ព័ត៌មានជាតិ

សម្តេច​​តេ​ជោ ​នា​យ​ករ​ដ្ឋ​ម​ន្ត្រី​ ​នឹ​ង​​​អ​ញ្ជើ​ញ​​​ទៅ ​​ដឹ​ក​នាំ​​​កិច្ច​ប្រ​ជុំ​ ​​កំ​ពូ​ល​ ​អា​ស៊ា​ន​​​-​​​អា​មេ​រិ​ក​ ​នា​​​ថ្ងៃ​ស្អែ​ក​​

រាជធានីភ្នំ​ពេ​ញ​ ​​​៖​ ​តា​ម​​​ក​ម្ម​វិ​ធី ​ដែ​​ល​​​បាន​​​គ្រោ​ង​ទុ​ក​ ​ស​ម្តេ​ច​​​តេ​​​ជោ​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន​ ​សែ​ន​ ​ក្នុ​ង​នា​ម​​​ជា​​​ប្រ​ធា​ន​​​​អា​ស៊ា​ន​ ​នឹ​ង​​អ​ញ្ជើ​​ញ​​​ទៅ​​​ដឹ​ក​នាំ​​​កិ​ច្ច​ប្រ​ជុំ​​​កំ​ពូ​ល​​​អា​ស៊ា​ន​​​-​​​អា​មេ​រិ​ក​ ​នៅ​​​ស​ហ​រ​ដ្ឋ​អា​មេ​រិ​​ក​ ​នា​​​ព្រឹ​ក​​​ថ្ងៃ​ទី​​​១​០​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​​​២​០​២​២​​។ ពោលគឺ​​​ប​​ន្ទា​ប់ពី​​​ស​ម្តេ​ច​​​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​​​រៀ​ប​ចំ​​​បុ​ណ្យ​ ​និ​ង​​​ប​ញ្ចុះ​ស​ព​​​ប​ង​ប្រុ​ស​​​រ​ប​ស់​​​ស​ម្តេ​ច​ ​តែ​មួ​យ​​​ថ្ងៃ​​ប៉ុ​ណ្ណោះ​​​។​​​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២២ បង្ហាញថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន និង​សហរដ្ឋអាមេរិក នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ទឹកដី​អាមេរិក នា​ថ្ងៃទី​១២-១៣ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​អបអរសាទរ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក ដែលមាន​វ័យ ៤៥​ឆ្នាំ​មកហើយ​។ កិច្ចប្រជុំ​កំពូល​ពិសេស​នេះ គឺជា​កិច្ចប្រជុំ​កំពូល​ពិសេស លើក​ទី​២ គិតពី​ឆ្នាំ​២០១៦​។​

​សេចក្តីថ្លែងការណ៍​ដដែល បញ្ជាក់ថា ថ្នាក់ដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី ចូ បៃ​ឌិន នឹង​ពិភាក្សាគ្នា​អំពី​មធ្យោបាយ និង​វិធីសាស្ត្រ​នានា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ជាច្រើន រួមមាន ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ សន្តិសុខ សុខភាព​សកល ការផ្លាស់ប្តូរ​បញ្ហា​អាកាសធាតុ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព កិច្ចសហប្រតិបត្តិការ​លំហ​សមុទ្រ ការអភិវឌ្ឍ​ធនធានមនុស្ស ការអប់រំ និង​ចំណងទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​ការតភ្ជាប់​ទំ​នាក់​ទំនង​សេដ្ឋកិច្ច ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក នឹង​ផ្លាស់ប្តូ​យោបល់​គ្នា​ទៅវិញទៅមក អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍ និង​កង្វល់​រួម​ផងដែរ​។​

​លើសពីនេះ នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​ជា​ប្រវត្តិសាស្ត្រ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក នឹងដាក់​ចេញ​នូវ​ទិសដៅ​អា​នាគ​តនៃ​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​។ បន្ថែម​ពីនេះ នឹង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ សម្រាប់​ផលប្រយោជន៍​រួម​ទៅវិញទៅមក នៃ​ប្រជាជន​អាស៊ាន និង​ប្រជាជន​សហរដ្ឋអាមេរិក ដើម្បី​បង្កើន​ជំនឿ និង​ទំនុកចិត្ត​គ្នា​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​តំបន់​។​

​សូម​រម្លឹកថា ពីមុន កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក គ្រោង​ធ្វើឡើង កាលពី​ថ្ងៃទី​២៨-២៩ ខែមីនា ប៉ុន្តែ​ត្រូវបាន​លើក​ពេល ដោយសារតែ​ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន ជាប់រវល់ មិនអាច​អញ្ជើញ​ទៅ​ប្រជុំ​ដោយផ្ទាល់​នៅ​សហរដ្ឋអាមេរិក​បានឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *