ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នា​ក់​ច​រា​​ច​រ​ណ៍​ផ្លូ​វ​ទឹ​ក​​​ ​នៅ​ភូ​មិ​កំ​​ព​ង់​បឹ​ង ​​ម​​​នុ​​​​ស្ស​​ម្នា​​​ក់ ​​​បា​​ន​​​​​​ស្លា​​​ប់​​​បា​​​ត់​​​ប​ង់​​​​​ជី​វិ​​​​ត​​​​​​​

ខេត្តកំ​ព​ង់​ឆ្នាំ​ង ៖​​ ​​ម​នុ​ស្ស​ម្នា​ក់​បា​ន​​ស្លា​ប់​បា​ត់​បង់​​ជីវិ​ត​​​​ ​ក្នុ​ង​ហេ​តុ​កា​រ​ណ៍​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​ផ្លូ​វ​ទឹ​ក​​​កើតឡើង​រ​វា​ង​បា​ឡា​ស្មា​ច់​បុ​ក​គ្នា​​​ ​។​​​ហេតុ​កា​រ​ណ៍​គ្រោះ​​ថ្នា​ក់ខា​ង​លើនេះ​កើតឡើ​ងកា​ល​ពី​វេ​លា​ម៉ោ​ង​​​ ​១​៨​​​និ​ង​២​០​នា​ទី​​ ​ថ្ងៃ​ទី​៣​១​​​ ​ខែ​តុ​​លា​​​ ​ឆ្នាំ​២​០​២​២​​​ ​នៅ​ចំ​ណុ​ច​ខាង​ជើ​ង​​បឹ​ង​រាំ​ង​ ​ស្ថិ​ត​នៅ​ក្នុ​ង​ភូមិ​កំ​ព​ង់​បឹ​ង​ ​ឃុំ​កំ​ព​ង់​​ហៅ​​​ ស្រុ​​កកំ​ពង់​លែ​ង​​​ ​ខេ​ត្ត​កំ​ពង់​ឆ្នាំ​ង​​​ ​។​

​លោ​ក​​​ ​ប៉ា​ល់​​​ ​ជឿ​​ន​​​ ​អ​ធិ​កា​រ​ន​គ​រ​បា​ល​ស្រុ​ក​កំ​ព​ង់​លែ​ង​​​​ ​បា​ន​ឲ្យ​ដឹ​ង​ថា​​​ ​មុ​ន​ពេ​ល​កើត​ហេ​តុ​​​ ​ឈ្មោះ​ ​ឆុំ​ ​តុ​លា​ ​ភេ​ទ​ប្រុ​ស​ ​អា​យុ​ ​១​៥​ឆ្នាំ​ ​​សញ្ជា​តិ​ខ្មែ​រ​​ ​រ​ស់​នៅ​ភូ​មិត្អួ​រ​លំ​ ​ឃុំកំពង់ហៅ បានបើកបាឡាស្មាច់ មួយគ្រឿងចេញពីមាត់កំពង់​ ចំណុចផ្លូវបត់កែងជ្រុងរបងសាលាស្រុកកំពង់លែង ខាងលិច ស្ថិតក្នុងភូមិកំពង់បឹង ឆ្ពោះទៅទិសខាងលិច សំដៅទៅ ភូមិស្ទឹងសណ្ដែក ឃុំកំពង់ហៅ ពេលបើកដល់ចំណុចកើតហេតុខាងលើ បានប៉ះនិងបាឡាស្មាច់មួយគ្រឿងទៀត បើកច្រាសទិសគ្នា ដែលបើកបរដោយឈ្មោះ លឹម វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិខ្លែងពណ៌ ឃុំត្រងិល បណ្ដាលអោយឈ្មោះ ឆុំ តុលា រងរបួសធ្លាក់ពីលើបាឡាស្មាច់លង់ទឹកស្លាប់ ចំណែកឈ្មោះ លឹម វាសនា បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯបាឡាស្មាច់ទាំង ២​គ្រឿង ត្រូវបានជំនាញយកមករក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុកកំពង់លែង ឯកំលាំងជំនាញ កំពុងបន្តកសាងសំណុំរឿងតាមនិតិវិធី បញ្ចូនទៅជំនាញការិយាល័យខេត្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *