ព័ត៌មានជាតិ

លោក ​ខៀ​វ​ ​កា​ញា​រី​ទ្ធ​ ​ដឹ​ក​នាំស​មា​ជិ​ក​​ គ​​​ណ​ប​​​ក្ស​​ប្រជា​​ជន​​ក​ម្ពុជា​ ​បិទ​យុ​ទ្ធ​នា​កា​រ ឃោ​ស​នា​បោះ​ឆ្នោ​ត​ ក្រុ​ម​ប្រឹ​ក្សា​ឃុំ​ ​ស​ង្កាត់​ ​តា​ម​ប​ណ្តា​ឃុំ​ទាំ​ង​៨​ ​នៃ​ស្រុ​ក​កោះ​សូទិ​​ន​ ​ខេ​ត្ត​កំព​ង់​ចា​​ម​

ខេត្តកំ​ព​ង់​ចា​ម​ ​៖ ​លោ​ក​ ​ខៀ​វ​ ​កា​ញា​រី​ទ្ធ​​ ​ប្រ​ធា​ន​គ​ណៈ​ក​ម្មា​ធិ​កា​រ​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​កម្ពុ​ជា​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​និ​​ងជា​ប្រ​ធា​ន​ក្រុ​ម​​កា​រ​ងារ​គ​​ណ​បក្ស​ចុះ​ជួ​​យមូ​​ល​ដ្ឋា​ន​ស្រុ​ក​កោះ​សូទិ​ន​ ​ខេ​ត្ត​កំ​ព​ង់​ចា​ម​ ​និ​ង​លោ​ក​ស្រី​ ​ខៀ​វ​ទេ​ព​ ​រ​ង្ស៊ី​កា​ញា​រី​ទ្ធ​ ​រួ​ម​ជា​មួយ​នឹ​ង​ស​មា​​ជិក​-​ស​មា​ជិ​កា​​ ​គណ​​បក្ស​​ បា​​នចូ​​ល​រួ​ម​ដង្ហែ​​យុទ្ធ​នា​កា​រ​ឃោ​ស​នា​បោះ​ឆ្នោ​ត​ក្រុ​ម​ប្រឹ​ក្សា​ឃុំ​ ស​ង្កា​ត់​ ​នៅ​ថ្ងៃ​បិ​ទ​យុ​ទ្ធ​នា​កា​រ​ឃោ​ស​នា​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​០​៣​ ​​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​២​ នៅ​​តា​ម​ប​ណ្តាឃុំ​ទាំ​ង​៨​ ​នៃ​ស្រុ​ក​កោះ​សូ​ទិ​ន​ ​ខេ​ត្ត​កំ​ព​ង់​ចា​ម​។​​

លោក ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រគណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តបានយ៉ាងរលូន។

លោក ខៀវ កាញារីទ្ធ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្ភាល់លើសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅតាមភូមិ ឃុំ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ឱ្យបានគ្រប់ៗគ្នាកុំបីខាន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *