ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនចិន Sinovac នឹងបង្កើនសមត្ថភាពផលិត វ៉ាក់សាំងកូវីដ-១៩ ឲ្យបានទ្វេដង

អន្តរជាតិ ៖ ក្រុ​មហ៊ុ​នផ​លិ​ត​វ៉ាក់​សាំង​ចិ​ន​ ស៊ី​ណូ​វ៉ាក់​ ​បាយ​អូ​ធិច​ ​(S​i​no​v​a​c ​B​i​o​te​c​h​) ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រ​កាស​ថា ​ខ្លួ​ន​ទទួ​ល​បា​នមូ​ល​និ​ធិ​ ៥​១​៥លា​ន​ដុល្លា​រ​ពី​ក្រុម​ហ៊ុ​ន​មួយ​នៅ​ក្នុង​ស្រុ​ក ​ដើ​ម្បី​បង្កើ​ន​សម​ត្ថ​ភា​ពផ​លិ​តវ៉ា​ក់​សាំ​ង​ C​O​V​ID​-​19​ ​ឲ្យ​បាន​ទ្វេ​ដ​ង​ ខ​ណៈ​លទ្ធ​ផ​ល​បឋ​មនៃ​កា​រ​ធ្វើតេ​ស្ដ​វ៉ា​ក់សាំ​ង​ ​អា​ច​នឹង​ត្រូ​វ​ប្រ​កាស​នៅ​ក្នុ​ងខែ​ធ្នូ​នេះ​។ ​នេះ​បើតា​ម​ការ​ចេ​ញផ្សា​យ​ ​ដោយ​សា​រព័​ត៌​មា​ន ​C​N​A ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ​ទី០​៧​ ​ខែធ្នូ​ ​ឆ្នាំ២​០​២០​។​

មូលនិធិដែលស្ថិតនៅក្រោម កិច្ចព្រមព្រៀងវិនិយោគខាងលើនេះ ត្រូវបានរៀបចំឡើង ខណៈក្រុមហ៊ុន Sinovac កំពុងពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ និងការធ្វើតេស្ដវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួនដែលមានឈ្មោះថា កូរ៉ូណាវ៉ាក់ (CoronaVac) បន្ទាប់ពីទទួលបានលទ្ធផលល្អនៅពាក់កណ្ដាលផ្លូវ នៃការធ្វើតេស្ដលើមនុស្ស។

ដោយឡែកក្រុមហ៊ុនចិន ស៊ីណូ បាយអូហ្វាម៉ាសឺធីខល (Sino Biopharmaceutical Limited) ក៏បានឱ្យដឹងផងដែរថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួននឹងវិនិយោគប្រាក់់ ៥១៥លានដុល្លារ លើក្រុមហ៊ុនវិទ្យាសាស្ត្រ-ស៊ីណូវ៉ាក់ (Sinovac Life Science) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sinovac ដើម្បីជួយដល់ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង CoronaVac។ ការវិនិយោគនេះ នឹងផ្ដល់ឱ្យក្រុមហ៊ុន Sino Biopharmaceutical នូវភាគហ៊ុនជាង ១៥ភាគរយនៅក្នុងក្រុមហ៊ុន Sinovac Life Sciences សម្រាប់ទីផ្សារហ៊ុនហុងកុង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Sinovac ធ្លាប់បានឱ្យដឹងថា ខ្លួនមានសមត្ថភាពផលិតវ៉ាក់សាំង ៣០០លានដូសក្នុងមួយឆ្នាំ ហើយនឹងបញ្ចប់ការសាងសង់រោងចក្រថ្មីមួយ នៅត្រឹមចុងឆ្នាំ២០២០នេះ ដែលនឹងបង្កើនសមត្ថភាពផលិតបាន ៦០០លានដូសក្នុងមួយឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *