ព័ត៌មានសន្តិសុខសង្គម

ក្រោ​យ​​​​អ​​​គ្គី​​​ភ័​​​យ​​​ ​​​ឆេះ​​​​​​​​អ​​​គា​​​រ​​​​​​​កា​​ស៊ី​​​​ណូ​ នៅក្រុង​​​​​​​​​ប៉ោ​​​​យ​​​ប៉ែ​​ត​​​​ ​​​​​​​​​​​រ​​​យ​​​ពេ​​​ល​​​​​​​២​​​​​ថ្ងៃ​​ ​​ក​ម្លាំ​​ង​ច​ម្រុះ​​​​ក​ម្ពុ​ជា​​​​-​​ថៃ ​​​​​​រុ​​​ក​​​​​​​​រ​​​ក​​​ឃើ​​​ញ​​​​​ស​​​​ព​​​​​​​២​​​៥​​​​​​​​នា​​​ក់​

ខេត្ត​ប​ន្ទា​​យ​មា​​ន​​ជ័​យ​​ ​​​​៖​​ ​គិ​​ត​​​​​ត្រឹ​ម​​​​​​​ម៉ោ​​ង​​​​​​​​១​​១​​​​​​​​​និ​​ង​​​​​​​​៣​​​០​​​​​នា​ទី​​​​ថ្ងៃ​ត្រ​​ង់​​ទី​​​​៣​០​ ​​ខែ​ធ្នូ​ ​​២​០​២​២​​​នេះ​ ​ហើ​យ​​ក៏​​​​​​​ជា​​​​​​​​ថ្ងៃ​​​ទី​​​​​​​ពី​​​រ​​​​​​​ក្រោ​​​​​យ​​​​​​​​អ​​​គ្គី​ភ័​​​យ​​​ឆេះ​​​​​អ​​​គា​​​រ​​​​​​​កា​​​ស៊ី​​​ណូ​​​​​​​ចំ​​​នួ​​​​ន​​​​​​​បី​​​​​​​នៃ​​​​​​​កា​​​​ស៊ី​​​ណូ​​​​​​​ចំ​​​នួ​​​ន​​​​​​​ពី​​​​​​​រ​ ​​កម្លាំ​​​​​​​​ង​​​​​​ច​​​​ម្រុះ​​​ ​​​ក​​​ម្ពុ​​​ជា​​​​​ ​ថៃ​​​​​ ​បា​​ន​​​​​​​​រុ​​​ក​​​រ​​​ក​​​​​​​ស​​​ង្គ្រោះ​​​​​​​និ​​​ង​​​​​​​រ​​​​ក​​​ឃើ​​​ញ​​​​​​​ស​​​ព​​​​​​​​ជ​​​ន​​​រ​​​ង​​គ្រោះ​​​​​​​ចំ​​​នួ​​​ន​​​​​​​​២​​​៥​​​​​​នា​​​​ក់​​​ ​​​ហើ​​​យ​​​ក៏​​​​​​​បា​​​ន​​​​​​​យ​​​ក​​​ទៅ​​​​​​​រ​​​ក្សា​​​ទុ​​​ក​​​​​នៅ​​​​​​​​​វ​​​​ត្ត​​​​​​​ស្រះ​​​​​​​ត្រា​ច​ ​​​​​ដើ​​​ម្បី​​​​​​​ធ្វើ​​​​​​​​​​កោ​ស​​​​​ល្យ​​​វិ​​​ច័​​​យ​​​​​​​​​​ជា​​​​​​​ជ​​​ន​​​ជា​​​តិ​​​​​អ្វី​ ​​​​​។​​

យោងតាម​ការផ្តល់​ព័​ត៍​មាន​ទៅ​តម្រួត​ថៃ​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​មួង សុធា អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ប្រាប់​ពី​ចំនួន​ដែល​សមត្ថកិច្ច​ទាំងពីរ​រុករក​សព​គឺ​គិត​មកដល់​ថ្ងៃទី​៣០​ខែ​ឆ្នូ ២០២២​នេះ​បាន រកឃើញ​សព​ចំនួន​២៥​សាកសព​ហើយ ស្លាប់​នៅ​មន្ទី​ពេទ្យ​ថៃ​១​នាក់​ក្នុងនោះ​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​កាលពី​យប់មិញ​គឺមាន​សាកសព​ជនជាតិ​ថៃ​ចំនួន​១០​ត្រូវបាន​អនុញ្ញាតិ​និង​បាន​យកចេញ​ទៅ​ថៃ​។​ទន្ទឹម​នោះ នៅមាន​បី​សាកសព​ជា​ជនជាតិ​ថៃ​ទៀត​មិនទាន់​បានប្រគល់​បញ្ជូន​នៅ​ទ្បើ​យ​។​

តាម​របាយការណ៍​ក្រៅពី​សាកសព​ថៃ​ទាំង​១៣​ក៏​នៅមាន​សាកសព​ជនជាតិ​ឥណ្ឌូណេស៊ី ១ និង​សាកសព​ជនជាតិ​ចិន​១​ទៀត​។​ចំណែក​សាកសព​ដែល​ទើប​រកឃើញ​ថ្មីៗ​មិនទាន់​កំណត់​បានឡើយ​។​ដោយ​ទ្បែ​ក​អ្នករងគ្រោះ​របួស​មាន​ប្រមាណ​ជា​៨០​នាក់​។ ក្រៅពី​ការផ្តល់​ព័​ត៍​មាន​ខាងលើ​ ឯកឧត្តម​អគ្គ​ស្នងការរង​បានស្នើ​ដល់​ភាគី​ថៃ​ធ្វើយ៉ាងណា​សហការគ្នា​កំណត់​ចំនួន​អោយបាន​ជាក់លាក់​រវាង​ភាគី​ទាំងពីរ​។​

​សូម​បញ្ជក់​ផង​ដែលថា ​មកដល់​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃទី​៣០​នេះ ​ក្រុមការងារ​កម្ពុជា​ថៃ​បានចាប់ផ្តើម​ធ្វើការ​រុះរើ​សំណង់​ស្ពាន​កាស៊ីណូ​ដែល​សង់កាត់​ផ្លូវ​ទាំងពីរ​បន្ទាប់ពី​ត្រូវ​ឆេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *