ព័ត៌មានសន្តិសុខសង្គម

ស្នង​ការ​​ន​​គ​របា​ល​ ​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ដឹ​ក​នាំ​ម​ន្ត្រី​ក្រោ​ម​ឱ​វា​ទ ប្រា​រ​ព្ធ​​ពិ​ធី​បួ​ងសួ​​ង​ក្រុ​ងព​លី​ ​សា​ង​ស​ង់​អា​គា​រ​ស្នា​ក់​នៅ​ថ្មី​

ខេ​ត្តបា​ត់​​ដំ​បង ​៖​ ​ដោ​យ​មើ​ល​ឃើ​ញ​ពី​ភា​ព​ចាំ​បា​​ច់​ ​និង​ដើ​ម្បី​ស​ម្រួ​​ល​ដ​ល់​កា​រ​ស្នា​ក់​នៅ​រ​​បស់​​កង​​ក​ម្លាំ​ង​ន​គ​រ​​បា​ល​ប្រ​ចាំ​កា​រ​ ​២​៤​ម៉ោ​ង​លើ​ ២​៤​​ម៉ោ​ង​ ​ដែ​ល​កំ​ពុ​ង​ប្រ​ឈ​ម​​មិ​ន​មា​ន​ទី​ក​ន្លែ​ង​ស្នា​ក់​នៅ​​ស​មរ​​ម្យ​ ​ឯ​ក​ឧ​ត្ត​ម​ស្ន​ង​កា​រ​ក៏​បា​ន​ផ្តួ​ច​ផ្តើ​​ម​ដឹ​ក​នាំ​ម​ន្ត្រី​ក្រោ​ម​ឱ​វា​ទ​ផ្តើ​​ម​ប្រា​រ​ព្ធ​ពិ​ធី​បួ​ង​សួ​ង​ក្រុ​ង​ព​លី​ ​សា​ង​ស​ង់​អា​គា​រ​ថ្មី​០​១​ខ្ន​ង​ទំ​ហំ​​ ​៦​ម៉ែ​ត្រ​២​តឹ​ក​X​៣​៣​ ​ម៉ែ​ត្រ​ ​ក្នុ​ង​គ​ម្រោ​ង​ក​​ម្ព​ស់​០​២​ជា​ន់​។​

ពិធីបួងសួង ក្រុងពាលី សាងសង់អាគារស្នាក់នៅថ្មីនេះដែរ បានប្រារព្ធរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ ព្រមទាំងលោក លោកស្រី ជាស្នងការរង នាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីបួងសួង ក្រុងពលីនេះឡើងគោលបំណងគឺដើម្បីសុំដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខសប្បាយក្នុងដំណើរការសាងសង់អគារស្នាក់នៅថ្មីជូនដល់កងកម្លាំងនគរបាលដែលមានឈ្មោះប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង សម្រាប់ចុះអន្តរាគមន៍នៅពេលដែលប្រជាពលរដ្ឋរាយការណ៍អំពីបញ្ហារ ឬករណីគ្រោះថ្នាក់់ផ្សេងៗដែលកើតមានជាយថាហេតុ ។

ក្នុងនាមអោយថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តមក៏សូមបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមអោយតាមបីបាច់ថែរក្សាទៅដល់ពុកម៉ែបងប្អូន ពិសេសកងកម្លាំងប្រដាប់អាវុធទាំងអស់សូមអោយជួបតែសេចក្ដីសុខ សេចក្ដីចំរើន ត្រជាក់ត្រជុំ ចម្រុងចម្រើន រកស៊ីទទួលទានមានបាន និងឈ្នះអស់សត្រូវទាំងឡាយទាំងពួងផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *