ព័ត៌មានជាតិ

អាជ្ញាធ​​រ​ជា​តិ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀ​ន​ ​និ​ង​ក្រ​សួ​ង​កិ​ច្ច​កា​រ​នា​រី ​ប​ន្ត​ប​ណ្តុះ​ប​ណ្តា​ល គ្រូ​ប​ង្គោ​​ល​ថ្នា​ក់​តំ​បន់ ស្តី​​ពី​​លើ​ក​ក​ម្ព​ស់​កា​រ​ចូ​ល​រួម រ​ប​ស់​អ្ន​ក​ម្តា​យ​ ដើម្បី​ទ​ប់​​​ស្កា​ត់ កា​រ​ប្រើ​ប្រា​ស់​ ​និ​ង​ចែ​ក​ចា​យ​គ្រឿ​ង​ញៀ​ន​​

​ខេ​ត្ត​កំ​ព​ង់​ចា​ម ​៖​ ​ថ្ងៃទី១​១ ខែ​តុ​លា​ ​ឆ្នាំ​២​​០​២​២ ​អ​គ្គលេ​ខា​​ធិ​កា​រ​ដ្ឋា​ន​អា​ជ្ញា​ធ​រ​ជា​តិ​ប្រ​យុ​ទ្ធ​​ប្រឆាំ​​ង​គ្រឿ​ង​ញៀ​ន​ស​​ហ​កា​រ​ជា​មួ​យ​ក្រ​សួ​ង​កិ​ច្ច​កា​រ​នា​រី ប​ន្ត​រៀ​​ប​ចំ​វ​គ្គ​ប​ណ្តុះ​ប​ណ្តា​​ល​គ្រូ​ប​ង្គោ​ល​ថ្នា​ក់​តំ​ប​​ន់​ស្តី​ពី​លើ​ក​ក​ម្ព​ស់​កា​រ​ចូ​ល​រួ​ម​រ​ប​ស់​អ្ន​ក​ម្តា​យ​ ​ដើ​​ម្បី​ទ​ប់​ស្កា​ត់​កា​រ​ប្រើ​ប្រា​ស់​ ​​និ​ង​ចែ​ក​ចា​យ​គ្រឿ​ង​ញៀ​ន​​ម​ក​ពី​រា​ជ​ធា​នី​ខេ​​ត្ត​ចំ​នួ​ន​១​០​ ​មា​ន​៖​​ខេ​ត្ត​កំ​ព​ង់​ចា​ម​ ​ខេ​ត្ត​កំ​​ពង់​​ធំ​ ​ខេ​ត្ត​ក​ណ្តា​ល​ ​ខេ​ត្ត​កំ​ព​ត​ ​ខេ​ត្ត​កែ​ប​ ​ខេ​ត្ត​ស្វា​​យ​រៀ​ង​ ​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​ ​ខេ​ត្ត​ក្រ​ចេះ​​ ​ខេ​ត្ត​ប៉ៃ​លិ​ន​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​និ​​ង​ម​ន្ត្រី​ក្រ​សួ​ង​កិ​ច្ច​កា​រ​នា​រី​មា​ន​អ្ន​ក​ចូ​ល​រួ​ម​​ស​រុ​ប​៥​៦​នា​ក់​។​

ដែលវគ្គបណ្តុះបណ្តាលផ្សប្វផ្សាយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ហ៊ូ សមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានការចូលរួមពីលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណអភិបាលខេត្តកំពង់ចាម ។

លោក​ជំ​ទា​វ ឡុ​ង​ ​​សុ​ផ​ល្លី​ អ​នុ​រ​​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​បា​ន​ប្រា​ប់​ពី​គោ​ល​បំ​ណ​ង​ព​ង្រឹ​ង​ស​​ម​ត្ថ​ភា​ព​ដ​ល់​ម​ន្ត្រី​នៃ​ក្រ​សួ​ង​កិ​ច្ច​កា​​រ​នា​រី​ឱ្យ​ទ​ទួ​ល​បា​ន​ចំ​​ណេះ​ដឹ​ង​អំ​ពី​ទិ​ដ្ឋ​ភា​ព​​ទូ​ទៅ​នៃ​គ្រឿ​ង​ញៀ​ន​ ​និ​ង​ផ​ល​​ប៉ះ​ពា​ល់​នៃ​កា​រ​ប្រើ​ប្រា​ស់​ ​និ​ង​ចែ​ក​ចា​យ​គ្រឿ​ង​ញៀ​ន​ ​និ​​ងតួ​​នា​ទី​ដ៏​សំខា​ន់​រ​ប​​ស់​ស្ត្រី​ជា​ម្តា​យ​ក្នុ​ង​កា​រ​ចូ​ល​រួ​ម​ទ​ប់​ស្កា​ត់​​កា​រ​ប្រើ​ប្រា​ស់​ ​និ​ង​ចែ​ក​ចា​​យ​គ្រឿ​ង​ញៀ​ន​នៅ​ក្នុ​ង​គ្រួ​សា​រ​ ​​ក៏​ដូ​ច​ជា​ស​ហ​គ​ម​ន៍​ ​និ​ង​មា​​ន​ស​ម​ត្ថ​ភា​ព​ផ្ស​ព្វ​ផ្សា​យ​ប​ន្ត​ដ​ល់​ប្រ​ជា​ព​ល​​រ​ដ្ឋ​នៅ​មូ​ល​ដ្ឋា​ន​ផ​ង​ដែ​រ​។​

លោកវ​រ​សេ​​នី​យ៍​ឯ​ក​ ​យិន​ ​យឿ​ត​​ ​អ​នុ​ប្រ​ធា​ន​នា​យ​ក​ដ្ឋា​ន​នី​តិ​ក​​ម្ម​ ​អ​ប់​រំ​ ​និ​ង​ស្តា​រ​នី​តិ​ស​ម្ប​ទា​ ​​នៃ​អ​គ្គ​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​​អា​ជ្ញា​ធ​រ​ជា​តិ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​​គ្រឿ​ង​ញៀ​ន​បា​ន​ថ្លែ​ង​អំ​​ណ​រ​គុ​ណ​ដ​ល់​ថ្នា​ក់​ដឹ​ក​នាំ​ក្រ​សួ​ង​កិ​​ច្ច​កា​រ​នា​រី​ ​ក្រុ​ម​កា​រ​ងា​រ​ប្រយុ​ទ្ធ​ប្រ​ឆាំ​​ង​គ្រឿ​ង​ញៀ​ន​ក្រ​សួ​ង​កិ​ច្ច​​កា​រ​នា​រី​ ​ដែ​ល​បា​​ន​យ​ក​ចិត្តទុកដាក់ ​និ​ង​យ​ល់​ច្បា​ស់​ពី​តួ​នា​ទី​រ​ប​ស់​ស្រ្តី​ក្នុ​ង​ភា​ព​ជា​ជី​ដូ​ន​ ​មា​តា​ ​ប​ង​ស្រី​ ​ដែ​ល​អា​​ចចូ​​ល​រួ​ម​ប​ង្កា​រ​ទ​ប់​​ស្កា​ត់​បា​ន​នូ​វ​ប​ញ្ហា​គ្រឿ​ង​ញៀ​ន​ក្នុ​ង​ក្រុ​ម​គ្រួ​សា​រ​ក៏​ដូ​​ច​ជា​ស​ហ​គ​ម​ន៍៕

Leave a Reply

Your email address will not be published. Required fields are marked *