ខេត្តបាត់ដំបង ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ ក្រុមកាងារឯកឧត្តម មាស វីរិទ្ធ អនុប្រធានក្រុមការងារសង្កាត់វត្តគរ និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិវត្តគរនិងភូមិច្រាប សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដឹកនាំដោយលោក លឹម តុងហួត អនុប្រធានក្រុមការងារ សង្កាត់វត្គរ និងជាអនុប្រធានក្រុមការងារភូមិវត្តគរ បានបន្តចុះជួបជាមួយប្រជាពលរដ្ឋដែលកំពុងរួមគ្នាអភិវឌ្ឍមូលដ្ឋាន និងបានជម្រាបជូនឱ្យត្រៀមឯកសារសម្រាប់ទៅបោះឆ្នោះនិងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីបានឃុំសង្កាត់ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ធានាការអភិវឌ្ឍមូលដ្ឋាន និងការពារផលប្រយោជន៍របស់ប្រជាជន។ ដែលក្នុងដំណើរចុះជួបនេះ មានការចូលរួមពីលោក ហ៊ាន គឹមលុន គឹម សុមនះ ធម្ម ងីម និងលោក គង់ ប៊ូ ក្រុមការងារគណបក្សនៅមូលដ្ឋានសង្កាត់វត្តគរ។
លោក លឹម តុងហួត បានប្រាប់ឱ្យដឹងទៀតថាប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយនឹងចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បន្តថែរក្សាសន្តិភាពបន្តអភិវឌ្ឍន៍មូលដ្ឋានរួមគ្នាអភិវឌ្ឍរំដោះទឹកចេញពីភូមិដ្ឋាន ផ្លូវ ល្អ ជាភូមិឋានបៃតងស្រស់បំព្រង ផ្តល់ផាសុខភាពដល់ការរស់នៅ។
សូមបញ្ជាក់ថា៖ នៅសង្កាត់វត្តគរមានគណបក្សចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃ ទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលំដាប់លេខរៀងទី៣ក្នុងសន្លឹកឆ្នោត ៕