ព័ត៌មានជាតិ

ប្រ​ធាន​កា​កបា​ទ​ក្រ​ហ​មក​ម្ពុជា ​ប​ន្ត​ផ្តល់​អំ​ណោយ​ដ​ល់ ម​ន្ត្រី​ន​គ​របា​ល កា​រ​ពារ​ព្រំ​ដែន​ ដែ​ល​រ​ងគ្រោះ​ដោយ​សា​រ ជា​ន់​មីន​ ដា​ច់​ជើ​ងទាំ​ង​ស​ងខា​ង​

ខេ​ត្តព្រះ​វិ​ហារ ៖​ ​ប្រ​ធា​ន​កា​កបា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​ ស​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធប​ណ្ឌិ​ត​ ​ប៊ុ​ន ​រ៉ា​នី​ ​ហ៊ុន​សែ​ន​ បា​ន​ផ្ត​ល់អំ​ណោ​យ​ជាគ្រឿ​ង​ឧ​បភោ​គ​ប​រិ​ភោ​គ​ និ​ង​ថ​វិ​កា​ ​តា​មរ​យៈ​សា​ខា​កា​ក​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ព្រះវិ​ហា​រ​ ​នាំ​យ​ក​ទៅផ្ត​ល់​ជូ​ន​មន្ត្រី​ន​គ​រ​បា​ល​ការ​ពា​រ​ព្រំ​ដែ​នគោ​ក​ម្នា​ក់​ ​ដែ​លបា​ន​ជា​ន់​មី​នផ្ទុះ​ដា​ច់​ជើ​ង​ទាំ​ង​សង​ខា​ង​ ​កាល​ពី​១​ខែ​មុ​ននេះ​ ​នៅ​ភូ​មិ​ធម្ម​ជា​តិ​ ឃុំ​ស្រ​អែ​ម ​ស្រុ​ក​ជាំក្សា​ន្ត​។​

អ​នុ​ប្រ​ធាន​អ​ចិន្ត្រៃ​យ៍​ ​សាខា​កា​ក​បា​ទក្រ​ហ​មក​ម្ពុ​ជា​ ខេ​ត្ត​ព្រះ​វិហា​រ​ ​លោ​កស្រី​ ​ចឹ​ក​ ហេ​ង​ ​នៅ​ថ្ងៃទី​៨​ ធ្នូ ​បា​ន​ដឹក​នាំ​ម​ន្ត្រី​ក្រោម​ឱ​វា​ទ​ នាំ​យ​ក​អំ​ណោយ​កា​ក​បា​ទ​ក្រ​ហម​ក​ម្ពុជា​ ​ចុះ​សាក​សួ​រ​សុ​ខ​ទុក្ខ​ ​និ​ង​ឧប​ត្ថ​ម្ភ​ដ​ល់​ម​ន្ត្រី​នគ​រ​បា​លម្នា​ក់​ ​ដែល​រ​ង​គ្រោះដោ​យ​គ្រា​ប់​មី​ន ​និ​ង​កំ​ពុ​ង​សម្រា​ក​ព្យា​បា​ល​មុ​ខរ​បួ​ស ​នៅ​ក្នុ​ង​មន្ទី​រ​ពេ​ទ្យ​បង្អែ​ក​ ១​៦​ម​ករា​ ​ខេ​ត្ត​ព្រះវិ​ហា​រ​។
លោកស្រី ចឹក ហេង បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកផ្តល់ជូន មន្ត្រីនគរបាលម្នាក់ ឈ្មោះ នួន ធឿន មានឋានៈអនុសេនីយ៍ឯក បម្រើការងារនៅក្នុងអង្គភាព វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីន បណ្តាលឲ្យដាច់ជើងទាំងពីរ កាលពីវេលាម៉ោង ៤និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។ លោកស្រី បានបន្តថា មន្ត្រីនគរបាលរូបនេះ ត្រូវទទួលបានអំណោយពី ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាកបាទក្រហមខេត្ត មានគ្រឿងឧបភោគ បរិភោគ បរិក្ខាប្រើប្រាស់មួយចំនួន ព្រមទាំងថវិកា ១០លានរៀល ថែមទៀតផង។

ស្របពេលជាមួយគ្នានោះ លោកស្រី ចឹក ហេង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះមន្ត្រីនគរបាលដែលរងគ្រោះដោយគ្រាប់មីន ក្នុងក្តីអាណិតស្រឡាញ់ និងការសោកស្តាយ ចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង នាពេលកន្លងមកនោះ។ លោកស្រី បានផ្តែផ្តាំឲ្យមានការថែទាំងសុខភាពឲ្យបានល្អ ដោយត្រូវបន្តអនុវត្ត តាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានារបស់ក្រសួងសុខាភិបាល ត្រូវទម្លាប់ “រស់នៅធម្មតា តាមបែបគន្លងថ្មី” ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

គួររំលឹកថា នេះជាលើកទី២ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកផ្តល់ជូន គ្រួសារជនរងគ្រោះ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ។ ការផ្តល់ជូននៅលើកទី១ គឺកាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *