ព័ត៌មានសន្តិសុខសង្គម

គួរ​ឲ្យស​ង្វេ​គណា​ស់​ ​មហា​សោ​កស​ង្រេ​ង ​មួ​យព​ព្រិ​ច​ភ្នែក គ្រួសារមួយ បា​ត់​ប​ង់កូន​ជាទី​ស្រ​ឡាញ់​ ​ដល់​៣​នាក់ ដោយសារលង់់ទឹក

ខេត្តកំ​ព​ង់ធំ ៖ ​ក្មេង​ប្រុ​សស្រី​៣​នា​ក់ប​ង​ប្អូ​នប​ង្កើ​ត​លង់​ទឹ​ក​ស្រះ​ស្លាប់​យ៉ា​ងអា​ណោ​ច​អ​ធ័ម​ ​ ​ខណ​:​ម្តា​យ​ឪពុ​ក​មិននៅផ្តះ ​ទៅស៊ី​ឈ្នួ​លដ​ក​ដំ​ឡូង​ឲ្យ​គេ ។ ​ហេតុ​ការ​ណ៍​ដ៏​រន្ធ​ត់​នេះ​បាន​កើ​ត​ឡើ​ងកា​ល​វេ​លា​ម៉ោ​ង៤​និ​ង​៣​០​នា​ទីល្ងា​ច​ ​ ​ថ្ងៃទី​៨​ ខែ​ធ្នូ ​ឆ្នាំ២​០​២​០ ចំណុ​ចស្រះ​ទឹ​ក​​ខា​ងកើ​ត​ផ្ទះ​ឈា​ងខា​ង​ជើ​ង​ប្រមា​ណ​៣​០០​ម៉ែ​ត្រ ​ ​ស្ថិត​នៅ​ភូ​មិ​អ​ណ្តោ​ត ​ ​ឃុំ​បា​ក់​ស្នា​ ​ ស្រុ​ក​បា​រា​យណ៍​ ​ ​ ខេ​ត្ត​កំ​ពង់​ធំ ។

​យោង​តា​មរ​បា​យកា​រ​ណ៍​ ពី​ស​ម្ថ​កិ​ច្ច​ជំនា​ញ​បា​ន​ឲ្យដឹ​ង​ថា មុ​ន​ពេ​ល​កើ​តហេ​តុ​ដោ​យ​សា​តែ​ភា​ពក្រី​ក្រឪ​ពុ​ក​ម្តា​យទៅ​ស៊ី​ឈ្នួ​ល​ដក​ដំ​ឡូ​ងឲ្យ​គេ​នៅ​ចំកា​រ​ដោ​យ​ទុក​កូ​ន​តូ​ច​ៗនៅ​ផ្ទះ​ ​ លុះ​ត្រ​ឡ​ប់ម​ក​ផ្ទះ​វិ​ញ​មិន​ឃើ​ញ​កូ​ន​នៅផ្ទះ​ ​ក៏​នាំ​គ្នា​ដើ​រ​កស្រា​ប់​តែ​ប្រ​ទះ​ឃើញ​ស្បែ​ក​ជើ​ង​និង​ខោ​អា​វ​កូ​ន​កូ​នៗ​ទាំ​ង​អ​ស់​នៅ​ក្បែ​រមា​ត់​ស្រះ​ ​ ​ចុះរា​វ​រក​ស្រា​ប់តែ​ឱ​ប​គ្នា​រមួ​រ​ម៉ែត​ស្លា​ប់​បា​ត់ប​ង់​ជី​វិ​តអ​ស់​ទៅ​ហើ​យ ទើប​​ស្រ​​ង់​ម​ក​លើគោ​ក​ យំ​អោ​ប​សព​ទាំ​ងប្តី​ទាំ​ង​ប្រព​ន្ធ​ស្ទើរ​គាំ​ង​បេះដូ​ង​ ។

​ ស​​ម្ថ​កិ​ច្ច​ជំ​នាញ​និ​ង​ក្រុម​គ្រូ​ពេ​ទ្យ​ពិនិ​ត្យ​ធ្វើ​កោសល្យវិ​ច្ច័​យក្មេ​ង​រ​ងគ្រោះ​ទាំ​ង​៣នា​ក់​បង​ប​ង្កើ​តពិ​តជា​ស្លា​ប់ ​ដោ​យ​លង់​ទឹ​ក​ប្រា​កដ​មែ​ន ​កុ​មា​រង​គ្រោះ​ទី​១ឈ្មោះ​ យ៉ិ​ត​ សុខគីម ភេ​ទ​ប្រុ​សអា​យុ​៦ឆ្នាំ​ ​ ​ទី២​ឈ្មោះ​ យ៉ិត កញ្ញា អា​យុ​៦​ឆ្នាំ ​សូ​ម​ប​ញ្ជាក់​ថា យ៉ិត សុខគីម និង យ៉ិតកញ្ញា ជា​ប​ងប្អូ​ន​ភ្លោះ​និ​ងគ្នា​ ​ទី៣​ឈ្មោះ​ យ៉ិត ហ៊ា​ន់​ ​ភេទ​ប្រុ​សអា​យុ​៤​ឆ្នាំ ​ ​កុមា​រ​រង​​​គ្រោះ​​ទាំ​ង៣​នា​ក់​នេះ​មាន​ទី​លំ​នៅ​ ភូ​មិ​ ​ឃុំ​ ​កើត​ហេ​តុ​ខា​ងលើ​ ​ ​ឪពុ​ក​ឈ្មោះ មា​ស​ ​លីម អា​យុ​៥​០ឆ្នាំ ម្តា​យ​ឈ្មោះ ​ ​យួ​ង ​អ៉ិត អា​យុ​៣​១ឆ្នាំ​ ​ស​ព​ក្មេង​ប្រុ​ស​ស្រី​៣​នាក់​ស​ម្ថ​​កិ​ច្ចប្រ​គ​ល់ឲ្យ​គ្រួ​សា​រធ្វើ​បុ​ណ្យតា​ម​ប្រ​ពៃណី​៕​

Leave a Reply

Your email address will not be published. Required fields are marked *