ខេត្តកំពង់ឆ្នាំង ៖ ទំនប់បារាំងជាទំនប់បង្ហៀរទឹកស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យការធ្វើដំណើរជួបការលំបាក ។ ដោយមានការយ កចិត្តទុកដាក់ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ និង ១៤ ០៦ ២០២ ២ មន្ទីរធនធានទឹកខេត្ត បានធ្វើការចាក់ដីជួសជុលកន្លែងបាក់ច្រោះផ្នែកចុងទំនប់ខាងកើត ដើម្បីជួយស ម្រួលការធ្វើរាចរណ៍ជូនប្រជាពលរដ្ឋឡើងវិញ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកខេត្តកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២នេះថា ដោយមានការណែនាំពីឯកឧត្តមអភិបាលខេត្ត និងយោងតាមសំណូមពររបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញរបស់លោកចុះទៅពិនិ ត្យនិងកំពុងធ្វើការជួសជុលទំនប់នេះឡើងវិញដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។
លោកប្រធានមន្ទីធនធានទឹកបានអោយដឹងទៀតថា ទំនប់បង្ហៀរទឹកនេះបន្សល់ទុកតាំងពីជំនាន់បារាំងហើយត្រូវបានក្រសួងធនធានទឹកនិងឧតុនិយមធ្វើការកែសម្រួលនិងបានជួសជុលខ្នងទំនប់ជាផ្លូវធ្វើដំ ណើរឡើងវិញដើម្បីជួយសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោក អ៉ិន ឌិន មេភូមិកណ្តាលក៍ដូចជាប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមរថយន្ត និងម៉ូតូឆ្លងកាត់ទំនប់បង្ហៀទឹកខាងលើបានអោយដឹងថា ទំនប់បង្ហៀរខាងលើនេះ ជាផ្លូវឆ្លងកាត់តភ្ជាប់ទៅជាច្រើនស្រុកមានស្រុករលាប្អៀរ ស្រុកជលគីរី និងមួ យផ្នែកទៀតគឺស្រុកបាធាយខេត្តកំពង់ចាម ។ ប៉ុន្តែខ្នងទំនប់នេះអាចធ្វើដំណើរឆ្លងកាត់បានតែក្នុងរដូវទឹកស្រកតែប៉ុណ្ណោះ គឺនៅពេលទឹកទន្លេឡើងខ្ពស់ មិនអាចធ្វើដំណើរតាមខ្នងទំនប់នេះបានឡើយ។
លោកមេភូមិកណ្ដាលនិងប្រជាពលរដ្ឋជាអ្នកធ្វើដំណើរឆ្លងកាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងលោកប្រធានមន្ទីរធនធានទឹកខេត្ត ដែលបានជួយជួសជុលផ្លូវធ្វើដំណើរលើទំនប់បានទាន់ពេលវេលា ដោយសូមគោរពជូនពរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកនិងក្រុមការងារទាំងអស់សូមជួបតែសេចក្តីសុខមានជ័យជំនះគ្រប់ភារកិច្ច ៕