ​W​o​r​l​d​ C​u​​p ​​កា​ល​ពី​​​ខែ​​មុ​ន​​​​នៅ​​​ស្រុ​ក​កំ​ណើ​ត​​​រ​ប​ស់​គេ​​​នៅ​​​ទី​ក្រុ​ង​ ​R​o​s​a​r​i​o ​។​​​

Messi បាន​ចាកចេញ​ជាមួយ​ប្រពន្ធ​របស់គេ​គី​លោកស្រី Antonela Roccuzzo និង​កូនប្រុស Mateo, Thiago និង Ciro នៅ​ម៉ោង ១០​យប់ ។ នេះ​បើ​យោងតាម​កាសែត​ក្នុងស្រុក La Capital de Rosario ។​

​ម្ចាស់​ជ័យលាភី Ballon d’Or ៧​សម័យ​រូបនេះ បានមក​ដល់ទី​ក្រុង Rosario ចម្ងាយ​ប្រហែល ៣១០​គីឡូម៉ែត្រ ភាគ​ខាងជើង​ទីក្រុង Buenos Aires ពីរ​ថ្ងៃ​បន្ទាប់ពី​រក​គ្រាប់​បាល់​២​គ្រាប់ បាន​ជួយ​អា​ហ្ស​ង់​ទីន យកឈ្នះ​លើ​ប្រទេស​បារាំង ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup នៅ​ប្រទេស​កាតា នៅ​ថ្ងៃទី​១៨ ខែធ្នូ​។ យន្តហោះ​ឯកជន​បានមក​ដល់ទី​ក្រុងប៉ារីស​នៅ​ម៉ោង​ប្រហែល​១១ ព្រឹក​នៅ​ថ្ងៃ​អង្គារ​។​

​កាលពី​សប្តាហ៍​មុន គ្រូបង្វឹក​ក្រុម PSG លោក Christophe Galtier បាន​និយាយថា លោក​រំពឹងថា Messi ដែល​បាន​ចំណាយពេល​បុណ្យ​ណូអែល និង​ចូលឆ្នាំថ្មី នៅក្នុង​ផ្ទះ​គ្រួសារ​របស់គេ​នឹង​ត្រលប់​មកវិញ​នៅ​ថ្ងៃទី ២ ខែមករា ឬ​ថ្ងៃទី ៣ ខែមករា​។ ដូច្នេះហើយ កីឡាករ​វ័យ ៣៥ ឆ្នាំ​រូបនេះ​បាន​ខកខាន​ការប្រកួត​២​លើកដំបូង​របស់​ក្រុម​ម្ចាស់​ជើងឯក Ligue 1 ក្រោយ​ការប្រកួត World Cup ៕

Leave a Reply

Your email address will not be published. Required fields are marked *