ព័ត៌មានអន្តរជាតិ

ក្រុម​អ្ន​ក​​​ជួ​យ​​ស​ង្គ្រោះ​​ រកឃើញ​​​បំ​ណែ​ក​​​យ​ន្ត​​ហោះ​ ​និ​ងសា​កស​​​ពខ្លះ ​ដែ​ល​​​ធ្លាក់​​​នៅ​​​នេ​​​ប៉ា​ល់

អន្តរជាតិ ៖ ក្រុម​អ្នក​ជួយសង្គ្រោះ​ប្រទេស​នេ​ប៉ាល់ នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​រកឃើញ​សាកសព​មនុស្ស​ចំនួន ១៤ នាក់ ជាមួយនឹង​បំណែក​យន្តហោះ​ធុន​តូច​មួយគ្រឿង​ដែល​ដឹក​មនុស្ស ២២ នាក់ ហើយ​បាន​ធ្លាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សារព័ត៌មាន Reuters ។​

ក្រុមហ៊ុន​ឯកជន Tara Air បាន​ឲ្យ​ដឹងថា យន្តហោះ​នេះ​បាន​ធ្លាក់ចុះ កាលពី​ថ្ងៃអាទិត្យ អំឡុងពេល​អាកាសធាតុ​មាន​ពពក​ក្រាស់ ហើយ​ត្រូវបាន​រកឃើញ​ដោយ​កងទ័ព​របស់​ប្រទេស​នេ​ប៉ាល់ នៅ​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់ពី​ប្រតិបត្តិ​ការស្វែងរក​ដែល​ត្រូវបាន​ផ្អាក ចាប់ផ្ដើម​បន្ត​ឡើងវិញ​។​

ទន្ទឹម​នោះ លោក Deo Chandra Lal Karna អ្នកនាំពាក្យ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នេ​ប៉ាល់ បាន​និយាយថា ប្រតិបត្តិ​ការស្វែងរក​អ្នក​ដែល​នៅ​រស់រានមានជីវិត គឺមាន​ភាគរយ​តិច​ណាស់​។​

គួរ​បញ្ជាក់ថា យន្តហោះ De Havilland Canada DHC-6-300 Twin Otter នេះ បាន​ហោះ​ចេញពី​ទីក្រុង​ទេសចរណ៍ Pokhara ចម្ងាយ ១២៥ គីឡូម៉ែត្រ (៨០ ម៉ា​យ​) ភាគ​ខាងលិច​នៃ​ទីក្រុង Kathmandu កាលពី​ព្រឹក​ថ្ងៃអាទិត្យ ហើយ​គោលដៅ​គឺ​ឆ្ពោះទៅ​តំបន់ Jomsom ដែលជា​កន្លែង​ទេសចរណ៍ ដែលមាន​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ (៥០ ម៉ា​យ​) ភាគ​ពាយព្យ​នៃ​ទីក្រុង Pokhara ដែលជា​ធម្មតា​ការហោះហើរ​រយៈពេល ២០ នាទី ខណ​មន្ត្រី​អាកាសចរណ៍ បញ្ជាក់ថា យន្តហោះ​នេះ បាន​បាត់​ការទាក់ទង​អំឡុង​ពេលមុន​ចុះចត ៥ នាទី​៕

Leave a Reply

Your email address will not be published. Required fields are marked *